ស៊ីរី៖អស់សង្ឃឹមជាបណ្ដើរៗក្នុងការចរចារសន្តិភាព

ANH HUYEN Theo VOVWORLD -
Chia sẻ
Vovworld-បន្ទាប់ពីបរាជ័យក្នុងការចរចារស្វែងរកដំណោះ
ស្រាយសន្តិភាពមួយសំរាប់​សង្គ្រាមស៊ីវិលនៅស៊ីរីនាពេល
ថ្មីៗនេះនៅទីក្រុង Geneva ប្រទេសស្វីស មជ្ឈដ្ឋានអ្នកវិភាគ បានចាត់ទុកភាពទាល់ច្រកនេះមិនត្រឹមតែធ្វើឲ្យអស់សង្ឃឹម​ ជាបណ្ដើរៗអំពីជំហានលោតផ្លោះនយោបាយមួយតាមរយៈការចរចារសន្តិភាព សំដៅបញ្ឈប់ជំលោះដែលអូសបន្លាយក្នុងរយៈពេល៣ឆ្នាំកន្លងមកនៅស៊ីរី
ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យ​សង្គ្រាម​នៅប្រទេសនេះឡើងជណ្ដើរយ៉ាងធ្ងន់ធ្ងរជាង
ទៀត។ ពីព្រោះបន្ទាប់បីបំរែបំរួល​នេះ ពិតប្រាកដថា ទាំងរដ្ឋអំណាចស៊ីរីនិងភាគី ប្រឆាំងនឹងបង្កើនកំលាំងគំនាប​យោធាលើសមរភូមិថែមទៀត។
ស៊ីរី៖អស់សង្ឃឹមជាបណ្ដើរៗក្នុងការចរចារសន្តិភាព - ảnh 1
ស៊ីរី៖អស់សង្ឃឹមជាបណ្ដើរៗក្នុងការចរចារសន្តិភាព (Telegraph)

        Vovworld-ការដែលដំណាងរបស់រដ្ឋអំណាច Damascus និងកំលាំងប្រឆាំងនៅ​ស៊ីរីទទួលយកការជួបគ្នានៅតុចរចារធ្លាប់បើកចេញនូវក្តីសង្ឃឹមអំពីដំណោះស្រាយ
សន្តិភាពមួយ​គឺបញ្ឈប់សង្គ្រាមស៊ីវិលបង្ហូឈាមនេះ។ ប៉ុន្តែរាល់ការខំប្រឹងប្រែង
របស់សហគមន៍​អន្តរជាតិសុទ្ធតែមិនទទួលបានលទ្ធផលណាមួយឡើយ ខណៈ
ដែលភាគី​ទាំង​ពីរ​នៅតែប្តេជ្ញាការពារគោលជំហររបស់ខ្លួន។ ក្នុងពេលដែលរដ្ឋ
អំណាច Damascus ចាត់ទុកការប្រឆាំងលទ្ធិភេរវកម្មជាអាទិភាពជួរមុខក្នុងការចរចារ
នោះ ភាគីប្រឆាំង​បែជាចាត់ទុកថា​ដំណោះស្រាយគន្លឹះសំដៅបញ្ឈប់ជំលោះគឺបង្កើត
រដ្ឋាភិបាលអន្តរកាល​ដែលគ្មានប្រធានាធិបតី Bashar Al Assad។

បរាជ័យត្រូវបានព្យាករណ៍មុន

        មុនពេលការចរចារប្រព្រឹត្តទៅនោះ អ្នកជំនាញការជាច្រើននាក់បាន​ព្យាករណ៍
ថា​ការចរចារសន្តិភាពនេះជាការតស៊ូដ៏លំបាកនិងពោពេញទៅ​ដោយ​ការ​សាកល្បង។ ពីព្រោះថាវាធ្វើឡើងក្នុងកាលៈទេសៈមានភាពខុសគ្នារវាងកង​ទ័ពរដ្ឋាភិបាលនិងភាគី
ប្រឆាំង។ ខណៈដែលកងទ័ពរបស់ប្រធានាធិបតី Bashar Al Assad កំពុងដណ្ដើមបាន
ប្រៀបខ្លាំងលើសមរភូមិនោះ ភាគីប្រឆាំងនៅស៊ីរីកាន់​តែ​បែកបាក់ពីមួយថ្ងៃទៅមួយ
ថ្ងៃនិងបង្ហាញការខ្វែងគំនិតផ្ទៃក្នុងទៅវិញ។

         អ្នកជំនាញការមួយរូបរបស់វិទ្យាស្ថានស្រាវជ្រាវបញ្ហាអន្តរជាតិនិងសន្តិសុខ
អាល្លឺម៉ង់បានពិនិត្យថា បរាជ័យនៃការចរចារនៅក្រុង Geneva នឹងនាំមកនូវស្ថានភាព
ឡើង​ជណ្ដើរ​យោធា ពីព្រោះថា គ្មានភាគីណាចង់ឲ្យខ្លួនចាញ់លើសមរភូមិឡើយ។ ក្នុងពេលនោះរដ្ឋអំណាចរបស់ប្រធានាធិបតី Al Assad ចាត់ទុកថា គេបានរួចផុតពី
កំលាំង​គៀបសង្កត់ដ៏ធំធេងពីសម្ព័ន្ធមិត្តក្នុងការចរចារដើម្បីបង្កើតរដ្ឋាភិបាលអន្តរ
កាល​មួយនោះ ហើយភាគីប្រឆាំងសង្ឃឹមថា បរាជ័យនៃការចរចារនឹងនាំមកនូវការ
គាំទ្រ​និងជួយឧបត្ថម្ភពីអាមេរិកនិងប្រទេសលោកខាងលិច។

តើការធ្វើអន្តរាគមដោយយោធានឹងជំនួសដំណោះស្រាយការទូត?

