សញ្ញាដ៏វិជ្ជមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង (NAFTA)

Chia sẻ
(VOVWORLD) - ការដែលប្រទេសអាមេរិកខាងជើងទាំង៣រួមមានសហរដ្ឋអាមេរិក មិកស៊ីក និងកាណាដាទទួលបានកិច្ចព្រមព្រៀងអាមេរិក-មិកស៊ីក-កាណាដា (USMCA) ដោយមិនរំពឹងទុក ដើម្បីជំនួសឲ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាង ជើង (NAFTA) នោះ គឺសញ្ញាដ៏វិជ្ជមានសម្រាប់ខឿនសេដ្ឋកិច្ចតំបន់។ នេះជាកិច្ច ព្រមព្រៀងពាណិជ្ជ កម្មថ្មីនិងជឿនលឿន ដែលមានការធ្វើវិសោធនកម្មសំខាន់ៗ ជាច្រើនបើប្រៀបនឹង NAFTA ឆ្នាំ១៩៩៤។ ប៉ុន្តែកិច្ចព្រមព្រៀងនេះក៏អាចបង្ក ឡើងរបាំងពាណិជ្ជកម្មជាច្រើនផងដែរ។
សញ្ញាដ៏វិជ្ជមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង (NAFTA) - ảnh 1ប្រធានាធិបតីអាមេរិកលោក Donald Trump និងនាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau (រូបថត៖ AFP/TTXVN) 


 
ក្រោយរយៈពេល១៣ខែនៃការចរចាដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀង NAFTA មក អាមេរិក មិកស៊ីកនិងកាណាដាទទួលបានការស្រុះចិត្តគំនិតដើម្បីជួយឲ្យកិច្ចព្រមព្រៀងជាមួយអាយុជាង២៤ឆ្នាំនេះ មានការរស់រានមានជីវិតឡើងវិញដោយឈ្មោះថ្មីគឺ USMCA។ តាមការវាយតំលៃជាទូទៅថា កិច្ចព្រមព្រៀងនេះនឹងនាំមកនូវផលប្រយោជន៍សម្រាប់ភាគីទាំងបី ប៉ុន្តែអាមេរិកគឺជាភាគីដែលទទួលបានផលប្រយោជន៍ជាច្រើនបំផុត។

        ការធ្វើសម្បទានរបស់ភាគីទាំង៣

        តាមសេចក្ដីថ្លែងការណ៍រួមរបស់ប្រទេសទាំងបីបានឲ្យដឹងថា កិច្ចព្រមព្រៀង USMCA នឹងនាំមកនូវស្ដង់ដារពាណិជ្ជកម្មដ៏ខ្ពស់ចំពោះកម្មករ កសិករ ម្ចាស់កសិដ្ឋាននិងសហគ្រាសនៃប្រទេសទាំងបី ធានាឲ្យសកម្មភាពពាណិជ្ជកម្មប្រព្រឹត្តទៅប្រកបដោយសមភាពជាងមុន ជួយបើកចំហទីផ្សារ ក៏ដូចជារួមចំណែកជំរុញយ៉ាងខ្លាំងក្លានូវកំណើនសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។

        USMCA នឹងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចជាច្រើនសម្រាប់វណ្ណៈកណ្ដាល បង្កើតការងារធ្វើដោយប្រាក់ខែខ្ពស់ជាច្រើនសម្រាប់ប្រជាពលរដ្ឋប្រមាណជិត១ពាន់លាននាក់នៅតំបន់អាមេរិកខាងជើងដែលមានទំហំពាណិជ្ជកម្មសរុបឡើងដល់ទៅ១ទ្រីលានដុល្លាអាមេរិកក្នុងមួយឆ្នាំនេះ។

