សេចក្តីសំរេចចិត្តសំខាន់របស់សន្និបាតលើកទី៨គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម

NGUYEN DANG TIEN Theo VOV -
Chia sẻ
Vovworld-សន្និបាតលើកទី៨គណៈកម្មាធិការមជ្ឈឹមបក្ស
កុម្មុយនីស្តវៀតណាម នីតិកាលទី១១ដែលទើបនឹងបាន ប្រព្រឹត្តទៅនៅទីក្រុងហាណូយជាមួយខ្លឹមសារសំខាន់ ជាច្រើនដែលមានការជះឥទ្ធិពលដ៏ទូលំទូលាយ ទទួល
បានការយកចិត្តទុកដាក់ពីបក្សទាំងមូល ប្រជាជន​ទាំងមូលនិងកងទ័ពវៀត
ណាមទាំងមូល។ នេះមិនមែនជាខ្លឹមសារ​ថ្មី ប៉ុន្តែប្រការគួរឲ្យយកចិត្តទុក ដាក់គឺបណ្ដាខ្លឹមសារនេះត្រូវបានដាក់ចេញក្នុង​កាលៈទេសៈពេលដែល ពិភពលោកនិងដំបន់មានបំរែបំរួលជាច្រើនលើគ្រប់វិស័យ។ វិទ្យុ​សម្លេង វៀតណាមសូមឧទ្ទេសនាមអត្ថបទសរសេររបស់អ្នកកាសែត Nguyen Dang
Tien អគ្គនាយកវិទ្យុសម្លេងវៀតណាមអំពីបណ្ដាសេចក្តីសំរេចចិត្តសំខាន់
នេះ។

សេចក្តីសំរេចចិត្តសំខាន់របស់សន្និបាតលើកទី៨គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម - ảnh 1
អ្នកកាសែត Nguyen Dang Tien អគ្គនាយកវិទ្យុសម្លេងវៀតណាម (VOV)



        Vovworld-អំពីខ្លឹមសារអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៖ តាមអ្នកកាសែត Nguyen
Dang Tien ថា សន្និបាតមជ្ឈឹមលើកនេះបានយកចិត្តទុកដាក់ធ្វើឲ្យច្បាស់រាល់​
បញ្ហា​ដូចជា​ស្ថិរភាពរបស់ម៉ាក្រូសេដ្ឋកិច្ច អំពីគ្រោះអាសន្នអតិផរណា ស្ថានភាព​បំណុលខូចជាដើម។

        ការស្ដារល្បឿនកំណើនផ្សាភ្ជាប់នឹងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច​
ឡើងវិញ ផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើននិងអនុវត្តផ្នែកលោតផ្លោះយុទ្ធសាស្ត្រ​
ចំនួន​៣អំពីកិច្ចការធានាសុខុមាលភាពសង្គម ផលប្រយោជន៍សង្គមនិងលើក​កំពស់ជីវភាពរស់នៅសំរាប់ប្រជាជនក៏ត្រូវបានសន្និបាតពិភាគ្សាយ៉ាងផុលផុស
ជ្រាលជ្រៅនិងផ្ដល់មតិកំណត់ទិសដៅដើម្បីសម័យប្រជុំរដ្ឋសភាលើកទី៦ខាងមុខ​ពិភាគ្សាសំរេចចិត្ត។

        អំពីការផ្លាស់ប្តូរថ្មីវិស័យអប់រំនិងបណ្ដុះបណ្ដាល៖ អ្នក​កាសែត Nguyen Dang
Tien បានចាត់ទុកថា​ នោះគឺជាខ្លឹមសារមួយជាយុទ្ធសាស្ត្រ​ផងនិងចាំបាច់ផង។ សន្និបាតលើកទី៨គណៈកម្មាធិការមជ្ឈឹមបានអះអាងថា​ ការ​វិនិយោគសំរាប់អប់រំ គឺជាការវិនិយោគសំរាប់ការអភិវឌ្ឍន៍​ ត្រូវដើរមុនក្នុងបណ្ដាកម្មវិធី​ផែនការអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គម។ ឆ្លើយតបនឹងតម្រូវការបរិមាណផង យកចិត្ត​ទុកដាក់ដល់ការ
លើកកំពស់គុណភាពផង ប្រព័ន្ធអប់រំមានចរិតលក្ខណៈបើកទូលាយ សកម្ម ធានាការតភ្ជាប់រវាងបណ្ដាសម័ត្ថភាពនិងរបៀបបណ្ដុះបណ្ដាល បង្កលក្ខណៈ​
សំរាប់​ការរៀនសូត្រអស់មួយជីវិត កសាងសង្គមរៀនសូត្រ។

        អំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩២៖ ជាភារកិច្ចដ៏សែនសំខាន់របស់​បក្សរដ្ឋនិងប្រព័ន្ធនយោបាយទាំងមូល​ផង។ ពីព្រោះរដ្ឋធម្មនុញ្ញជាឯកសារ​នយោបាយ-កត្តិយុតសារវន្ត ជាច្បាប់ដើមរបស់រដ្ឋសំដៅកែលំអររាល់ទំនាក់ទំនង​សង្គមសំខាន់បំផុត។ នៅដំណាក់កាលប្រវត្តិសាស្ត្រនីមួយៗ ដោយឈរលើចំណុច
ពិសេស ស្ថានភាពនិងការអភិវឌ្ឍន៍របស់ប្រទេសជាតិនោះ​បក្ស រដ្ឋមានការផ្ដួចផ្ដើម​គំនិតស្រាវជ្រាវធ្វើវិសោធនកម្មបំពេញបន្ថែមរដ្ឋធម្មនុញ្ញឲ្យ​សម​ស្របជាមួយចរិត​លក្ខណៈនិងការអភិវឌ្ឍន៍សង្គមនៃដំណាក់កាលប្រវត្តិ​សាស្ត្រនោះ។ សន្និបាត​លើកនេះបន្តប្រមូលផ្ដុំស្រាវជ្រាវ ពិភាគ្សា រួមមតិជាក់ស្ដែងចូលក្នុងជំពូក មាត្រា​នីមួយៗនិងពង្រាងទាំងមូលដើម្បី​គណៈកម្មាធិការពង្រាងធ្វើវិសោធនកម្មសុក្រិដ្ឋ​ដាក់ជូនសម័យប្រជុំលើកទី៦រដ្ឋ​សភាវៀតណាមនិតិកាលទី១៣អនុម័ត។

      សន្និបាតលើកទី៨ក៏ពិភាគ្សាអំពីយុទ្ធសាស្ត្រការពារមាតុប្រទេសក្នុងស្ថានភាព
ថ្មី។​ ទស្សនៈមានចរិត​លក្ខណៈគោលការណ៍របស់បក្សទាំងមូលកងទ័ព​ទាំងមូល
ប្រជាជាតិវៀត​ណាម​ទាំងមូលគឺក្នុងគ្រប់ករណី ត្រូវការពាររឹងមាំនូវឯករាជ្យ​ប្រជាធិបតេយ្យបូរណៈភាព​ដែនដីនៃមាតុប្រទេស ការពារបក្ស រដ្ឋ ប្រជាជននិងរបប ការពារផលប្រយោជន៍​ជាតិ ប្រជាជាតិ ការពារសន្តិសុខនយោបាយសណ្ដាប់ធ្នាប់​
សុវត្ថិភាពសង្គម។ នៅ​ចំពោះមុខរាល់បំរែបំរួលយ៉ាងលឿនស្មុគស្មាញរបស់​នយោបាយសេដ្ឋកិច្ចពិភពលោកនិងដំបន់ពិសេសគឺស្ថានភាពនៅសមុទ្រខាង​កើត
នោះ បក្សនិងរដ្ឋវៀត​ណាម​ជានិច្ចកាលរក្សាទស្សនៈនិងដាក់ចេញរាល់គោល​
នយោបាយឲ្យ​សម​ស្របដើម្បីការពារយ៉ាងរឹងមាំមាតុប្រទេស រក្សារឹងមាំ​បរិយាកាស
សន្តិភាព​ស្ថិរភាពឲ្យការអភិវឌ្ឍន៍នៃមាតុប្រទេស។

        សន្និបាត​លើកទី៨ ​បានមានបណ្ដាសេចក្ដីសម្រេចចិត្តសំខាន់ៗ និងចាំបាច់។ 
ប្រទេសទាំងឡាយកំពុងរស់នៅក្នុងពិភពមួយដែលមានការប្រែប្រួលជារាងរាល់ថ្ងៃ 
ជាប្រចាំម៉ោង ដោយសារការប្រកួតប្រជែងអំពីសេដ្ឋកិច្ច ការរីកចំរើនអំពីវិទ្យាសាស្ត្រ 
បច្ចេកវិទ្យារួមជាមួយបណ្ដាឧបាយកល ខាងយោធា​គំរាមគំហែង​ដល់​ស្ថិរភាព ការ
អភិវឌ្ឍន៍និងបរិយាកាសសន្តិភាព។

        មិនមែនអ្នក​ណាផ្សេងទេ​នោះគឺបក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជន​វៀតណាមទាំងមូលត្រូវប្តេជ្ញាចិត្តបង្កើនអោយបានកម្លាំងពលំផ្ទៃក្នុង កំលាំង​ពលំ​បញ្ញារបស់ប្រជាជាតិ​ទាំងមូល ​និងគ្រឹះដ្ឋានរឹងមាំរបស់របប។ និងសន្និបាត​លើកទី៨
នេះ បានផ្ទុក​នៅក្នុងប្រព័ន្ធខ្លឹមសារលេចធ្លោដ៏​គ្រប់គ្រាន់ ជ្រាលជ្រៅ ពោពេញទៅនៃ
ស្មារតីនោះ៕

ប្រតិកម្មទៅវិញ