សេដ្ឋកិច្ចពិភពលោកក្រោមសម្ភាពនៃតម្លៃប្រេងឆៅកាន់តែ ធ្លាក់ចុះ។

HONG VAN Theo VOVWORLD -
Chia sẻ

នេះជាលើកដំបូងហើយដែល តម្លៃ​ប្រេង​ឆៅលើទីផ្សារ
ពិភព​លោក ធ្លាក់​ចុះជាបន្តបន្ទាប់ ដោយក្នុងមួយធុងមាន
តម្លៃក្រោម៦០ដុល្លារ ក្នុងរយះពេល៥ឆ្នាំកន្លងមកស្មើនឹង
៥០%នៃតំលៃមុននោះ។ការដែលតម្លៃ​ប្រេង​ឆៅ ធ្លាក់ចុះក្នុង
ប៉ុន្មនថ្ងៃចុងឆ្នាំ២០១៤នេះជះឥទ្ឋិពលដល់សេដ្ឋកិច្ចពិភពលោកផងនិងបង្កប់
ហានិភ័យផង។

Vovworld-ប្រេងឆៅនិងឧស្ម័នដុតជាបណ្តមុខទំនិញយុទ្ឋសាស្រ្ត។ការដែលតំលៃ
នៃមុខទំនិញនេះឡើង​និង​ធ្លាក់ចុះជះឥទ្ឋិពលធំធេងទៅលើភូមិសាស្រ្តយុទ្ឋសាស្រ្ត
ក៍ដូចជាភូមិសាស្រ្តសេដ្ឋ​កិច្ចរាប់ទាំងប្រទេសផលិតប្រេងនិងប្រទេសទទួល
ចំណេញផង។
មូលហេតុ។
តម្លៃប្រេងឆៅ លើសកលលោក​បានធ្លាក់ចុះបន្ទាប់ពីកិច្ចប្រ​ជុំរបស់អង្គការប្រទេស
ផលិត ប្រេងនំាចេញលំដាប់ពិភពលោក (ហៅកាត់ថា OPEC )នៅ ក្រុង​វីយែន
ប្រទេស​អូទ្រីស នាថ្ងៃទី២៨វិច្ឆិកាកន្លងទៅ។ ​ ក្នុងនោះអង្គការនេះ នឹងធ្វើការត្រួត
ពិនិត្យលើការ នាំចេញប្រេងសម្រាប់ ពិភពលោកប្រមាណ៤០ភាគរយ និងមិន
ត្រូវបានកាត់បន្ថយនូវការផលិតប្រេងនោះឡើយ​​ផ្ទុយ​ពី​ការ​ទាមទារ​របស់​សមាជិក​
មួយ​ចំនួន។ក្នុងពេលដែលប្រភពផ្គត់ផ្គង់កើន​ឡើងនោះតម្រូវ​ការចាយវាយលើ
ទីផ្សារពិភព​លោកធ្លាក់ចុះទៅវិញ។ប្រការនេះជះឥ​ទ្ឋិពលយ៉ាងខ្លាំងលើតំលៃ
ប្រេងឆៅ។អគ្គលេ​ខាធិការ OPECលោក Abdallah Salem el-Badri ពិនិត្យថា៖ការ
ប្រមូលទិញប្រេង​ក៍ជាកត្តាដែលធ្វើឲ្យតំលៃធ្លាក់ចុះផងដែរ។


                        

សេដ្ឋកិច្ចពិភពលោកក្រោមសម្ភាពនៃតម្លៃប្រេងឆៅកាន់តែ ធ្លាក់ចុះ។ - ảnh 1

អ្នកនេះសើចអ្ននោះយំ
ការដែលតំលៃប្រេងធ្លាក់ចុះក្នុងឆ្នាំ២០១៤នាំមកនូវផលប្រោជន៍សំរាប់ប្រទេសនាំចូល
ប្រេងជាច្រើនដែល​ក្នុងនោះមានចិនជប៉ុនកូរ៉េខាងត្បូងនិងអាមេរិកព្រមទាំងកំណើន
សេដ្ឋកិច្ចពិភព​លោកកើនបន្ថែម០,៥%។ផ្ទុ​យទៅវិញប្រការបានជះឥទ្ឋិពលអសកម្ម
ទៅលើខឿនសេដ្ឋកិច្ចនានា។តាមការគិតគូរបស់មូលនិធិរូបីយហវត្ថុ(IMF)គឺរុស្ស៊ីជាប្រទេសរងផលប៉ះពាល់ដ៍ធ្ងន់ធ្ងរពេលដែលតំលៃប្រាក់នាំចេញប្រេងស្មើនឹង៨០%នៃ
តំលៃប្រាក់នាំចេញសរុបនៃប្រទេសនេះព្រមទាំងស្រពយក៥០%នៃថវិការ។តាំងពី
ពេលវិបត្តិនេះកើតមានឡើងប្រទសនេះបានបាត់បង់ថវិការ១០០ពាន់លានដុល្លារ
អាមេរិក។បន្ទាប់នោះគឺអ៊ីរ៉ង់-Venezuela និងNigieria។
ការដែលតំលៃប្រេងធ្លាកចុះ ជា​គំហុកបានធ្វើឲ្យប្រទេសនិងវិនិយោគិនមួយចំនួន
មិនច​ង់​បង្កើនការវិនិយោគចូលក្នុង​​អណ្តូងរ៉ែថ្មីទៀតទេ។នៅអាមេរិកក្រុមហ៊ុនប្រេ​ង
ឧស្ម័នបានផ្អាកសកម្មភាពនៅអ្តូងរ៉ែចំនួន២៩។​រួមជាមួយន៉សន្ទស្សឧស្សាហកម្ម
Dow Jonesនៃសម្ព័ន្ឋអង្គភាពអាជីវកម្មធំចំនួន៣០បានថយចុះ​យ៉ាងខ្លាំង។សន្ទស្ស
ភាគហ៊ុននៅទីផ្សារអឺរ៉ុបក៍រងឥទ្ឋិពលយ៉ាងខ្លាំងផងដែរ។
ការកាត់ស្មានតំលៃប្រេ​ងនាពាលខាងមុខ
ក្នុងពេលដែលតំលៃប្រេងពុំមានសញ្ញាងើបឡើងវិញនោះទីភ្នាក់ថាមពលអន្តរជាតិ
(IEA)នាំចេញការព្យាករណ៍មិនបានសុទិដ្ឋិនិយមប៉ុន្មានឡើយទេ។តាមនោះតម្រូវការ
ប្រើប្រាស់ប្រេងលើសកលលោកអាចថយពី២៣០ដល់៩០០ពាន់ធុងក្នុង១ថ្ងៃ។ចំពោះ
មុខស្ថានភាពនេះ រដ្ឋាភិបាលវៀតណាមបានម្ចាស់ការសម្រេចគោលដៅកំណើន។
តាមនោះវៀតណាមបង្កើនបរិមាណផ្តុកទុក​ប្រេងឆៅព្រមទាំងបង្កើនការងារស្រាវ
ជ្រាវព្យាករណ៍ស្ថានភាពដើម្បីមានការកែសម្រួលផែនការធ្វើអាជីវកម្មឲ្យសមស្រប៕

ប្រតិកម្មទៅវិញ