អនុវត្តន៍នូវបំណងប្រាថ្នាបម្លាស់ប្ដូរឌីជីថលរបស់វៀតណាម

Chia sẻ
(VOVWORLD) - ដើម្បីអនុវត្តន៍នូវបំណងប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិនោះ វៀតណាមត្រូវចាប់យកឱកាសយ៉ាងឆាប់ៗ អនុវត្តន៍ការងារបម្លាស់ប្ដូរឌីជីថលយ៉ាងឆាប់រហ័ស និងខ្លាំងក្លាថែមទៀត។ វៀតណាមទទួលបានសមិទ្ធិផលជាច្រើនអំពីបម្លាស់ប្ដូរឌីជីថលក្នុងឆ្នាំ ២០២០ ប៉ុន្តែការងារនេះនៅតែត្រូវពង្រឹងឲ្យបានយ៉ាងខ្លាំងក្លាថែមទៀតក្នុងឆ្នាំ ២០២១ និងប៉ុន្មានឆ្នាំខាងមុខទៀត។
អនុវត្តន៍នូវបំណងប្រាថ្នាបម្លាស់ប្ដូរឌីជីថលរបស់វៀតណាម - ảnh 1លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយ Nguyen Manh Hung

ឆ្នាំ ២០២០ គឺជាឆ្នាំដែលវៀតណាមបានចាប់ផ្តើមគោលដៅបម្លាស់ប្ដូរឌីជីថលជាតិ។ ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលបានអនុញ្ញាតឱ្យវៀតណាមដាក់បញ្ជូលរាល់សកម្មភាពរបស់ខ្លួនទៅក្នុងប្រព័ន្ធអ៊ីនធឺណែត ជំនួសឲ្យការរៀបចំឯកសារឌីជីថល និងរៀបចំប្រតិបត្តិការ ឌីជីថលដូចកាលពីមុន។ ចលនានេះបានប្រព្រឹត្តិទៅក្នុងល្បឿនឆាប់រហ័ស ដែលបង្កើតឱ្យមានឥទ្ធិពលកាន់តែខ្លាំងជាងពេលណាៗទាំងអស់ លើសសរស្តម្ភទាំង ៣ គឺរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល។

នៅឆ្នាំ ២០២០ សហគ្រាសបច្ចេកវិទ្យាព័ត៌មាន បានឆ្លៀតយកឱកាសបម្លាស់ប្ដូរឌីជីថលជាតិ ដើម្បី ធ្វើការសម្រេចចិត្ត អនុវត្តន៍គំរូគ្រប់គ្រង ធ្វើអាជីវកម្មថ្មី ពង្រីកទ្រង់ទ្រាយច្នៃប្រឌិត នៃផលិតផលនិងសេវាកម្មថ្មី ដោយផ្អែកលើទិន្នន័យនិងបច្ចេកវិទ្យាឌីជីថល។ សកម្មភាពលេចធ្លោនៃវិស័យព័ត៌មាននិងទូរគមនាគមន៍គឺ រួមដៃ ជាមួយរដ្ឋាភិបាលនិងប្រជាជនក្នុងការរុញថយក្រោយជំងឺរាតត្បាតកូវីដ ១៩ ផ្តល់សេវាសាធារណៈតាមអ៊ិនធឺរណែត រក្សាការដោះដូរពាណិជ្ជកម្មទំនិញឱ្យបានរលូន។ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយមានគោលបំណងចង់នាំវិស័យទូរគមនាគមន៍ឲ្យក្លាយទៅជាហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយ Nguyen Manh Hung បានសង្កត់ធ្ងន់ថា៖ “សហគ្រាសនានាចាំបាច់ត្រូវទាញយកឱកាសនេះ ដើម្បីបម្លាស់ប្ដូរឌីជីថល និងជំរុញបម្លាស់ប្ដូរជាតិ ព្រមទាំងធ្វើការសម្រេចចិត្តអនុវត្តគំរូអភិបាលកិច្ចថ្មី គំរូធ្វើអាជីវកម្មថ្មី ពង្រីកការច្នៃប្រឌិតបណ្ដាផលិតផល និងសេវាកម្មថ្មី ដោយផ្អែកលើទិន្នន័យ និងបច្ចេកវិទ្យាឌីជីថល។ ចំពោះ បំលាស់ទីវិនិយោគសកលលោកនោះ វៀតណាមអាចក្លាយទៅជាគោលដៅទទួលបម្លាស់ប្ដូរទទាំងនេះ។ ជាក់ស្ដែង សហគ្រាស ICT នានា ត្រូវត្រៀមខ្លួនជាស្រេចជាដៃគូ មិនត្រឹមតែទទួលការផ្ទេរប្រគល់ប៉ុណ្ណោះទេ ថែមទាំងត្រូវជាដៃគូសហប្រតិបត្តិការលើវិស័យសិក្សាស្រាវជ្រាវបច្ចេកវិទ្យាស្នូល និងផលិតផល។ លើលពីនេះទៅទៀត សហគ្រាសទូរគមនាគមន៍ដែលមានប្រព័ន្ធ 5G ត្រូវតែធានាហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅក្នុងមណ្ឌលបច្ចេកវិទ្យា មណ្ឌលបច្ចេកវិទ្យាខ្ពស់ មណ្ឌលបច្ចេកវិទ្យាព័ត៌មានប្រមូលផ្ដុំ ដើម្បីត្រៀមខ្លួនជាស្រេចទទូលរលកវិនិយោគថ្មីផងដែរ”។

