សញ្ញាសម្គាល់របស់សហគមន៍ជនវៀតណាមនៅសាធារណៈរដ្ឋឆែក

BUI HANG Theo VOV -
Chia sẻ

VOV-នាពេលថ្មីៗនេះតាមសំណើររបស់រដ្ឋមន្ត្រីការ
បរទេស Karel Schwarzenberg រដ្ឋាភិបាលសាធារណៈ
រដ្ឋឆែកបានសំរេចចិត្តជ្រើសដំណាង​របស់​សហគមន៍ ជនវៀតណាមនៅសាធារណៈរដ្ឋឆែកចូលរួមក្រុម
ប្រឹក្សាជនជាតិភាគ​តិចរបស់រដ្ឋាភិបាលនៃប្រទេសនេះ។ សេចក្តីសំរេចចិត្តនេះ
ជារបត់ជាក់ស្ដែង​មួយចំពោះសហគមន៍ជនវៀតណាមនៅឯបរទេសនិយាយ រួមនិងពិសេសគឺចំពោះសហគមន៍ជនវៀតណាមនៅសាធារណៈរដ្ឋឆែក
និយាយដោយឡែក។​ អត្ថន័យដ៏​ធំធេងបំផុតពីសេចក្តីសំរេចចិត្តនេះគឺ
សហគមន៍ជនវៀតណាមនឹងមានសមភាពជាមួយបណ្ដាជនជាតិផ្សេងៗដែល
កំពុងរស់នៅលើដែនដីសាធារណៈរដ្ឋឆែក។

សញ្ញាសម្គាល់របស់សហគមន៍ជនវៀតណាមនៅសាធារណៈរដ្ឋឆែក - ảnh 1
សហគមន៍ជនវៀតណាមនៅសាធារណៈរដ្ឋឆែកចូលរួមក្រុមប្រឹក្សាជនជាតិភាគតិចរបស់រដ្ឋាភិបាល
នៃប្រទេសនេះ។ (radiovietnam.vn)



        VOV-សហគមន៍ជនវៀតណាមនៅសាធារណៈរដ្ឋឆែក ជាសហគមន៍ជន​
បរទេស​មានបរិមាណច្រើនទី៣បន្ទាប់ពីជនអ៊ុយក្រែននិងស្លូវាគី។ ​នាបច្ចុប្បន្ន
មាន​ជនវៀតណាមប្រមាណ៦៥ពាន់នាក់រស់នៅស្របច្បាប់នៅសាធារណៈរដ្ឋ
ឆែក ក្នុង​ចំណោមប្រជាជនប្រទេសម្ចាស់ផ្ទះជាង១០,២លាននាក់។​ ជាមួយ
ស្មារតីជួយ​ឧបត្ថម្ភគ្នាទៅវិញទៅមក សហគមន៍ជនវៀតណាមកាន់តែជិតស្និទ្ធពី
មួយថ្ងៃទៅ​មួយ​ថ្ងៃតាមរយៈបណ្ដាសកម្មភាពរបស់សមាគមជនវៀតណាមនៅ
សាធារណៈរដ្ឋ​ឆែក។ ដោយត្រូវបានបង្កើតតាំងពីឆ្នាំ១៩៩៩ សំដៅកសាងទំនាក់
ទំនងជួយឧបត្ថម្ភគ្នា​សាមគ្គីភាពរវាងបណ្ដាសមាជិកសហគមន៍នៅសាធារណៈ
រដ្ឋឆែក សមាគមក៏​បាន​ដាក់គោលដៅអាទិភាពរក្សាអត្តសញ្ញាណវប្បធម៍ប្រជាជាតិ និងពង្រីកទំនាក់​ទំនងជាប្រពៃណីរវាងប្រជាជាតិទាំងពីរវៀតណាម-ឆែក។ ក្រោយ
រយៈពេលជាង​១០ឆ្នាំធ្វើសកម្មភាពដល់ឥឡូវនេះ សមាគមជនវៀតណាមនៅឆែក
បានមាន​សមាគមជាសមាជិកចំនួន២៦និងសាខាសមាគមចំនួន៤៤ នៅដំបន់ស្ទើរ
តែទាំង​អស់លើទូទាំងប្រទេសឆែក។ ក្នុងប៉ុន្មានឆ្នាំកន្លងមក សមាគមបានរៀបចំ​សកម្មភាពមានប្រសិទ្ធភាពនិងជាក់ស្ដែងជាច្រើនចំពោះសហគមន៍ជនវៀតណាម
នៅសាធារណៈរដ្ឋឆែករួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងជាប្រពៃណីរវាង
ប្រទេសទាំងពីរ។ សមាគមបានសហការជាមួយស្ថានទូតវៀតណាមប្រចាំនៅ​សាធារណៈរដ្ឋឆែកដាក់ពាក្យសុំររដ្ឋាភិបាលឆែកទទួលស្គាល់សហគមន៍ជនវៀត
ណាមជាជនជាតិភាគតិចនៅទីនេះសំដៅបង្កើតមូលដ្ឋានកត្តិយុតរឹងមាំសំរាប់
សហគមន៍ជនវៀតណាមរស់នៅស្របច្បាប់យូរអង្វែងនិងស្ថិរភាពបង្កើតសមភាព
ជាមួយបណ្ដាជនជាតិភាគតិចផ្សេងៗនៅឆែក។​ ការទទួលស្គាល់នេះនឹងបង្កើត​ឱកាសជាច្រើនដើម្បីសហគមន៍ជនវៀតណាមនៅឆែក ធ្វើសមាហរណកម្មយ៉ាង​ជ្រាលជ្រៅចូលជីវភាពរស់នៅសេដ្ឋកិច្ចសង្គមនៃប្រទេសម្ចាស់ផ្ទះ។

