សេចក្តីព្រាងច្បាប់ស្តីពីសមាគមឆ្លើយតបយ៉ាងល្អនូវសិទ្ធិសេរីភាពជាសារវ័ន្តរបស់មនុស្ស

THI HOA
Chia sẻ

(VOVworld)-គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀត
ណាមនីតិកាលទី១៤ នៅក្នុង សម័យប្រជុំលើកទី៣
ក្នុងថ្ងៃទី១២ដល់ថ្ងៃទី២២កញ្ញាឆ្នាំ២០១៦នោះ បាន
ពិភាគ្សាលើ ខ្លឹមសារនៃពង្រាងច្បាប់ស្តីពីសមាគម
សំដៅដាក់ជូនរដ្ឋសភាអនុម័តនិងផ្សព្វផ្សាយជា ធរមាន។ សារនៃសេចក្តី
ព្រាងច្បាប់ស្តីពីសមាគមគឺរដ្ឋធានានិងបង្ករលក្ខណៈងាយស្រួល សម្រាប់
ពលរដ្ឋអនុវត្តសិទ្ធិបង្កើតសមាគមតាមសេចក្តីកំណត់របស់រដ្ឋធម្មនុញ្ញ។

(VOVworld)-គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនីតិកាលទី១៤ នៅក្នុង
សម័យប្រជុំលើកទី៣ក្នុងថ្ងៃទី១២ដល់ថ្ងៃទី២២កញ្ញាឆ្នាំ២០១៦នោះ បានពិភាគ្សា
លើ ខ្លឹមសារនៃពង្រាងច្បាប់ស្តីពីសមាគម សំដៅដាក់ជូនរដ្ឋសភាអនុម័តនិងផ្សព្វ
ផ្សាយជា ធរមាន។ សារនៃសេចក្តីព្រាងច្បាប់ស្តីពីសមាគមគឺរដ្ឋធានានិងបង្ករ
លក្ខណៈងាយស្រួល សម្រាប់ពលរដ្ឋអនុវត្តសិទ្ធិបង្កើតសមាគមតាមសេចក្តី
កំណត់របស់រដ្ឋធម្មនុញ្ញ។

សេចក្តីព្រាងច្បាប់ស្តីពីសមាគមឆ្លើយតបយ៉ាងល្អនូវសិទ្ធិសេរីភាពជាសារវ័ន្តរបស់មនុស្ស - ảnh 1
នាថ្ងៃទី៨និងទី៩កញ្ញាសន្និសិទសមាជិកសមាជិការសភាជំនាញបានពិភាគ្សាលើបញ្ហាមួយចំនួននៃសេចក្តីព្រាងច្បាប់ស្តីពីសមាគម


        សមាគមនានានៅវៀតណាមមានការអភិវឌ្ឍន៍ដោយសម្បូរបែបនិងមានទ្រង់
ទ្រាយធ្វើសកម្មភាពផ្សេងៗគ្នា។​ យោងតាមការស្ថិរតិ រហូតដល់ខែធ្នូឆ្នាំ២០១៤ លើទូ
 ទាំងប្រទេសមានសមាគមចំនួន៥២.៥៦៥ ដែលក្នុងនោះមានសមាគមចំនួន៤៨៣
បានធ្វើសកម្មភាពទូទាំងប្រទេសនិងសមាគមចំនួន ៥២.០៨២ បានដំណើរការសកម្ម
ភាពក្នុងក្របខ័ណ្ឌតំបន់។ មានសមាគមខ្លះត្រូវបានកំណត់ជាអង្គការនយោបាយ
សង្គមនិងអង្គការនយោបាយ សង្គម អាជីព។ រីឯសមាគមមួយចំនួនត្រូវបានចាត់
ទុក ជាអង្គការសង្គម-អាជីព អង្គការសង្គម-មនុស្សធម៌។ សមាគមទាំងអស់កាន់
តែមាន តួនាទីសកម្មក្នុងការពិគ្រោះយោបល់និងបដិវាទនូវគោលមាគ៌ារបស់បក្ស
គោលនយោ បាយច្បាប់របស់រដ្ឋ។

