សេរីភាពខាងជំនឿសាសនា-សក្ខីភាពដ៏រស់រវើកអំពីសិទ្ធិមនុស្ស

THU HOA
Chia sẻ
Vovworld-នៅសម័យប្រជុំលើកទី២៦របស់ក្រុមប្រឹក្សា
សិទ្ធិមនុស្សអង្គការ​សហប្រជាជាតិដែលកំពុងប្រព្រឹត្ត
ទៅនៅទីក្រុង Geneva ស្វីស វៀតណាម​បាន​ប្រកាសជា ផ្លូវការជាមួយបណ្ដាប្រទេសអំពីការយល់ព្រមសំណើរ
នៅសម័យ​ប្រជុំអនុម័តលើរបាយការណ៍ត្រួតពិនិត្យជាទៀតទាត់ទូទៅ (UPR)
លើកទី២របស់​វៀត​ណាមនាខែកុម្ភៈឆ្នាំ២០១៤។ វៀតណាមក៏បន្តអះអាងជា
មួយពិភពលោករាល់​សមិទ្ធិអំពីការធានាសិទ្ធិមនុស្ស ក្នុងនោះមានសិទ្ធិសេរី
ភាពខាងជំនឿ​សាសនា​ផង។
សេរីភាពខាងជំនឿសាសនា-សក្ខីភាពដ៏រស់រវើកអំពីសិទ្ធិមនុស្ស - ảnh 1
មហាពិធីវិសាខបូជាអង្កការសហប្រជាជាតិឆ្នាំ២០១៤នៅវៀតណាម​ (VOV)

        Vovworld-អាចអះអាងថា​ជីវភាពរស់នៅខាងជំនឿសាសនានៅ​វៀតណាម​កំពុងបានកែលំអរដោយឥតឈប់ឈរនិង ត្រូវបានរដ្ឋកំណត់ក្នុង​រដ្ឋធម្មនុញ្ញ​និង
ច្បាប់។ រដ្ឋធម្មនុញ្ញឆ្នាំ២០១៣របស់វៀតណាមកំណត់ថា ជនគ្រប់​រូប​មានសិទ្ធិ
សេរីភាពខាងជំនឿសាសនា។ នាបច្ចុប្បន្នប្រជាជនវៀតណាម៩៥%កាន់ជំនឿ
សាសនា។ នៅទូទាំង​ប្រទេសមានមូលដ្ឋានធ្វើសក្ការបូជាប្រមាណ២៥ពាន់
កន្លែងនិងសាលាបណ្ដុះបណ្ដាលមន្ត្រីសាសនាចំនួន៤៥កន្លែង។ បណ្ដាសកម្ម
ភាពសាសនានៅវៀតណាមត្រូវបាន​រៀបចំ​​ឡើងក្នុងក្របខ័ណ្ឌច្បាប់។ ជាប្រចាំ
ឆ្នាំនៅទូទាំងប្រទេសវៀតណាមមានពិធីបុណ្យខាងជំនឿសាសនា ប្រមាណ
៨៥០០។

សេរីភាពខាងជំនឿសាសនាក្រោមទស្សនវិស័យរបស់ជនកាតូលិក

        ជាខេត្តមួយនៅដំបន់ណាមបូខាងកើត Dong Nai មានចំនួនជន​កាតូលិក​ច្រើនបំផុតនៅវៀតណាមជាមួយចំនួន៨៧៣ពាន់នាក់ ស្រូបយក៣៤%​នៃ​ចំនួន
ប្រជាជន។ ជនកាតូលិកត្រូវបានធ្វើសកម្មភាពសាសនាដោយសេរី សេរីភាពក្នុង
ការរួមកំលាំងកាយចិត្តដើម្បីកសាងស្រុកកំណើតតាមរយៈសកម្មភាព
សម្បុរសធម៍មនុស្សធម៍។ ជាពិសេសបុព្វជិកអេវែកជាច្រើនអះអាងថា រដ្ឋ​អំណាចដំបន់គ្រប់ជាន់ថ្នាក់និងសហគមន៍នៅទីនេះសុទ្ធតែបង្កលក្ខណៈដើម្បី​ជនកាតូលិកអនុវត្តជំនឿជាក់នៅគ្រប់ទិសទីគ្រប់ពេលវេលា។ អេវែក Tran Ngoc
Tuyen និកាយ St.Joan កាតូលិកនៅទីក្រុង Bien Hoa ខេត្ត​ Dong Nai បាន​ឲ្យដឹងថា៖

