អ្នកបោះឆ្នោតជ្រើសតាំងសមាជិកសភាដែលមានសមត្ថភាពពេញលេញនិងសីលធម៌គ្រប់គ្រាន់

THU HOA
Chia sẻ

(VOVworld)-នាថ្ងៃទី២២ឧសភាខាងមុខ នៅវៀតណាម
នឹងប្រព្រឹត្តទៅការបោះ ឆ្នោតសមាជិកសមាជិកាសភា
និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ ២០១៦
-២០២១។ អ្នកបោះឆ្នោតនឹងបានអនុវត្តសិទ្ធិជាម្ចាស់
តាមរយៈការបោះឆ្នោតផ្ទាល់ ដើម្បីជ្រើសរើសមនុស្សដែលមានសីលធម៌
សមត្ថភាព និងមានការ ទទួលខុសត្រូវក្នុងការកសាងប្រទេសជាតិកាន់តែ
សម្បូរុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ។

(VOVworld)-នាថ្ងៃទី២២ឧសភាខាងមុខ នៅវៀតណាមនឹងប្រព្រឹត្តទៅការបោះឆ្នោត សមាជិកសមាជិកាសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ ២០១៦-
២០២១។ អ្នកបោះឆ្នោតនឹងបានអនុវត្តសិទ្ធិជាម្ចាស់តាមរយៈការបោះ ឆ្នោតផ្ទាល់ ដើម្បីជ្រើសរើសមនុស្សដែលមានសីលធម៌ សមត្ថភាព និងមានការ ទទួលខុសត្រូវ
ក្នុងការកសាងប្រទេសជាតិកាន់តែសម្បូរុងរឿងពីមួយថ្ងៃទៅមួយ ថ្ងៃ។

អ្នកបោះឆ្នោតជ្រើសតាំងសមាជិកសភាដែលមានសមត្ថភាពពេញលេញនិងសីលធម៌គ្រប់គ្រាន់ - ảnh 1
ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងលោកស្រី Nguyen Thi Bich Ngoc ផ្លាស់ប្តូមតិជាមួយអ្នកបោះឆ្នោតនៅឃុំHa Dinhខ័ណ្ឌ Thanh Xuan

        ការបោះឆ្នោតសមាជិកសមាជិកាសភានីតិកាលទី១៤និងក្រុមប្រឹក្សាប្រជា ជនគ្រប់ជាន់ថ្នាក់២០១៦ជាបញ្ហាដែលទាក់ទាញការយកចិត្តទុកដាក់របស់ប្រជា ជនលើទូទាំងប្រទេស ក្នុងនោះ លក្ខ័ណ្ឌអំពីសមត្ថភាព ចរិយាសម្បត្តិនយោ​បាយរបស់បេក្ខជនជាប្រការសំខាន់បំផុត។

        ផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើកម្មវិធីសកម្មភាពរបស់
បេក្ខជន

        លោក Dinh Xuan Ngoi អ្នកបោះឆ្នោតខ័ណ្ឌ Ba Dinh ទីក្រុងហាណូយបាន
ចែករំលែកថា បំណងប្រាថ្នារបស់អ្នកបោះឆ្នោតក្នុងការបោះឆ្នោតនាថ្ងៃទី២២ ឧសភាខាងមុខគឺត្រូវជ្រើសរើសឲ្យបានមនុស្សដែលមានសមត្ថភាពពេញលេញ
សីលធម៌គ្រប់គ្រាន់ ជិតស្នីទ្ធជាមួយប្រជាជននិងដាក់សំណើរជូនថ្នាក់ដឹកនាំ
សំ​ដៅ​ឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជនផងដែរ។លោក​ Dinh Xuan
Ngoi បានឲ្យដឹងថា៖

“សមាជិកសភាត្រូវជិតស្និទ្ធជាមួយប្រជាជន មានសមត្ថភាពប្រមូលមតិរបស់
ប្រជាជនដើម្បីដាក់ជូនរដ្ឋសភាឲ្យបានត្រឹមត្រូវ។ ដូច្នេះ សមាជិកសភាទើបនឹង
បំពេញល្អ ភារកិច្ចរបស់ខ្លួន។ បេក្ខជនម្នាក់ៗត្រូវមានកម្មវិធីសកម្មភាពនិងត្រូវ
ជូនដំណឹងទៅ ប្រជាជនឲ្យបានច្បាស់លាស់”។

អ្នកបោះឆ្នោតជ្រើសតាំងសមាជិកសភាដែលមានសមត្ថភាពពេញលេញនិងសីលធម៌គ្រប់គ្រាន់ - ảnh 2
ប្រជាជនមើលបញ្ជីឈ្មោះបេក្ខជន