        សិទ្ធិបង្កើតសមាគមរបស់ពលរដ្ឋបានកំណត់ដោយរដ្ឋធម្មនុញ

        វៀតណាមមានសមាគម អង្គការសមាគម សម្ព័ន្ធសមាគមច្រើន ដូច្នេះ គឺ
ដោយសារសិទ្ធិបង្កើតសមាគមត្រូវបានចាត់ទុកជាសិទ្ធមួយក្នុងចំណោម​សិទ្ធិជា
 សារវ័ន្តរបស់ពលរដ្ឋដែលរដ្ឋវៀតណាមបានចែងច្បាស់ក្នុងរដ្ឋធម្មនុញ។ ជាក់ស្តែងគឺ
 ក្នុងប្រការទី១០នៃរដ្ឋធម្មនុញ្ញដំបូងនាឆ្នាំ១៩៤៦បានលើកច្បាស់ថា “ពលរដ្ឋវៀត
ណាម មានសេរីភាពបញ្ចេញមតិ សេរីភាពបោះពុម្ភផ្សាយ សេរីភាពចាត់ចែងសមា
គម សេរី ភាពខាងសាសនា សេរីភាពធ្វើដំណើរក្នុងនិងចេញទៅបរទេស”។ប្រការ
ទី២៥ រដ្ឋធម្ម នុញ្ញឆ្នាំ១៩៥៩ បានចែងថា៖ “ពលរដ្ឋវៀតណាមប្រជាធិបតេយ្យសា
ធារណរដ្ឋមានសេរី ភាពបញ្ចេញមតិ សារព័ត៌មាន បង្កើតសមាគមនិងធ្វើបាតុកម្ម។
​រដ្ឋធានាលក្ខណៈខាង សំភារៈចាំបាច់ដើម្បីពលរដ្ឋអាចទទួលបានសិទ្ធិទាំងអស់
នោះ”។ រីឯប្រការទី២៥ រដ្ឋ ធម្មនុញ្ញឆ្នាំ២០១៣បានអះអាងថា “ពលរដ្ឋមានសេរី
ភាពបញ្ចេញមតិ សេរីភាពសារ ព័ត៌មាន ទាក់ទង់ផ្ទាល់ជាមួយព័ត៌មាន បង្កើតសមា
គមនិងធ្វើបាតុកម្ម”។ មិនត្រឹមតែ ប៉ុណ្ណោះ រដ្ឋវៀតណាមបានធានានិងការពារសិទ្ធិ
បង្កើតសមាគមតាមប្រការទី២២ នៃអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិនយោបាយនិង
សិទ្ធិរដ្ឋប្បវេណីឆ្នាំ១៩៦៦  ក្នុងនោះលើកច្បាស់ ថា “នរណាក៏មានសិទ្ធិបង្កើតសមា
គមដោយសេរី ព្រមទាំងការបង្កើតនិងចូលរូមសម្ព័ន្ធ ក្រុ​មហ៊ុននានាដើម្បីការងារ
ផលប្រយោជន៍របស់ខ្លួន ”។

សេចក្តីព្រាងច្បាប់ស្តីពីសមាគមឆ្លើយតបយ៉ាងល្អនូវសិទ្ធិសេរីភាពជាសារវ័ន្តរបស់មនុស្ស - ảnh 2
មហាសន្និបាតតំណាងសមាគមអាជីវករវ័យក្មេងហាណូយលើកទី៦ (រូបថតៈ hanoimoi)


        រដ្ឋបង្កើតលក្ខណៈងាយស្រួលដើម្បីពលរដ្ឋមានសេរីភាពបង្កើត
សមាគម

        តាមការកសាងច្បាប់ជាក់ស្តែងនៅប្រទេសមួយចំនួនលើពិភពលោកសរឲ្យ
ឃើញនូវទំនាក់ទំនងរវាងសិទ្ធិបង្កើតសមាគមនិងបញ្ហាគ្រប់គ្រងរដ្ឋអំពីបញ្ហាសមា
គម ជាបញ្ហាគ្រឹះនៃច្បាប់ស្តីពីសមាគម ។ ពាក់ព័ន្ធនឹងបញ្ហានេះ សេចក្តីព្រាងច្បាប់
ស្តីពី សមាគមបានកំណត់យ៉ាងតឹងរឹងអំពីបញ្ហាចុះឈ្មោះបង្កើតសមាគម និងអនុ
ម័តលើ លក្ខន្តិកៈសមាគម។ ការដែលពង្រាងច្បាប់ស្តីពីសមាគមបានជំនួសកន្សោម
ពាក្ស “សូមការអនុញ្ញត្តបង្កើតសមាគម” ដោយកន្សោមពាក្ស “ចុះឈ្មោះបង្កើត
សមាគម” គឺ គូសសញ្ញានៃការផ្លាស់ប្តូរធំក្នុងសតិអារម្មណ៍កសាងច្បាប់។ តាមនោះ
 រដ្ឋបង្កើតឡើងរបៀង ច្បាប់ល្អជាង ដើម្បីប្រជាជនអនុវត្តសេរីភាពបង្កើតសមា
គម។​ប្រការនេះក៏បានសម្តែង នូវតួនាទីសំខាន់របស់សមាគមនានាក្នុងការអភិ
វឌ្ឍន៍របស់សង្គម។

        បន្តយកចិត្តទុកដាក់លើសិទ្ធិសេរីភាពជាសារវ័ន្តរបស់មនុស្ស

        ពង្រាងច្បាប់ស្តីពីសមាគម ដោយក្រសួងមហាផ្ទៃចងក្រងនោះមាន៨ជំពូក
៣៦មាត្រាដោយបង្ហាញនូវទស្សនរបស់រដ្ឋវៀតណាមអំពីតួនាទីរបស់សមាគម អង្គ
 ការសង្គម  មហាជន ព្រមទាំងអនុវត្តជាក់ស្តែងនូវរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ស្តីពីតួនាទី​
របស់អង្គការសង្គម សមូហភាព។ ការដែលរដ្ឋសភានីតិកាលទី១៣បានកសាងច្បាប់
 ស្តីពីសមាគមគឺសំដៅធានានិងការពារឲ្យល្អថែមទៀតសិទ្ធិរបស់ម​នុស្ស សិទ្ធិបង្កើត
សមាគមរបស់រដ្ឋធម្មនុញ្ញឆ្នាំ២០១៣និងអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិនយោបាយនិង
ស៊ីវិលដែលវៀតណាមបានចូលរួម៕

ប្រតិកម្មទៅវិញ