ស្ថានភាពអស្ថិរភាពនៅកើតមានឡើងក្នុងឆ្នាំ២០១៣

HONG VAN Theo VOVWORLD -
Chia sẻ
Vovworld-ផ្ទុយនឹងសញ្ញាសុទដ្ឋិនិយមនៃខឿនសេដ្ឋកិច្ច
សកលនោះ ពិភពលោកបានសង្កេតឃើញបំរែបំរួលអំពី
នយោបាយ ប្រឈមមុខនឹងការសាកល្បងអំពី​សន្តិសុខ
ក្នុងឆ្នាំ២០១៣។ រាល់បំរែបំរួលនេះជះឥទ្ធពលមិនតូច
ដល់ផ្ទាំងគំនូរ​នយោបាយ​​​ពិភពលោក ដែលធ្វើឲ្យសាធារណៈមតិព្រួយបារម្មណ៍
អំពី​យថាទស្សន៍​ដោះស្រាយរាល់ជំលោះចំណុចក្តៅ។
ស្ថានភាពអស្ថិរភាពនៅកើតមានឡើងក្នុងឆ្នាំ២០១៣ - ảnh 1
ស្ថានភាពអស្ថិរភាពនិងក្តៅនៅកើតមានឡើងក្នុងឆ្នាំ២០១៣ (cand.com.vn)

        Vovworld-ក្នុងឆ្នាំ២០១៣ សេដ្ឋកិច្ចពិភពលោកបានងើបឡើងវិញ យឺតយាវ
មិនស្មើរគ្នានិងនៅមានហានិភ័យជាច្រើន។ លើវិស័យនយោបាយ កិច្ច​ព្រមព្រៀង
ដែលទទួលបានរវាងបណ្ដាប្រទេសអំពីចំណុចក្តៅលើពិភពលោកត្រឹមតែជា
ជំហានដំបូង ត្រូវការពេលវេលាជាច្រើនថែមទៀតដើម្បីអាចឈានទៅ​កាន់
ដំណោះ​ស្រាយលើគ្រប់វិស័យ។ ប្រការគួរឲ្យព្រួយបារម្មណ៍គឺលទ្ធិភេរវកម្ម​អន្តរ
ជាតិ​បានរស់ឡើងវិញយ៉ាងខ្លាំងក្លាគំរាមកំហែងដល់សន្តិសុខពិភពលោក។

រលកបាតុកម្មបានរីករាលដាល ជំលោះដែនដីបន្តប្រព្រឹត្តទៅ

        ក្នុងឆ្នាំ២០១៣ ទោះបីជាអ៊ីរ៉ង់និងក្រុម P5+1 ទទួលបាន​កិច្ចព្រមព្រៀងអំពី
សំណុំឯកសារនុយក្លេអ៊ែក្តី ប៉ុន្តែប្រទេសជាច្រើននៅដំបន់មជ្ឈឹមបូព៌ា អាហ្វ្រីក​ខាងជើងបានធ្លាក់ទៅក្នុងអស្ថិរភាពនយោបាយសេដ្ឋកិច្ចថយចុះ សង្គម​ត្រូវ​បែង
ចែកយ៉ាងធ្ងន់ធ្ងរ។ បណ្ដាបាតុកម្មដោយទាមទា​លុបចោលរដ្ឋាភិបាលថ្មីបោះឆ្នោត
ដោយប្រជាជនផ្ទុះឡើងជាបន្តបន្ទាប់ដែលធ្វើឲ្យប្រទេសក្នុងដំបន់ធ្លាក់ក្នុងរង្វង់
អស្ថិរភាពគ្មានច្រកចេញ ជាពិសេសសង្គ្រាមស៊ីវិល​នៅ​ស៊ីរីនិងអស្ថិរភាពនៅ
អេហ្សីប។

