សញ្ញាសម្គាល់របស់លោកអគ្គលេខាបក្ស Nguyen Phu Trong ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម

Chia sẻ

(VOVWORLD) - អស់រយៈពេលជាង ១៣ ឆ្នាំដែលកាន់តំណែងខ្ពស់បំផុតរបស់បក្សកុម្មុយនិស្ត វៀតណាម (២០១១ - ២០២៤) លោកអគ្គលេខាបក្ស Nguyen Phu Trong បានប្រកាន់ យ៉ាងខ្ជាប់ខ្ជួននូវគោលមាគ៌ាផ្លាស់ប្ដូរថ្មី ឯករាជ្យ ខ្លួនទីពឹងខ្លួន  រួមជាមួយនឹងសមូហ ភាពគណៈលេខា ដាក់ចេញទិសដៅសំខាន់ៗ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស ជាតិ។ អាស្រ័យហេតុនេះ វៀតណាមបានឈានចូលដំណាក់កាលនៃការបើកសេដ្ឋកិច្ច ចំហយ៉ាងខ្លាំងក្លា ក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅអាស៊ី ដោយទាក់ទាញការវិនិយោគពីក្រុមហ៊ុនសកលនានា។

សញ្ញាសម្គាល់របស់លោកអគ្គលេខាបក្ស Nguyen Phu Trong ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម - ảnh 1លោកអគ្គលេខាបក្ស Nguyen Phu Trong ថ្លែងមតិ និងដឹកនាំសន្និសីទអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៣ (ហាណូយ ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣)។
រូបថត៖ Tri Dung/TTXVN

សេចក្ដីសម្រេចចិត្តជាសរស្តម្ភសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច

ក្នុងឆ្នាំ ២០១៧ ជាលើកដំបូងដែលគណៈកម្មាធិការមជ្ឈិមបក្សបានចេញសេចក្តីសម្រេចចិត្តដាច់ដោយឡែកមួយស្តីពីសេដ្ឋកិច្ចឯកជន។ សេចក្ដីសម្រេចចិត្តលេខ ១០ ចុះថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០១៧ ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន ដើម្បីក្លាយជា កម្លាំងចលករដ៏សំខាន់នៃសេដ្ឋកិច្ចទីផ្សារតាមទិសដៅសង្គមនិយម។

សេចក្ដីសម្រេចចិត្តបានដាក់ចេញគោលដៅជាច្រើន រួមទាំងថា នៅឆ្នាំ២០៣០ វៀតណាមមានអង្គភាពអាជីវកម្មយ៉ាងហោចណាស់ ២ លានអង្គភាពហើយសមាមាត្រ នៃសេដ្ឋកិច្ចឯកជននឹងរួមចំណែកពី ៦០% ទៅ ៦៥% ដល់សេដ្ឋកិច្ចវៀតណាម។ នេះគឺជាសញ្ញាសម្គាល់ដ៏ធំមួយនៅពេលដែលលោកអគ្គលេខាបក្ស Nguyen Phu Trong ការិយាល័យនយោបាយ និងគណៈកម្មាធិការមជ្ឈិមបក្សបានធ្វើការផ្លាស់ប្ដូរ យ៉ាងធំធេងក្នុងការត្រិះរិះអភិវឌ្ឍន៍សេដ្ឋកិច្ច។ លោក Tran Chi Dung អគ្គលេខាធិការ សមាគមសហគ្រាសសេវាកម្មឡូជីស្ទីកវៀតណាមបានឲ្យដឹងថា៖

“ក្រឡែកមើលលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិក្នុងដំណាក់ កាលកន្លងទៅ គឺពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។ ទាំងនោះជាអ្វីដែលមជ្ឈដ្ឋាន ធុរកិច្ចយើង មានអារម្មណ៍គោរពចំពោះតួនាទីដឹកនាំ ជាពិសេសរបស់ប្រមុខប្រទេស ដូចជាលោកអគ្គលេខាបក្ស Nguyen Phu Trong”។

