លទ្ធផលសេដ្ឋកិច្ចក្នុងរយៈពេល ៦ ខែដើមឆ្នាំ: សក្ខីភាពបញ្ជាក់ពីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់វៀតណាម

Chia sẻ

(VOVWORLD) - ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកមានការប្រែប្រួល និងជួបប្រទះបញ្ហាប្រឈមផ្ទៃក្នុងជាច្រើនក៏ដោយ ប៉ុន្តែលទ្ធផលកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះឈានដល់ ៦,៤២% គឺគួរអោយចាប់អារម្មណ៍ណាស់។ លទ្ធផលនេះបានបង្ហាញពីការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់អាជ្ញាធរ និងសហគមន៍ធុរកិច្ចក្នុង រយៈពេលកន្លងមក ព្រមទាំងបញ្ជាក់អំពីភាពត្រឹមត្រូវនៃគោលនយោ បាយគ្រប់គ្រងសេដ្ឋកិច្ចរបស់វៀតណាម។

លទ្ធផលសេដ្ឋកិច្ចក្នុងរយៈពេល ៦ ខែដើមឆ្នាំ: សក្ខីភាពបញ្ជាក់ពីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់វៀតណាម - ảnh 1កំពង់ផែអន្តរជាតិ Lach Huyen នៅ Hai Phong (រូបថត៖ Duc Nghia/TTXVN)

សេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២៤ បានឆ្លងកាត់ពាក់កណ្តាលផ្លូវក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងងើបឡើងវិញជាបណ្តើរៗ ប៉ុន្តែមិនទាន់មានស្ថិរភាព ហើយប្រឈមមុខនឹងហានិភ័យ រួមទាំងភាពមិនច្បាស់លាស់ជាច្រើន។

លទ្ធផលគួរឱ្យចាប់អារម្មណ៍

សរុបសេចក្តីមក ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ នៅតែបន្តដើរតាមនិន្នាការវិជ្ជមាន ដោយត្រីមាសបន្ទាប់មានភាពល្អប្រសើរជាងត្រីមាសមុន។ ការកើនឡើងនៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងរយៈពេល ៦ ខែកន្លងមកនេះ ឈានដល់ ៦,៤២% ដែលជាកម្រិតកំណើនខ្ពស់បំផុតទីពីរក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ពោលគឺ នៅក្រោយកម្រិតកំណើននៃរយៈពេល ៦ខែ ដើមឆ្នាំ ២០២២។

ជាពិសេស វិស័យឧស្សាហកម្ម សំណង់ និងសេវាកម្មមានសមាមាត្រខ្ពស់បំផុត ដែលជាកម្លាំងចលករសម្រាប់សេដ្ឋកិច្ច។  ក្នុងនោះ តម្លៃបន្ថែមនៃឧស្សាហកម្មទាំងមូលក្នុងរយៈពេល ៦ ខែកន្លងមកសម្រេចបាន ៧,៥៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សកម្មភាពនាំចូល-នាំចេញមានភាពរស់រវើក ដោយមានអតិរេកពាណិជ្ជ កម្មប៉ាន់ស្មានសម្រេចបាន ១១,៦ ពាន់លានដុល្លារអាមេរិក ដែលបង្ហាញពីការងើបឡើងវិញជាវិជ្ជមានរបស់វិស័យសេដ្ឋកិច្ច។ គួរកត់សម្គាល់ថា ផលិត កម្មឧស្សាហកម្មបានកើនឡើងយ៉ាងខ្លាំង ដែលនាំឲ្យមានការកើនឡើងនូវតម្រូវការនាំចូលវត្ថុធាតុដើមសំខាន់ៗ ជាពិសេសអង្គភាពអាជីវកម្មក្នុងស្រុក។

ក្នុងបរិបទនៃសម្ពាធអតិផរណាក្នុងប្រទេសសេដ្ឋកិច្ចធំៗរបស់ពិភពលោកនៅតែបន្ត អត្រាការប្រាក់ឡើងខ្ពស់ ហើយតម្រូវការក្នុងសេដ្ឋកិច្ចពិភព លោកមិនសូវបង្ហាញការប្រែប្រួលនោះទេ វៀតណាមនៅតែរក្សាល្បឿនទាក់ ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) បានយ៉ាងល្អ។ ទុនវិនិយោគផ្ទាល់ពីបរទេសដែលសម្រេចបាននៅវៀតណាមត្រូវបានប៉ាន់ប្រមាណថាសម្រេចបានចំនួន ១០,៨៤ពាន់លានដុល្លារអាមេរិក កើនឡើង ៨,២% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៦ ខែដំបូងនៃ ៥ ឆ្នាំកន្លងមកនេះ។ សាស្ត្រាចារ្យរង - បណ្ឌិត Nguyen Thuong Lang សាស្ត្រាចារ្យនៃសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិបានទទួលស្គាល់ថា៖ "មុននេះ ពី ៤-៥ ខែមុន មនុស្សជាច្រើនបានគិតអំពីបរិយាកាសអាប់អួរ នៃសេដ្ឋកិច្ចរបស់វៀត ណាម។ រហូតមកដល់ពេលនេះមានការកែលម្អជាច្រើន។ ខ្ញុំគិតថា GDP នៅឆ្នាំនេះអាចឈានដល់ ៦,៥-៦,៨% ជាពុំខាន”។

