(VOV)_កិច្ចប្រជុំលើកទិ១១រដ្ឋសភាវៀតណាម នីតិកាលទី១៣ កំពុងដំណើ
ការនៅថ្ងៃថ្ងៃធ្វើការចុងក្រោយ មុនពេលបញ្ចប់អាណត្តិ៥ឆ្នាំ នាថ្ងៃទី១២ មេសា។
មកដល់នឹងនាបច្ចុប្បន្ន អាចនិយាយបានថា៖រដ្ឋសភាបានសម្រេចការងារកម្មា
ភិបាល ដោយបានសម្រេចការរៀបចំថ្នាក់ដឹកនាំស្នូលរបស់ប្រទេសជាតិ។ សេច
ក្ដីសង្ឃឹមជាច្រើន ចំពោះក្បាលម៉ាស៊ីនដឹកនាំថ្មី សកម្មនឹងពង្រីករាល់ឧត្តមភាព
រួមជាមួយប្រជាជនទាំងមូល បង្កើតឡើងជំហានផ្លាស់ប្តូរថ្មី សំរាប់ដំណាក់កាល
ជាបន្តរបស់ប្រទេសជាតិ។
|
សច្ចាប្រណិធាននិង ប្តេជ្ញាធ្វើសកម្មភាព |
ក្នុងរយៈពេល១០ថ្ងៃធ្វើការ រៀបចំកម្មាភិបាល បណ្ដាសមាជិកសភាបានបោះ
ឆ្នោតសំរាប់មុខដំណែងសំខាន់ៗជាច្រើន ដែលក្នុងនោះ មានប្រធានរដ្ឋសភា អនុ
ប្រធានរដ្ឋសភា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រធានរដ្ឋ នាយករដ្ឋ
មន្ត្រីរដ្ឋាភិបាល អនុម័តចំពោះសំណូមពររបស់នាយករដ្ឋមន្ត្រីអំពីការជ្រើសតាំង
ឧបនាយករដ្ឋមន្ត្រីចំនួន៣រូប និងរដ្ឋមន្ត្រីចំនួន១៨រូប ដើម្បីសុក្រិដគណរដ្ឋមន្ត្រី។
ការធ្វើសច្ចាប្រណិធាន
ចំណុចគួរអោយយកចិត្តទុកដាក់ ក្នុងការងាររៀបចំកម្មាភិបាលលើកនេះ គឺបុគ្គល
ទាំងឡាយដែលត្រូវបានជ្រើសតាំងជាអ្នកប្រមុខស្ថាប័នបានធ្វើសច្ចាប្រណិធាន
ចំពោះមុខរដ្ឋសភា និងប្រជាពលរដ្ឋដែលជាអ្នកបោះឆ្នោតក្នុងទូទាំងប្រទេស។ នេះ
គឺជាការអះអាងការទទួលខុសត្រូវនិងកាតព្វកិច្ចរបស់បុគ្គលទាំងឡាយដែលត្រូវ
បានបក្សនិងប្រជាជនជ្រើសតាំង។ ពិធីធ្វើសច្ចាប្រណិធាន បានរួមចំណែកពង្រឹង
ទំនុកទុកចិត្តរបស់ប្រជាជនចំពោះការប្រគល់សិទ្ធិអំណាច និងធានាថាសិទ្ធិអំណាច
របស់រដ្ឋ បានប្រើប្រាស់ប្រកបដោយប្រសិទ្ធិភាព និងត្រឹមត្រូវ ដើម្បីផលប្រយោជន៍
ជាតិ។ លោក Tran Ngoc Vinh សមាជិកសភាមណ្ឌលទីក្រុង Hai Phong បានអោយដឹងថា៖
“ អត្ថន័យរបស់ពិធីធ្វើសច្ចាប្រណិធានគឺសំខាន់ណាស់។ វាបានសរអោយឃើញថា
ដំណែងនេះដើរតួនាទីសំខាន់ និងមនុស្សទទួលភារកិច្ចនេះ ត្រូវបង្ហាញបានភាពពិ
សិដ្ឋ និងដាស់តឿនរំលឹកខ្លួនឯងថាត្រូវអនុវត្តតាមពាក្យសច្ចាប្រណិធាន។នេះគឺជា
ការងារមានអត្ថន័យជាទីបំផុត។”
ការប្តេជ្ញាចិត្តធ្វើសកម្មភាព
ថ្លែងមតិចំពោះមុខរដ្ឋសភា បន្ទាប់ពីពេលធ្វើសច្ចាប្រណិធាន បណ្ដាថ្នាក់ដឹកនាំ