នៅឆ្នាំ ២០១៩ គោលជំហរថ្មីមួយទៀត បន្តត្រូវបានការិយាល័យនយោបាយចេញផ្សាយ។ នោះគឺជាសេចក្ដីសម្រេចចិត្តលេខ ៥០ ចុះថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៩ ស្តីពីទិសដៅសុក្រិតស្ថាប័ន គោលនយោបាយ កែលម្អគុណភាព និងប្រសិទ្ធ ភាពនៃកិច្ចសហប្រតិបត្តិការវិនិយោគបរទេសរហូតដល់ឆ្នាំ ២០៣០។ សេចក្ដីសម្រេចចិត្តគឺជាការផ្លាស់ប្តូរយុទ្ធសាស្រ្តក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ( FDI) ដែលសម្គាល់ការផ្លាស់ប្តូររបស់វៀតណាមទៅកាន់ដំណាក់កាលនៃការទាក់ទាញ FDI ដោយមានការជ្រើសរើសដោយផ្តោតលើគុណភាព ប្រសិទ្ធភាព បច្ចេកវិទ្យា និងការ ការពារបរិស្ថានជាកត្តាសំខាន់ក្នុងការទាក់ទាញដើមទុន។ លោក Joo-ok Lee នាយក តំបន់អាស៊ីប៉ាស៊ីហ្វិក វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានធ្វើអត្ថាធិប្បាយថា៖

“វៀតណាមកំពុងបញ្ជាក់កិត្យានុភាពជាមួយថ្នាក់ដឹកនាំបណ្ដាសមាជិកនៃវេទិកាសេដ្ឋកិច្ចពិភពលោក។ បណ្ដាសហគ្រាស និងសម្ព័ន្ធក្រុមហ៊ុនសកលកំពុងស្វែងរក គោលដៅវិនិយោគដែលមានស្ថេរភាព ថាមវន្ត និងឱកាសពង្រីកការវិនិយោគ”។

ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឯករាជ្យ និងខ្លួនទីពឹងខ្លួន ត្រឹមក្នុងអាណត្តិដំបូងកាន់ តំណែងជាមេដឹកនាំកំពូលរបស់បក្ស នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១១ លោកអគ្គលេខាបក្ស Nguyen Phu Trong បានតាងនាមការិយាល័យនយោបាយ ចុះហត្ថលេខាចេញផ្សាយ សេចក្តីសម្រេចចិត្តលេខ ៩ ស្ដីពីការកសាង និងលើកកំពស់តួនាទីរបស់ជួរសហគ្រិន វៀតណាមក្នុងដំណាក់កាលជំរុញឧស្សាហូបនីយកម្ម-ទំនើបកម្ម និងសមាហរណកម្ម អន្តរជាតិ។

កាលពីឆ្នាំមុន ការិយាល័យនយោបាយបានបន្តចេញសេចក្ដីសម្រេចចិត្តលេខ ៤១ ចុះថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣ ស្តីពីការកសាង និងលើកកម្ពស់តួនាទីរបស់ជួរ សហគ្រិនវៀតណាមក្នុងយុគសម័យថ្មី។ ជាលើកដំបូងដែលជួរសហគ្រិនត្រូវបាន បញ្ជាក់ថា ជាកម្លាំងស្នូលមួយដែលរួមចំណែកជំរុញបុព្វហេតុឧស្សាហូបនីយកម្ម-ទំនើបកម្មរបស់ប្រទេសជាតិ និងសមាហរណកម្មអន្តរជាតិ កសាង និងអភិវឌ្ឍន៍សេដ្ឋ កិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន។ លោក Pham Tan Cong ប្រធានសភាពាណិជ្ជកម្ម និង ឧស្សាហកម្មវៀតណាម (VCCI) បានឲ្យដឹងថា៖

