សិទ្ធិការពារខ្លួនសមូហភាពជប៉ុន៖ស្មោះត្រង់នឹងគោលមាគ៌ាសន្តិភាព

ANH HUYEN
Chia sẻ
Vovworld-នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe នាពេល
ថ្មីៗនេះ​ទើប​នឹង​បានស្នើររដ្ឋាភិបាលនៃប្រទេសនេះពិនិត្យ
ឡើងវិញរាល់កំហិតក្នុង​រដ្ឋធម្មនុញ្ញដែលរារាំងកំលាំងការ
ពារខ្លួនរបស់ជប៉ុន (SDF) ចូលរួមការប្រយុទ្ធនៅ​ឯបរទេស។
លោក Abe កំពុងខំប្រឹងប្រែងលាតត្រដាងអនុវត្តវិធានការសំដៅ​អនុវត្ត សិទ្ធិការពារខ្លួនឯងសមូហភាពនេះ។ ទោះបីជាអះអាងកិច្ចសន្យាតូក្យូ​នឹង​ ស្មោះត្រង់នឹងមាគ៌ាសន្តិភាពក្តី ប៉ុន្តែសំណើរនេះកំពុងមានចរន្ត​សាធារណៈ​ មតិអន្តរជាតិនិងដំបន់ខុសពីគ្នាជាច្រើន។

សិទ្ធិការពារខ្លួនសមូហភាពជប៉ុន៖ស្មោះត្រង់នឹងគោលមាគ៌ាសន្តិភាព - ảnh 1
នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe (vietnamplus.vn)



        Vovworld-សេចក្តីសំរេចនេះរបស់នាយករដ្ឋមន្ត្រី Shinzo Abe ត្រូវបាន​នាំ​ចេញបន្ទាប់ពីគណៈកម្មការទីប្រឹក្សាសន្តិសុខរាយការណ៍ឲ្យលោក Abe ជាមួយ​សំណើរតាមទិសអនុញ្ញាតិឲ្យតូក្យូអនុវត្តសិទ្ធិការពារខ្លួនឯងសមូហភាព។​ ការ
លុបចោលបទហាមឃាត់នេះមានន័យថា ជប៉ុនអាច​អនុវត្តសិទ្ធិប្រើប្រាស់
កំលាំងយោធាដើម្បីការពារសម្ព័ន្ធមិត្តរឺប្រទេសមានទំនាក់ទំនងជិតស្និទ្ធជាមួយ
ជប៉ុនក្នុងករណី ត្រូវគេវាយប្រហារប្រដាប់អាវុធ។

        ដើម្បីអនុវត្តការខំប្រឹងប្រែងនេះ ​នាថ្ងៃទី២១ឧសភា លោក Abe មានផែនការ
ចាត់តាំងរដ្ឋមន្ត្រី១រូបគណៈរដ្ឋមន្ត្រីទទួលបន្ទុកការធ្វើ​វិសោធនកម្មក្របខ័ណ្ឌ
កត្តិយុតនាចុងខែសីហាឆ្នាំនេះ សំដៅលុបចោលបទ​ហាម​ឃាត់អនុវត្តសិទ្ធិការពារ
ខ្លួនឯងសមូហភាពដែលប្រទេសនេះបានអនុវត្ត​ដោយខ្លួនឯង។ ដំណែងរដ្ឋមន្ត្រី
ពិសេសនេះមានភារកិច្ចសំខាន់គឺពន្យល់ឲ្យ​រដ្ឋសភា​អំពីគោលជំហររបស់
រដ្ឋាភិបាលចំពោះបញ្ហាខ្វែងគំនិតពោលខាងលើ។

មានសិទ្ធិប៉ុន្តែមិនអាចអនុវត្តបានឡើយ

        ក្នុងរយៈពេលកន្លងមក តូក្យូនៅតែរក្សាទស្សនថា​ជប៉ុនមានសិទ្ធិការពារខ្លួន​ឯងសមូហភាពប៉ុន្តែមិនអាចអនុវត្តបានដោយសារវាមានកំហិតដែលមាត្រាទី៩នៃ
រដ្ឋធម្មនុញ្ញប្រទេសនេះ​ ហាមប្រើប្រាស់កំលាំងប្រដាប់អាវុធដើម្បីដោះ​ស្រាយ
ជំលោះអន្តរជាតិ។ ការផ្លាស់ប្តូរគោលនយោបាយការពារជាតិសារវន្តនេះ​ទាមទា
ឲ្យតូក្យូត្រូវផ្លាស់ប្តូររបៀបយល់ចំពោះ រដ្ឋធម្មនុញ្ញសន្តិភាព។

        តាមការអះអាងរបស់នាយករដ្ឋមន្ត្រី S.Abe យោងតាមរដ្ឋធម្មនុញ្ញនាបច្ចុប្បន្ន
 ជប៉ុនមិនអាចការពារបានពលរដ្ឋរបស់ខ្លួនឡើយ។ ​លោកនាយករដ្ឋមន្ត្រីS.Abe បាននាំឧទហរណ៍១ថា៖​នាវាជើងទឹកអាមេរិកកំពុង​ដឹក​ជញ្ជូនពលរដ្ឋជប៉ុននៅ
ក្នុងតំបន់ជំលោះនៅខាងក្រៅដែនដីជប៉ុនគឺត្រូវ​រងការវាយ​ប្រហារ ហើយតាម
មាត្រាទី៩នៃរដ្ឋធម្មនុញ្ញ ជប៉ុនមិនអាចប្រមូលផ្តុំកង​កម្លាំង​ការពារដើម្បីការពារ
នាវានេះរបស់អាមេរិកបានទេ ទោះបីជានាវានេះ​កំពុងដឹក​ជញ្ជូនពលរដ្ឋជប៉ុនក៏
ដោយ។

