សញ្ញាសម្គាល់នៃទំនាក់ទំនងការទូតរវាងវៀតណាមជាមួយដៃគូមួយចំនួនក្នុងឆ្នាំ២០១៦

ANH HUYEN
Chia sẻ

(VOVworld)-លោកអ្នកនាងជាទីមេត្រី! ឆ្នាំ២០១៦
កំពុងកន្លងផុតទៅបណ្តើរៗ ដែល ពោរពេញទៅដោយ
សកម្មភាពទំនាក់ទំនងការទូតលើគ្រប់វិស័យ បន្តនាំ
វៀតណាម ធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅ
 រួមចំណែកលើកកំពស់ឋានៈរបស់ប្រ ទេសជាតិលើឆាកអន្តរជាតិ ជា
ពិសេសរួមចំណែកសកម្មទៅក្នុងបុព្វហេតុកសាងនិង ការពារមាតុប្រ
ទេស។ ក្នុងចំណោមសកម្មភាពទាំងនោះ ទំនាក់ទំនងទ្វេភាគីជាមួយ
ដៃគូ នានាបានក្លាយទៅជាចំណុចភ្លឺក្នុងការងារកិច្ចការបរទេសរបស់
វៀតណាមសម្រាប់ ឆ្នាំ២០១៦នេះផងដែរ។

(VOVworld)-លោកអ្នកនាងជាទីមេត្រី! ឆ្នាំ២០១៦កំពុងកន្លងផុតទៅបណ្តើរៗ ដែល
 ពោរពេញទៅដោយសកម្មភាពទំនាក់ទំនងការទូតលើគ្រប់វិស័យ បន្តនាំវៀតណាម
ធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅ រួមចំណែកលើកកំពស់ឋានៈរបស់ប្រ
 ទេសជាតិលើឆាកអន្តរជាតិ ជាពិសេសរួមចំណែកសកម្មទៅក្នុងបុព្វហេតុកសាងនិង
ការពារមាតុប្រទេស។ ក្នុងចំណោមសកម្មភាពទាំងនោះ ទំនាក់ទំនងទ្វេភាគីជាមួយ
ដៃគូនានាបានក្លាយទៅជាចំណុចភ្លឺក្នុងការងារកិច្ចការបរទេសរបស់វៀតណាមសម្រាប់ ឆ្នាំ២០១៦នេះផងដែរ។

សញ្ញាសម្គាល់នៃទំនាក់ទំនងការទូតរវាងវៀតណាមជាមួយដៃគូមួយចំនួនក្នុងឆ្នាំ២០១៦ - ảnh 1
ប្រធានាធិបតីអាមេរិក លោក Barack Obama ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមនាខែឧសភា


        ឆ្នាំ២០១៦កំពុងកន្លងផុតទៅក្នុងស្ថានភាពពិភពលោកនិងតំបន់មានបម្រែ
 បម្រួលយ៉ាងស្មុគ្រស្មាញជាច្រើនដែលជះឥទ្ធិពលផ្ទាល់ទៅលើវៀតណាម។ ក្នុង
​បរិបទនោះ ទំនាក់ទំនងរវាងវៀតណាមជាមួយដៃគូមានសក្កានុភាព ជាពិសេសគឺ​
ប្រទេសធំៗកាន់តែមានផ្លែផ្កាពីមួយថ្ងៃទៅមួយថ្ងៃ នាំមកនូវផលប្រយោជន៍ធំធេង​
សម្រាប់ប្រទេសជាតិ។

