(VOV)_នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានដឹកនាំគណៈ
ប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ាន លើកទី២៨និងទី
២៩ និងសន្និសីទជាន់ខ្ពស់ទាក់ទិននានា នៅទីក្រុងវៀងច័ន្ទ (ប្រទេសឡាវ) ចាប់ពីថ្ងៃ
ទី៦ដល់ថ្ងៃទី៨ ខែកញ្ញាឆ្នាំ២០១៦។ នៅទីនេះ វៀតណាមបន្តពង្រីកតួនាទីសកម្ម មាន
ការទទួលខុសត្រូវ ពង្រឹងនិងពង្រីកចំណងសាមគ្គីភាព ឯកភាព ក្នុងអាស៊ាន សកម្ម
អនុវត្តចក្ខុវិស័យ អាស៊ាន ២០២៥។
|
សន្និសីទកំពូលអាស៊ាន៖ប្រែក្លាយចក្ខុវិស័យទៅជាការពិតជាក់ស្ដែងដើម្បីសហគមន៍អាស៊ានសកម្មមួយ |
សន្និសីទជាន់ខ្ពស់អាស៊ាន លើកទី២៨និងទី២៩ និងសន្និសីទជាន់ខ្ពស់ទាក់ទិននា
នា មានការចូលរួមរបស់ថ្នាក់ដឹកនាំប្រទេសអាស៊ានទាំង១០ ចិន ជប៉ុន កូរ៉េខាងត្បូង
អាមេរិក រុស្ស៊ីឥណ្ឌា អូស្ត្រាលី New Zealand និងអគ្គលេខាធិការអង្គការសហប្រជាជាតិ។
ដោយប្រធានបទ៖ប្រែក្លាយចក្ខុវិស័យទៅជាការពិតជាក់ស្ដែងដើម្បីសហគមន៍អាស៊ាន
សកម្មមួយ បណ្ដាសន្និសីទជាន់ខ្ពស់លើកនេះជាឱកាសដើម្បីថ្នាក់ដឹកនាំបណ្ដាប្រទេស
អាស៊ាន និងដៃគូនានាផ្លាស់ប្តូរមតិ បន្ទាប់ពីពេលសហគមន៍អាស៊ានត្រូវបានបង្កើត
នាថ្ងៃទី៣១ធ្នូឆ្នាំ២០១៥។ នៅទីនេះ អង្គសន្និសីទនឹងប្រមូលផ្តុំពិភាក្សាអំពីទិសដៅ វិ
ធានការបង្កើនការតភ្ជាប់ក្នុងអាស៊ាន ពង្រឹងនិងពង្រីកសាមគ្គីភាព ឯកភាព និង
តួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន ជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូ
នានា។ទន្ទឹមនឹងនោះ ផ្លាស់ប្តូរមតិចំពោះបញ្ហាផ្សេងៗនៅក្នុងតំបន់និងអន្តរជាតិ។
ការអនុវត្តចក្ខុវិស័យអាស៊ានប្រកបដោយល្អប្រសើរ
ការកសាងសហគមន៍អាស៊ាន នាថ្ងៃទី៣១ធ្នូឆ្នាំ២០១៥ បានឈានចូលក្នុងប្រវត្តិ
សាស្ត្រ គូសសញ្ញាសំខាន់ក្នុងដំណើការកសាងនិងតភ្ជាប់តំបន់។ គិតដល់ពេលនេះ អា
ស៊ានទទួលបានការរីកចំរើនជាច្រើន ក្នុងពេលអនុវត្តចក្ខុវិស័យអាស៊ាន ២០២៥ និង
ផែនការមេនានា។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung បាន
អោយដឹងថា៖
“ សមទ្ធិផលលេចធ្លោបំផុត របស់អាស៊ាន ចាប់ពីពេលកសាងសហគមន៍អាស៊ាន
មក នោះគឺអនុវត្តផែនការដែលបានដាក់ចេញ ដូចជា៖វិស័យសន្តិភាព សន្តិសុខ …
លៗ។ ក្នុងវិស័យសេដ្ឋកិច្ច អាស៊ានក៏បានជំរុញសកម្មភាពនានា ពិសេសគឺតភ្ជាប់ជា