        នៅក្នុងបណ្តាសន្និសីទជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតដែលប្រព្រឹត្
តទៅ លើទូទាំងប្រទេសនោះ អ្នកបោះឆ្នោតបានផ្តោតការយកចិត្តទុកដាក់ទៅ
លើ កម្មវិធីសកម្មភាពរបស់បេក្ខជន។ លោក Pham Huy Thu បានចាត់ទុកថា៖

“បើចង់ដឹងថាបេក្ខជននោះមានសមត្ថភាពដែរឬទេគឺត្រូវស្តាប់នូវកម្មវិធីសកម្ម
ភាពរបស់គេ។ ពិនិត្យមើលពីរបៀបដែលពួកគេធ្វើដើម្បីរួមចំណែកកសាងតំ
បន់។ ប្រជាជនបច្ចុប្បន្នតែងតែតាមដាននូវសកម្មភាពរបស់បេក្ខជនតាំងពីមុន
មក។ រួម ជាមួយគ្នានោះក៏ត្រូវពិនិត្យទៅលើសមត្ថភាពរបស់បេក្ខជននោះថា
តើសក្តិសម ក្លាយជាតំណាងរបស់ប្រជាជនឬទេ ទើបសម្រេចការជ្រើសតាំង
តាមរយៈសន្លឹក ឆ្នោត។​បំណងប្រាថ្នារបស់ប្រជាជនគឺចង់ឲ្យប្រទេសជាតិបោះ
ជំហានទៅមុខ ស្ថិរភាពនយោបាយសង្គម ការពារមាតុប្រទេស កោះសមុទ្រ
ប្រឆំាងអំពើពុក រលួយ និងពង្រីងអធិបតេយ្យភាព”។

        ជ្រើសតាំងមនុស្សមានសីលធម៌គ្រប់គ្រាន់និងសមត្ថភាពពេញលេញ

        អ្នកបោះឆ្នោតទូទាំងប្រទេសមានបំណងថា សមាជិកសមាជិការសភា និង ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ជាអ្នកមានឬទ្ធានុភាពនយោបាយរឹងមាំ ស្មោះ ត្រង់និងបំរើមាតុប្រទេសនិងប្រជាជនដោយអស់ពីចិត្តពីថ្លើម។​ជាងនេះទៅទៀត សមាជិកសមាជិកាសភាក៏ត្រូវជាមនុស្សជិតស្និទ្ធជាមួយប្រជាជន ផ្ទៀងស្តាប់
ប្រជាជន ត្រូវបានប្រជាជនជឿទុកចិត្តនិងជ្រើសតាំងជាតំណាងរបស់ខ្លួនផងដែរ។

        ចំពោះអ្នកបោះឆ្នោតវិញ​ ការដែលបានកាន់សន្លឹកឆ្នោតនោះមិនត្រឹមតែជា មោទនៈភាពប៉ុណ្ណោះទេ ថែមទាំងជាការព្រួយបារម្ភ ដោយសារជ្រើសរើសឲ្យបាន មនុស្សដែលមានចរិយាសម្បត្តិពេញលេញជាប្រការមិនងាយស្រួលទេ។លោក
Nguyen Dinh Lap អ្នកបោះឆ្នោតនៅស្រុក Thanh Tri ទីក្រុងហាណូយបានលើក
មតិថា៖

“យើងខ្ញុំមានបំណងថា សមាជិកសមាជិកាសភាម្នាក់ៗនឹងប្រើបញ្ញា សីលធម៌ របស់ខ្លួនតាមរយៈកម្មវិធីសកម្មភាពសមស្រប និងត្រូវមានការទទទួលខុសត្រូវ អនុវត្តកម្មវិធីនោះនៅពេលជាប់ឆ្នោត។ យើងខ្ញុំនឹងតាមដានជាប់នូវសកម្មភាព​របស់សមាជិកសភានោះយ៉ាងដូចម៉េ្តច ពោលគឺឆ្លើយតបទៅនឹងការសន្យារបស់ ខ្លួនជាមួយអ្នកបោះឆ្នោតដែរឬទេ”។

        បោះឆ្នោតជារបៀបអនុវត្តសិទ្ធិប្រជាធិបតេយ្យខ្ពស់បំផុតរបស់ប្រជាជន។​តាមរយៈការបោះឆ្នោតនោះ ប្រជាជនអាចសម្តែងបានភាពជាម្ចាស់របស់ខ្លួន។ ទទួលបានសម្លេងគាំទ្រកាន់តែច្រើន សមាជិកស​មាជិកាសភាម្នាក់ៗនោះកាន់
តែ មានការទទួលខុសត្រូវចំពោះសង្គមនិងប្រជាជនជាង៕

 

ប្រតិកម្មទៅវិញ