        បន្ទាប់ពីការចរចារទទួលបរាជ័យ អាមេរិកបានឡើងសម្លេងរិះគន់​រដ្ឋាភិបាលរបស់
ប្រធានាធិបតី Assad រារាំងវឌ្ឍនភាពក្នុងការចរចារនៅទីក្រុង Geneva ដោយចេតនា ព្រម
ទាំងចោទប្រកាន់រដ្ឋអំណាច Damascus បង្កើន​ការវាយប្រហារសំដៅទៅលើជនស៊ីវិល។ អាមេរិកក៏បានរៀបចំផែនការ​ជំរុញ​ការ​ជ្រៀតជ្រែកចូលស៊ីរី។

        ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិននាសប្ដាហ៍មុន រដ្ឋមន្ត្រីការបរទេសអាមេរិក​
លោក John Kerry បានទទួលស្គាល់ថា​ការដែលវ៉ាស៊ីនតោនកំពុងពិភាគ្សាអំពីការផ្លាស់​
ប្តូរ​គោលនយោបាយចំពោះស៊ីរីនិងដំណោះស្រាយយោធាចំពោះស៊ីរីនាបច្ចុប្បន្នគឺ​សម
ស្រប។ ទន្ទឹមនឹងនោះរដ្ឋអំណាចរបស់ប្រធានាធិបតីលោក Barack Obama ចាត់​ទុកថា ការបង្កើនត្រៀមរៀបចំវាយប្រហារយោធានឹងជាកំលាំងគៀបសង្កត់ចាប់​បង្ខំរដ្ឋអំណាច
របស់ប្រធានាធិបតី Al Assad ត្រូវយល់ព្រមដំណោះ​ស្រាយ​ការទូតមួយ។ ប្រការគួរឲ្យ
ចាប់អារម្មណ៍គឺនាដើមសប្ដាហ៍មុន ប្រធានាធិបតី​អាមេរិកលោក Barack Obama បាន
មានកិច្ចប្រជុំសម្ងាត់ជា​មួយ​ព្រះមហាក្សត្រ Jordan Abdullah 2 នៅអាមេរិកដើម្បីពិភាគ្សា
អំពីរាល់បញ្ហានៅ​មជ្ឈឹមបូព៌ា ដែលក្នុងនោះមានបញ្ហាស៊ីរីផង។ តាមនោះដើម្បីទទួល
បានខ្ទង់កម្ចីនិងជំនួយឡើង​ដល់​១ពាន់៦រយលានដុល្លារអាមេរិក Jordan នឹងអនុញ្ញាតឲ្យ
វ៉ាស៊ីនតោនប្រើ​ប្រាស់​ដែនដីរបស់ខ្លួនក្នុងករណីដែលអាមេរិកអនុវត្តការវាយប្រហារ
ដោយយោធាទៅលើស៊ីរី។

        អារ៉ាបីសារអូឌីត ជាប្រទេសជានិច្ចកាលជួយឧបត្ថម្ភឲ្យភាគីប្រឆាំងនៅស៊ីរី ជានិច្ចនាពេលថ្មីៗនេះក៏បង្កើនការជួយឧបត្ថម្ភអាវុធទំនើបសំរាប់កំលាំងប៉ះបោរ រាប់ទាំងប្រព័ន្ធកាំជ្រួចការពារអាកាសលើស្មា។ នោះជាប្រការដែលមុននេះសេតវិមាន​ជានិច្ចកាលប្រឆាំងជំទាស់ដោយព្រួយបារម្មណ៍ថា អាវុធនេះអាចធ្លាក់ក្នុង​ដៃ​បណ្ដាញ
ភេរវកម្ម Al Qaeda។ រួមជាមួយនោះ ដំណើរទស្សនកិច្ចនាពេលខាង​មុខ​របស់
ប្រធានាធិបតីអាមេរិកលោក Obama ទៅកាន់អារ៉ាបីសាអូឌីតសាធារណៈ​​មតិព្យាករណ៍
ថា ផែនការធ្វើអន្តរាគមដោយយោធាចូលក្នុងស៊ីរីអាចកើតមាន​ឡើងក្នុងអនាគត់ដ៏ខ្លី
ខាងមុខនេះ។

        ក្នុងពេលនោះ អង់គ្លេសក៏ជំរុញក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ត្រូវ
ធ្វើសកម្មភាពសំដៅបញ្ឈប់វិបត្តិមនុស្សធម៍នៅស៊ីរីនិងបរាជ័យនៃការចរចារនាពេល
កន្លងមកបានធ្វើឲ្យសហគមន៍អន្តរជាតិត្រូវមានកាយវិការជ្រៀតជ្រែកយ៉ាងខ្លាំងក្លា
ថែមទៀត។ តាមរយៈបំរែបំរួលនាបច្ចុប្បន្ន សាធារណៈមតិចាត់ទុកថា សង្គ្រាម​​ស៊ីវិល
នៅស៊ីរីនឹងមានភាពតានតឹងថ្មីជាពិតប្រាកដ៕

ប្រតិកម្មទៅវិញ