សេចក្តីប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយការផ្លាស់ប្តូរថ្មីនិងភាពច្នៃប្រឌិត

Chia sẻ

(VOVWORLD) -  សេចក្តីព្រាងរបាយការណ៍នយោបាយដាក់ជូនមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី ១៣ បានសង្កត់ធ្ងន់លើការផ្លាស់ប្តូរជាមូលដ្ឋាននៃសេដ្ឋកិច្ចវៀតណាមទៅជាគំរូកំណើនដោយផ្អែកលើការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពរាល់ប្រភពធនធាន វិទ្យាសាស្ត្របច្ចេកវិទ្យាជឿនលឿន និងការច្នៃប្រឌិតថ្មី។ ប្រការនេះបង្ហាញពីបំណងប្រាថ្នារបស់បក្ស រដ្ឋនិងប្រជាជនវៀតណាមដែលចង់នាំប្រទេសជាតិអភិវឌ្ឍន៍ឡើងកម្រិតថ្មី។

សេចក្តីប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយការផ្លាស់ប្តូរថ្មីនិងភាពច្នៃប្រឌិត - ảnh 1អ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត Tran Du Lich

អ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត Tran Du Lich បានចាត់ទុកថា៖ ការផ្លាស់ប្តូរខឿនសេដ្ឋកិច្ច ដោយផ្អែកលើការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ប្រភពធនធាន វិទ្យាសាស្ត្របច្ចេកវិទ្យាជឿនលឿននិងការច្នៃប្រឌិត ដែលត្រូវបានមហាសន្និបាតបក្សលើកទី ១១ ដាក់ចេញនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០១១-២០២០។ នៅក្នុងមហាសន្និបាតបក្សលើកទី ១២ យុទ្ធសាស្រ្តនេះ ត្រូវបានអនុវត្តន៍ជាក់ស្តែង ដោយឈរលើមូលដ្ឋាននិន្នាការអភិវឌ្ឍន៍រួមនៃសម័យកាល។ យោងតាមលោកបណ្ឌិត Tran Du Lich ចាប់ ពីខែមិថុនាឆ្នាំ ២០២០ រដ្ឋាភិបាលវៀតណាមមានកម្មវិធីឌីជីថលខឿនសេដ្ឋកិច្ចទាំងមូល ក្នុងដំណាក់កាល ២០២០-២០៣០។ ក្នុងនោះ គោលដៅដល់ឆ្នាំ ២០២៥ សេដ្ឋកិច្ចរបស់វៀតណាមនឹងដំណើរការដោយឈរលើមូលដ្ឋានឌីជីថល ហើយនេះជាសសរស្តម្ភសំខាន់នៃបដិវត្តឧស្សាហកម្ម ៤.០។ ដើម្បីសម្រេចបានប្រការនេះ ចាំបាច់ត្រូវមានការផ្លាស់ប្តូរផ្នត់គំនិតអភិវឌ្ឍន៍៖ “សូមលើកឧទាហរណ៍ពីផ្នត់គំនិតនៃការគ្រប់គ្រង។ នោះគឺធ្វើយ៉ាងម៉េចដើម្បីបង្កើតលក្ខខ័ណ្ឌសម្រាប់ការច្នៃប្រឌិតកាន់តែច្រើន។ យ៉ាងណាមិញ ការគ្រប់គ្រងរដ្ឋគឺ ជួយបង្កើនភាពច្នៃប្រឌិត ពុំមែនជាការកាត់បន្ថយវានោះឡើយ។ ជាមួយគ្នានោះ ជួយអង្គភាពអាជីវកម្មផ្សារភ្ជាប់ការច្នៃប្រឌិត បច្ចេកវិទ្យាជាមួយនឹងការផ្លាស់ប្តូរឌីជីថល ហើយបន្ទាប់មកជួយសម្រួលដល់ការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី តាមរយៈគោលនយោបាយឧបត្ថម្ភ”

ដើម្បីផ្លាស់ប្តូរថ្មី ជំរុញភាពច្នៃប្រឌិតស្របតាមគោលមាគ៌ា គោលការណ៍ណែនាំរបស់បក្សនិងរដ្ឋ វៀតណាមចាំបាច់ត្រូវកសាងប្រព័ន្ធអេកូឡូស៊ី ដើម្បីកៀរគរប្រភពធនធានសម្ភារៈរបស់ប្រជាជននិងអង្គភាពអាជីវកម្ម។ ឈរនៅលើមូលដ្ឋាននោះ នឹងបង្កើតបរិយាកាសងាយស្រួលសម្រាប់អង្គភាពអាជីវកម្មនិងប្រជាជននិងនរចិត្តប្រតិបត្តិការងារ។ ប្រព័ន្ធអេកូឡូស៊ីបង្កើតឱកាសសម្រាប់ការអនុវត្ត ការរៀនសូត្រ និងសមភាព ។ សមភាពមានន័យថា សមភាពនៅក្នុងគោលនយោបាយ សមភាពក្នុងការអភិក្រមប្រភពដើមទុនដើម្បីអនុវត្តការច្នៃប្រឌិត។ លទ្ធផលទទួលបានពីការច្នៃប្រឌិតនឹងពឹងផ្អែកលើផលិតភាពការងាររបស់សហគ្រាសនីមួយៗ។ អ្នកជំនាញហិរញ្ញវត្ថុ Nguyen Xuan Bieu បានវាយតម្លៃថា៖ “បក្សដឹកនាំហើយបានប្រមូលផ្តុំចំណេះដឹងរបស់មនុស្សលោក។ ពីគោលមាគ៌ាដែលមានស្តង់ដា ហើយរដ្ឋាភិបាលត្រូវតែបង្កើតស្ថាប័នជាក់លាក់និងបង្កើតប្រព័ន្ធអេកូឡូស៊ីដែលក្នុងនោះសមាសភាពសេដ្ឋកិច្ចនីមួយៗ ប្រជាជនម្នាក់ៗ មានឱកាសបញ្ចេញមតិ បង្កើតភាពច្នៃប្រឌិតក្នុងប្រព័ន្ធអេកូឡូស៊ីនោះ។ នៅពេលបង្កើតបានបរិយាកាសធ្វើការងាយស្រួល ជាពិសេសមានសុវត្ថិភាពខាងច្បាប់ ពោលគឺប្រទេសជាតិនឹងមានការអភិវឌ្ឍជាពុំខាន”