       ជម្រុញទំនាក់ទំនងដៃគូលើគ្រប់វិស័យជាមួយអាមេរិក

        នាខែឧសភាឆ្នាំ២០១៦ ព្រឹត្តិការណ៍មួយមានលក្ខណៈប្រវត្តិសាស្ត្រក្នុងទំនាក់
 ទំនងរវាងវៀតណាមជាមួយអាមេរិក។ នោះគឺដំណើរទស្សនកិច្ចវៀតណាមជាផ្លូវការ
របស់ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា។ ដំណើរទស្សនកិច្ចនេះបានគូស
សញ្ញាបន្ថែម ខណៈដែលប្រទេសទាំងពីរកំពុងអនុវត្តសេចក្តីថ្លែងការណ៍ទស្សន
វិស័យរួម ត្រូវបានចុះហត្ថលេខាក្នុងខែកក្កដាឆ្នាំ២០១៥ នៃដំណើរទស្សនកិច្ចអាមេ
រិករបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ។ ក្នុង
ដំណើរទស្សនកិច្ចវៀតណាម រូបភាពដែលប្រធានាធិបតីលោក បារ៉ាក់អូបាម៉ា ដាក់ បាតដៃលើបេះដូងរបស់ខ្លួនហើយពោលថា “ខ្ញុំមានការរំភើបចិត្តយ៉ាងក្រៃលេង។
មនោសញ្ចេតនារបស់ប្រជាជនវៀតណាមបានរំជើបរំជួលបេះដូងរបស់ខ្ញុំ” ។ ពាក្យ
ពេជ្រមួយឃ្លានេះជាសក្ខីភាពបញ្ជាក់ច្បាស់ថា ទំនាក់ទំនងរវាងវៀតណាមជាមួយ 
 អាមេរិកក្លាយទៅជាដៃគូលើគ្រប់ជ្រុងជ្រោយជាក់ស្តែងហើយ។ ឯកអគ្គរដ្ឋទូតវៀត
ណាមប្រចាំនៅអាមេរិក​លោក Pham Quang Vinh បានអះអាងថា៖

        “រហូតមកដល់ពេលនេះ វៀតណាមនិងអាមេរិកបានគូសសញ្ញានូវទំនាក់ទំនង
 អស់រយៈពេល២១ឆ្នាំ។ នេះជាការបោះជំហានគួរឲ្យកត់សម្គាល់ ហើយប្រការសំ
ខាន់បំផុតគឺប្រទេសទាំងពីរបានបង្កើតឡើងក្របខ័ណ្ឌស្ថិរភាពនិងយូរអង្វែង នោះ
គឺទំនាក់ទំនងដៃគូលើគ្រប់វិស័យ។ខ្ញុំជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់
អគ្គលេខាបក្ស លោក Nguyen Phu Trong ទៅកាន់អាមេរិកលើកដំបូងនាខែកក្កដា
ឆ្នាំ២០១៥និងដំណើរទស្សនកិច្ចវៀតណាមរបស់ប្រធានាធិបតីអាមេរិកលោកបារ៉ាក់
អូបាម៉ានាខែឧសភាឆ្នាំ២០១៦ នឹងបន្តកំណត់ទិសដៅសម្រាប់ទំនាក់ទំនងទ្វេភាគី
នាពេលខាងមុខ”។

        ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិនអភិវឌ្ឍន៍
ស្ថិរភាព

សញ្ញាសម្គាល់នៃទំនាក់ទំនងការទូតរវាងវៀតណាមជាមួយដៃគូមួយចំនួនក្នុងឆ្នាំ២០១៦ - ảnh 2
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក្នុងដំណើរទស្សនកិច្ចនៅចិន


        ចំពោះចិនវិញ ក្នុងឆ្នាំ២០១៦នេះក៏ជាឆ្នាំកត់សម្គាល់នូវសកម្មភាពការទូត
ជាច្រើនរវាងប្រទេសទាំងពីរផងដែរ។ នាខែកញ្ញាឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីរដ្ឋាភិ
បាលវៀតណាម លោក Nguyen Xuan  Phuc អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវ​​ការ
នៅចិន។ ព្រឹត្តិការណ៍នេះបានគូសសញ្ញានូវការប្តេជ្ញារបស់ថ្នាក់ដឹកនាំនៃប្រទេស
 ទាំងពីរក្នុងការបន្តរក្សាទំនាក់ទំនងទ្វេភាគីឲ្យមានការអភិវឌ្ឍន៍ស្ថិរភាព ល្អប្រសើ
ទោះបីជានៅសេសសល់ការខ្វែងគំនិតមួយចំនួនក៏ដោយ។ អនុរដ្ឋមន្ត្រីការបរទេស
វៀតណាម​លោក Le Hoai Trung បានឲ្យដឹងថា៖   

