សម័យប្រជុំលើកទី៧ នៃរដ្ឋសភានីតិកាលទី១៥ ធ្វើការដោះស្រាយបញ្ហាសំខាន់ៗជាច្រើនរបស់ប្រទេសជាតិ

Chia sẻ
(VOVWORLD) - សម័យប្រជុំលើកទី ៧ នៃរដ្ឋសភានីតិកាលទី ១៥ បានបិទបញ្ចប់កាលពីចុងសប្តាហ៍មុន (ថ្ងៃទី ២៩ មិថុនា) នៅទីក្រុងហាណូយ ក្រោយរយៈពេល ២៧.៥ ថ្ងៃធ្វើការ។ ខ្លឹមសារដែលបានលើកឡើងក្នុងសម័យប្រជុំនេះ បានឆ្លើយតបទៅនឹងតម្រូវការភារកិច្ចរបស់ប្រទេសជាតិក្នុងស្ថានភាពថ្មី ក៏ដូចជាបានច្បាមយ៉ាងដិតដល់នូវស្ថានភាពជាក់ស្តែងនៃជីវភាពរស់នៅ ហើយត្រូវបានសមាជិកសមាជិការរដ្ឋសភា ក៏ដូចជាអ្នកបោះឆ្នោតទូទាំងប្រទេសវាយតម្លៃខ្ពស់ផងដែរ។

អង្គប្រជុំបានពិនិត្យ សម្រេច និងបង្ហើយនូវខ្លឹមសារសំខាន់ៗជាច្រើនក្នុងវិស័យនីតិបញ្ញាត្តិ ការឃ្លាំមើលកំពូល និងសេចក្តីសម្រេចលើបញ្ហាសំខាន់ៗ របស់ប្រទេសជាតិ  ចូលរួមចំណែក ក្នុងការងារកសាង និង ការពារមាតុភូមិ។

សម័យប្រជុំលើកទី៧ នៃរដ្ឋសភានីតិកាលទី១៥ ធ្វើការដោះស្រាយបញ្ហាសំខាន់ៗជាច្រើនរបស់ប្រទេសជាតិ - ảnh 1សម័យប្រជុំលើកទី៧ នៃរដ្ឋសភានីតិកាលទី១៥ ធ្វើការដោះស្រាយបញ្ហាសំខាន់ៗជាច្រើនរបស់ប្រទេសជាតិ។ រូបថត៖ quochoi.vn

បំពេញការងារបុគ្គលិកកម្រិតខ្ពស់ និងសុក្រិតក្បាលម៉ាស៊ីនដឹកនាំ

ត្រឹមពីរថ្ងៃធ្វើការដំបូងនៃសម័យប្រជុំ រដ្ឋសភាបានចំណាយពេលវេលាលើការងារបុគ្គលិក។ រដ្ឋសភាបានអនុម័តលើសេចក្តីសម្រេចចិត្តជ្រើសរើសប្រធានរដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមសម្រាប់អាណត្តិ ២០២១ - ២០២៦ ចំពោះលោក Tran Thanh Man; បានអនុម័តលើសេចក្តីសម្រេចចិត្តជ្រើសរើសលោក To Lam ជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់អាណត្តិ ២០២១ - ២០២៦។ រដ្ឋសភាក៏បានបោះឆ្នោតជ្រើសរើសអនុប្រធានរដ្ឋសភា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អនុម័តតែងតាំងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងនគរបាល; អនុម័តសមាជិកក្រុមប្រឹក្សា

ការពារជាតិ និងសន្តិសុខ; ទន្ទឹមនឹងនោះ ប្រតិបត្តិការងារបុគ្គលិកផ្សេងទៀតតាមដែនសមត្ថកិច្ចរបស់ខ្លួន និងសម្រេចបាននូវមតិឯកភាពខ្ពស់ ពីប្រតិភូសភាជាតិ។ មុខតំណែង ក្បាលម៉ាស៊ីនដឹកនាំថ្មីត្រូវបានសុក្រិត  ដើម្បីបំពេញតម្រូវការភារកិច្ចរបស់ប្រទេសជាតិក្នុងស្ថានភាពថ្មី។ សមាជិកសភា Ta Van Ha ខេត្ត Quang Nam បានឲ្យដឹងថា៖

