លោក Dang Hoa Nam ប្រធាននាយកដ្ឋានទទួលបន្ទុកអំពីកុមារ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច (រូបថត៖ Chinhphu.vn) |
ខែសកម្មភាពដើម្បីកុមារនៅវៀតណាមឆ្នាំនេះ បំពាក់ដោយសារជាច្រើនរួមមានៈ ការបង្ការប្រឆាំងគ្រោះថ្នាក់និងរបួសលើកុមារ គឺជាការធានាសិទ្ធិរស់រានមានជីវិតរបស់កុមារ ហៅទូរស័ព្ទទៅប៉ុស្តិ៍ការពារកុមារជាតិនៅលេខ ១១១ ដើម្បីរាយការណ៍រាល់សកម្មភាពរំលោភបំពានលើកុមារ; ផ្ទៀងស្តាប់កុមារចេញពីបេះដូង, ការពារកុមារដោយសកម្មភាព; ច្បាប់ដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងរាល់អំពើហឹង្សា ការរំលោភបំពានលើកុមារ...។
ធានាសិទ្ធិរស់នៅប្រកបដោយសុវត្ថិភាពនិងភាពសុខស្រួលរបស់កុមារ
ខែសកម្មភាពដើម្បីកុមារ មានគោលបំណងគៀងគរកម្លាំងពលំរបស់សង្គមទាំងមូលដែលរួមជាមួយបក្ស រដ្ឋ និងរដ្ឋាភិបាល ដើម្បីការពារ និងថែទាំកុមារ បន្តកសាងបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព ភាពសុខស្រួល និងភាពសុខដុមរមនា្យសម្រាប់កុមារ។ លោក Dang Hoa Nam ប្រធាននាយកដ្ឋានទទួលបន្ទុកកុមារ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច បានឲ្យដឹងថា៖ “ខែធ្វើសកម្មភាពសម្រាប់កុមារលើកនេះ បញ្ជាក់ពីការទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន ជាពិសេសថ្នាក់ខេត្ត ក្នុងការយកចិត្តទុកដាក់លើការវិនិយោគធនធាន រួមទាំងថវិកាមូលដ្ឋាន ការងារបុគ្គលិក សកម្មភាពការពារកុមារនៅថ្នាក់ឃុំ រៀបចំអ្នកការពារកុមារនៅថ្នាក់សហគមន៍ ភូមិ ឃុំ និងកម្រិតលំនៅដ្ឋាន។ តើយើងអាចអនុវត្តន៍ការងារបង្ការប្រឆាំងការរំលោភបំពានលើកុមារដោយរបៀបណា”?
ក្នុងខែសកម្មភាពសម្រាប់កុមារឆ្នាំនេះ វៀតណាមមិនត្រឹមតែបង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាក្នុងការគាំទ្រ និងដោះស្រាយបញ្ហាទាក់ទងនឹងកិច្ចការពារកុមារប៉ុណ្ណោះទេ ថែមទាំងមានគោលដៅខ្ពស់ក្នុងការផ្លាស់ប្តូរ ទៅលើការងារបង្ការប្រយុទ្ធប្រឆាំង បង្កើតបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាពសម្រាប់កុមារ។ ការបង្កើនទំនួលខុសត្រូវសង្គម និងធនធានដែលបានវិនិយោគត្រឹមត្រូវ ត្រូវបានចាត់ទុកថា ជាមធ្យោបាយដើម្បីឈានទៅដល់គោលដៅនេះ។ ដូច្នេះហើយ ក្នុងផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមពាក់កណ្តាលអាណត្តិ និងប្រចាំឆ្នាំនាពេលខាងមុខ វៀតណាមនឹងបង្កើនការវិនិយោគលើវិស័យការពារកុមារ ជាពិសេសការវិនិយោគលើការអភិវឌ្ឍប្រព័ន្ធសេវាសាធារណៈ រួមទាំងការងារសង្គម ដើម្បីថែទាំ និងការពារកុមារឱ្យកាន់តែល្អប្រសើរឡើង។ លោក Dang Hoa Nam បានសង្កត់ធ្ងន់ថា៖ “ខ្ញុំសូមបញ្ជាក់សារជាថ្មីថា ទោះបីជាមានមូលដ្ឋានមួយចំនួនជួបការលំបាកក៏ដោយ ទោះបីនៅប្រទេសវៀតណាមយើងនៅតែមានបញ្ហាជាច្រើនដែលត្រូវដោះស្រាយក៏ដោយ ក៏យើងនៅតែមានធនធានគ្រប់គ្រាន់ដើម្បីពង្រឹងទំនួលខុសត្រូវរបស់យើង និងពង្រឹងការអនុវត្តកម្មវិធីគោលដៅ បង្កើនគំរូដំណោះស្រាយសម្រាប់ប្អូនៗកុមារ មានជីវភាពរស់នៅប្រកបដោយសុវត្ថិភាព និងភាពសុខដុមរមនា្យ”។
ក្រុមសិទ្ធិផ្សេងទៀតរបស់កុមារ ក៏ត្រូវបានធានាផងដែរ
វៀតណាមជាប្រទេសដំបូងនៅអាស៊ី និងជាប្រទេសទីពីរក្នុងពិភពលោកដែលបានផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ (CRC) នាឆ្នាំ ១៩៩០។ ជាមួយនឹងការប្តេជ្ញាចិត្តផ្នែកនយោបាយ និងការដឹកនាំរបស់បក្ស និងរដ្ឋ ក្រុមសិទ្ធិកុមារនៅគ្រប់ផ្នែកទាំងអស់នៃប្រទេសទាំងមូលត្រូវបានធានាដោយឥតឈប់ឈរ។ ប្រព័ន្ធច្បាប់ និងគោលនយោបាយដើម្បីការពារ និងថែទាំកុមារត្រូវបានបង្កើតឡើងជាមួយនឹងគោលការណ៍ស្របគ្នានៃ "ផលប្រយោជន៍ល្អបំផុតសម្រាប់កុមារ"។
ទន្ទឹមនឹងប្រព័ន្ធច្បាប់ រដ្ឋាភិបាលវៀតណាមបានអនុម័តនូវកម្មវិធី និងផែនការសកម្មភាពជាច្រើនដែលត្រូវអនុវត្តនៅទូទាំងប្រទេស ដើម្បីការពារ និងដោះស្រាយបញ្ហាដែលមានស្រាប់ និងកើតឡើងថ្មី ទាក់ទងនឹងកុមារ។ ដូច្នេះ ក្រោយរយៈពេល ៣៣ ឆ្នាំនៃការអនុវត្ត CRC សិទ្ធិរស់រានមានជីវិតរបស់កុមារវៀតណាមត្រូវបានធានាកាន់តែប្រសើរឡើងក្នុងស្ថានភាពជាក់ស្តែង។ កុមារនៃគ្រួសារក្រីក្រ កុមារជនជាតិភាគតិចរស់នៅក្នុងឃុំមានការលំបាលពិសេស កុមារអាយុក្រោម ៦ឆ្នាំ មានសិទ្ធិទទួលបាន ១០០% នៃថ្លៃពិនិត្យ និងព្យាបាលជំងឺ។ ជាមួយគ្នានោះ សិទ្ធិក្នុងការអភិវឌ្ឍរបស់កុមារក៏ត្រូវបានពង្រឹងផងដែរ។ អត្រាចុះឈ្មោះចូលរៀននៅអនុវិទ្យាល័យវៀតណាមបានកើនដល់ ៩៨,៥% កាលពីឆ្នាំមុន។ សមភាពក្នុងវិស័យអប់រំ ទទួលបានការយកចិត្តទុកដាក់ខ្ពស់ តាមរយៈការផ្សព្វផ្សាយគោលនយោបាយ និងការកៀរគរសង្គមដើម្បីជួយដល់កុមារី កុមារជនជាតិភាគតិច និងកុមារដែលរស់នៅក្នុងគ្រួសារក្រីក្រឱ្យចូលរៀន។
