អាមេរិកនិង WTO៖ ការជំពាក់ជំពិនដែលមិនទាន់ត្រូវបានដោះស្រាយ

Chia sẻ
(VOVWORLD) - ការដកអាមេរិកចេញពី WTO ធ្លាប់ត្រូវបានលោក Trump លើកឡើងបន្ទាប់ ពីលោកចូលកាន់តំណែងកាលពីដើមឆ្នាំ២០១៧។ នាពេលនោះ អ្នកដឹកនាំសេត វិមានរូបនេះបានសម្ដែងនូវការខកចិត្តចំពោះអង្គការពាណិជ្ជកម្មពិភពលោកនេះ។ 

ការដែលអាមេរិកចាកចេញពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) ត្រូវ បានប្រធានាធិបតីអាមេរិកលោក Donald Trump លើកឡើងជាថ្មីម្ដងទៀតក្នុង សុន្ទរកថានៅព្រឹត្តិការណ៍ចលនាទាក់ទាញសម្លេងឆ្នោតនៅរដ្ឋ Pennsylvania កាលពីថ្ងៃទី១៣ ខែសីហា។ នេះមិនមែនជាលើកដំបូងនោះទេដែលអ្នកដឹកនាំ សេតវិមានបានថ្លែងយ៉ាងដូច្នេះ។ ក្នុងបរិបទដែលជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិនមិនទាន់បានបញ្ចប់នៅឡើយ ហើយជម្លោះពាណិជ្ជកម្មរវាងជប៉ុននិងកូរ៉េខាង ត្បូងក៏មិនទាន់បានដោះស្រាយនោះ គឺការថ្លែងរបស់លោក Trump បានបន្តធ្វើ អោយសាធារណៈមតិអន្តរជាតិមានការព្រួយបារម្ភ។

        ការដកអាមេរិកចេញពី WTO ធ្លាប់ត្រូវបានលោក Trump លើកឡើងបន្ទាប់ ពីលោកចូលកាន់តំណែងកាលពីដើមឆ្នាំ២០១៧។ នាពេលនោះ អ្នកដឹកនាំសេត វិមានរូបនេះបានសម្ដែងនូវការខកចិត្តចំពោះអង្គការពាណិជ្ជកម្មពិភពលោកនេះ។ ក្នុងគ្រាជាបេក្ខជនប្រធានាធិបតីអាមេរិក លោក Trump បានឡើងសម្លេង រិះគន់ WTO ជា “សោនាដកម្ម” មួយ ហើយចាត់ទុកថា អាមេរិកទទួលរងការ “ប្រព្រឹត្ត អយុត្តិធម៌” ក្នុងរឿងក្ដីជម្លោះពាណិជ្ជកម្មនៅ WTO។

        មូលហេតុពិតប្រាកដ

        ថ្នាក់ដឹកនាំអាមេរិកបានអះអាងថា អាមេរិកមិនត្រូវការអង្គការពាណិជ្ជកម្ម ពិភពលោកនោះឡើយ ប្រសិនបើអង្គការនេះមិនអាចជួសជុលចន្លោះប្រហោង ខាងគតិយុត្ត ដែលធ្វើអោយប្រទេសមួយចំនួនទទួលបានផលប្រយោជន៍ជាក់ ស្ដែង។ តាមលោក Trump បានចាត់ទុកថា ប្រទេសអ្នកមានមួយចំនួនកំពុង ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីឈ្មោះ “បណ្ដាប្រទេសកំពុងអភិវឌ្ឍ” អញ្ចឹងបានជា ទទួលបានផលពីគោលនយោបាយអនុគ្រោះរបស់អង្គការពាណិជ្ជកម្មពិភពលោក។ តាមលោកថា WTO ត្រូវបានបង្កើតឡើងដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ ប្រទេសទាំងអស់លើកលែងតែអាមេរិក ហេតុនេះហើយ វ៉ាស៊ីនតោនបានទទួល បរាជ័យក្នុងរឿងបណ្ដឹងសឹងតែទាំងអស់នៅអង្គការពាណិជ្ជកម្មនេះ។

