សហព័ន្ធរុស្ស៊ី-ទ្វីបអាហ្វ្រិក៖ ត្រៀមខ្លួនជាស្រេចសម្រាប់ជំហានអភិវឌ្ឍថ្មី

Chia sẻ
(VOVWORLD) - កិច្ចប្រជុំកំពូលលើកដំបូងរវាងសហព័ន្ធរុស្ស៊ីនិងទ្វីបអាហ្វ្រិកនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៤ ខែតុលា ខាងមុខនៅ Sochi រុស្ស៊ី។ នេះជាព្រឹត្តិ ការណ៍ដែលមិនធ្លាប់មានតាំងពីមុនមក ហើយជាកិច្ចប្រជុំកំពូលពេញអង្គជាលើក ដំបូងដែលមានការចូលរួមរបស់ថ្នាក់ដឹកនាំប្រទេសអាហ្វ្រិកនានានិងថ្នាក់ដឹកនាំអង្គការជួរមុខនានាក្នុងតំបន់។ កិច្ចប្រជុំនេះត្រូវបានទន្ទឹងរង់ចាំថា នឹងក្លាយទៅជា ចំណុចចាប់ផ្ដើមសម្រាប់ការកសាងទំនាក់ទំនងភាពជាដៃគូប្រកបដោយសមភាពដើម្បីផលប្រយោជន៍របស់គ្នាទៅវិញទៅមក។
សហព័ន្ធរុស្ស៊ី-ទ្វីបអាហ្វ្រិក៖ ត្រៀមខ្លួនជាស្រេចសម្រាប់ជំហានអភិវឌ្ឍថ្មី - ảnh 1ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីអេហ្ស៊ីបលោក Abdel Fattah Al-Sisi (រូបថត៖ AFP)

  ក្រោយពីបារាំង ចិន និងជប៉ុននោះ គឺដល់វេនរុស្ស៊ីក៏នឹងរៀបចំកិច្ចប្រជុំកំពូលជាមួយ ទ្វីបអាហ្រ្វិក។ ជាមួយកាយវិការនេះ ម៉ូស្គូមិនលាក់បាំងមហិច្ឆតា ពង្រីកឥទ្ធិពល នៅទ្វីបខ្មៅនេះក្នុងដំណើរការស្ដារភាពរុងរឿងរបស់រុស្ស៊ីលើឆាកអន្តរជាតិទៀតឡើយ។ នៅកិច្ចប្រជុំកំពូលរុស្ស៊ី-ទ្វីបអាហ្វ្រិកនៅ Sochi ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងទទួលស្វាគមន៍ប្រមុខរដ្ឋចំនួន ៣៥រូបមកពីប្រទេសអាហ្វ្រិក នានា។ នេះជាឱកាសដើម្បីអោយបណ្ដាភាគីពិភាក្សាអំពីបញ្ហានយោ បាយនិង សេដ្ឋកិច្ច ក៏ដូចជាកម្មវិធីសហប្រតិបតិ្តការដ៏វិជ្ជមានសម្រាប់ភាគីទាំងពីរផងដែរ។