“យើងខ្ញុំពិតជាសប្បាយខ្លាំងណាស់ ដោយបានអនុម័តលើលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋសភា ដោយមានការយល់ព្រម ១០០% នៃចំនួនប្រតិភូដែលមានវត្តមាននៅក្នុងសាលប្រជុំ។ ប្រការនេះបង្ហាញពីឆន្ទៈ និងទំនួលខុសត្រូវរបស់សមាជិក សមាជិការរដ្ឋសភា មិនត្រឹមតែចំពោះថ្នាក់ដឹកនាំជាប់ឆ្នោតប៉ុណ្ណោះទេ ថែមទាំងមានទំនួលខុសត្រូវក្នុងការអនុវត្តស្របតាមឆន្ទៈរបស់បក្ស និងទឹកចិត្តប្រជាជនក្នុងការបោះឆ្នោតជ្រើសរើសកម្មាភិបាលសំខាន់ៗដើម្បីដឹកនាំប្រទេសជាតិ”។

បំពេញល្អការងារនីតិប្បញ្ញត្តិ

សម័យប្រជុំលើកទី៧ នៃរដ្ឋសភានីតិកាលទី១៥ ត្រូវបានសមាជិកសមាជិការវាយតម្លៃថា ជាសម័យប្រជុំប្រកបដោយភាពច្នៃប្រឌិត និងភាពបត់បែនរបស់រដ្ឋសភា ដោយបានដាក់ចេញនូវចំណុចសំខាន់ៗជាច្រើន ជាពិសេសការងារនីតិបញ្ញត្តិ។ នេះក៏ជាសម័យប្រជុំដែលមានខ្លឹមសារការងារនីតិបញ្ញាត្តិច្រើនជាងគេក្នុងសម័យប្រជុំមួយ ចាប់តាំងពីដើមអាណត្តិមកទល់ពេលនេះ ដោយរដ្ឋសភាបានអនុម័តច្បាប់ចំនួន ១១ ច្បាប់ និងសេចក្តីសម្រេចរបស់រដ្ឋសភាចំនួន ២១ច្បាប់។ រដ្ឋសភាក៏បានពិភាក្សា និងផ្តល់យោបល់ជាលើកទី១ លើគម្រោងច្បាប់ចំនួន១១ផ្សេងទៀត ពាក់ព័ន្ធនឹងបញ្ហាដែលសង្គមកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់។

នៅក្នុងសម័យប្រជុំនេះផងដែរ ជាលើកដំបូងហើយ ដែលរដ្ឋសភាបានអនុម័តច្បាប់ចំនួន ៤ រួមមាន៖ ច្បាប់ភូមិបាល ច្បាប់លំនៅឋាន ច្បាប់អាជីវកម្មអចលនទ្រព្យ និងច្បាប់ គ្រឹះស្ថានឥណទាន ដែលបានអនុម័តនៅសម័យប្រជុំមុនៗ ដែលនឹងចូលជាធរមានឆាប់ៗ ចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៤ ជំនួសឱ្យថ្ងៃទី ១ខែមករាឆ្នាំ ២០២៥ ។ គោលនយោបាយមួយចំនួនក៏ត្រូវបានរដ្ឋសភាអនុម័តភ្លាមៗ និងមានឥទ្ធិពលភ្លាមៗផងដែរ ដូចជា៖ អូសបន្លាយគោលនយោបាយកាត់បន្ថយពន្ធ ២% ក្នុងរយៈពេល ៦ ខែចុងក្រោយនៃឆ្នាំ កំណែទម្រង់ប្រាក់បៀវត្សរ៍... ជាដើម។ ទាំងអស់នេះបង្ហាញពីភាពបត់បែនរបស់រដ្ឋសភាក្នុងការផ្លាស់ប្តូរ ដើម្បីបំពេញតម្រូវការនៃជីវភាពរស់នៅ តាមអនុសាសន៍របស់អ្នកបោះឆ្នោត អាជីវកម្ម និងប្រជាជនទូទាំងប្រទេស។ ទន្ទឹមនឹងនោះ បញ្ហាដែលរដ្ឋសភាសម្រេចបានបន្តបញ្ជាក់ពីស្មារតីដាក់ប្រជាជន និងធុរកិច្ចជាចំណុចកណ្តាលនៃសេចក្តីសម្រេចគោលនយោបាយទាំងអស់។ សមាជិការសភា Nguyen Thi Thanh Cam ខេត្ត Tien Giang បានឲ្យដឹងថា៖