មួយដៃគូខាងក្រៅនានា និងអនុវត្តកិច្ចព្រមព្រៀងក្នុងក្របខ័ណ្ឌសហគមន៍សេដ្ឋ
កិច្ចអាស៊ាន។ សមិទ្ធិផលបន្តនោះគឺសហគមន៍អាស៊ាន បន្តទាក់ទាញបានការយក
ចិត្តទុកដាក់និងគាំទ្រពីសហគមន៍អន្តរជាតិ។”
ឆ្នាំ២០១៦ ទំនាក់ទំនងសហប្រតិបត្តិការរបស់អាស៊ាន ជាមួយដៃគូសន្ទនាបាន
និងកំពុងអភិវឌ្ឍន៍ ហើយទទួលបានសមិទ្ធិផលជាក់ស្ដែងនានា តាមរយៈការអនុវត្ត
កម្មវិធីសកម្មភាពនានា ដំណាក់កាល ២០១៦-២០២០។ រហូតមកដល់ពេលនេះ មាន
ដៃគូចំនួន៨៦បានចាត់តាំងឯកអគ្គរដ្ឋទូតប្រចាំនៅអាស៊ាន និងគណៈកម្មាធិការ
អាស៊ានចំនួន៥០ប្រចាំនៅប្រទេសនានាលើពិភពលោក។
បង្កើនចំណងសាមគ្គីភាពក្នុងអាស៊ាន
ក្នុងដំណើការកសាងនិងអភិវឌ្ឍន៍អាស៊ានមានភាពងាយស្រួលជាច្រើនដោយ
សារបរិយាកាសសន្តិភាព ស្ថិរភាពនៅក្នុងតំបន់។ ប៉ុន្តែនាពេលថ្មីៗនេះ អាស៊ានក៏ប្រ
ឈមមុខនឹងការលំបាកសាកល្បងជាច្រើន ក្នុងវិស័យសន្តិសុខ ដែលក្នុងនោះមាន
បញ្ហានៅសមុទ្រខាងកើត។ ចំពោះមតិជាច្រើនព្រួយបារម្ភថាអាស៊ានកំពុងប្រេះឆា
គ្នាដោយសារបញ្ហានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោកPham
Quang Vinh បានអោយដឹងថា៖
“ ប្រការសំខាន់បំផុតរបស់អាស៊ានគឺរក្សាបរិយាកាសសន្តិភាព ស្ថិរភាព។ ក្រៅ
ពីនោះ អាស៊ានក៏បង្កើតឡើងក្របខ័ណ្ឌ វេទិកាដើម្បីតភ្ជាប់ជាមួយដៃគូធំៗ។ អាស៊ាន
កំពុងបង្កើតឡើងបទដ្ឋានប្រតិបត្តិក្នុងតំបន់។ ខ្ញុំចាត់ទុកថា៖វិស័យទាំងបីនេះ អា
ស៊ានកំពុងអនុវត្តដ៏ល្អ។”
មានទស្សនះដូចគ្នា ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅម៉ាឡេស៊ី លោក Nguyen
Quoc Dung ក៏បានអះអាងថា៖
“ អាស៊ានជាផ្ទះរួមមួយ និងប្រទេសអាស៊ានទាំងឡាយត្រូវរួមវិភាគទានចំពោះ
ផ្ទះរួមនេះ។ សហគមន៍អាស៊ាន ជារបស់ប្រទេសអាស៊ានទាំងឡាយ។ដូច្នេះប្រទេសអា
ស៊ានទាំងឡាយត្រូវសហប្រតិបត្តិការ និងរួមគ្នាកសាងសហគមន៍នេះ។ នេះគឺជាផល
ប្រយោជន៍របស់ប្រទេសទាំងឡាយក្នុងតំបន់។”
វៀតណាមបន្តពង្រីកតួនាទីជាសមាជិកសកម្មនិងមានការទទួលខុសត្រូវ
ជាប្រទេសមួយ វៀតណាមជានិច្ចកាលខំប្រឹងប្រែងរួមវិផាគទានចូលក្នុងជោគ
ជ័យរួម របស់អាស៊ាន។ ដើម្បីអនុវត្តចក្ខុវិស័យអាស៊ាន ២០២៥ វៀតណាមកំពុងពង្រឹង
និងពង្រីកស្មារតីទទួលខុសត្រូវនោះ រួមជាមួយប្រទេសជាសមាជិកអាស៊ាននានា ជំរុញ
អាស៊ានឈានចូលដំណាក់កាលតភ្ជាប់ខ្ពស់ជាង មានថានះខ្ពស់ជាង ដោយមានការ
ប្តេជ្ញាចិត្តខ្ពស់ជាង៕