សន្និបាតមជ្ឈឹមលើកទី១២នឹងសម្រេចរាល់បញ្ហាសំខាន់ៗរបស់បក្សនិងរដ្ឋ

VOV
Chia sẻ

(VOVworld)-សន្និបាតលើកទី១២ នៃគណៈកម្មាធិការ
មជ្ឈឹមបក្សកុម្មុយនិស្តវៀត ណាមនិតិកាលទី១១បាន
ប្រារព្វដ៏មហោឡារិកនៅក្រុងហាណូយនាថ្ងៃទី៥តុលា
ឆ្នាំ២០១៥។ ក្នុងបទថ្លែងមតិនៅពិធីបើក អគ្គលេខា
បក្សកុម្មុយយនិស្តវៀតណាម Nguyen Phu Trong បានផ្តោតទៅលើបញ្ហា
ធំៗមួយចំនួន ដែលនឹងបានពិភាគ្សាក្នុងអង្គសន្និបាតលើកនេះ។

(VOVworld)-សន្និបាតលើកទី១២ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀត ណាមនិតិកាលទី១១បានប្រារព្វដ៏មហោឡារិកនៅក្រុងហាណូយនាថ្ងៃទី៥តុលា
ឆ្នាំ២០១៥។ ក្នុងបទថ្លែងមតិនៅពិធីបើក អគ្គលេខាបក្សកុម្មុយយនិស្តវៀតណាម
Nguyen Phu Trong បានផ្តោតទៅលើបញ្ហាធំៗមួយចំនួន ដែលនឹងបានពិភាគ្សា ក្នុងអង្គសន្និបាតលើកនេះ។

សន្និបាតមជ្ឈឹមលើកទី១២នឹងសម្រេចរាល់បញ្ហាសំខាន់ៗរបស់បក្សនិងរដ្ឋ - ảnh 1
ទិដ្ឋភាពនៃមហាសន្នុិបាត

        លោកអគ្គលេខា Nguyen Phu Trong បានមានប្រសាសន៍ថា ក្នុងសន្និបាត
លើកទី១២នេះ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនឹងពិភាគ្សាអំពី ស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ២០១៥ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៦ ការងារត្រៀមរៀបចំកម្មាភិបាលសម្រាប់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត
វៀត ណាមនីតិកាលទី១២  ទិសដៅបោះឆ្នោតសមាជិកសភានីតិកាលទី១៤ និង ការបោះឆ្នោតតំណាងនៃក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ ថ្នាក់អាណត្តិ២០១៦-
២០២១ និងបញ្ហាមួយចំនួនទៀត។

        បង្កើតការសុ្រះចិត្តគំនិតខ្ពស់អំពីភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

        តាមលោកអគ្គលេខា​Nguyen Phu Trong ថា ឆ្នាំ២០១៥ជាឆ្នាំចុងក្រោយនៃ ផែនការរយៈពេល៥ឆ្នាំ២០១១-២០១៥ ហើយឆ្នាំ២០១៦ជាឆ្នាំដំបូងនៃផែនការ
៥ឆ្នាំ ២០១៦-២០២០។​ការវាយតម្លៃត្រឹមត្រូវតាមបរិការណ៍សេដ្ឋកិច្ចសង្គមជាក់
ស្តែងតាំងពីដើមឆ្នាំមក អាចព្យាករណ៍ថា ឆ្នាំ២០១៥នេះនឹងជាបុព្វបទសំខាន់
ដើម្បីបន្តបច្ចុប្បន្នកម្ម​ បង្កើតការស្រុះចិត្តគំនិតខ្ពស់ក្នុងបក្សទាំងមូល ប្រជាជន ទាំងមូលអំពីលទ្ធផលនៃការអនុវត្តគោលដៅ ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដោយមហាសន្និបាតបក្សលើកទី១១និងបណ្តាសេចក្តីសម្រេចចិត្តដែលមជ្ឈឹម
បានដាក់ចេញ ធ្វើជាមូលដ្ឋានសម្រាប់ការកសាង និងអនុវត្តប្រកបដោយជោគ
ជ័យរាល់ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៦និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម៥ឆ្នាំនិង១០ឆ្នាំ។ លោក Nguyen Phu Trong មានប្រសាសន៍ថា៖