“សេចក្តីសម្រេចចិត្តលេខ ៤១ បានបង្កើតកម្លាំងចលករ និងទំនុកចិត្តបន្ថែមទៀត សម្រាប់សហគមន៍ធុរកិច្ច និងជួរសហគ្រិនវៀតណាមក្នុងការអភិវឌ្ឍន៍និងរួមវិភាគ ទាន។ សហគមន៍ធុរកិច្ច កំពុងមានកាលានុវត្តភាពដែលមិនធ្លាប់មានពីមុនមក ដើម្បី អភិវឌ្ឍន៍ និងកសាងជួរសហគ្រិនវៀតណាមដ៏រឹងមាំ”។

លទ្ធផលគួរឱ្យចាប់អារម្មណ៍

ក្រោមការដឹកនាំរបស់បក្សដែលមានប្រមុខជាលោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងរយៈពេល ១៣ ឆ្នាំកន្លងមកនេះ ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមបានកើនឡើងជាង ៤ ដង - ពីប្រហែល ១០៤,៦ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១០ ឡើងដល់ជាង ៤៣០ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៣។ ប្រាក់ចំណូល សម្រាប់មនុស្សម្នាក់ក៏កើនឡើងជាង ៣,៦ ដងផងដែរ ពី ១១៦៨ ដុល្លារ ឡើងដល់ ៣២៨៤ ដុល្លារ។

ក្នុងឆ្នាំ ២០២០ នៅពេលដែលលំហូរទុន FDI សកលបានធ្លាក់ចុះ ៣៥% វៀត ណាមបន្តជាចំណុចភ្លឺក្នុងការទាក់ទាញដើមទុនវិនិយោគបរទេស ដោយមានដើមទុន ចុះបញ្ជីថ្មីសរុបប្រហែល ១៦ ពាន់លានដុល្លារអាមេរិក ដែលកត់ត្រាជាលើកដំបូងដែល វៀតណាមចូលក្នុងបញ្ជីប្រទេសឈានមុខគេទាំង ២០ លើពិភពលោកក្នុងការទាក់ ទាញ FDI។  

វិស័យសេដ្ឋកិច្ចឯកជនមានការអភិវឌ្ឍន៍គួរឲ្យចាប់អារម្មណ៍ រួមចំណែកជិត ៤៥% ដល់ GDP របស់វៀតណាម ១/៣ នៃចំណូលថវិការដ្ឋ បង្កើតការងារជូនពលករ ៨៥% របស់ប្រទេសជាតិ។

វៀតណាមគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំទី ៣៤ នៅលើពិភពលោក បើយោងតាមរបាយការណ៍វាយតម្លៃយថាទស្សន៍សេដ្ឋកិច្ចពិភពលោកជាប្រចាំលើកទី ៣៤ ដែលចេញផ្សាយនាពេលថ្មីៗនេះដោយមជ្ឈមណ្ឌលប្រឹក្សា CEBR (ចក្រភព អង់គ្លេស)។ គេរំពឹងថាក្នុងរយៈពេលជិត ១០ ឆ្នាំ (២០៣៣) វៀតណាមអាចឡើង ដល់ចំណាត់ថ្នាក់ទី ២៤ ក្នុងបញ្ជីខាងលើ។ សមិទ្ធិផលសេដ្ឋកិច្ចដែលវៀតណាម សម្រេចបានក្នុងទស្សវត្សរ៍កន្លងមកមានហេតុផលជាច្រើន ប៉ុន្តែអ្វីដែលសំខាន់បំផុត នោះគឺការដឹកនាំ និងទិសដៅដ៏ត្រឹមត្រូវរបស់គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យ នយោបាយ និងគណៈលេខា ក្នុងនោះមានតួនាទីផ្ទាល់ខ្លួនរបស់អគ្គលេខាបក្ស Nguyen Phu Trong៕

ប្រតិកម្មទៅវិញ