សេចក្តីសម្រេចចិត្តគ្រោះថ្នាក់មួយ

Anh Huyen Theo VOV WORLD -
Chia sẻ

(VOVworld) –​ វិបត្តិនយោបាយនៅស៊ីរីមានរបត់ថ្មី បន្ទាប់ពី
រដ្ឋាភិបាលរបស់ ប្រធានាធិបតីស៊ីរី លោក Bashar al-Assad
ជាផ្លូវការត្រូវធ្លាក់ចេញពីសម្ពន្ធ អារ៉ាប់ (AL)​ និង កំលាំង
ប្រឆាំងស៊ីរីត្រូវបានជ្រើសតាំងធ្វើជាតំណាងនៃប្រទេស
នេះក្នុង AL។ ការគាំទ្រដោយចំហរនិងការទទួលស្គាល់ភាគីប្រឆាំងស៊ីរី
ជាសមាជិកពេញសិទ្ធិក្នុង AL ​ត្រូវបានចាត់ទុកជាសេចក្តីសម្រេចចិត្តដ៏
គ្រោះថ្នាក់ដែលធ្វើឲ្យប្រទេសមជ្ឃឹមបូព៌ានេះបន្តធ្លាក់ក្នុងស្ថានភាពអំពើ
ហឹង្សា និងបែកបាក់។    

(VOVworld) –​ ក្រោយពីបញ្ចប់សន្និសីទកំពូលប្រចាំឆ្នាំនៃសម្ព័ន្ធអារ៉ាប់ (AL) បានបញ្ចប់
នៅ រដ្ឋធានី Dohar Qatar នាថ្ងៃទី ២៦ មិនា បណ្ដាថ្នាក់ដឹកនាំ AL បានឯកភាពអនុម័ត
លើសេចក្តីសម្រេចចិត្តអំពីការទទួលស្គាល់តួនាទីជាសមាជិកស្របច្បាប់របស់សម្ព័ន្ធ
ភាពជាតិស៊ីរី (SNC) ជាតំណាងឲ្យសំរាប់ប្រទេសស៊ីរីក្នុង AL ក៏ដូចជាក្នុងអង្គការផ្សេងៗ
ទៀតចំណុះប្លុកនេះ ដល់ពេលណា ការបោះឆ្នោតបង្កើតរដ្ឋាភិបាលថ្មីនឹងត្រូវបានរៀបចំ
ឡើង។ សេចក្តីសម្រេចចិត្តពោលខាងលើបានអះអាងថា៖ “សិទ្ធិរបស់ប្រទេសជាសមា
ជិក AL និមួយៗ គឺ ទទួលបានការជួយឧបត្ថម្ភទាំងខាងហិរញ្ញវត្ថុនិងយោធា ដើម្បីជួ
ឧបត្ថម្ភការតស៊ូរបស់ប្រជាជនស៊ីរីនិងកងទ័ពស៊ីរីសេរី”។ ក្រៅពីនោះ AL ក៏បានដាស់
តឿនបណ្ដាអង្គការតំបន់និងអន្តរជាតិទទួលស្គាល់ SNC គឺជាតំណាងស្របច្បាប់តែ
មួយគត់របស់ប្រជាជនស៊ីរី។ អាចឃើញ ថា៖ នេះគឺជារបត់គ្រោះថ្នាក់មួយ។ ពីព្រោះ
AL បានគាំទ្រវិធានការយោធាសំដៅបញ្ឃប់ជំលោះនៅស៊ីរី ជំនួសឲ្យ ការចរចារ
សន្តិភាព។

សេចក្តីសម្រេចចិត្តគ្រោះថ្នាក់មួយ - ảnh 1
Iប្រធានាធិបតីស៊ីរី Bashar al Assad (Image: Internet)


ភ្លាមមួយរំពេកសេចក្តីសំរេចចិត្តនេះជួបប្រទះនឹងការរិះគន់យ៉ាងខ្លាំងក្លារបស់សហគមន៍
អន្តរជាតិ។ នាថ្ងៃទី២៧មិនា រុស្ស៊ីបានឡើងសម្លេងរិះគន់​សេច​ក្តី​សំរេចចិត្តរបស់សម្ព័ន្ធ
អារ៉ាប់ (AL) ដែលប្រគល់អសនៈសមាជិករបស់ស៊ីរី​ឲ្យសម្ព័ន្ធភាពជាតិប្រឆាំងស៊ីរីនិង
ថ្កោលទោសនោះជាទង្វើខុសច្បាប់និងមិន​ការពារបាន។ នាថ្ងៃដ៏ដែល Damacus បាន
ចោទប្រកាន់ AL បានគាំទ្រលិទ្ធិភេរវកម្មជាមួយសេចក្តីសំរេចចិត្តប្រគល់អសនៈតំណាង
របស់ស៊ីរីនៅអង្គការនេះទៅឲ្យ SNC។ មុននោះលទ្ធផលការស្ទង់មតិដោយក្រុមហ៊ុន
YouGov ដំណើការនិងប្រកាសបានសឲ្យឃើញថាប្រជាជនអាមេរិកនិងអង់គ្លេសប្រឆាំង
ជំទាស់​នឹងការផ្ដើមគំនិតផ្គត់ផ្គងអាវុធឲ្យកំលាំងប៉ះបោរនៅស៊ីរីក៏ដូចជាលទ្ធភាពបញ្ជូន
ទាហានទៅប្រទេសមជ្ឈឹមបូព៌ានេះ។​នេះត្រូវបានចាត់ទុកជាសេចក្តីព្រមានចំពោះនាយក
រដ្ឋមន្ត្រីអង់គ្លេស៍ David Cameron ក្នុងពេលដែលនាសប្ដាហ៍ខាងមុន លោករួមជាមួយ​ប្រធា
នាធិបតី​បារាំង Francois Hollande បានអំពាវនាវឲ្យ សហភាពអឺរ៉ុប (EU) លុបចោលបទ​ហ៊ុំ
ព័ទ​អាវុធចំពោះស៊ីរី សំដៅបើកផ្លូវឲ្យការផ្គត់ផ្គងអាវុធឲ្យកំលាំងប្រឆាំងនៅ​ប្រទេសនេះ។

