សិទ្ធិមនុស្ស៖កាបោះជំហានអំពីត្រិះរិះកតិយុត្តិក្នុងរដ្ឋធម្មនុញ្ញវៀតណាម

HONG VAN+CTV
Chia sẻ

(VOVworld)-នាថ្ងៃទី២ធ្នូ ប្រធានរដ្ឋសភាវៀតណាម
លោក Nguyen Sinh Hung តាងនាមសមជិក សមា
ជិការសភាជិត៥០០នាក់និងប្រជាជនវៀតណាម៩០
លាននាក់បានចុះហត្ថលេខាលាយល័ក្សអក្សររដ្ឋធម្ម
នុញ្ញថ្មីរបស់សាធារណរដ្ឋ​​សង្គមនិយមវៀតណាមជាផ្លូវការ។ មុននោះនា
ថ្ងៃទី ២៨វិច្ឆិការដ្ឋសភាវៀតណាមនីតិកាលទី១៣បានអនុម័តលើរដ្ឋធម្ម
នុញ្ញដែលលើកកំពស់សិទ្ធិមនុស្សដោយមានសម្លេងគំាទ្រចំនួន៩៧,៥៩%។

(VOVworld)-នាថ្ងៃទី២ធ្នូ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung
តាងនាមសមជិក សមាជិការសភាជិត៥០០នាក់និងប្រជាជនវៀតណាម ៩០លាន
នាក់បានចុះហត្ថលេខាលាយល័ក្សអក្សររដ្ឋធម្មនុញ្ញថ្មីរបស់សាធារណរដ្ឋ​​សង្គម
និយមវៀតណាមជាផ្លូវការ។ មុននោះនាថ្ងៃទី ២៨វិច្ឆិកា រដ្ឋសភាវៀត​ណាមនីតិ
កាលទី១៣បានអនុម័តលើរដ្ឋធម្មនុញ្ញដែលលើកកំពស់សិទ្ធិមនុស្ស ដោយមាន
សម្លេងគំាទ្រចំនួន៩៧,៥៩%។

សិទ្ធិមនុស្ស៖កាបោះជំហានអំពីត្រិះរិះកតិយុត្តិក្នុងរដ្ឋធម្មនុញ្ញវៀតណាម - ảnh 1
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung ថ្លែងមតិក្នុងពិធីចុះហត្ថលេខា
លាយល័ក្សអក្សររដ្ឋធម្មនុញ្ញថ្មីរបស់សាធារណរដ្ឋ​​សង្គមនិយមវៀតណាមជាផ្លូវការ

        សិទ្ធិមនុស្ស សិទ្ធនិងកាត្វាពកិច្ចជាសារវ័ន្តរបស់ពលរដ្ឋជាបញ្ហាសំខាន់ និង
ជាខ្លឹមសារស្នូលរបស់រដ្ឋធម្មនុញ្ញទាំងអស់លើពិភពលោក។

        ការដែលរដ្ឋធម្មនុញធ្វើវិសោធនកម្មបានមានបន្ថែមខ្លឹមសារអំពីសិទ្ធិមនុស្ស
ក្នុងជំពូកទី២ជាការបោះជំហានគួរឲ្យគត់សម្គាល់ អំពីត្រិះរិះកតិយុត្តិ ព្រមទាំងធានា
ថា រដ្ឋធម្មនុញ្ញនេះក្រោយពីការចូលជាធរមានមិនខុសប្លែកពីខ្លឹមសារនៃរដ្ឋធម្មនុញ
ផ្សេងៗទៀតលើពិភពលោកឡើយ និងធានាការធ្វើឲ្យជាក់ស្តែងរាល់អនុសញ្ញា
អ.ស.បអំពីសិទ្ធិមនុស្សដែលវៀតណាមចូលរួម។

     ខ្លឹមសារជាច្រើនស្តីអំពីសិទ្ធិមនុស្សត្រូវបានកំណត់ជាលើកដំបូង

        រដ្ឋធម្មនុញធ្វើវិសោធនកម្មបានលើកច្បាស់ពនូវសីទ្ធិមនុស្ស សិទ្ធិនិងកាត្វាព
កិច្ចជាសារវ័ន្តរបស់ពលរដ្ឋ​ បង្ហាញនូវការទទួលខុសត្រូវរបស់រដ្ឋនិងសង្គមក្នុងការ
ទទួលស្គាល់ គោរពនិងការពារសិទ្ធិរបស់មនុស្ស។​អ្នកបោះឆ្នោត Pham Van
Thanh នៅសង្កាត់ Thang Loi ទីក្រុង Buon Ma Thuot ពិនិត្យថា៖