បើនិយាយពីភាពច្នៃប្រឌិតវិញ ប្រជាជននិងអង្គភាពអាជីវកម្មមានលំហរសេរីជាច្រើនហេតុដូច្នេះ ការដែលមហាសន្និបាតលើកទី ១៣ របស់បក្ស បន្តអះអាងថា សេដ្ឋកិច្ចឯកជនគឺជាកម្លាំងចលករសម្រាប់ការអភិ វឌ្ឍសេដ្ឋកិច្ចគឺត្រឹមត្រូវ។ យោងតាមលោក Huynh Van Minh អតីតប្រធានសម្ព័ន្ធសមាគមសហគ្រាសទីក្រុងហូជីមិញថា ប្រភពសំខាន់ពីរនៃសេដ្ឋកិច្ចវៀតណាមគឺសហគ្រាសក្នុងប្រទេសនិងសហគ្រាសដែលមានទុនវិនិយោគបរទេស (FDI) ក្នុងនោះ សហគ្រាសក្នុងប្រទេសភាគច្រើនគឺជាឯកជន។ តាមនោះ ដើម្បីជំរុញការអភិវឌ្ឍនៃសមាសភាពសេដ្ឋកិច្ចទាំងនេះ ចាំបាច់ណាស់ក្នុងការបង្កើតយន្តការថ្មី៖ “ខ្ញុំគិតថាយន្តការត្រូវតែមានលក្ខណៈច្នៃប្រឌិត ត្រូវតែមានលក្ខណៈសមស្រប ហើយបង្កលក្ខណៈងាយស្រួលសម្រាប់សមាសភាពសេដ្ឋកិច្ចតូចនិងមធ្យម ជាពិសេសយើងមានខ្នាតមីក្រូទៀតផង។ បន្ទាប់មកមានសេដ្ឋកិច្ចចាប់ផ្តើមអាជីវកម្ម យើងគួរតែយកចិត្តទុកដាក់ ទាំងខាងស្មារតីនិងខាងសំភារៈ។ ពោលគឺត្រូវមានមនសិការនិងការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ទើបមានកម្លាំងចលករសម្រាប់បង្កើតទ្រព្យសម្បត្តិថ្មី”

រាល់ជោគជ័យឬបរាជ័យគឺមនុស្សជាកត្តាសម្រេចកំណត់។ បញ្ហាមនុស្សនៅតែបន្តត្រូវបានសង្កត់ធ្ងន់នៅក្នុងសេចក្តីព្រាងនៃមហាសន្និបាតបក្សលើកទី ១៣។ មានន័យថា កម្មាភិបាលនោះត្រូវមាន “គុណធម៌” និង “ទេពកោសល្យ” គ្រប់គ្រាន់។ លោក Nguyen Huu Chau សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់សង្គមនិងវប្បធម៌នៃមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានឲ្យដឹងថា ដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិនោះ ចាំបាច់ត្រូវកសាងជួរកម្មាភិបាលដែលមានប្រាថ្នាចង់ផ្លាស់ប្តូរថ្មីនិងផ្នត់គំនិតច្នៃប្រឌិតថ្មី។

“ដោយស្មារតីដែលយើងរួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ច ប៉ុន្តែជួរកម្មាភិបាលទាមទារឲ្យមានសីលធម៌ ហើយត្រូវស្មោះត្រង់នឹងលិទ្ធិម៉ាក្ស - លេនីន សតិអារម្មណ៍ហូជីមិញនិង សង្គមនិយម។ ចំពោះទេពកោសល្យ ចាំបាច់ត្រូវយល់ពីបច្ចេកវិទ្យាព័ត៌មាន អំពីការផ្លាស់ប្តូរថ្មីនិងច្នៃប្រឌិត។ ក្នុងស្ថានភាពបច្ចុប្បន្នទាមទារឲ្យកម្មាភិបាលម្នាក់ៗ ត្រូវចាត់ទុកប្រជាជនជាឬសគល់ហើយត្រូវជិតស្និទ្ធិនិងប្រជាជនជានិច្ច”។

ជំរុញការផ្លាស់ប្តូរថ្មី ការច្នៃប្រឌិត ការផ្ទេរប្តូរនិងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានូវវិទ្យាសាស្ត្របច្ចេកវិទ្យា កសាងនិងពង្រីកតម្លៃវប្បធម៌ កម្លាំងពលំរបស់ប្រជាជនវៀតណាម ក្នុងនោះ កត្តាមនុស្សនឹងកំណត់ការច្នៃប្រឌិត។ នេះគឺជាកត្តាសំខាន់មួយក្នុងការដើរតួនាទីជាគ្រឹះដើម្បីនាំប្រទេសវៀតណាមឈានដល់កំពស់ថ្មីក្នុងបដិវត្តឧស្សាហកម្ម ៤.០៕

ប្រតិកម្មទៅវិញ