សញ្ញាវិជ្ជមានពីចរន្តទុនសម្រាប់ការចាប់ផ្ដើមអាជីវកម្មប្រកបដោយការច្នៃប្រឌិត

Chia sẻ
(VOVWORLD) -យោងតាមរបាយការណ៍ស្ដីពីស្ថានភាពវិនិយោគទុនចាប់ផ្ដើមអាជីវកម្មឆ្នាំ២០១៨របស់ Topica Founder Institute (TFI) បានឲ្យដឹងថា៖ បណ្ដាក្រុមហ៊ុនចាប់ផ្ដើមអាជីវកម្មវៀតណាមទទួលបានទុនវិនិយោគចំនួន ៨៨៩ លានដុល្លារអាមេរិក លើកិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួន ៩២ ពីសំណាក់មូលនិធិវិនិយោគក្នុងស្រុក និងបរទេស ពោលគឺច្រើនជាង ៣ ដងបើប្រៀបធៀបនឹងរយៈពេល ដូចគ្នាពីឆ្នាំ ២០១៧។

លោកអ្នកនាងជាទីមេត្រី។ នៅក្នុង វេទិកាមូលនិធិវិនិយោគចាប់ផ្ដើមអាជីវកម្មប្រកបដោយការច្នៃប្រឌិតវៀតណាមឆ្នាំ ២០១៩ ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ១០ ខែមិថុនា នៅទីក្រុងហាណូយជាលើកដំបូងកន្លងទៅ វៀតណាម ទទួលបានការសន្យាវិនិយោគទុនដ៏គួរឱ្យចាប់អារម្មណ៍ពីសំណាក់មូលនិធិវិនិយោគអន្តរជាតិសម្រាប់សហគ្រាសចាប់ផ្ដើមអាជីវកម្មរបស់វៀតណាម។ ប្រការនេះបានសរ ឲ្យឃើញនូវយថាទស្សន៍អភិវឌ្ឍន៍របស់ Start up វៀតណាម ក៏ដូចជាទំនុកចិត្តរបស់វិនិយោគិនអន្តរជាតិចំពោះសមត្ថភាព របស់សហគ្រាសវៀតណាមផងដែរ។

សញ្ញាវិជ្ជមានពីចរន្តទុនសម្រាប់ការចាប់ផ្ដើមអាជីវកម្មប្រកបដោយការច្នៃប្រឌិត - ảnh 1 សញ្ញាវិជ្ជមានពីចរន្តទុនសម្រាប់ការចាប់ផ្ដើមអាជីវកម្មប្រកបដោយការច្នៃប្រឌិត (រូបថត៖ vietnamnet)

កំណើនគួរឱ្យចាប់អារម្មណ៍

យោងតាមរបាយការណ៍ស្ដីពីស្ថានភាពវិនិយោគទុនចាប់ផ្ដើមអាជីវកម្មឆ្នាំ២០១៨របស់ Topica Founder Institute (TFI) បានឲ្យដឹងថា៖ បណ្ដាក្រុមហ៊ុនចាប់ផ្ដើមអាជីវកម្មវៀតណាមទទួលបានទុនវិនិយោគចំនួន ៨៨៩ លានដុល្លារអាមេរិក លើកិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួន ៩២ ពីសំណាក់មូលនិធិវិនិយោគក្នុងស្រុក និងបរទេស ពោលគឺច្រើនជាង ៣ ដងបើប្រៀបធៀបនឹងរយៈពេល ដូចគ្នាពីឆ្នាំ ២០១៧។

តាមគម្រោង នាប៉ុន្មានឆ្នាំខាងមុខ បណ្ដា Start up របស់វៀតណាមនឹងបន្តទាក់ទាញបានកញ្ចប់វិនិយោគដ៏ច្រើនថែមទៀត។ នៅក្នុងវេទិកាមូលនិធិវិនិយោគចាប់ផ្ដើមអាជីវកម្មប្រកបដោយការច្នៃប្រឌិត ឆ្នាំ២០១៩ នេះ វិនិយោគិនជាច្រើននៅក្នុងស្រុក និងបរទេសបានសន្យាបង្កើនទុនវិនិយោគសម្រាប់សហគ្រាសចាប់ផ្ដើមអាជីវកម្មវៀតណាម។ លោក Jeffrey Paine សហស្ថាបនិកនិងជាដៃគូប្រតិបត្តិនៃមូលនិធិ Golden Gate Ventures Fund បានមានប្រសាសន៍ថា៖

