ជាមួយនឹងការបង្កើតទំនាក់ទំនងការទូតជាមួយតុងហ្គា ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក នារសៀលថ្ងៃទី ២១ ខែកញ្ញា (ម៉ោងក្នុងតំបន់) រហូតមកដល់ពេលនេះ វៀតណាមបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១៩៣ និងមានទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយ ភាពជាដៃគូយុទ្ធសាស្ត្រ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសចំនួន ៣០ ក្នុងនោះមានប្រទេសសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន ៥ និងប្រទេសធំៗ ផ្សេងទៀត។
លោកនាយករដ្ឋមន្ត្រីវៀតណាម លោកលោក Pham Minh Chinh ថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ។ រូបថត៖ VOV |
ព្រឹត្តិការណ៍និងតួលេខគួរឱ្យចាប់អារម្មណ៍ និងពោរពេញទៅដោយអត្ថន័យ
ក្នុងដំណើរបំពេញទស្សនកិច្ចក្នុងរយៈពេល ៨ ថ្ងៃនៅសហរដ្ឋអាមេរិក និងប្រេស៊ីល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh មានសកម្មភាពជាបន្តបន្ទាប់ជាង ៧០ នៅក្នុងទីក្រុងចំនួន ៥ (នៅសហរដ្ឋអាមេរិក គឺទីក្រុង San Francisco, Washington D.C និងទីក្រុង New York; នៅប្រេស៊ីល គឺទីក្រុង São Paulo និង ទីក្រុង Brasilia)។ ក្នុងដំណើរទស្សនកិច្ចនៅបង់ក្លាដែសនិងប៊ុលហ្គារី ប្រធានរដ្ឋសភា លោក Vuong Dinh Hue ក៏បានអនុវត្តសកម្មភាពចំនួន ៧០ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងបង់ក្លាដែស និងប៊ុលហ្គារីលើវិស័យដូចជា វប្បធម៌ ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។
សកម្មភាពកិច្ចការបរទេសថ្មីៗទាំងនេះ បង្ហាញថា វៀតណាមមានវត្តមាននិងគូសសញ្ញាសម្គាល់ជាច្រើន នៅលើវេទិកា និងកិច្ចប្រជុំកំពូលលើពិភពលោក ដូចជា៖ អង្គការសហប្រជាជាតិ, ក្រុមប្រទេសឧស្សាហកម្មទាំង៧ (G7), កិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន), កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS), វេទិកាសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM), វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APEC) ...។ លើវិស័យសេដ្ឋកិច្ច វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន ១៦ ដោយមានការចូលរួមពីសេដ្ឋកិច្ចប្រហែល ៦០ រួមទាំងប្រទេសឧស្សាហកម្មអភិវឌ្ឍន៍។ ក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធ បន្ទាប់ពីរយៈពេល ៩ ឆ្នាំដែលចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (២០១៤-២០២៣) វៀតណាមបានរួមចំណែកយ៉ាងសកម្ម និងត្រូវបានទទួលស្គាល់ថាជាដងទង់គួរឲ្យទាក់ទាញក្នុងចលនារក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
តួរលេខ និងព្រឹត្តិការណ៍ដែលបានរៀបរាប់ខាងលើមានសារៈសំខាន់ ដែលបង្ហាញថា វៀតណាមបានបង្កើតបណ្តាញទំនាក់ទំនងយ៉ាងទូលំទូលាយ បង្កើតមូលដ្ឋានជំហររឹងមាំ និងកំណត់ឋានៈជាតិដែលបង្គប់ដោយអត្ថប្រយោជន៍ជាច្រើនលើឆាកអន្តរជាតិ។ ការទូតពហុភាគីបានលើកកំពស់ “ពាណិជ្ជសញ្ញាវៀតណាម” នៅលើឆាកអន្តរជាតិ ក្នុងទំនាក់ទំនងទ្វេភាគីជាមួយដៃគូសំខាន់ៗ ជាពិសេសប្រទេសធំៗ។ ផ្ទុយទៅវិញ ទំនាក់ទំនងទ្វេភាគីបានបង្កើតតួនាទីដែលមានផលប្រយោជន៍សម្រាប់វៀតណាមក្នុងវិស័យការទូតពហុភាគី។ តាមនោះ លើកកំពស់ឋានៈជាតិ បង្កើតមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកជាមួយប្រទេសផ្សេងៗ; រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងប្រធានរដ្ឋសភាប៊ុលហ្គារី លោក Rosen Zhelyazkov បានធ្វើសន្និសីទសារព័ត៌មានរួមគ្នា។ រូបថត៖ VOV |