        តាមច្បាប់របស់សាធារណះរដ្ឋឆែក ជនជាតិភាគតិចជាសហគមន៍បណ្ដា​ ពលរដ្ឋឆែករស់នៅលើដែនដីរបស់សាធារណះរដ្ឋឆែកនាបច្ចុប្បន្ន។ ចំណុចខុស
ពីសហគមន៍ផ្សេងៗទៀត នោះគឺប្រភពជាតិសាសន៍ ភាសា វប្បធម៌ដើម្បីការពារ
សិទ្ធិផលប្រយោជន៍របស់សហគមន៍ដែលត្រូវបានបង្កើតឡើងដោយប្រវត្តិសាស្ត្រ។
 សហគមន៍ជនវៀតណាមបំពេញបានគ្រប់លក្ខណះនេះ។ ទន្ទឹមនឹងនោះ
សហគមន៍​​ជន​វៀតណាមនៅឆែក នៅជាស្ពានរឹតបណ្តឹងទំនាក់ទំនងរវាង​ប្រជាជន
នៃប្រទេសទាំងពីរ រួមចំណែកបើកទូលាយទំនាក់ទំនងការទូត ក៏ដូចជា ពាណិជ្ជកម្ម
ទ្វេភាគីរវាងវៀតណាមនិងឆែក។

        ជាមួយការដែលមានដំណាងជាផ្លូវការនៅក្រុមប្រឹក្សាររដ្ឋាភិបាល អំពីជាតិ
សាសន៍ ជនជាតិភាគតិចនៅ សាធារណះរដ្ឋឆែក សហគមន៍វៀតណាមនៅ សាធារណះរដ្ឋឆែក នឹងមានសិទ្ធិចុះហត្ថលេខាលើបណ្ដាឯកសាររបស់​រដ្ឋាភិបាលតំបន់ ជាភាសារបស់ខ្លួន សិទ្ធិបានជូនដំណឹងអំពីបណ្ដាការបោះ​ឆ្នោតជាភាសារបស់ខ្លួន …។ល។ ទន្ទឹមនឹងនោះ សហគមន៍ជនវៀតណាម នៅទីនេះ នឹងមានលក្ខណះ និងត្រូវបានបានជួយឧបត្ថម្ភអំពីថវិការដ្ឋាភិបាល 
ដើម្បី​អភិរក្ស អភិវឌ្ឍន៍វប្បធម៌ប្រពៃណី និងពិសេសគឺភាសារបស់ខ្លួន។ នៅតំបន់
ផ្សេងៗមានជនវៀតណាមជាច្រើននាក់រស់នៅកុមារនឹងបានសិក្សារដោយភាសា
វៀត​ណាម។ តាមសមាជិកក្រុមប្រឹក្សារសិទ្ធិមនុស្សនៃ សាធារណះរដ្ឋឆែក Monika
Simukova បានអោយដឹងថា÷ ដំណាងរបស់សហគមន៍ជនវៀតណាមនៅក្នុងក្រុម​ប្រឹក្សាររដ្ឋាភិបាលចំពោះបញ្ហាជាតិសាសន៍ នៅមានសិទ្ធិពិគ្រោះយោបល់ចំពោះ​រដ្ឋាភិបាលឆែក ក្នុងបញ្ហានានាដែលទាក់ទិនដល់ជនជាតិរបស់ខ្លួន។

         ព្រឹត្តិការណ៍សហគមន៍ជនវៀតណាមមានសម្លេងជាផ្លូវការនៅក្នុងក្រុមប្រឹក្សា
ជនជាតិរបស់រដ្ឋាភិបាល សាធារណះរដ្ឋឆែក បានអះអាងនូវតួនាទី ក៏​ដូចជា​ការ​រួម​វិភាគទានយ៉ាងសកម្មរបស់ជនវៀតណាម ក្នុងការអភិវឌ្ឍន៍នៅប្រទេសជាច្រើនលើ
ពិភពលោក។ ការទទួលស្គាល់នេះ ក៏គឺជាកិត្តយសរបស់ជនវៀតណាមនៅលើទូទាំង
ពិភពលោក បានសរអោយឃើញថា÷​សហគមន៍ជនវៀតណាមនៅក្នុងឬ​ក្រៅប្រទេស
 ជានិច្ចកាលបង្ហាញស្មារតីធ្វើសមាហរណកម្ម ដោយអត្តសញ្ញាណ​វប្បធម៌ប្រពៃណី។ 
ទន្ទឹមនឹងនោះ ​ជនវៀតណាមនៅឯបរទេស ជានិច្ចកាល​ខំប្រឹងប្រែងឈានទៅមុខ
ដើម្បីកសាងជីវភាពរស់នៅកាន់តែល្អជាងពីមួយថ្ងៃទៅមួយថ្ងៃ​៕

ប្រតិកម្មទៅវិញ