អភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចមុខព្រួញនៅភាគកណ្តាលវៀតណាម

VOVworld
Chia sẻ

(VOVworld)-ជាលើកដំបូង បន្ទាប់ពីការដែលរដ្ឋាភិ
បាលវៀតណាមចេញសេចក្តី សម្រេចចិត្តបង្កើតក្រុម
ប្រឹក្សាតំបន់សេដ្ឋកិច្ចមុខព្រួញភាគកណ្តាលនាឆ្នាំ
២០១៥ មក ថ្នាក់ដឹកនាំនៃខេត្តក្រុងចំនួន៥ រួមមាន
ខេត្ត Thua Thien Hue ខេត្ត Quang Nam ខេត្ត Quang Ngai ខេត្ត Binh Dinh
និងថ្នាក់ដឹកនាំទីក្រុង Da Nang បាន បើកកិច្ចប្រជុំនាថ្ងៃទី២៩កក្កដា សំដៅ
ពិភាគ្សាលើផែនការអភិវឌ្ឍន៍តំបន់។​ បញ្ហា តភ្ជាប់តំបន់ យន្តការនិងគោល
នយោបាយដោយឡែកដើម្បីបង្កើតកម្លាំងចលករ ក្នុងការអភិវឌ្ឍន៍តំបន់
សេដ្ឋកិច្ចមុខព្រួញនេះ សុទ្ធតែបានតំណាងចូលរួមក្នុងកិច្ចប្រជុំនេះ លើក
យកមកពិភាគ្សា។ 


(VOVworld)-ជាលើកដំបូង បន្ទាប់ពីការដែលរដ្ឋាភិបាលវៀតណាមចេញសេចក្តី
សម្រេចចិត្តបង្កើតក្រុមប្រឹក្សាតំបន់សេដ្ឋកិច្ចមុខព្រួញភាគកណ្តាលនាឆ្នាំ២០១៥
 មក ថ្នាក់ដឹកនាំនៃខេត្តក្រុងចំនួន៥ រួមមានខេត្ត Thua Thien Hue ខេត្ត Quang
Nam ខេត្ត Quang Ngai ខេត្ត Binh Dinh និងថ្នាក់ដឹកនាំទីក្រុង Da Nang បាន បើក
កិច្ចប្រជុំនាថ្ងៃទី២៩កក្កដា សំដៅពិភាគ្សាលើផែនការអភិវឌ្ឍន៍តំបន់។​ បញ្ហា
តភ្ជាប់តំបន់ យន្តការនិងគោលនយោបាយដោយឡែកដើម្បីបង្កើតកម្លាំងចលករ
ក្នុងការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចមុខព្រួញនេះ សុទ្ធតែបានតំណាងចូលរួមក្នុងកិច្ច
ប្រជុំនេះ លើកយកមកពិភាគ្សា។ 

អភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចមុខព្រួញនៅភាគកណ្តាលវៀតណាម - ảnh 1
ក្រុមប្រឹក្សាតំបន់សេដ្ឋកិច្ចមុខព្រួញភាគកណ្តាលរៀបចំសន្និសីទសំដៅពិភាគ្សានូវដំណោះស្រាយតភ្ជាប់អភិវឌ្ឍន៍តំបន់


        តំបន់សេដ្ឋកិច្ចមុខព្រួញភាគកណ្តាលត្រូវបាននាយករដ្ឋមន្ត្រីរដ្ឋាភិបាលស
ម្រេច បង្កើតនាឆ្នាំ២០០៨ ដោយមានខេត្តក្រុងចំនួន៥នោះគឺ ខេត្ត Thua Thien Hue
ខេត្ត Quang Nam ខេត្ត Quang Ngai ខេត្ត Binh Dinh ទីក្រុង Da Nang ។​តំបន់សេដ្ឋ
កិច្ចនេះមានមណ្ឌលសេដ្ឋកិច្ចចំនួន៤ គឺ Chan May-Lang Co, Chu Lai, Dung Quat
និង​Nhon Hoi រួមទាំងទីប្រជុំជនធំៗចំនួន៧គឺ ក្រុង Hue ក្រុង​Da Nang, Hoi An,
Tam Ky, Van Tuong, Quang Ngai និង Quy Nhon។ បន្ទប់ពីបង្កើតបាន៨ឆ្នាំមក
ល្បឿនកំណើន GDP ជាមធ្យមរបស់តំបន់សេដ្ឋកិច្ចមុខព្រួញភាគកណ្តាលនេះ
ទទួលបាន ៩,៤% ហើយរចនាសម្ព័ន្ធសេដ្ឋកិច្ចតំបន់មានការផ្លាស់ប្តូរយ៉ាងខ្លាំង
តាមទិសសេវាកម្មឧស្សាហកម្ម។​លទ្ធភាពប្រគួតប្រជែងរបស់តំបន់ក៏ត្រូវបាន
កែលំអរគួរឲ្យកត់សម្គាល់ដែរ។

        គោលនយោបាយពិសេសសម្រាប់តំបន់សេដ្ឋកិច្ចមុខព្រួញភាគកណ្តាល

        ក្នុងតំបន់សេដ្ឋកិច្ចមុខព្រួញនេះ ទីក្រុង Da Nang និងខេត្ត Quang Nam ជា
ខេត្តក្រុងដែលមានសមត្ថភាពប្រគួតប្រជែងល្អបំផុត។ ហើយខេត្តក្រុងចំនួន៣
ក្រៅពីនេះ គឺស្ថិតក្នុងក្រុម​មានលក្ខណៈប្រគួតប្រជែងបង្គួរក្នុងតំបន់និងលើទូទាំងប្រ
 ទេស។ ប៉ុន្តែការអភិវឌ្ឍន៍របស់តំបន់សេដ្ឋកិច្ចភាគកណ្តាលនេះមិនទាន់សក្តិសម
ទៅនឹងសក្កានុភាពអភិវឌ្ឍន៍នៅឡើយ។ បណ្ឌិត Tran Du Lich  ប្រធានក្រុមពិគ្រោះយោ
បល់នៃតំបន់សេដ្ឋកិច្ចមុខព្រួញភាគកណ្តាលបានលើកមតិថា៖