        រលកបាតុកម្មក៏បានក្លាយទៅជាទំលាប់នៅទ្វីបអឺរ៉ុបក្នុងកាលៈទេសៈដែល​ប្រជាជនអរិចិត្តចំពោះគោលនយោបាយរិតត្បិតដែលរដ្ឋាភិបាលអនុវត្តដើម្បីឆ្លង​ផុតពីវិបត្តិប្រាក់បំណុលសាធារណៈ។

        នៅទ្វីបអាស៊ី ឆាកនយោបាយកម្ពុជានិងថៃបន្តឆ្លងកាត់លើការសាកល្បង
ជាច្រើន។ ដោយការចោទប្រកាន់កេងបន្លំនៅការបោះឆ្នោតរដ្ឋសភានីតិកាលទី៥
នាំមកនូវជ័យជំនះសំរាប់គណបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាច គណបក្ស​សង្គ្រោះជាតិកម្ពុជា (CNRP) បានបំផុសធ្វើបាតុកម្មនិងពហិការសម័យប្រជុំរដ្ឋ
សភា​ដំបូង រារាំងដំណើរការបង្កើតរដ្ឋាភិបាលនិងបណ្ដាលឲ្យមានអស្ថិរភាព
សង្គម។ ក្នុងពេល​ជាមួយគ្នានោះ ប្រទេសជិតខាងគឺថៃកំពុងប្រឈមមុខនឹង
រលកបាតុកម្មរបស់ភាគីប្រឆាំងដែលទាមទា​រដ្ឋាភិបាលរបស់លោកស្រី Yingluk
Shinawatra លាលែងពីដំណែង។ ក៏នៅទ្វីប​អាស៊ីផងដែរ ជំលោះដែនដីរវាងចិន
ជប៉ុនកូរ៉េខាងត្បូងកំពុងបានឡើងកាំជណ្ដើរថ្មី។ ការដែលចិនបង្កើតដំបន់ការពារ
ដែនអាកាស (ADIZ) ដោយឯកតោភាគីនៅសមុទ្រ Hoa Tung បានធ្វើឲ្យទំនាក់
ទំនងជាមួយជប៉ុននិងកូរ៉េខាងត្បូងកាន់តែតានតឹង​ឡើងៗ។

        ក្នុងឆ្នាំ២០១៣ កន្លងទៅបណ្ដាជំលោះជាតិសាសន៍សាសនាក្រុមបក្សបាន
រីករាល​ដាល​យ៉ាងខ្លាំងក្លាធ្វើឲ្យស្ថានភាពសន្តិសុខនៅប្រទេសទ្វីបអាហ្វ្រីកជាច្រើន
ត្រូវ​បានគំរាមកំហែង។ តាមស្ថិតិ មានប្រទេស១ភាគ៣ក្នុងចំណោម៥៤ប្រទេស​នៅទ្វីបអាហ្វ្រីករងឥទ្ធិពលនៃជំលោះ។ សហភាពអាហ្វ្រីកបានខំប្រឹងប្រែងសម្រុះ
សម្រួលជាច្រើនប៉ុន្តែមិនសូវទទួលបានជោគជ័យឡើយ។

ការ​រីករាលដាលនៃលទ្ធិភេរវកម្ម

        ក្នុងឆ្នាំ២០១៣ ពិភពលោកបានសង្កេតឃើញការរស់ឡើងវិញយ៉ាងខ្លាំងក្លា
របស់​បណ្ដាញភេរវកម្មអន្តរជាតិ​ Al Qaeda តាមរយៈការវាយប្រហារបង្ហូរឈាមជា
ច្រើន ធ្វើឲ្យមនុស្សរាប់ពាន់នាក់ត្រូវស្លាប់។ តាមវិទ្យាស្ថានស្រាវជ្រាវ START
(អាមេរិក) ថា រលកអំពើហឹង្សាហាក់ដូចជាមិនសូវថយចុះឡើយ។ អាហ្វហ្គានី
ស្ថាននិង​ស៊ីរី​បាន​លេចឡើងដូចជាមជ្ឈមណ្ឌលសំខាន់ចំនួន២របស់ភេរវកម្ម
សកល គំរាម​កំហែងសន្តិសុខដំបន់អាស៊ីខាងត្បូង អាស៊ីខាងលិចនិងអាហ្វ្រីក
ខាងជើង។