        បណ្ដាចរន្តមតិខុសគ្នា

       បណ្ដាប្រទេសនៅក្នុងតំបន់និងក្រៅតំបន់សុទ្ធតែមានប្រតិកម្មនានា​ចំពោះ​សេចក្ដីសម្រេចចិត្តនេះរបស់នាយករដ្ឋមន្ត្រីជប៉ុន S. Abe ។ ​ក្រសួង​ការពារជាតិ​អាមេរិក បានអបអរសាទរកាយវិការនេះ និងសង្កត់ធ្ងន់ថា៖ ​អាមេរិកជឿជាក់​ជប៉ុននឹងរក្សារប្រពៃណីគោរពសន្តិភាព។ រីឯអាមេរិក បានសម្ដែងនូវការព្រួយ​បារម្ភ និងស្នើតូក្យូរត្រូវពិនិត្យមើលឡើងវិញប្រវត្តិសាស្ត្រ ដើម្បីរួមវិភាគទានអោយ
ការកសាងសន្តិភាព ស្ថិរភាពក្នុងតំបន់។
​        កូរ៉េខាងត្បូងបានអំពាវនាវអោយជប៉ុនពិភាក្សាអំពីសន្តិសុខនិងការពារ​ប្រទេសត្រូវឈរលើស្មារតីនៃច្បាប់រដ្ឋធម្មនុញ្ញសន្តិភាពរបស់ប្រទេសនេះ​និង​បន្ត​រួមចំណែកចូលក្នុងសន្តិភាព ស្ថិរភាពនៅក្នុងតំបន់។ កូរ៉េខាងត្បូង​នឹងមិនទទួល​ស្គាល់បញ្ហាណាមួយដែលជះឥទ្ធិពលដល់សន្តិសុខនៅលើ​ឧបទ្វីបកូរ៉េនិង​ផល​ប្រយោជន៍ជាតិរបស់កូរ៉េខាងត្បូងឡើយ។ សំណើររបស់នាយករដ្ឋមន្ត្រី Abe ក៏ជួប​
នឹង​ការប្រឆាំងជំទាស់យ៉ាងខ្លាំងក្លា​របស់ប្រជាជនក្នុងប្រទេសជាមួយមនុស្ស​ប្រមាណ២ពាន់នាក់ធ្វើបាតុកម្មដើម្បីប្រឆាំងជំទាស់ការអនុញ្ញាតឲ្យប្រើប្រាស់​សិទ្ធិការពារខ្លួនឯងសមូហភាព។

ឆ្ពោះ​ទៅគោលមាគ៌ាសន្តិភាពសកម្ម

        តាមមជ្ឈដ្ឋានអ្នកវិភាគថា​សំណើរឲ្យអនុញ្ញាតប្រើប្រាស់សិទ្ធិការពារ​ខ្លួន​ឯងសមូហភាពជាផ្នែកមួយក្នុងទស្សនៈ លិទ្ធិសន្តិភាពសកម្ម ដែលត្រូវបាន
​នាយករដ្ឋមន្ត្រី Abe លើកឡើង។ ទស្សនៈនេះសំដៅពន្យល់ឲ្យការដែលជប៉ុន​ចង់
​បន្ធូ​ស្រាលការកំណត់តឹងរឹងអំពីយោធាតាមរដ្ឋធម្មនុញ្ញបច្ចុប្បន្នដើម្បីអាច​ដើរ​តួនាទីធំធេងជាងក្នុងបញ្ហាសន្តិសុខរបស់ដំបន់និងពិភពលោក។

        រាល់ជំលោះខ្លាំងក្លានៅដំបន់អាស៊ីឥសាន្តនិងអាស៊ីអាគ្នេយ៍ ការពង្រីកខ្លាំង
​ក្លា​របស់ចិន ជាប្រទេសកំពុងមានជំលោះអធិបតេយ្យភាពជាមួយជប៉ុន​ត្រូវបាន​ចាត់ទុកជាកត្តាជំរុញរដ្ឋអំណាចរបស់នាយករដ្ឋមន្ត្រី Abe ជំរុញដំណើរការ​ពិភាគ្សាអំពីសិទ្ធិការពារខ្លួនឯងសមូហភាព។ ប៉ុន្តែអនុវត្តបានរឺទេ បំណងនេះ​
របស់​នាយករដ្ឋមន្ត្រី Abe នៅចំណុះទៅលើកត្តាជាច្រើនទៀត។ ទន្ទឹមនឹងមតិ
ខ្វែងគំនិត អ្នកសង្កេតការណ៍មួយចំនួនបានឃើញថា​ការធានាលទ្ធភាពការពារ
សមូហភាព​នឹងអនុញ្ញាតឲ្យជប៉ុននាំមកនូវតុល្យភាពចាំបាច់សំរាប់ដំបន់អាស៊ី-
ប៉ាស៊ីហ្វិក៕

ប្រតិកម្មទៅវិញ