“ប្រទេសទាំងពីរបានឯកភាពដោះស្រាយរាល់ការខ្វែងគំនិត។​តាមនោះភាគីទាំងពីរ
 បានព្រមព្រៀងជម្រុញយន្តការចរចារ ក្នុងនោះមានយន្តការចរចារថ្នាក់រដ្ឋាភិបាល
 សម្រាប់បញ្ហាព្រំដែន ព្រមទាំងអនុវត្តល្អរាល់យន្តការចរចារដែលមានស្រាប់។ ភាគី
 ទាំងពីរក៏បានឯកភាពអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការ
 ប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងកសាងក្រមប្រតិបត្តិរបស់
ភាគីនានានៅសមុទ្រខាងកើត (COC) យ៉ាងឆាប់ៗ”។

        អះអាងនូវទំនាក់ទំនងស្អិតរមួតជាមួយប្រទេសជិតខាង

        ក្នុងទំនាក់ទំនងជាមួយប្រទេសនានា ទំនាក់ទំនងប្រពៃណីជាមួយប្រទេសជិត
ខាងបន្តជាអាទិភាពខ្ពស់ក្នុងគោលមាគា គោលនយោបាយកិច្ចការបរទេសរបស់
បក្សនិងរដ្ឋវៀតណាម។​ចំពោះឡាវ វៀតណាមមុនក៏ដូចជាក្រោយចាត់ទុកទំនាក់
 ទំនងលើគ្រប់វិស័យវៀតណាម-ឡាវជាទ្រព្យសម្បត្តរួមមិនអាចកាត់ថ្លៃបានរបស់
ប្រទេសទាំងពីរ។​ប្រការនេះបានបញ្ជាក់តាមរយៈបទថ្លែងមតិរបស់អគ្គលេខាបក្ស កុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong នៅក្នុងដំណើរទស្សនកិច្ចនៅឡាវ
នាខែវិច្ឆិកាកន្លងទៅ៖ 

“ក្នុងពិភពលោកអភិវឌ្ឍន៍ពោរពេញទៅដោយបម្រែបម្រួលនិងឧបស័គ្គនាបច្ចុប្បន្ននេះ
 ទំនាក់ទំនងសាមគ្គីពិសេសវៀតណាម ឡាវកាន់តែសំខាន់ជាងពេលណាៗទាំងអស់
 សម្រាប់ប្រទេសទាំងពីរដែរ។ វៀតណាមនិងឡាវមុនក៏ដូចជាក្រោយ ប្តេជ្ញាធ្វើអស់
ពីចិត្តពីថ្លើមដើម្បីទំនាក់ទំនងនេះបំព្រងជានិច្ច”។

        រីឯទំនាក់ទំនងជាមួយកម្ពុជាវិញ កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងឆ្នាំ២០១៦
រវាងវៀតណាមនិងកម្ពុជាបន្តទទួលបានផ្លែផ្កាលើគ្រប់វិស័យ។ ពោលគឺ ដំណើរ
ទស្សនកិច្ចនៅកម្ពុជារបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang នាខែ មិថុនា
មុននេះ បានបង្កើតមូលដ្ឋានរឹងមាំសម្រាប់នាំទំនាក់ទំនង “ដៃគូល្អប្រសើ មិត្តភាព
ជាប្រពៃណី សហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែង” ជាមួយ​កម្ពុជា
ឡើងកំពស់ថ្មី។

        ឆ្នាំ២០១៦ជាឆ្នាំពោរពេញទៅដោយព្រឹត្តិការណ៍ការទូត បង្កើតបុព្វហេតុរឹងមាំ សម្រាប់វៀតណាមបន្តធ្វើសមាហរណកម្មអន្តរជាតិប្រកបដោយប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