        ក្រៅពីនោះត្រូវនិយាយដល់ករណីភេរវកម្មនៅ Boston អាមេរិក ទីលាន
Tiananmen (ចិន) និងការវាយប្រហារដោយគ្រាប់បែកអត្តឃាតនៅស្ថានីយ៍​រថភ្លើង​
ទីក្រុង Volgograd (រុស្ស៊ី)។

សេដ្ឋកិច្ចពិភពលោកស្ដារឡើងវិញយ៉ាងយឺតយ៉ាវ

        បន្ទាប់ពី៥ឆ្នាំនៃវិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុសកលធំបំផុតគិតតាំងពីទសវត្សរ៍ទី​៣០
នៃសតវត្សរ៍មុន ខឿនសេដ្ឋកិច្ចពិភពលោកកំពុងមានសញ្ញាស្ដាឡើងវិញ ពិសេស​​គឺនៅប្រទេសអភិវឌ្ឍន៍ដូចជាអាមេរិក ជប៉ុននិងប្រទេសទ្វិបអឺរ៉ុប។ ដំបន់​ចាយប្រាក់
រួមអឺរ៉ូ (Eurozone) បានបញ្ចប់វគ្គឱនភាពក្នុងអំឡុង៦ត្រីមាសបន្ត​បន្ទាប់។ ល្បឿន
កំណើនល្អរបស់ខឿនសេដ្ឋកិច្ចអាមេរិកបានធ្វើឲ្យធនាគារផ្ទុកបំរុងសហរដ្ឋអាមេរិក
(FED) អាចបញ្ចប់កម្មវិធីជំរុញសេដ្ឋកិច្ច ក្នុងពេលដែលកម្មវិធី​កំណែទម្រង់របស់ជប៉ុន
ក៏ទទួលបានលទ្ធផលសកម្មជាជំហានដំបូង។

        ប៉ុន្តែអគ្គនាយិការមូលនិធិរូបីយវត្ថុអន្តរជាតិលោកស្រី Christine Lagarde បាន​ចាត់
ទុកថា ការស្ដារសេដ្ឋកិច្ចកំពុងបានប្រព្រឹត្តទៅលើពិភពលោក ប៉ុន្តែ​ល្បឿន​កំណើននេះ
នៅយឺតយ៉ាវដើម្បីអាចបង្កើតបន្ថែមការងារធ្វើជាច្រើនដែលពិភព​លោកកំពុងត្រូវការ។ គួរឲ្យយកចិត្តទុកដាក់គឺដំបន់ប្រើប្រាស់ប្រាក់អឺរ៉ូនៅជា​ចំណុចស្នូលបណ្ដាលការព្រួយ
បារម្មណ៍ក្នុងពេលដែលខឿនសេដ្ឋកិច្ចក្នុងដំបន់នេះមិនទាន់រួចផុតពីស្ថានភាពលំបាក
ក្នុងអំឡុងច្រើនឆ្នាំកន្លងមក។

        ឆ្នាំ២០១៣បញ្ចប់ជាមួយបញ្ហាបន្សល់ទុកជាច្រើនត្រូវដោះស្រាយ។ សាធារណៈ​
មតិសង្ឃឹមថា ក្នុងឆ្នាំ២០១៤ រាល់ជំលោះនយោបាយនឹងបាន​ដោះស្រាយ​ជា​ជំហានៗ ការស្ដារសេដ្ឋកិច្ចមានល្បឿនលឿនជាងមុនដើម្បីគំនូរសកលមានពណ៌ភ្លឺជាច្រើន​ថែម
ទៀត៕

ប្រតិកម្មទៅវិញ