        ទ្វីបអាហ្វ្រិក៖ដៃគូដ៏ល្អឥតខ្ចោះ

        ការដែលរុស្ស៊ីជំរុញទំនាក់ទំនងជាមួយទ្វីបអាហ្វ្រិកគឺឈរលើមូលដ្ឋាននៃ ទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើរនិងសក្ដានុភាពសហប្រតិបតិ្តការដ៏សម្បូរបែប។ ក្រឡេកមើលលើប្រវត្តិសាស្ត្រនៃទំនាក់ទំនងទ្វេភាគី អាចឃើញថា រុស្ស៊ីដើរតួនាទី ដ៏សំខាន់ក្នុងការរំដោះទ្វីបនេះ ក៏ដូចជាជួយឧបត្ថម្ភដល់ប្រជាជាតិអាហ្វ្រិកនានា ក្នុងការតស៊ូប្រឆាំងនឹងលទ្ធិអាណានិគមនិយម និងការប្រកាន់ពូជសាសន៍ Apartheid ផងដែរ។ រុស្ស៊ីបានជួយឧបត្ថម្ភប្រជាជនអាហ្វ្រិកការពារឯករាជ្យនិង អធិបតេយ្យភាព កសាងប្រទេសជាតិ បង្កើតមូលដ្ឋាននិងខឿនសេដ្ឋកិច្ចជាតិ កសាងកម្លាំងប្រដាប់អាវុធដែលមានសមត្ថភាពប្រយុទ្ធ។ បណ្ដាអ្នកជំនាញនៃ សហភាពសូវៀត ដែលជាសហព័ន្ធរុស្ស៊ីនាបច្ចុប្បន្ន ក៏បានចូលរួមកសាងសំណង់ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រោងចក្រវារីអគ្គីសនី ផ្លូវថ្នល់ និងមូលដ្ឋានឧស្សាហ កម្មនៅប្រទេសអាហ្វ្រិកនានា។ លើសពីនេះទៅទៀត ប្រជាជនរុស្ស៊ីរាប់ពាន់នាក់ បានបញ្ចប់ការសិក្សានៅតាមសាកលវិទ្យាល័យរបស់រុស្ស៊ីផងដែរ។

        ក្រោយពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ឡើងកាន់អំណាចនាឆ្នាំ ២០០០មក ដោយមានមាគ៌ានិងគោលនយោបាយដ៏សមស្រប ទំនាក់ទំនងរវាង រុស្ស៊ីនិងទ្វីបអាហ្វ្រិកបាន “ឡើងកំដៅ” ពីមួយថ្ងៃទៅមួយថ្ងៃ។ មូលដ្ឋានគ្រឹះនៃ ទំនាក់ទំនងរុស្ស៊ី-ទ្វីបអាហ្វ្រិកបានផ្ទេរប្ដូរពីនយោបាយទៅកាន់សេដ្ឋកិច្ច ពាណិជ្ជ កម្ម សន្តិសុខ និងយោធា ដែលមានន័យថា រុស្ស៊ីចាប់ផ្ដើមដណ្ដើមយកមកវិញនូវ ឥទ្ធិពលខាងនយោបាយនិងសេដ្ឋកិច្ចនៅទ្វីបអាហ្វ្រិក។ តាមអ្នកជំនាញលោក Arnaud Dubien នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនិងយុទ្ធសាស្ត្របារាំង (IRIS) បានចាត់ទុកថា ម៉ូស្គូជានិច្ចកាលរក្សាឥទ្ធិពល សូម្បីតែជាឥទ្ធិពលដ៏តិចតួចនៅ ប្រទេសអាហ្វ្រិកជាច្រើន ចាប់ពីអាលហ្សេរីដល់លីប៊ី និងអេហ្ស៊ីបក៏ដោយ។ នាចុងឆ្នាំ ២០១៨ ភាគីទាំងពីរបានប្រកាសគម្រោងកសាងរោងចក្រថាមពលនុយក្លេអ៊ែរ និងកិច្ចសន្យាលក់ដូរអាវុធសំខាន់ៗជាច្រើន។ ម៉ូស្គូក៏បានចុះហត្ថលេខាជាផ្លូវការ លើកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធាជាច្រើនជាមួយអាជ្ញាធរម៉ាលី ប៊ូគីណា ហ្វាសូនិងកុងហ្គោជាដើម។