        “យើងគប្បីបោអបង់ចោលការត្រះរិះតូចចង្អៀតចេញ ហើយត្រូវក្រឡែកមើលទៅ
លើ ផលប្រយោជន៍របស់តំបន់ទាំងមូល។​ ប្រាកដណាស់ថា តំបន់នេះពោរពេញទៅ
ដោយសក្កានុភាពទេសចរណ៍ តាមនោះ យើងគប្បីធ្វើការផ្សព្វផ្សាយពាណិជ្ជ សញ្ញា
សម្រាប់តំបន់ទាំងមូល។ ជាពិសេស គឺត្រូវបណ្តុះបណ្តាលប្រភពធនធាន​មនុស្សនិង
បង្កើតឡើងទីផ្សារពលកម្មរួម”។

        ដោយមានមណ្ឌលសេដ្ឋកិច្ចចំនួន៤និងមណ្ឌលឧស្សាហកម្មជាច្រើនដែល
បានបែងចែកតាមបណ្តោយរបៀងសេដ្ឋកិច្ចកើតលិចនោះ តំបន់សេដ្ឋកិច្ចមុខ
ព្រួញភាគកណ្តាលមានប្រៀបខ្លាំងក្នុងការប្រកួតប្រជែងទាក់ទាញវិនិយោគ។ ប៉ុន្តែ​
ការតភ្ជាប់រវាងតំបន់នានា សំដៅបង្កើតឡើងបរិយាកាសសេដ្ឋកិច្ចឯកភាព​តំបន់ទាំង
មូល ក៏ដូចជាបង្កើនការប្រគួតប្រជែងក្នុងបរិបទធ្វើសមាហរណកម្មជាប្រការ ចាំបាច់
ណាស់។ លោក Phan Cao Thang អនុប្រធានគណៈកម្មាធិការប្រជាជន ខេត្ត Binh
 Dinh បានចាត់ទុកថា៖

        “នាបច្ចុប្បន្ន គប្បីបង្កើនការតភ្ជាប់ ជាពិសេសតភ្ជាប់រចនាសម្ព័ន្ធ ផ្លូវល្បឿន
 លឿនដែលភ្ជាប់ពីក្រុង Hue ទៅដល់ Quy Nhon។ ទោះបីជា ប្រព័ន្ធកំពង់ផែ ផ្លូវ
ឆ្នេរសមុទ្រ ឬ អាកាសយានដ្ឋាននៅខេត្តណាក៏មានដែរ ប៉ុន្តែក្នុងតំបន់ត្រូវមាន​ការ
តភ្ជាប់។​ហើយរដ្ឋាភិបាលគប្បីមានយន្តការពិសេសសម្រាប់តំបន់ផងដែរ ”។

        អភិវឌ្ឍន៍ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ សេវាកម្មមានតម្លៃបន្ថែម

        គោលដៅអភិវឌ្ឍន៍របស់តំបន់សេដ្ឋកិច្ចមុខព្រួញភាគកណ្តាលគឺដល់ឆ្នាំ
២០២០ទទួលបានកំណើនសេដ្ឋកិច្ចចំនួន៩%ក្នុងមួយឆ្នាំ រួមចំណែកចូលក្នុងថវិការរដ្ឋ
ឡើងដល់៧,៥%។​ខេត្តក្រុងនីមួយៗក្នុងតំបន់ក៏បានដាក់ចេញក្រុមដំណោះស្រាយ
ក្នុងនោះ ផ្តោតសំខាន់លើការអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មមានបច្ចេកវិទ្យាខ្ពស់ និងផ្នែក
 សេវាកម្មមានតម្លៃបន្ថែមខ្ពស់។​ក្នុងនាមជាប្រធានក្រុមប្រឹក្សាតំបន់សេដ្ឋកិច្ចមុខ
ព្រួញភាគកណ្តាល លោក Huynh Duc Tho ប្រធានគណៈកម្មាធិការប្រជាជនទី ក្រុង
Da Nang បានអះអាងថា៖

        “យើងបានឃើញច្បាស់លាស់ណាស់ថា ខេត្តទាំងអស់នេះមានតម្រូវការចាំបាច់​
ក្នុងការកសាងបរិយាកាសអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឯកភាពក្នុងតំបន់។​តាមនោះ គប្បី
មានការតភ្ជាប់តំបន់ឆ្នេរសមុទ្រភាគកណ្តាលហើយតភ្ជាប់សម្រាប់អភិវឌ្ឍន៍ លើវិស័យ
មួយចំនួន ដូចជា កសាងរហេដ្ឋាចនាសម្ព័ន្ធ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងបណ្តុះ
បណ្តាលប្រភពធនធានមនុស្សជាដើម”។

        តំបន់សេដ្ឋកិច្ចមុខព្រួញភាគកណ្តាលដើរតួនាទីសំខាន់ក្នុងការកំណត់ទិស
ដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។​ការដែលមានយន្តការពិសេស និង
បង្កើនការតភ្ជាប់រវាងខេត្តក្រុងនានាជាបញ្ហាសំខាន់ត្រូវបានលើកយកមកពិភាគ្សា
សម្រាប់អភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចនេះនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