        “ប្រមូលផ្តុំវាយតម្លៃ ឯកភាពគ្នាកំណត់អំពីកម្រិតរឹងមាំនៃស្ថិរភាពម៉ាក្រូ
សេដ្ឋកិច្ច គុណភាពកំណើន លក្ខណៈនិរន្តភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គម ស្ថានភាពកែលំអរបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម ដោះស្រាយការ
លំបាក សម្រាប់សកម្មភាពរបស់អង្គភាពអាជីវកម្មក្នុងប្រទេសនិងតំបន់កសិកម្ម​
ហើយ មុនបង្អស់គឺស្ថានភាពអភិវឌ្ឍន៍នៅបណ្តាវិស័យវប្បធម៌ សង្គម កែលំអ
ជីវភាព​ រស់នៅរបស់ប្រជាជន ធានាវិស័យការពារជាតិ សន្តិសុខ សណ្តាប់ធ្នាប់
រក្សា ស្ថិរភាពនយោបាយ បរិយាកាសសន្តិភាពដើម្បីកសាងនិងការពារមាតុ
ប្រទេស”។

សន្និបាតមជ្ឈឹមលើកទី១២នឹងសម្រេចរាល់បញ្ហាសំខាន់ៗរបស់បក្សនិងរដ្ឋ - ảnh 2
អគ្គលេខាបក្ស លោក Nguyen Phu Trong ថ្លែងមតិនៅក្នុងសន្និបាត

        ពិនិត្យបទដ្ឋាន រចនាសម្ព័ន្ធ ដំណើរការឧទ្ទេសនាមកម្មាភិបាល

        ស្តីពីការងារកម្មាភិបាល លោកអគ្គលេខា Nguyen Phu Trong បានឲ្យដឹង
ថា ក្នុងការឧទ្ទេសនាមកម្មាភិបាលគណៈកម្មាធិការមជ្ឈឹមបក្សនៅវង់ទី១ ឬវង់
ទី២ គឺត្រូវបានគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់អនុវត្តយ៉ាងត្រឹមត្រូវតាម
នីតិវិធី។ ជាលើកដំបូងនៅសន្និបាតលើកនេះ  ការិយាល័យនយោបាយបាន
ដាក់ជូន មជ្ឈឹមរបាយការណ៍ស្តីពីការងារត្រៀមរៀបចំកម្មាភិបាលសម្រាប់ការិ
យាល័យ នយោបាយ គណៈលេខាដ្ឋាន និង តំណែងដឹកនាំសំខាន់ដទៃទៀត។
លោក Nguyen Phu Trong បាន​លើកច្បាស់ថា៖

        “ស្នើរឲ្យមជ្ឈឹមប្រមូលផ្តុំស្រាវជ្រាវលំអិតអំពីរបាយការណ៍របស់ការិយា
ល័យ នយោបាយនិងឯកសារទាក់ទិនដល់កម្មាភិបាល សម្រាប់ផ្តល់មតិលើ
ខ្លឹមសានេះ ជាពិសេសអំពីសំណើរពិនិត្យលើករណី ពិសេស ចំពោះសមាជិក
មជ្ឈឹមនិង សមាជិកការិយាល័យនយោបាយ គណៈលេខាដ្ឋាននីតិកាលទី
១១និងជាប់ឆ្នោត ឡើងវិញនៅនីតិកាលទី១២។ មានការស្រុះចិត្តខ្ពស់អំពីរាល់
បញ្ហានេះ នឹងជាមូល ដ្ឋានសំខាន់ ដើម្បីមជ្ឈឹមពិភាគ្សានិងសម្រេចកម្មាភិ
បាលជាក់ស្តែងនៅបណ្តា សន្និបាតមជ្ឈឹមបន្ត”។

        ចំពោះការបោះឆ្នោតសមាជិកសភានីតិកាលទី១៤ និងបោះឆ្នោត
តំណាង ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់២០១៦-២០២១ លោក​Nguyen
Phu Trong បានលើកច្បាស់ថា នេះជាព្រឹត្តិការណ៍នយោបាយមានសារៈសំ
ខាន់របស់ ប្រទេសជាតិ។ លោកអគ្គលេខាបានស្នើរមជ្ឈឹមពិភាគ្សា បំពេញ
បន្ថែម បំភ្លឺច្បាស់ និងបង្កើតការស្រុះចិត្តគំនិតអំពីបញ្ហាស្នូល មានអត្ថន័យ
សម្រេចនូវជោគជ័យនៃ ការបោះឆ្នោតនេះ៕

 

ប្រតិកម្មទៅវិញ