        “ខ្ញុំមានការពេញចិត្តអំពីការដាក់បញ្ចូលសិទ្ធិមនុស្សចូលក្នុងរដ្ឋធម្មនុញ្ញ។
ការ កំណត់នេះគឺស្របនឹងនិន្នាការអន្តរជាតិ មានភាពជឿនលឿន និងធានាមូល​ដ្ឋានគតិយុត្តិសម្រាប់ប្រជាជននិងរដ្ឋអំណាចពេលដែលអនុវត្តន៌សិទ្ធិមនុស្ស"។

        បណ្តាមាត្រារបស់រដ្ឋធម្មនុញ្ញធ្វើវិសោធនកម្មកមានការរៀបចំឡើងវិញតាម
ទិសចងក្រងក្រុមសិទ្ធិជាមួយគ្នា ដើម្បីធានាលក្ខណៈឯកភាពរវាងសិទ្ធមនុស្ស
និងសិទ្ធពលរដ្ឋ ។ រដ្ឋធម្មនុញ្ញធ្វើវិសោធនកម្មនេះ បានបង្ហាញច្បាស់ថាសិទ្ធិណា
មួយចំណុះក្រុមសិទ្ធិដែលបានអនុវត្តន៌ចំពោះបណ្តាពលរដ្ឋវៀតណាម។ អនុ
ប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu ឲ្យដឹងថា៖

        “ក្នុងរដ្ឋធម្មនុញ្ញធ្វើវិសោធនកម្ម កំណត់អំពីសិទ្ធិនិងកាតព្វកិច្ចរបស់ ពលរដ្ឋ
ដែលបានប្តូរពីជំពូកទី៥មកជំពូកទី២។ ដោយហេតុនេះ​ក៏ បង្ហាញបានសារៈសំ
ខាន់អំពីជំពូកស្តីអំពីសិទ្ធិមនុស្ស។ ប្រការនេះអះអាងថា រដ្ឋវៀតណាមធានា ការ
ពារនិងគោរពសិទ្ធមនុស្ស សិទ្ធិពលរដ្ឋ ដូចជាអនុសញ្ញា​អន្តរជាតិដែលវៀត
ណាមជាប្រទេសសមាជិក”។

        ជម្រុញការចេញផ្សាយច្បាប់ដើម្បីអនុវត្តន៌សិទ្ធមនុស្សយ៉ាងឆាប់ៗ

        ដើម្បីរាល់កំណត់អំពីសិទ្ធិមនុស្សត្រូវបានអនុវត្តន៌​យ៉ាងម៉ត់ចត់ក្នុងជីវភាព
រស់នៅផ្សព្វផ្សាយច្បាប់សំដៅទៅតាមនីតិវិធីបែបបទ ជាក់ស្តែង។ អនុប្រធាន
គណៈកម្មាធិករច្បាប់របស់រដ្ឋសភាវៀត ណាមលោក Le Minh Thong ឲ្យដឹងថា៖

        “ជាគោលការណ៌ សិទ្ធមនុស្ស​ សិទ្ធនិងកាតព្វកិច្ចរបស់ពលរដ្ឋ​ត្រូវបានកំ ណត់ក្នុងរដ្ឋធម្មនុញ្ញមានសុពលភាពដោយផ្ទាល់គឺត្រូវអនុវត្តន៌។​ យើងកំណត់
ប្រការនេះ ដោយមាន គោល​ដៅសំខាន់គឺបង្ករលក្ខណៈងាយស្រួលបំផុត
សម្រាប់ប្រជាជនក្នុងការ អនុវត្តន៌សិទ្ធិទាំងអស់។ បញ្ហាត្រូវដាក់ចេញ គឺកសាង
ច្បាប់យ៉ាងឆាប់រហ័ស ដើម្បីសិទ្ធរបស់ពលរដ្ឋមានអត្ថន័យជាក់ស្តែង"។

        វៀតណាមបានចូលរួមអនុសញ្ញចាស្នូលសឹងតែទាំងអស់។​ទទួលស្គាល់ និងអះអាងសិទ្ធិមនុស្សក្នុងរដ្ឋធម្មនុញនឹងរួមចំណែកធានាសិទ្ធិមនុស្សដែល បាន
អនុវត្តន៌ជាក់ស្តែង៕

 

ប្រតិកម្មទៅវិញ