អនុវត្តវគ្គជីវភាពនយោបាយសំខាន់ក្នុងបក្ស។

THU HOA Theo VOV -
Chia sẻ
ក្រោយពេលគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ត
វៀតណាមបានផ្សព្វផ្សាយ​សេចក្តីសំរេចចិត្តសន្និបាត
មជ្ឈឹមលើកទី៤ “បញ្ហាបន្ទាន់មួយចំនួនអំពី​ការ​កសាង
បក្សនាបច្ចុប្បន្ន” គណៈកម្មាធិការ​បក្សគ្រប់ជាន់ថ្នាក់
នៅដំបន់នានាកំពុងសកម្ម​អនុវត្ត​សេចក្តីសំរេចចិត្ត។
សាធារណៈមតិបានចាត់ទុកថា ការអនុវត្តសេចក្តី
សំរេច​ចិត្ត​នេះជាវគ្គជីវភាពនយោបាយដ៏សំខាន់ក្នុង
បក្ស។
អនុវត្តវគ្គជីវភាពនយោបាយសំខាន់ក្នុងបក្ស។ - ảnh 1
សន្និបាតមជ្ឈឹមលើកទី៤បក្សកុម្មុយនីស្តវៀតណាម

VOVworld-នៅទីក្រុងហូជីមិញ ត្រឹមតែក្នុងរយៈពេល២ថ្ងៃប្រព្រឹត្តទៅសន្និសិទ
ជ្រួតជ្រាប​សេចក្តីសំរេចចិត្តមហាសន្និបាតលើកទី៤គណៈកម្មាធិការមជ្ឈឹមបក្ស
កុម្មុយនីស្តវៀតណាមបានមានមតិចំនួនជាង៣០០ចាត់ទុកថា​វគ្គរៀនសូត្រ
សេចក្តី​សំរេច​ចិត្ត​មជ្ឈឹមលើកទី៤នេះបានបង្ហាញទស្សនៈស្រុះចិត្តគំនិតខ្ពស់
ក្នុង បក្សភាគទីក្រុងហូជីមិញទាំងមូលអំពីការងារកសាងបក្ស។ ការអនុវត្ត
រៀនសូត្រ​សេច​ក្តីសំរេចចិត្តមជ្ឈឹមលើកទី៤របស់ទីក្រុងបានលើកឡើងបណ្ដា
របៀបធ្វើថ្មីបើប្រៀប​នឹងមុននេះក្នុងការងារកសាងបក្សនិងមានចរិតលក្ខណៈ
អនុវត្តខ្ពស់។ លោក Nguyen Van Phung ប្រធានសមាគមកសិករទីក្រុងហូជីមិញ
បានឲ្យដឹង​ថា៖
“ដូចជាសមាមិត្តលេខាបានថ្លែងថា ពិបាកក៏ត្រូវធ្វើ ពិបាកក៏ត្រូវអនុវត្តដើម្បី ​
សរឲ្យ​ឃើញថា បក្សភាគទីក្រុងមានការប្តេជ្ញាចិត្ត។ ពិសេសគឺប្រការ​ចំនួន​
១៩​ដែលបក្ខជនមិនត្រូវធ្វើ ប្រសិនបើយើងអនុវត្តបានបញ្ហានេះគឺបក្ខជន​នឹង​
រីកធំធាត់ជាង មានការយល់ដឹងល្អជាង មានតួនាទីច្រើនជាងក្នុងជីវភាពរស់
នៅ​និង​ទទួលបានការជឿជាក់របស់មហាជនប្រជាជន។ តាមនោះតួនាទីរបស់
បក្ស​កុម្មុយនីស្តវៀតណាមកាន់តែល្អជាងពីមួយថ្ងៃទៅមួយថ្ងៃ។”
ក្នុងពេលនោះលោក Pham Ngoc Han សមាជិកមួយនាក់របស់គណៈកម្មាធិការ
បក្សនិងជា នាយករងមន្ទីអប់រំបណ្ដុះ​បណ្ដាល​​ទីក្រុងហូជីមិញបានថ្លែងថា៖ “វគ្គរៀនសូត្រសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤នេះជាវគ្គជីវភាពដ៏រស់រវើស
ដែល​យើងខ្ញុំគិតថា បក្សទាំងមូល កងទ័ពទាំងមូលនិង ប្រជាជនវៀតណាម
ទាំងមូលសុទ្ធតែ​សប្បាយ​រីករាយ។ ប្រការមួយទៀតដែលយើងខ្ញុំត្រេកអដែរ គឺតាមរយៈបទថ្លែងមតិចំនួន​ពីរ​របស់សមមិត្តអគ្គលេខាក្នុងឪកាសបើកនិង បិទសន្និសិទនោះយើងខ្ញុំចាត់ទុកថា ថ្នាក់ដឹកនាំខ្ពស់បំផុត​របស់​បក្ស​​​បានយល់ ច្បាស់អំពីបំណងប្រាថ្នារបស់ប្រជាជននិងបក្ខជន។ ពិតប្រាកដថា ​ការ​កំណត់ ទាំងនេះនឹងបានអនុវត្តល្អ។” នៅទីក្រុងហាណូយ បក្សភាគមានបក្ខជនចំនួន 34 ហ្មឹននាក់ ស្រូបយកជាង
10%នៃចំនួនបក្ខជនសរុបក្នុងទូទាំងប្រទេស។ ការអនុវត្តន៏សេចក្ដីសម្រេចចិត្ត
នៃមហាសន្និបាតមជ្ឈឹម លើកទី 4 ប្រកបដោយមានប្រសិទ្ធភាព របស់ទីក្រុង
ហាណូយ នឹងរួមចំណែកដ៏សំខាន់ ក្នុងលទ្ធផលនៃការអនុវត្ត របស់បក្សទាំង
មូល និងបង្កការផ្លាស់ប្តូរយ៉ាងសកម្ម នៅទូទាំងប្រទេស។ លោក Le Xuan
Truong លេខាគណះកម្មាធិការបក្ស ស្រុក Tu Liem បានអោយដឹងថា៖
 “ យើងខ្ញុំនឹងកសាងផែនការអនុវត្តន៏ជាក់ស្ដែង ក្នុងបក្សភាគរបស់ស្រុក Tu
Liem រៀបចំសន្និសិទថ្នាក់ដឹកនាំស្នូល និង បន្ទាប់មក គឺបញ្ជាណែនាំដល់គ្រប់
ជាន់ថ្នាក់​មូលដ្ឋាន ដើម្បីជ្រួតជ្រាបដល់កម្មាភិបាល បក្ខជនត្រូវបង្កើនការងារ
ត្រួតពិនិត្យសើបអង្កេតលើការងារទាំងឡាយ។”
អនុវត្តវគ្គជីវភាពនយោបាយសំខាន់ក្នុងបក្ស។ - ảnh 2
លោក Le Thanh Hai សមាជិកការិយាល័យនយោបាយនិងជា លេខាគណះកម្មាធិការបក្សទីក្រុងហូជីមិញ

