ឆ្លងកាត់អស់រយៈពេលជិត៤០ឆ្នាំនៃការផ្លាស់ប្តូរថ្មី វៀតណាមសម្រេចបានសមិទ្ធិផលសំខាន់ៗមានអត្ថន័យប្រវត្តិសាស្ត្រ។ វៀតណាមបានក្លាយជាប្រទេសនាំចេញស្បៀងអាហារឈានមុខគេរបស់ពិភពលោក។ មាត្រដ្ឋានសេដ្ឋកិច្ចជាប់ចំណាត់ថ្នាក់ទី ៤០ នៅទូទាំងពិភពលោក។ តម្លៃប្រាក់នាំចូល-នាំចេញជាប់ចំណាត់ថ្នាក់កំពូលទាំង២០ក្នុងពិភពលោក។ តួនាទី និងឋានៈត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។ សម្រេចបានសមិទ្ធិ ផល និងលទ្ធផលដូចពោលខាងលើ កឺដោយមានការរួមវិភាគទានដ៏ថ្លៃថ្លារបស់ជនជាតិវៀតណាមនៅក្រៅប្រទេស។
សហគមន៍ជនវៀតណាមនៅបរទេសកាន់តែអភិវឌ្ឍន៍ខ្លាំងក្លា
ដោយមានប្រជាជនប្រមាណ ៦ លាននាក់រស់នៅក្នុងប្រទេសនិងតំបន់ដែនដីជាង ១៣០ ដែលក្នុងនោះ ៨០% ស្ថិតក្នុងប្រទេសអភិវឌ្ឍន៍ ហើយ សហគមន៍ជនវៀតណាមនៅក្រៅប្រទេស បន្តធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅក្នុងសង្គមម្ចាស់ផ្ទះលើគ្រប់វិស័យ ហើយកាន់តែក្លាយជាធនធានដ៏សំខាន់ រួមចំណែកដល់ការអភិវឌ្ឍរបស់វៀតណាម។ នៅកន្លែងជាច្រើនជុំវិញពិភពលោក ប្រជាជនវៀតណាមកាន់តែច្រើនឡើងគឺជាអ្នកនយោបាយដ៏ល្បីល្បាញ អ្នកវិទ្យាសាស្ត្រ អ្នកជំនួញ សិល្បករ ហើយត្រូវបានសង្គម និងសហគមន៍គោរព។ បញ្ញវន្ត និងអ្នកជំនាញវៀតណាមជាច្រើននាក់គឺជាធនធានមនុស្សដ៏រឹងមាំនៅសាលារៀន វិទ្យាស្ថានស្រាវជ្រាវ និងសាជីវកម្មពហុជាតិនៅក្នុងប្រទេសជាច្រើន។
ជាមួយនឹងភាពវៃឆ្លាត និងភាពក្លាហាន ការខិតខំប្រឹងប្រែង ស្មារតីជំនះពុះពារលើការលំបាក និងចរិយាសម្បត្តិប្រកបដោយសុខដុមរមនា រួមជាមួយនឹងទំនៀមទម្លាប់វប្បធម៌ដ៏ល្អ សហគមន៍បានអះអាងនូវជំហររបស់ខ្លួនជាបណ្តើរៗ ហើយដាក់ខ្លួនយ៉ាងរឹងមាំនៅក្នុងសង្គមម្ចាស់ផ្ទះ។
អាណិកជនវៀតណាមនៅក្រៅប្រទេសតែងតែឆ្ពោះទៅស្រុកកំណើត ដើម្បីកសាងប្រទេសជាតិ។ ជាពិសេសក្នុងប៉ុន្មានថ្ងៃនេះ នៅពេលដែលប្រទេស វៀតណាមរងឥទ្ធិពលយ៉ាងខ្លាំងដោយព្យុះទីហ្វុង Yagi និងចំហាយឥទ្ធិពលរបស់វា ការស្រឡាញ់តភ្ជាប់ សមាគីភាពរបស់សហគមន៍កាន់តែរឹងមាំ។ ចលនាជាបន្តបន្ទាប់ដើម្បីជួយឧបត្ថម្ភប្រជាជនក្នុងប្រទេសត្រូវបានចាប់ផ្តើម។ លោកស្រី Cao Thi Ly អាណិកជនវៀតណាមរស់នៅប្រទេសឡាវបានសំណេះសំណាលថា៖ “គិតអំពីប្រជាជនវៀតណាមក្នុងប្រទេស គឺខ្ញុំស្រលាញ់ខ្លាំងណាស់។ តាមរយៈព័ត៌មានឃើញទិដ្ឋភាពទឹកជំនន់បែបនេះធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែក។ អាស្រ័យហេតុនេះ យើងបានប្តេជ្ញារួមចំណែកកម្លាំង និងថវិកាបន្ថែមទៀត ដើម្បីឧបត្ថម្ភដល់មាតុភូមិយើង”។
ទស្សនៈឯកភាពនិងស្របអំពីតួនាទីរបស់សហគមន៍ជនវៀតណាមនៅបរទេស
ក្នុងរយៈពេល ២០ ឆ្នាំកន្លងមក ចាប់តាំងពីសេចក្តីសម្រេចចិត្តលេខ ៣៦ របស់ការិយាល័យនយោបាយស្តីពីការងារជនវៀតណាមនៅបរទេសត្រូវបានចេញផ្សាយ កម្មវិធីនិងសកម្មភាពដ៏មានអត្ថន័យជាច្រើនដូចជា៖ និទាឃរដូវមាតុភូមិ សម្ព័ន្ធយុវជនវៀតណាមនៅក្រៅប្រទេសបានចូលរួមពិធីរំលឹក ខួបរបស់ស្តេច Hung បានមកទស្សនានៅស្រុកកោះ Truong Sa និងផ្ទះរន្ទារ DK1 ជំរុំរដូវក្តៅវៀតណាម ទិវាលើកតម្កើងភាសាវៀតណាម ... ត្រូវបានក្រសួងការបរទេសរៀបចំឡើង ដោយនាំយកជំនាន់ជនជាតិវៀតណាមដែលនៅឆ្ងាយពីស្រុកកំណើតវិលត្រឡប់មកមាតុភូមិវិញ។ តាមនោះ រួមចំណែកអភិវឌ្ឍន៍ប្រទេស។