        “មន្ទីរពេទ្យ Thong Nhat ជាមន្ទីពេទ្យឯកជនរបស់និកាយ St.Joan កាតូលិក​ដែលត្រូវបានសាងសង់ឡើងនាឆ្នាំ១៩៥៦។​ អត្រាជនកាតូលិកនៅដំបន់ស្រូប​
យក​ប្រមាណ៧០ដល់៨០%ដោយហេតុនេះអ្នកជំងឺមកទីនេះព្យាបាលភាគច្រើន​
គឺជនកាតូលិក។ ដល់ឆ្នាំ១៩៧៩ មន្ទីរពេទ្យត្រូវបានប្រគល់ឲ្យរដ្ឋគ្រប់គ្រងប៉ុន្តែ
សកម្មភាព​សាសនា​នៅតែបានរក្សាដ៏ដែល។​”

សេរីភាពខាងជំនឿសាសនាក្នុងទស្សនវិស័យរបស់អ្នកកាន់ពុទ្ធសាសនា

        ព្រះតេជ្ជគុណ Thich Gia Quang ប្រធានគណៈកម្មការព័ត៌មានផ្សព្វផ្សាយ សមាគមពុទ្ធសាសនាវៀតណាមបានចែករំលែកថា​ យើងខ្ញុំជាបណ្ដាអ្នកបួស​ ​
អះអាងថា រដ្ឋវៀតណាមគោរពនិងធានាសិទ្ធិសេរីភាពខាងជំនឿសាសនាសំរាប់
​របស់ជនគ្រប់រូប។ មហាពិធីវិសាខបូជាអង្គការសហប្រជាជាតិ (VESAK) ២០១៤
ដោយសមាគមពុទ្ធសាសនាវៀតណាមទទួលរៀបចំនាពេលថ្មីៗនេះជាសាក្ខីភាព
ដ៏ច្បាស់លាស់អំពីសេរីភាពខាងជំនឿសាសនានៅវៀតណាម។ រីឯ​បណ្ឌិត Hamid
Kumasha ជនជាតិឥណ្ឌា ជាអ្នកជំនាញការស្រាវជ្រាវអំពីព្រះពុទ្ធវិទ្យា ក្នុង​ពេល
ចូលរួម VESAK ២០១៤ បានឲ្យដឹងថា៖

        “Vesak ដែលបានរៀបចំនៅខេត្ត Ninh Binh ជាប្រការដ៏ល្អពីព្រោះនេះជា​ដំបន់​
ដី​ព្រះពុទ្ធ។​ ខ្ញុំមានសមណសិស្សវៀតណាមជាង១០០នាក់ ដោយហេតុនេះខ្ញុំក៏
បានស្គាល់ដល់អំពីជីវភាពវប្បធម៍សាសនានៅវៀតណាម។ វៀតណាមជាប្រទេស
កុម្មុយនីស្ត បណ្ដាព្រះសង្ឃរបស់អង្គការពុទ្ធសាសនា​ត្រូវ​បានធ្វើអ្វីៗដែលគេចង់
ដោយសេរី។”

        ជាក់ស្ដែងគឺគ្មានពេលណាបណ្ដាសាសនានៅវៀតណាមបានអភិវឌ្ឍន៍​យ៉ាង
ខ្លាំងក្លានិងធ្វើសកម្មភាពយ៉ាងផុលផុសដូច្នេះឡើយ។ ក្នុងអំឡុងជិត៥ឆ្នាំ​កន្លងមក រដ្ឋវៀតណាមបានបង្កលក្ខណៈដើម្បីស្ដាផ្ដល់ដីធ្លីសាងសង់មូលដ្ឋាន​ធ្វើសក្ការបូជា
ជិត៣ពាន់កន្លែង។ ចំពោះកន្លែងដែលអង្គការសាសនាមិនទាន់មាន​មូលដ្ឋាន​
សក្ការបូជា រដ្ឋបានបង្កលក្ខណៈឲ្យសាសនិកធ្វើជីវភាពតាមក្រុមនៅ​តាម​គ្រួសារ ប្រការនេះត្រូវបានបង្ហាញច្បាស់នៅសាសនាប្រូតេស្តង់។

        ស្ថានភាពជាក់ស្ដែងដ៏រស់រវើកនេះជាមូលដ្ឋានដើម្បីវៀតណាម ជា​ប្រទេស​បានជាប់ឆ្នោតជាមួយសម្លេងគាំទ្រខ្ពស់បំផុតក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការ
សហប្រជាជាតិអាណត្តិ២០១៤-២០១៦ បន្តលើកកំពស់សមិទ្ធិអំពីសិទ្ធិមនុស្ស៕

ប្រតិកម្មទៅវិញ