តាមលោក Le Thanh Hai សមាជិកការិយាល័យ​នយោបាយនិងជា​ លេខា​គណះកម្មាធិការបក្សទីក្រុងហូជីមិញថា៖ ដើម្បីបង្កការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា
អំពីការកសាងបក្ស គឺត្រូវការអនុវត្តភារកិច្ចចំនួន 8 ក្នុងការកសាងបក្ស ដែល
សន្និបាតបក្សកម្មុយនីស្តវៀតណាម ទូទាំងប្រទេសលើកទី 11 បានដាក់ចេញ។
រីឯ លោក Pham Quang Nghi សមាជិកការិយាល័យនយោបាយនិង ​លេខា​គណះកម្មាធិការបក្ស ទីក្រុងហាណូយ បានអះអាងថា៖ ការអនុវត្ត រៀនសូត្រ​សេចក្ដីសម្រេចចិត្តនៃសន្និបាត មជ្ឈឹមលើកទី4 ជាវគ្គជីវភាពនយោបាយ​សំខាន់ សំដៅលើកកំពស់ ចរិតលក្ខណះធ្វើជាគំរូរ របស់ជួរកម្មាភិបាលស្នូល
ក្នុងទូទាំងទីក្រុង រុញថយក្រោយភាពអន់ខ្សោយរបស់ផ្នែកកម្មាភិបាល បក្ខជន
មួយចំនួន និងរួមចំណែកកសាងបក្ស ស្អាតស្អំ រឹងមាំ ពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