ក្នុងរាល់ការជួបសំណេះសំណាលជាមួយជនវៀតណាមនៅក្រៅប្រទេស ទាំងក្នុងប្រទេស និងក្រៅប្រទេស ថ្នាក់ដឹកនាំបក្ស រដ្ឋបានអះអាងនូវតួនាទីមិនអាចខ្វះបានរបស់ប្រជាអាណិកជនវៀតណាមនៅឯបរទេស ក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាក្នុងការកសាងផែនមហាសាមគ្គីភាពជនជាតិទាំងមូល។ ថ្លែងមតិនៅវេទិកាអ្នកប្រាជ្ញ និងអ្នកជំនាញវៀតណាមនៅក្រៅប្រទេស ដែលបានប្រព្រឹត្តទៅនាចុងខែសីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងថា៖ “សហគមន៍ ជនវៀតណាមនៅក្រៅប្រទេសគឺជាផ្នែកមួយដ៏សំខាន់ និងជាធនធានដ៏មានតម្លៃរបស់សហគមន៍ជនជាតិវៀតណាម” គឺជាគោលនយោបាយខ្ជាប់ ខ្ជួនរបស់បក្សនិងរដ្ឋវៀតណាម។ ទីពីរ ប្រទេសរំពឹងទៅលើសហគមន៍ជន វៀតណាមនៅក្រៅប្រទេសក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។ នេះជាប្រភពកម្លាំងដ៏ធំធេងសម្រាប់ជាតិ អ្នកជំនាញ ពាណិជ្ជករ និងប្រជាជនជាច្រើនបានបង្កើតស្នាដៃឆ្នើមលើវិស័យផ្សេងៗ ធ្វើឱ្យវៀតណាមល្បីល្បាញ។ ជោគជ័យរបស់អាណិកជនវៀតណាមនៅក្រៅប្រទេសក៏ជាជោគ ជ័យរបស់ប្រទេសដែរ - ប្រទេសមានមោទនភាពចំពោះជនរួមជាតិនៅក្រៅប្រទេស”។
នាពេលខាងមុខ បក្ស និងរដ្ឋនឹងបន្តកសាង និងណែនាំយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំ និងគោលនយោបាយទាក់ទាញ និងប្រើប្រាស់ទេពកោសល្យ លើកកម្ពស់សក្តានុពល ភាពខ្លាំង និងធនធានដ៏មានតម្លៃរបស់ជនវៀតណាមនៅឯបរទេស ហើយទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាដើម្បីការពារ សិទ្ធិស្របច្បាប់របស់ សហគមន៍វៀតណាមនៅបរទេស គាំទ្រជនរួមជាតិដើម្បីរក្សាស្ថិរភាពជីវភាព មានអារម្មណ៍សុវត្ថិភាពក្នុងការធ្វើអាជីវកម្ម សមាហរណកម្ម និងរីកចម្រើនក្នុងជីវភាពសង្គមរបស់ប្រទេសម្ចាស់ផ្ទះ។ អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Le Thi Thu Hang ជឿជាក់ថា៖ “ខ្ញុំជឿជាក់ថា ដោយការ យកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងការស្រុះចិត្តគំនិតរបស់ប្រជាជនក្នុងប្រទេស និងជនរួមជាតិនៅក្រៅប្រទេស ការងារ ជនវៀតណាមនៅក្រៅប្រទេសនឹងកាន់តែរីកចម្រើន សម្រេចបាននូវសមិទ្ធិផលដ៏ធំធេងថែមទៀតដើម្បីឯកភាព រឹងមាំ និងអភិវឌ្ឍន៍ សហគម ន៍ជនវៀតណាមនៅក្រៅប្រទេស រួមដៃគ្នាសម្រេចបាននូវសេចក្តីប្រាថ្នានៃការអភិវឌ្ឍប្រទេសកាន់តែរីកចម្រើន និងសប្បាយរីករាយ”។
គោលនយោបាយរដ្ឋដ៏ត្រឹមត្រូវ នឹងលើកទឹកចិត្តដល់មោទនភាពជាតិ និងសេចក្តីស្រឡាញ់ចំពោះមាតុភូមិរបស់ជនវៀតណាមនៅឯបរទេស រួមចំណែកពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូលទាំងក្នុងនិងក្រៅប្រទេស៕