ក្រសួងព័ត៌មាននិងផ្សព្វផ្សាយបានឲ្យដឹងថា នាពេលអនាគតនឹងបន្តអនុវត្តន៍ការតម្រងទិសដៅធំៗមួយចំនួន ក្នុងនោះមានការពង្រីកសមត្ថភាពប្រើប្រាស់អ៊ិនធឺរណែតសម្រាប់ប្រជាជនទាំងមូល។ គោលដៅនៃកម្មវិធីបម្លាស់ប្ដូរឌីជីថលជាតិគឺប្រជាពលរដ្ឋគ្រប់រូបមានស្មាតហ្វូនមួយគ្រឿង ហើយក្រុមគ្រួសារនីមួយៗមានខ្សែអ៊ីនធឺណេតអុបទិក ល្បឿនលឿន ។

សញ្ញាសម្គាល់ដ៏សំខាន់ក្នុងដំណើរការបម្លាស់ប្ដូរ ឌីជីថលនៅវៀតណាមគឺនៅថ្ងៃទី ៣ ខែមិថុនាឆ្នាំ ២០២០លោកនាយករដ្ឋមន្រ្តីបានចេញសេចក្តីសម្រេចស្ដីពីការអនុម័តលើ កម្មវិធីបម្លាស់ប្ដូរជីថលជាតិដល់ឆ្នាំ ២០២៥ តម្រង់ទិសដៅដល់ឆ្នាំ ២០៣០។ សេចក្តីសម្រេចចិត្តនេះលើកច្បាស់ថា ភារកិច្ច និងដំណោះស្រាយបង្កើតមូលដ្ឋានគ្រឹះនៃបម្លាស់ប្ដូរឌីជីថលគឺជាបម្លាស់ប្ដូរការយល់ដឹង ស្ថាបនារបៀបរបប អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថល បង្កើតការជឿនឿជាក់ ធានាសុវត្ថិភាព សន្តិសុខបណ្ដាញអ៊ីនធឺណិត សហប្រតិបត្តិការអន្តរជាតិ  សិក្សាស្រាវជ្រាវ អភិវឌ្ឍន៍ និងផ្លាស់ប្ដូរថ្មីច្នៃប្រឌិតក្នុងបរិយាកាសាកាសឌីជីថល។ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានដឹកនាំ៖ “ទីក្រុង និងក្រសួង ស្ថាប័ននានាចាំបាច់ត្រូវយល់ដឹងថា ដំណើរការបម្លាស់ប្ដូរឌីជីថលគឺជាដំណើរដ៏វែងឆ្ងាយ ដែលតម្រូវឲ្យមានការតម្រង់ទិសដៅ។ ទន្ទឹមនឹងនេះ កំណត់វិស័យដែលចំបាច់ត្រូវផ្ដោតសំខាន់ដើម្បីបម្លាស់ប្ដូរ។ ជាក់ស្ដែង វិស័យដំបូង គឺសុខាភិបាល អប់រំ ហិរញ្ញវត្ថុធនាគារ កសិកម្ម គំមនាគមន៍ និងថាមពលបរិស្ថាន។ គោលដៅចុងនៃដំណើរការនេះ គឺសង្គមមានស្ថិរភាព ប្រជាជនត្រូវបានថែមទាំទាំងខាងសំភារៈ និងស្មារតី”។

ជាមួយនឹងកម្មវិធីបម្លាស់ប្ដូរឌីជីថលជាតិ ដែលត្រូវបានលោកនាយករដ្ឋមន្ត្រីអនុម័តនោះ វៀតណាមគឺជាប្រទេសឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានកម្មវិធីស្ដីពីបម្លាស់ប្ដូរឌីជីថល។ ទោះបីការងារបម្លាស់ប្ដូរឌីជីថលទើបតែចាប់ផ្តើមក៏ដោយ ប៉ុន្តែបានរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែឆាប់រហ័ស សង្គមមានស្ថិរភាព បម្រើប្រជាជន ក៏ដូចជាពង្រីកសិទ្ធិជាម្ចាស់ប្រទេសជាតិឲ្យកាន់តែច្រើនថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