        ប៉ុន្តែ តាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍បានចាត់ទុកថា មូលហេតុពិតប្រាកដ ដែលធ្វើអោយប្រធានាធិបតីលោក Trump មិនរាក់ទាក់ជាមួយ WTO នោះ គឺ ដោយសារលោកជានិច្ចកាលគាំទ្រចំពោះលទ្ធិគាំពារពាណិជ្ជកម្មនិយម ហើយ តាមលោកថា មិនមែនជាលទ្ធិពាណិជ្ជកម្មសេរីនិយមនោះទេ ប៉ុន្តែលទ្ធិគាំពារ ពាណិជ្ជកម្មនិយមទើបនាំមកនូវផលប្រយោជន៍ច្រើនបំផុតសម្រាប់អាមេរិក។ ទស្សនៈនេះដើរផ្ទុយទៅនឹងបាវចនានិងគោលដៅធ្វើសកម្មភាពរបស់អង្គការ WTO។

        ផលប៉ះពាល់

        តាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍បានវាយតម្លៃថា ក្នុងឋានៈជាប្រទេសមហា សេដ្ឋកិច្ចលើពិភពលោក អាមេរិកដើរតួនាទីគន្លឹះចំពោះភាពគង់វង្សរបស់ WTO ហេតុនេះហើយការដែលប្រទេសនេះដកខ្លួនចេញពីអង្គការនេះ នឹង បណ្ដាលឡើងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ។ ប្រសិនបើដកខ្លួនចេញពី WTO អាមេរិក អាចដំឡើងពន្ធដោយឥតកោតក្រែង ហើយបណ្ដាលអោយប្រទេសផ្សេងៗត្រូវ ចាត់វិធានការសងសឹកវិញ។ ប្រការនេះអាចបង្កឡើងវិបត្តិទូទាំងសកលលោក។ ក្រៅពីនោះ អាមេរិកអាចដកខ្លួនចេញពី WTO ហើយដាក់សម្ពាធលើប្រទេស ផ្សេងៗដើម្បីបង្ខំអោយពួកគេមានកាយវិកាប្រហាក់ប្រហែល ឬក៏មិនគោរព គោលការណ៍នៃអង្គការនេះផងដែរ។

        ការដកខ្លួនចេញពី WTO ក៏បណ្ដាលអោយក្រុមហ៊ុនអាមេរិកត្រូវតែប្រឈម នឹងគុណវិបត្តិជាច្រើនផងដែរ។ ក្នុងករណីនេះ ប្រទេសជាសមាជិក WTO ផ្សេងៗ អាចដំឡើងពន្ធនាំចូលទៅលើទំនិញអាមេរិក ឬក៏ដាក់ចេញសំណូមពរដែលធ្វើ អោយក្រុមហ៊ុនអាមេរិកពិបាកប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។ ក្រៅពីនោះ អាមេរិកនឹងមិនមានលទ្ធភាពដោះស្រាយអំពើពាណិជ្ជកម្មវិសមភាពដោយ ឈរលើប្រព័ន្ធដោះស្រាយជម្លោះរបស់ WTO ទៀតឡើយ។ តាមលោក Rufus Yerxa អតីតអគ្គនាយករង WTO បានចាត់ទុកថា អាមេរិកនឹងត្រូវបានដាក់អោយដាច់ពី គេក្នុងខឿនសេដ្ឋកិច្ចសកល ក្នុងករណីដកចេញពី WTO។

        ប្រសូត្រឡើងកាលពីឆ្នាំ១៩៩៥ WTO ត្រូវបានចាត់ទុកជា “អង្គការសហ ប្រជាជាតិ” ខាងពាណិជ្ជកម្មសកល ដោយមានភារកិច្ចជួយសម្រួលដល់ការដោះ ដូរពាណិជ្ជកម្មប្រកបដោយសេរីភាពនិងសមភាព។ ហេតុនេះហើយ អាកប្ប កិរិយាដ៏តឹងរឹងរបស់ប្រធានាធិបតីលោក Trump បានសរអោយឃើញថា វ៉ាស៊ីន តោនកំពុងប្រកាន់នូវគោលនយោបាយគាំពារពាណិជ្ជកម្មកាន់តែខ្ជាប់ខ្ជួនពីមួយថ្ងៃទៅមួយថ្ងៃ។ នេះក៏ជាការសាកល្បងចំពោះ WTO ប្រសិនបើអង្គការនេះចង់ រក្សាតួនាទីនិងកម្លាំងរបស់ខ្លួនក្នុងទំនាក់ទំនងពាណិជ្ជកម្មសកលផងដែរ៕

ប្រតិកម្មទៅវិញ