“យើងខ្ញុំបានរួមសហការជាមួយវិនិយោគិនផ្សងព្រេង សន្យាវិនិយោគទុនចំនួន ៤២៥ លានដុល្លារអាមេរិកសម្រាប់ Starup វៀតណាមក្នុងរយៈពេល ៣ ឆ្នាំខាងមុខ។ នាឆ្នាំ ២០១៨ វៀតណាមទទួលបានទុនវិនិយោគប្រមាណ ១ ពាន់លានដុល្លារអាមេរិក ប៉ុន្តែសហគ្រាសចាប់ផ្ដើមអាជីវកម្មទទួលបានទុនវិនិយោគត្រឹម ១៥០ លានដុល្លារអាមេរិកតែប៉ុណ្ណោះ។ តួរលេខទុនវិនិយោគសម្រាប់សហគ្រាសចាប់ផ្ដើមអាជីវកម្មបានកើនទ្វេដង សម្រាប់ឆ្នាំ២០១៩ និងបណ្ដាឆ្នាំបន្តបន្ទាប់ទៀត។ វិនិយោគិនGolden gate ventures, Lotte, VinaCap, Line, Insignia, Panamount Capital KK Fund, Mirae Asset Global Investments និង Naver Asia Development Fundយើងខ្ញុំសន្យាវិនិយោគទុនសម្រាប់សហគ្រាសចាប់ផ្ដើមអាជីវកម្មវៀតណាម។

បន្តកែសម្រួលគោលនយោបាយ

វៀតណាមបានបន្តសម្រេចរួចរាល់នូវរាល់កត្តាដែលបង្កើតភាពជោគជ័យរបស់ Start up ដែលរួមមានហេដ្ឋារចនាសម្ព័ន្ធ របៀបរបបគោលនយោបាយ ហិរញ្ញវត្ថុ ប្រភពទុនវិនិយោគ ទីផ្សារនិងវប្បធម៌។ រួមជាមួយការវិនិយោគរបស់បណ្ដាមូលនិធិវិនិយោគផ្សងព្រេងនោះ រដ្ឋាភិបាលវៀតណាមកំពុងកសាងនិងអនុវត្តន៍រាល់គោលនយោយបាយ សំដៅសម្រេចរួចរាល់នូវប្រព័ន្ធអេកូផ្លាស់ប្ដូរថ្មី ប្រកបដោយការច្នៃប្រឌិត បង្កើតលក្ខណៈងាយស្រួលជាអតិបរមាសម្រាប់ការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតមានការអភិវឌ្ឍ។ លោកឧបនាយករដ្ឋមន្ត្រី វៀតណាម Vu Duc Dam បានអះអាងថា៖

“ទីមួយ គឺយើងចាំបាច់ត្រូវបន្តកែលម្អបរិយាកាសធ្វើអាជីវកម្មសម្រាប់ខេត្ត និងផ្នែកនានាយ៉ាងល្អិតល្អន់។ នៅវៀតណាម បណ្ដាខេត្តត្រូវខិតខំប្រឹងប្រែងកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម។ ទីពីរគឺ យើងត្រូវអភិវឌ្ឍន៍បច្ចេកវិទ្យា ព័ត៌មានលើគ្រប់វិស័យយ៉ាងខ្លាំងក្លា។ ទីបីគឺយើងត្រូវផ្ដោតសំខាន់លើការអប់រំ និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា“។

 ចំណែកឯក លោករដ្ឋមន្ត្រីផែនការ និងវិនិយោគវៀតណាម Nguyen Chi Dung បានឲ្យដឹងថា៖

“យើងខ្ញុំនឹងរួមជាមួយក្រសួង និងស្ថាប័ននានា ដូចជា៖ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ក្រសួងព័ត៌មាន និងទូរគមនាគមន៍ផ្ដោតសំខាន់លើការត្រួតពិនិត្យលើរាល់យន្តការ គោលនយោបាយឡើងវិញ ដើម្បីធ្វើជាសេនាធិការ លើកសំណើរជួយសម្រួលសហគមន៍ Start up អភិវឌ្ឍន៍យ៉ាងល្អបំផុត ហើយថែមទាំងបង្កើតបរិយាកាសវិនិយោគ ដើម្បីវិនិយោគិនរួមដំណើរជាមួយសហគ្រាស ក៏ដូចជាជំរុញសេដ្ឋកិច្ចវៀតណាមឲ្យកាន់តែអភិវឌ្ឍន៍នាប៉ុន្មានឆ្នាំខាងមុខ“។

នាបច្ចុប្បន្ននេះ ចរន្តទុនវិនិយោគទៅក្នុងសហគ្រាសចាប់ផ្ដើមអាជីវកម្មកំពុងមានការវិវឌ្ឍយ៉ាងខ្លាំងក្លា។ នេះគឺជាឈ្នាន់ដ៏អំណោយផលសម្រាប់សហគ្រាសវៀតណាមឆ្ពោះទៅមុខយ៉ាងខ្លាំងក្លា ក៏ដូចជារួមចំណែកជួយខឿនសេដ្ឋកិច្ចវៀតណាមកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងមាំមួនថែមទៀត៕

ប្រតិកម្មទៅវិញ