បង្ហាញពីយុទ្ធសាស្ត្រកិច្ចការបរទេសជាមួយនឹងការត្រិះរិះ និងល្បឿនថ្មី
បច្ចុប្បន្ននេះ វៀតណាមកំពុងអនុវត្តន៍ដោយសមកាលកម្ម និងគ្រប់ជ្រុងជ្រោយ នូវសសរស្តម្ភនៃវិស័យការទូតទាំងអស់ ជាមួយនឹងការត្រិះរិះ និងល្បឿនថ្មី។ ដំណើរទស្សនៈកិច្ច កិច្ចប្រជុំកំពូល និងការចូលរួមសន្និសីទជាន់ខ្ពស់របស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម ក្នុងអត្ថន័យពហុបំណង រួមបញ្ចូលវិស័យជាច្រើន ចាប់ពីនយោបាយ សន្តិសុខ ការទូត រហូតដល់សេដ្ឋកិច្ច និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ អប់រំ...។ សកម្មភាពកិច្ចការបរទេសរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល និងប្រធានរដ្ឋសភា ជាមួយថ្នាក់ដឹកនាំប្រទេសចិន សហរដ្ឋអាមេរិក ឡាវ រុស្សី ជប៉ុន... ក្នុងអំឡុងពេលថ្មីៗនេះ បានបង្ហាញយ៉ាងច្បាស់លាស់រាល់ប្រការដែលបានពោលខាងលើផងដែរ។ ជាក់ស្តែងគឺ បន្ទាប់ពីវៀតណាម និងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើភាពជា ដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ខណៈពេលដែលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នាយករដ្ឋមន្ត្រី វៀតណាម លោក Pham Minh Chinh អញ្ជើញមានជំនួបពិភាក្សាជាមួយមន្ត្រី និងតំណាងអង្គការរបស់សហរដ្ឋអាមេរិកដើម្បីដំណើរការអនុវត្តន៍ជាក់ស្តែងរាល់វិស័យ និងកម្មវិធីសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ កសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ផលិតកម្មបច្ចេកវិទ្យាខ្ពស់...។ ជាពេលណាៗទាំងអស់ មិនដែលឃើញដំណើរការអនុវត្តន៍សសរស្តម្ភការទូតរវាងវៀតណាមជាមួយប្រទេសដៃគូមានភាពស៊ីសង្វាក់គ្នា និងទាន់ពេលវេលាដូច្នេះនៅឡើយ។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបជាមួយប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាបង់ក្លាដែស។ រូបថត៖ VOV |
ទន្ទឹមនឹងការចូលរួមក្នុងសកម្មភាពកិច្ចការបរទេសអន្តរជាតិដ៏មមាញឹក ការដែល វៀតណាមបានចុះហត្ថលេខាលើឯកសារទ្វេភាគី និងពហុភាគីជាច្រើន; ហើយការដែលប្រទេសនានាគាំទ្រការចូលរួមរបស់វៀតណាមក្នុងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ និងតំបន់ផ្សេងទៀត ដោយសំឡេងគាំទ្រខ្ពស់; ហើយកិច្ចសហប្រតិបត្តិការជួយឧបត្ថម្ភវៀតណាមក្នុងស្ថានភាពលំបាក...។ ទាំងនេះសុទ្ធតែគឺជាភស្តុតាងដ៏រស់រវើកបញ្ជាក់ពីការផ្លាស់ប្តូរបរិមាណទៅជាគុណភាពក្នុងសកម្មភាពកិច្ចការបរទេសរបស់វៀតណាមនាពេលថ្មីៗនេះ។ ប្រការនោះកាន់តែមានន័យនៅក្នុងបរិបទនៃពិភពលោកមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងពិបាកព្យាករណ៍ដូចបច្ចុប្បន្ននេះ។
ជោគជ័យនៃដំណើរទស្សនកិច្ចថ្មីៗនេះរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានរដ្ឋសភា លោក Vuong Dinh Hue ហើយតួរលេខ និងព្រឹត្តិការណ៍ការទូតរបស់វៀតណាមនាពេលនេះ បានបញ្ចូនសារដ៏រឹងមាំអំពីតម្លៃឆ្នើមរបស់ប្រទេសជាតិ និងប្រជាជនវៀតណាម។ នោះគឺជាវៀតណាមមួយដែលមានការអភិវឌ្ឍយ៉ាងស្វាហាប់ នវានុវត្តន៍ សមាហរណកម្មអន្តរជាតិដ៏ទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព; វៀតណាមមួយកាន់តែមានការរួមចំណែកជាវិជ្ជមាន សកម្ម មានទំនួលខុសត្រូវ និងមានការចូលរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាសកល៕