គោលការណ៍ប្រតិបត្តិការប្រកបដោយការឯកភាពខ្ពស់

ថ្នាក់ដឹកនាំវៀតណាមបានកំណត់ថា រួមជាមួយការរក្សាស្ថិរភាពនយោបាយ ការធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដើរតួនាទីស្នូលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម។

ដំណើរការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចនាពេលថ្មីៗនេះបានបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងទិសដៅដឹកនាំនិងការគ្រប់គ្រងរបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រី ក្រសួង ស្ថាប័ន និងមូលដ្ឋាននានា។

សញ្ញាសម្គាល់នោះគឺជាសកម្មភាពទាន់ពេលវេលា ដើម្បីដោះស្រាយបញ្ហា "ក្តៅ"  ដកចេញនូវឧបសគ្គដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងធានាឱ្យមានតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច។ ចាប់ពីប៉ុន្មានថ្ងៃខែដំបូងនៃឆ្នាំនេះ រដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា និងមូលដ្ឋាននានា បានអនុវត្តយ៉ាងខ្លាំងក្លានូវដំណោះស្រាយ និងសេចក្តីសន្និដ្ឋានរបស់មជ្ឈឹម ការិយាល័យនយោបាយ និងរដ្ឋសភា ដើម្បីអនុវត្តការងារ និងដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័សក្នុងស្មារតី “ត្រឹមតែនិយាយពីការងារ កុំនិយាយដើរថយក្រោយ” ដោយមានការប្តេជ្ញាចិត្តខ្ពស់បំផុត ដើម្បីជំនះរាល់បញ្ហាប្រឈម ដោយខិតខំបំពេញការងារនយោបាយឱ្យជោគជ័យនៅឆ្នាំ២០២៤។

ទន្ទឹមជាមួយគ្នានោះ នាយករដ្ឋមន្ត្រី និងក្រុមការងាររបស់រដ្ឋាភិបាល បានធ្វើដំណើរបំពេញទស្សនកិច្ចជាប្រចាំ ដើម្បីត្រួតពិនិត្យ   និងពន្លឿនវឌ្ឍនភាពការងារ និងគម្រោងសំខាន់ៗ នៅទូទាំងប្រទេស។ នេះមិនត្រឹមតែជាការលើកទឹកចិត្ត  ខាងស្មារតីដល់បុគ្គលិក និងពលករដែលកំពុងធ្វើការផ្ទាល់លើការដ្ឋានសំណង់ប៉ុណ្ណោះទេ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីក៏បានដឹកនាំផ្ទាល់ និងណែនាំទាន់ពេលវេលា ដើម្បីជំនះរាល់ការលំបាក ជាពិសេសលើបញ្ហាបើកចំណាយទុនវិនិយោគសាធារណៈ  ដោះស្រាយការលំបាកក្នុងប្រភពសម្ភារៈ...។ សាស្ត្រាចារ្យរង - បណ្ឌិត Nguyen Thuong Lang សាស្ត្រាចារ្យនៃសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិបានឲ្យដឹងថា៖ "ការគ្រប់គ្រងសេដ្ឋកិច្ចរបស់យើងទទួលបានលទ្ធផលល្អប្រសើរ។ ជាពិសេសគោលនយោ បាយទាក់ទងនឹងការកាត់បន្ថយអត្រាការប្រាក់ ជំរុញតម្រូវការសរុប គោលនយោបាយទាក់ទងនឹងការវិនិយោគសាធារណៈ និងការពង្រឹងការតភ្ជាប់”។

អគ្គនាយកនៃការិយាល័យស្ថិតិ លោកស្រី Nguyen Thi Huong បានឲ្យដឹងថា៖ "ការភ្ជាប់ការផ្គត់ផ្គង់ និងតម្រូវការ ការលើកកម្ពស់តម្រូវការក្នុងស្រុក និងការរក្សាការកើនឡើងនូវតម្រូវការអន្តរជាតិ។ ទាំងនោះគឺជាគុណសម្បត្តិ។ យើងរួមបញ្ចូលគ្នានូវគោលនយោបាយប្រកបដោយភាពសុខដុមរមនាដើម្បីធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការប្រើប្រាស់ធន ធានប្រកបដោយប្រសិទ្ធភាព ជាពិសេសការបើកចំណាយដើមទុនដែលមានស្រាប់របស់រដ្ឋ ដែលជាទុនវិនិយោគសាធារណៈ ដើម្បីដាក់ឱ្យអនុវត្តជាអតិបរមា”។

សក្កានុពលសម្រាប់រក្សាអត្រាកំណើនសេដ្ឋកិច្ចល្អនៅឆ្នាំ ២០២៤ មានវត្តមាន។ ការបន្តការគ្រប់គ្រងទាន់ពេលវេលារបស់រដ្ឋាភិបាល និងភ្នាក់ងារមុខងារ នឹងជួយលើកកម្ពស់កត្តាវិជ្ជមាន រួមចំណែកដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ពេញមួយឆ្នាំរបស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