សេចក្តីសម្រេចចិត្តគ្រោះថ្នាក់មួយ - ảnh 2
ប្រធានភាគឺប្រឆាំង លោក Al Khatib (Image: Internet)


ជាច្បាស់ណាស់ថា ជាមួយសេចក្តីសំរេចចិត្តរបស់ AL ក៏ដូចជាការគិតគូរ​បស់​បណ្ដាមហា
អំណាចលោកខាងលិចសាធារណៈមតិព្រួយបារម្មណ៍ថា​សេណារីអូរប្រហាក់ប្រហែល
ដូចជានៅលីបីកំពុងប្រព្រឹត្តឡើងវិញនៅស៊ីរី។ ប្រធានាធិបតីស៊ីរី Bashar al Assad ត្រូវចាក
ចេញជាប្រការមិនអាចជៀសវាងបានក្នុងអនាគតដ៏​ខ្លី​ខាងមុខ។ ប៉ុន្តែការផ្ទេរប្រគល់
អំណាចប្រព្រឹត្តទៅយ៉ាងម៉េចជាប្រការត្រូវបាន​ពិភាគ្សាក្នុងកាលៈទេសៈនាបច្ចុប្បន្ន។​ ពីព្រោះមុននោះរាល់ការខ្វែងគំនិតរវាងបណ្ដាភាគីក្នុងកំលាំងប្រឆាំងនៅស៊ីរីបានលេច
ឡើងបញ្ហាជាច្រើន។ ជាក់ស្ដែង​ដូចជា​នាថ្ងៃទី២៣មិនានៅទីក្រុង Istabul (ទួរគី) SNC ជ្រើសតាំងលោក​ Ghassan Hitto ធ្វើជានាយករដ្ឋមន្ត្របណ្ដោះអាសន្នដើម្បីកាន់អំណាច
គ្រប់គ្រងបណ្ដាដំបន់​ដែល​កំលាំងជ្រុលនិយមកំពុងកាន់កាប់។​ ប៉ុន្តែប្រការនេះបានធ្វើឲ្យ
បណ្ដាអង្គការ​ជ្រុលនិយមស៊ីរីមិនពេញចិត្តពីព្រោះលោក Hitto ជាពលរដ្ឋអាមេរិកដែល
បាន​កើតនៅស៊ីរីនិងត្រូវបានបរទេសគាំទ្រជួយឧបត្ថម្ភ។

សេចក្តីសម្រេចចិត្តគ្រោះថ្នាក់មួយ - ảnh 3
សន្និសីទកំពូលសម្ព័ន្ធអារ៉ាប (Image: Internet)

ជាងនេះទៅទៀត ក្នុងពេលដែលនាយករដ្ឋមន្ត្រី រដ្ឋាភិបាលជាបណ្តោះអាសន្តមានផែន
ការប្រើប្រាស់កងទ័ពស៊ីរីសេរី ដើម្បីពង្រឹងអំណាចរបស់ខ្លួន និងប្រការនេះត្រូវប្រឈម
មុខនឹងការរិះគន់របស់កម្លាំងប្រឆាំងនានានៅស៊ីរី។ នាពេលនោះ ស្ថានភាពនាបច្ចុប្បន្ន 
របស់ស៊ិរីនៅតែស្ថិតក្នុងភាពទាល់ច្រក់។ នាថ្ងៃទី ២៧ មិនាក្នុងសារលិខិតផ្ញើជូនសន្និសីទ
បណ្ដាថ្នាក់ដឹកនាំ ក្រុម ​BRICS ( រួមមាន ប្រេស៊ីន រុស្ស៊ី ឥណ្ឌា និងអាហ្វ្រីកខាងត្បូង) ​
ប្រធានាធិបតី​ ​​Bashar Al- Assad បានស្នើបណ្ដាប្រទេស BRICS រួមគ្នាសហប្រតិបត្តិការ​រាំងស្កាត់ស្ថានភាពអំពើហឹង្សារ នៅស៊ីរី និងជួយស្វែងរកនាំដំណោះស្រាយ​នយោបាយ
អោយបានជោគជ័យ។ មុននោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki
Moon បានព្រមានថា រដ្ឋាភិបាល​នៃ​បណ្ដាប្រទេសលើពិភពលោក ត្រូវធ្វើសកម្មភាព
យ់ាងឆាប់ៗ ដើម្បីរាំងស្កាត់គ្រោះអាសន្តប្រទេសស៊ីរីត្រូវបំផ្លេចបំផ្លាញទាំងស្រុងដោយ
សង្រ្គាមស៊ីវិល។ ប៉ុន្តែ រហូតមកដល់នាបច្ចុប្បន្ន សាធារណះមតិមិនទាន់ឃើញលេច
ចេញនូវក្តីសង្ឃឹមណាបន្តិចសោះឡើយ៕​


ប្រតិកម្មទៅវិញ