        កិច្ចព្រមព្រៀងថ្មីខាងលើ ក៏បានដោះស្រាយបញ្ហានៅសេសសល់ក្នុងអំឡុងពេលច្រើនឆ្នាំកន្លងទៅ រវាងប្រទេសទាំងបី ដូចជា ការដាក់ពិន័យព្រហ្មទ័ណ្ឌចំពោះអំពើរំលោភកម្មសិទ្ធិ ចម្លងខ្សែភាពយន្តនៅលើបណ្ដាញអន់ឡាញឬបទបញ្ញាត្តិស្ដីពីសៀវភៅ ភ្លេងអេឡិចត្រូនិក និងល្បែងអេឡិចត្រូនិក ជាដើម។ ក្រៅពីនោះ កិច្ចព្រមព្រៀងថ្មីក៏ មានមាត្រាដែលជួយការពារសិទ្ធិកម្មសិទ្ធិបញ្ញាយ៉ាងខ្លាំងក្លាជាងមុនផងដែរ។

        ប៉ុន្តែ តាមការវាយតំលៃជាទូទៅថា USMCA នឹងនាំមកនូវផលប្រយោជន៍ ច្រើនជាងសម្រាប់សហរដ្ឋអាមេរិក។ ចំណុចគួរឲ្យយកចិត្តទុកដាក់នោះ គឺកិច្ចព្រមព្រៀងនេះបានបើកទូលាយទីផ្សារទឹកដោះគោនៃប្រទេសកាណាដាសម្រាប់កសិករអាមេរិក។ តាមិច្ចព្រមព្រៀងថ្មីនេះថា កាណាដានឹងបង្កើនការជ្រៀតចូលទីផ្សារទឹកដោះគោ បក្សី និងស៊ុតសម្រាប់អាមេរិក ហើយជាសំណង អាមេរិកនឹងអនុញ្ញាតិឲ្យនាំចូលផលិតផលពីទឹកដោះគោ សណ្ដែកដី និងស្កររបស់កាណាដាជាច្រើនថែមទៀត។

       តើកិច្ចព្រមព្រៀងថ្មីបង្កឡើងរបាំងពាណិជ្ជកម្មថ្មីទេ?

        ទោះបីជាកិច្ចព្រមព្រៀង USMCA នឹងនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសជាសមាជិកទាំង៣ក្ដី ប៉ុន្តែ វាក៏អាចបង្កឡើងការព្រួយបារម្ភមួយចំនួនផងដែរ។ ការដែលអាមេរិកត្រូវបានបង្កើនការជ្រៀតចូលទីផ្សារទឹកដោះគោរបស់កាណាដានោះ គឺប្រការងាយស្រួលមួយចំពោះវិស័យកសិកម្មអាមេរិក ប៉ុន្តែមាត្រាផ្សេងៗនៃ USMCA ក៏អាចជះឥទ្ធិពលដ៏អវិជ្ជមានទៅលើវិស័យផ្សេងមួយចំនួនរបស់អាមេរិក ដូចជាវិស័យដែកថែប។

        ក្រៅពីនោះ ការកំណត់ថ្មីៗស្ដីពីប្រភពដើមរបស់រថយន្តអាចជួយបង្កើតការងារធ្វើបន្ថែមទៀតនៅក្នុងវិស័យផលិតកម្មនៅអាមេរិក ប៉ុន្តែវានឹងបណ្ដាលឲ្យតំលៃរថយន្តកើនឡើង។

        ក្នុងពេលនោះ ផ្នែកឧស្សាហកម្មដែកថែបរបស់មិកស៊ីកនិងកាណាដា កាលពីថ្ងៃទី២ ខែតុលា កន្លងទៅ ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរនេះ ដោះស្រាយជម្លោះពន្ធជាមួយអាមេរិក មុននឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង USMCA នាចុងខែវិច្ឆិកាខាងមុខ។

        ការទទួលបានព្រមព្រៀង USMCA បានធ្វើឲ្យថ្នាក់ដឹកនាំនៃប្រទេសទាំងបី អាមេរិក មិកស៊ីកនិងកាណដាចេញចិត្តយ៉ាងខ្លាំងណាស់ ប៉ុន្តែតំលៃជាពិតប្រាកដនៃកិច្ចព្រមព្រៀងនេះនឹងគ្រាន់តែបានបញ្ជាក់ នាពេលវាចូលជាធរមានជាផ្លូវការតែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