        ត្រៀមខ្លួនជាស្រេចទទួលឱកាសថ្មី

        ក្នុងអំឡុងពេលច្រើនឆ្នាំកន្លងទៅ ទ្វីបអាហ្វ្រិកជាគោលដៅនៃការប្រកួត ប្រជែងខាងភូមិសាស្ត្រយុទ្ធសាស្ត្ររវាងអាមេរិក ចិន និងសហភាពអឺរ៉ុប។ ប៉ុន្តែ សភាពការណ៍នាបច្ចុប្បន្នបានផ្លាស់ប្ដូរហើយ។ រុស្ស៊ីចង់ចាប់ផ្ដើមការលេងល្បែង ថ្មីដើម្បីស្វែងរកផលប្រយោជន៍ខាងភូមិសាស្ត្រយុទ្ធសាស្ត្រថ្មីៗនៅទ្វីបអាហ្វ្រិក។

        មុនពេលប្រព្រឹត្តទៅកិច្ចប្រជុំកំពូលនិងវេទិកាធុរកិច្ចរុស្ស៊ី-ទ្វីបអាហ្វ្រិក ប្រធានាធិបតីលោក Putin បានអះអាងថា ការអភិវឌ្ឍនិងពង្រឹងទំនាក់ទំនងដើម្បី ផលប្រយោជន៍ទៅវិញទៅមក ជាមួយបណ្ដាប្រទេសអាហ្វ្រិកនិងអង្គការសមាហ រណកម្មនានានៅទីនេះ គឺការអាទិភាពមួយក្នុងចំណោមអាទិភាពកិច្ចការបរទេស របស់រុស្ស៊ី។ នៅវេទិកាសេដ្ឋកិច្ចរុស្ស៊ី-ទ្វីបអាហ្វ្រិកលើកនេះ រុស្ស៊ីគ្រោងនឹងលើក សំណើជូនបណ្ដាដៃគូអាហ្វ្រិកដើម្បីរួមគ្នារុករកនិងធ្វើអាជីវកម្មនូវប្រភពធនធាននានាដូចជាមាស សំរិទ្ធនិងប្រេងឧស្ម័ន ជាដើម។

        ក្នុងឆ្នាំទៅមិញនិងដើមឆ្នាំនេះ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov បានទៅបំពេញទស្សនកិច្ចជាច្រើនលើកទៅកាន់ប្រទេសអនុតំបន់ សាហារ៉ានិងតំបន់អាហ្វ្រិកខាងជើង។ មិនត្រឹមតែប៉ុណ្ណោះទេ ប្រធានាធិបតីលោក Putin ថែមទាំងអះអាងថា រុស្ស៊ីនឹងមានយុទ្ធសាស្ត្រសហប្រតិបត្តិការអភិវឌ្ឍខុសប្លែក ពីប្រទេសលោកខាងលិចនិងចិន។ នោះគឺការសន្យាមិនដាក់សម្ពាធឬគំរាម កំហែង មិនធ្វើអាជីវកម្មអោយអស់ធនធាន ឬប្រើប្រាស់អន្ទាក់បំណុលវិនិយោគចំពោះ ប្រទេសនានាក្នុងតំបន់នោះឡើយ។

        ក្រោយពីដំណើរទស្សនកិច្ចនៅមជ្ឈឹមបូព៌ារបស់លោក Putin កាលពី សប្ដាហ៍មុន កិច្ចប្រជុំកំពូលលើកដំបូងរវាងរុស្ស៊ីនិងទ្វីបអាហ្វ្រិកបានអះអាងសារ ជាថ្មីនូវអាទិភាពការទូតរបស់ម៉ូស្គូចំពោះតំបន់នេះ។ មិនត្រឹមតែជួយលើកកំពស់ ឥទ្ធិពលនិងឋានៈប៉ុណ្ណោះទេ បណ្ដាកិច្ចព្រមព្រៀងលក់ដូរអាវុធ វិនិយោគធ្វើអាជីវ កម្មរ៉ែនៅទ្វីបខ្មៅនេះ នឹងជាកម្លាំងចលករដើម្បីប្រធានាធិបតីរុស្ស៊ីប្ដេជ្ញាចិត្តបំផុស ការលេងល្បែងថ្មីនៅទ្វីបអាហ្វ្រិក៕

ប្រតិកម្មទៅវិញ