ស្ថាប័នបានបង្ហាញច្បាស់នូវគោលដៅក្នុងមុខដំណែងថ្មី។ ប្រធានរដ្ឋសភា លោកស្រី
Nguyen Thi Kim Ngan បានលើកច្បាស់ថា៖ លោកស្រីនឹងរួមជាមួយគណៈកម្មាធិការ
អចិន្ត្រៃយ៍រដ្ឋសភាបំពេញល្អភារកិច្ចជាស្ថាប័នដំណាងខ្ពស់បំផុតរបស់ប្រជាជន ជា
ស្ថាប័នរដ្ឋអំណាចខ្ពស់បំផុតរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម។ ប្រធានរដ្ឋ
លោក Tran Dai Quang បានអោយដឹងថា៖នឹងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បី
ពង្រឹងនិងពង្រីកផែនមហាសាមគ្គីជាតិ ប្តេជ្ញាចិត្ត រក្សាការតស៊ូ ការពាររឹងមាំអធិប
តេយ្យភាព ឯកភាព និងបូរណភាពដែនដី។ ជំរុញខ្លាំងការងារផ្លាស់ប្តូរថ្មី ម្ចាស់ការ
ធ្វើសមាហរណកម្ម លើកកំពស់តួនាទិនិងកិត្យានុភាពរបស់វៀតណាមលើឆាកអន្ត
រជាតិ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖នឹងខំប្រឹងប្រែង
កសាងរដ្ឋាភិបាលរឹងមាំ ធ្វើសកម្មភាពខ្លាំងក្លា ប្តេជ្ញាចិត្តកំណែទម្រងរដ្ឋបាល បង្កើត
បរិយាកាសវិនិយោគងាយស្រួល ពង្រីកប្រជាធិបតេយ្យ លើកកំពស់ប្រសិទ្ធិភាព
ការងារបង្ការប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ។ បន្តការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំរដ្ឋ
រដ្ឋាភិបាល និងប្រធានរដ្ឋសភា បណ្ដាមុខដំណែងដែលបានរដ្ឋសភាអនុម័តក៏បាន
សម្ដែងនូវការទទួលខុសត្រូវចំពោះភារកិច្ចថ្មីៗ។ រដ្ឋមន្ត្រី និងជាប្រធានគណៈកម្មា
ធិការជនជាតិ លោក Do Van Chien បានអះអាងថា៖
“ ខ្ញុំនឹងរួមជាមួយសមាជិកផ្សេងៗទៀតរបស់រដ្ឋាភិបាល ប្រមូលផ្តុំអនុវត្តខ្លឹម
សារនានា នៃសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាតបក្ស លើកទី១២ ដែលបាន
ដាក់ចេញ។ ក្នុងនោះ បន្តកែលំអរយន្តការ គោលនយោបាយដើម្បីអភិវឌ្ឍន៍សេដ្ឋ
កិច្ច-សង្គមកិច្ច កាត់បន្ថយភាពក្រីក្រ វិនិយោគលើវិស័យអប់រំ…លៗ។”
ប្រទេសកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ ដោយមានគោលដៅ និងភារ
កិច្ចថ្មីៗ។ជួរកម្មាភិបាលនិងថ្នាក់ដឹកនាំទាំងអស់ យល់ដឹងច្បាស់អំពីភារកិច្ច និង
មានការប្តេជ្ញាចិត្តមុតមាំនឹងនាំមកនូវសមិទ្ធិផលធំធេងថែមទៀត សំរាប់ការអភិវឌ្ឍន៍
របស់ប្រទេសជាតិ៕