“ប្រការដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍នោះគឺថា នេះជាការប្រជុំដែលមានការងារច្រើន ប៉ុន្តែការរៀបចំកម្មវិធី និងពេលវេលាគឺសមហេតុផលណាស់។ មានគម្រោងច្បាប់ដែលអនុម័តដោយអត្រា ១០០% ជាហេតុបង្ហាញពីការរៀបចំយ៉ាងយកចិត្តទុកដាក់របស់រដ្ឋាភិបាល ក៏ដូចជាតួនាទីផ្ទៀងផ្ទាត់របស់គណៈកម្មាធិការ និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា រហូតដល់ការបោះឆ្នោតចុងក្រោយ ដែលបានបង្កើតការស្រុះចិត្តគំនិតខ្ពស់។ យើងទាំងអស់ ទន្ទឹងរង់ចាំការសម្រេចចិត្តសំខាន់ៗដែលកំពុងត្រូវបានអនុម័ត គម្រោងច្បាប់ដែលមានសារសំខាន់ រួមជាមួយនឹងបញ្ហាដែលអ្នកបោះឆ្នោត និងប្រជាពលរដ្ឋព្រួយបារម្ភខ្លាំងដូចជា៖ កំណែទម្រង់ប្រាក់បៀវត្សរ៍ របបឧបត្ថម្ភធន របបឧបត្ថម្ភ... ដែលនឹងបានឈានចូលជីវភាពប្រចាំថ្ងៃយ៉ាងឆាប់ៗនេះ”។

សម័យប្រជុំលើកទី៧ នៃរដ្ឋសភានីតិកាលទី១៥ ធ្វើការដោះស្រាយបញ្ហាសំខាន់ៗជាច្រើនរបស់ប្រទេសជាតិ - ảnh 2ប្រធានរដ្ឋសភា លោក Tran Thanh Man ថ្លែងសុន្ទរកថាបិទសម័យប្រជុំ។ រូបថត៖ quochoi.vn

រដ្ឋសភាបង្ហាញពីភាពវិជ្ជមាន និងការទទួលខុសត្រូវក្នុងកិច្ចការអន្តរជាតិ

ក្នុងកម្មវិធីការងារនៅសម័យប្រជុំលើកទី៧ នៃរដ្ឋសភានីតិកាលទី១៥ បន្ថែមលើខ្លឹមសារទាក់ទិននឹងបញ្ហាក្នុងស្រុក រដ្ឋសភាវៀតណាមក៏បានអនុម័តលើសេចក្តីសម្រេចចិត្តដែល

ផ្តល់សច្ចាប័នលើឯកសារនៃការចូលជាសមាជិកនៃកិច្ចព្រមព្រៀងដៃគូគ្រប់ជ្រុងជ្រោយ និងជឿនលឿនអន្តរប៉ាស៊ីហ្វិក (CPTPP) នៃចក្រភពអង់គ្លេស  និងអៀរឡង់ខាងជើង ដែលទទួលបានសម្លេងគាំទ្រខ្ពស់ពីសមាជិកសមាជិការសភា។ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា លោក Vu Hai Ha បានសង្កត់ធ្ងន់ថា៖

“ការដែលរដ្ឋសភានីតិកាលទី ១៥ ផ្តល់សច្ចាប័នរបស់លើឯកសារនៅសម័យប្រជុំលើកទី ៧ របស់ខ្លួននឹងដាក់វៀតណាមក្នុងក្រុមទីមួយនៃបណ្តាប្រទេស CPTPP ចំនួន ៦ ផ្តល់សច្ចាប័នលើឯកសារនេះ បង្ហាញពីភាពវិជ្ជមាន និងទំនួលខុសត្រូវរបស់វៀតណាមក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគរវាងវៀតណាម និងចក្រភពអង់គ្លេស។ ជាមួយគ្នានោះ អះអាងពីតួនាទី និងឋានៈរបស់វៀតណាមក្នុងតំបន់ និងពិភពលោក; ជាពិសេស បង្កើតកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេស រួមចំណែកសុក្រិតប្រព័ន្ធច្បាប់ និងលើកកម្ពស់ការប្រកួតប្រជែងរបស់អង្គភាពអាជីវកម្ម”។

សមាជិកសភាជិការសភាជឿជាក់លើការខិតខំប្រឹងប្រែងរបស់រដ្ឋសភា រដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធនានា គោលនយោបាយនឹងចូលជាធរមានក្នុងពេលឆាប់ៗនេះ ដោយរួមចំណែកដល់ការសម្រេចបានខ្ពស់បំផុតនូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៤ និងអាណត្តិទាំងមូលឆ្នាំ ២០២១-២០២៦៕

ប្រតិកម្មទៅវិញ