ទាក់ទងនឹងការអនុវត្តក្រុមសិទ្ធិកុមារត្រូវបានការពារ ប្រព័ន្ធការពារកុមារត្រូវបានដាក់ពង្រាយទូទាំងប្រទេស។ ទម្រង់ថែទាំកុមារដែលស្ថានភាពលំបាកកាន់តែសម្បូរបែប និងសមស្របទៅនឹងតម្រូវការនៃក្រុមមុខសញ្ញានីមួយៗ រួមចំណែកនាំអាត្រានៃកុមារដែលស្ថានភាពលំបាក (បើធៀបនឹងចំនួនកុមារសរុប) ត្រូវបានការពារ ថែទាំ ឈានដល់ ៩៦%; កាត់បន្ថយអាត្រាមានស្ថានភាពពិសេសមកត្រឹម ១,៣% កាលពីឆ្នាំមុន។ កុមារអាយុក្រោម ៦ ឆ្នាំ កុមារដែលមានស្ថានភាពពិសេស មកពីគ្រួសារក្រីក្រ និងជនជាតិភាគតិច ដែលរស់នៅក្នុងតំបន់លំបាកខ្លាំងរបស់វៀត ណាម មានសិទ្ធិទទួលបានការលើកលែង ឬកាត់បន្ថយថ្លៃសិក្សា និងទទួលបានជំនួយផ្នែកច្បាប់ដោយឥតគិតថ្លៃនៅពេលមានតម្រូវការ។
ទាក់ទងនឹងការលេងកម្សាន្តរបស់កុមារ និងការអនុវត្តសិទ្ធិចូលរួមរបស់កុមារ វៀតណាមវិនិយោគលើការកសាង និងចំណាយ ៣០% នៃពេលវេលាសកម្មភាពសម្រាប់កុមារនៅប្រព័ន្ធស្ថាប័នវប្បធម៌ដូចជា បណ្ណាល័យ សារមន្ទីរ ក្លឹបកម្សាន្ត ក្លឹបវប្បធម៌ និងសិល្បៈ សួនកម្សាន្ត មជ្ឈមណ្ឌលកីឡា។ល។ ជាកន្លែងលេងកណ្តាល វាលនៅជិតទីប្រជុំជនសុទ្ធតែមានសុវត្តិភាព និងងាយស្រួលសម្រាប់ប្អូនៗកុមារចូលរួមរាល់សកម្មភាព។ សកម្មភាពបង្កើនការចូលរួមរបស់កុមារក្នុងដំណើរការបង្កើតច្បាប់ និងគោលនយោបាយស្តីពីកុមារក៏ត្រូវបានពង្រីកជាបន្តបន្ទាប់នៅទូទាំងប្រទេស។
ទោះបីជាសម្រេចបានសមិទ្ធិផលដែលមិនអាចប្រកែកបានក៏ដោយ ប៉ុន្តែការធានាសិទ្ធិកុមារនៅវៀតណាមនៅតែជួបប្រទះនឹងការលំបាក និងបញ្ហាប្រឈម។ ដូច្នេះហើយ សហគមន៍បន្តរួមដៃគ្នាធ្វើសកម្មភាព តាមរយៈរយៈសកម្មភាពជាច្រើន ដូចជា សកម្មភាពសម្រាប់កុមារក្នុងខែមិថុនាជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនោះ វៀតណាមបាននិងកំពុងបន្តកែលម្អប្រព័ន្ធច្បាប់ ជាពិសេសសិក្សាស្រាវជ្រាវ និងធ្វើវិសោធនកម្មច្បាប់ស្តីពីកុមារ ស្របតាមអនុសញ្ញា CRC ព្រមទាំងលាតត្រដាងអនុវត្តន៍យ៉ាងរឹងមាំនូវសេចក្តីសម្រេចចិត្ត ឯកសារច្បាប់ និងកម្មវិធី ផែនការសកម្មភាពសម្រាប់កុមារ ក្នុងដំណាក់កាល ២០២១-២០៣០៕