សារដ៏រឹងមាំអំពីដំណើរការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច

Chia sẻ

(VOVWORLD) - ស្ថានការណ៍សេដ្ឋកិច្ច-សង្គម ឆ្នាំ ២០២១-២០២២ គឺជា ក្រុមបញ្ហាមួយក្នុងចំណោមក្រុមបញ្ហាធំនិងសំខាន់ចំនួនពីរដែលកំពុងត្រូវបានសន្និបាត មជ្ឈឹម លើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៣ លើក យកមកពិភាក្សា។ សេចក្តីណែនាំនៅក្នុងសុន្ទរកថាបើកសន្និបាតរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong បានបង្ហាញសារដ៏រឹងមាំរបស់បក្សនិងរដ្ឋវៀតណាម គឺបន្ត កំណត់គោលដៅសុវត្ថិភាពចំពោះមុខជំងឺកូវីដ ១៩ ធានាប្រកបមុខរបរប្រចាំថ្ងៃនិងសុខភាព របស់ប្រជាជន។ ទន្ទឹមជាមួយគ្នានោះគឺស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងប៉ុន្មានខែ នៅសេសសល់នៃឆ្នាំ២០២១នេះ និងផែនការសម្រាប់ឆ្នាំ ២០២២ ខាងមុខ។ ទស្សនៈនិង គោលនយោបាយទាំងនេះត្រូវបានសាធារណមតិក្នុងប្រទេសវាយតម្លៃខ្ពស់។

សារដ៏រឹងមាំអំពីដំណើរការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច - ảnh 1សន្និបាតមជ្ឈឹមលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣។ (រូបថត៖ VOV)
លោកស្រី Do Thi Xuyen នៅសង្កាត់ Co Nhue ខ័ណ្ឌ Bac Tu Liem ទីក្រុង ហាណូយបានឲ្យដឹងថា ទិសដៅដែលលោកអគ្គលេខាបក្ស Nguyen Phu Trong បាន លើកឡើងនៅក្នុងសុន្ទរកថាបើក សន្និបាតគឺផ្អែកលើការវាយតម្លៃដ៏ត្រឹមត្រូវអំពីកាលា នុវត្តន៍ភាពនិងបញ្ហាប្រឈមក្នុងស្ថានភាពបច្ចុប្បន្ន។ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍ ប្រទេសជាតិ ថ្វីត្បិតតែស្ថិតនៅមុខដំណែងណាក៏ដោយក៏លោកស្រីបានប្តេជ្ញាចិត្ត បំពេញការងារដែលបានកំណត់យ៉ាងល្អបំផុត គោរពតាមគោលការណ៍ណែនាំនិង គោលនយោបាយរបស់បក្សនិងរដ្ឋ ព្រមទាំងសិទ្ធិកាតព្វកិច្ចរបស់ពលរដ្ឋម្នាក់ផងដែរ៖
“ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសុន្ទរកថារបស់លោកអគ្គលេខាបក្ស Nguyen Phu Trong នៅសន្និបាតលើកទី ៤ នៃគណៈកម្មាធិការមជ្ឈឹមនីតិកាលទី ១៣។ នាងខ្ញុំ ផ្ទាល់សូមកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការវាយតម្លៃរបស់លោកអគ្គលេខាបក្ស ស្តីពីស្ថានការណ៍សេដ្ឋកិច្ច-សង្គម ចំពោះមុខផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ -១៩។ ក្នុង នាមជាបក្ខជនម្នាក់ ខ្ញុំសូមសម្តែងការជឿជាក់លើគោលការណ៍ណែនាំនិងផែនការ របស់បក្សនិងរដ្ឋ នៅពេលខាងមុខនេះ ហើយជឿជាក់ថា ស្ថានការណ៍សេដ្ឋកិច្ច-សង្គម នឹងមានស្ថិរភាព ដើម្បីឈានដល់ស្តារនិងអភិវឌ្ឍន៍យ៉ាងឆាប់ៗ”។
សាធារណៈមតិជឿជាក់ថា នៅចំពោះមុខការលំបាកនិងឧបស័គ្គជាច្រើន ហើយ សេដ្ឋកិច្ចវៀតណាមបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺនេះ សារដ៏ច្បាស់និងរឹងមាំពីសុន្ទរកថារបស់លោកអគ្គលេខាបក្ស ស្តីពីការដែលវៀតណាម បន្តដាក់ចេញគោលដៅសុវត្ថិភាពចំពោះមុខជំងឺរាតត្បាតកូវីដ ១៩ ធានាដល់ការ រស់នៅរបស់ប្រជាជនផងដែរ ព្រោះសុខភាពមានសារៈសំខាន់ណាស់។ ទន្ទឹមនឹងនោះ តម្រូវការចាត់វិធានការដើម្បីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងឆាប់រហ័សក្នុងខែ នៅសេសសល់នៃឆ្នាំ២០២១នេះនិងបណ្តាឆ្នាំក្រោយ ដែលបានបង្ហាញពីការប្តេជ្ញាចិត្តដ៏ធំធេង របស់បក្សនិងរដ្ឋក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ស្ថិរភាពសង្គមនិងអភិវឌ្ឍន៍ សេដ្ឋកិច្ចក្នុងស្ថានភាពថ្មី។ លោក To Hoai Nam អនុប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខា ធិការសមាគមសហគ្រាសធុនតូចនិងមធ្យមវៀតណាមបានបញ្ជាក់ថា៖
“ក្រោយរយៈពេលជិត ២ ឆ្នាំនៃការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ រាតត្បាត ជាពិសេសតាមរយៈការផ្ទុះឡើងរលករាតត្បាតលើកទី ៤ ទីបំផុតយើងក៏ កាន់តែយល់ច្បាស់អំពីជំងឺនេះ យល់បន្ថែមអំពីបញ្ហាប្រឈមដែលយើងអាចចាត់វិធាន ការសម្រាប់ទប់ទល់។ ដូច្នេះ ខ្ញុំគិតថាយើងអាចព្យាករណ៍បានបន្ទាប់ពីរលកនេះ យើងអាចបង្កើតសេណារីយ៉ូជាច្រើន ហើយសេណារីយ៉ូទាំងនោះនឹងមិនធ្វើឲ្យយើង ភ្ញាក់ផ្អើលដូចការផ្ទុះឡើងថ្មីៗនេះទេ។ ជាពិសេស នៅក្នុងសុន្ទរកថារបស់អគ្គលេខាបក្ស ក៏បានរំលឹកដល់លក្ខណៈសមស្រប ហើយខ្ញុំគិតថាសម្រាប់វៀតណាមភាពសមស្រប មានសារៈសំខាន់ណាស់”។
ជាមួយនឹងការដឹកនាំយ៉ាងម៉ឺងម៉ាត់ ការប្រុងប្រយ័ត្ននិងមានលក្ខណៈសមស្រប របស់បក្សរដ្ឋនិងរដ្ឋាភិបាល ស្ថានការណ៍សេដ្ឋកិច្ច-សង្គមរបស់វៀតណាមក្នុងរយៈពេល ៩ ខែកន្លងមកនេះទទួលបានលទ្ធផលជាវិជ្ជមាន។ ជាទូទៅ រយៈពេល ៩ ខែ សកម្ម ភាពផលិតកម្មនិងអាជីវកម្មនៅតែត្រូវបានរក្សាដដែល។ ចំណុចភ្លឺមួយចំនួននៃសេដ្ឋកិច្ចគឺ កំណើនឥណទានឈានដល់ ៧.១៧% ដែលផ្តល់ជំនួយវិជ្ជមានសម្រាប់កំណើន សេដ្ឋកិច្ចក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២១។ ការប្រមូលមូលទុនសរុបនៅលើ ផ្សារហ៊ុនសម្រាប់សេដ្ឋកិច្ចបានកើនឡើង ១២%។ ប៉ុន្តែ ដើម្បីធានាការអភិវឌ្ឍន៍សេដ្ឋ កិច្ចក្នុងស្ថានភាពថ្មីនេះ នៅតែចាំបាច់ក្នុងការបំលែងគោលដៅកំណើនសេដ្ឋកិច្ចឱ្យទៅ ជាគោលដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាសន្តិសុខសង្គមនិងការងារសម្រាប់កម្មករ។ ហេតុដូច្នេះ សារពីសន្និបាតមជ្ឈឹមលើកទី ៤ មានសារសំខាន់ណាស់។ អ្នកជំនាញ ខាងសេដ្ឋកិច្ចលោក Le Duy Binh បានលើកមតិថា៖
“ខ្ញុំគិតថា យើងត្រូវមានវិធានការណ៍ប្រឆាំងនឹងជំងឺរាតត្បាតសមស្របនឹង ហានិភ័យនៃការឆ្លងរាលដាល។ អាទិភាពចម្បង គឺត្រូវស្ដារឲ្យបានឡើងវិញនូវសកម្ម ភាពផលិតកម្មនិងអាជីវកម្ម រួមទាំងការធ្វើចរាចរទំនិញរបស់សហគ្រាសតាមរបៀប ធម្មតា។ អង្គភាពអាជីវកម្មនាពេលបច្ចុប្បន្ននេះ មានបំណងប្រាថ្នាដ៏សាមញ្ញមួយ ត្រឹមតែត្រូវការផលិតជាធម្មតាប៉ុណ្ណោះ ហើយទំនិញអាចធ្វើចរាចរបានធម្មតានិងរលូន ទៅតាមខេត្ត ក្រុង ទាំង ៦៣ ទូទាំងប្រទេស។ ប្រការនោះក៏បានជួយគាំទ្រយ៉ាង ខ្លាំងដល់អាជីវកម្មនៅក្នុងបរិបទបច្ចុប្បន្នដែរ”។
ឈរលើមូលដ្ឋាននៃការវិភាគនិងព្យាករណ៍អំពីលទ្ធភាពដែលអាចកើតមាន ជាពិសេសស្ថានភាពជំងឺរាតត្បាតនៅលើពិភពលោកនិងនៅវៀតណាមនាពេលខាង មុខនេះ អង្គសន្និបាតមជ្ឈិមលើកនេះបានកំណត់យ៉ាងច្បាស់នូវទស្សនៈនិងគោល នយោបាយ ស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនិងស្តារ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឡើងវិញក្នុងស្ថានភាពថ្មីដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២១។ សន្និបាតក៏បានកំណត់គោលដៅទូទៅ គោលដៅជាមូលដ្ឋាននិងសំខាន់ បំផុត; ទិសដៅ គោលការណ៍ គោលនយោបាយ ភារកិច្ច ដំណោះស្រាយនិងផែនការ អនុវត្តជាក់ស្តែងសម្រាប់ឆ្នាំ ២០២២។ សារដ៏ត្រឹមត្រូវពីសន្និបាតមជ្ឈិមលើកនេះ បាន បង្ហាញពីឆន្ទៈរបស់បក្ស ទឹកចិត្តរបស់ប្រជាជននិងការប្តេជ្ញាចិត្តចំពោះគោលដៅ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិក្នុងស្ថានភាពថ្មី៕

ប្រតិកម្មទៅវិញ