(VOV)_នាថ្ងៃទី១៩កុម្ភះ កងទ័ពអ៊ីរ៉ាក់បានចាប់ផ្តើមដំណាក់កាលថ្មី ក្នុងយុទ្ធនា
ការដណ្ដើមការកាន់កាប់Mosulឡើងវិញ បន្ទាប់ពីពេលបើកការវាយប្រហារថ្មី ដណ្តើម
បានតំបន់ភាគខាងលិច ទីក្រុងMosul ពីពួកឥស្លាមស្វ័យប្រកាស (IS)។ប៉ុន្តែ ដើម្បីវាយ
បណ្ដេញ IS អោយចេញពីកំពែងចុងក្រោយនេះ ជាប្រការមិនងាយស្រួលទេ ដោយសារ
នៅទីនេះមានជនស៊ីវិលជាច្រើន។
|
វាយប្រហារនៅខាងលិច Mosul៖ដំណាក់កាលសំខាន់ដើម្បីបណ្ដេញ IS ចេញពីប្រទេសអ៊ីរ៉ាក់ |
Mosul ជាទីក្រុងធំទីពីររបស់អ៊ីរ៉ាក់ចំងាយពីរដ្ឋធានី Baghdad គឺជាង៤០០គីឡូ
ម៉ែត្រ និងមានទីតាំងយុទ្ធសាស្ត្រដ៏សែនសំខាន់ តភ្ជាប់ភូមិភាគខាងជើងអ៊ីរ៉ាក់ ជា
មួយភាគខាងកើតស៊ីរី។ចាប់ពីពេលដែល IS កាន់កាប់នាខែមិថុនាឆ្នាំ២០១៤មក
Mosul បានក្លាយទៅជាកំពែងស្នូលរបស់កងកម្លាំងនេះនៅអ៊ីរ៉ាក់។
រហូតមកដល់ពេលនេះ យុទ្ធនាការដណ្ដើម Mosul ឡើងវិញ (ដែលបានអនុវត្ត
ពីខែតុលាឆ្នាំ២០១៦មក) របស់កងកម្លាំងអ៊ីរ៉ាក់ដោយមានការជួយឧបត្ថម្ភពីកង
ទ័ពចម្រុះ ដោយអាមេរិកដឹកនាំ បានបណ្ដេញជនប្រដាប់អាវុធ IS ចេញពីតំបន់
ភាគខាងកើត របស់ទីក្រុងនេះ។ ភេរវករជាង១៥០០នាក់ត្រូវសម្លាប់ ក្នុងរយៈពេល
៤ខែកន្លងទៅ។ នាបច្ចុប្បន្ន តំបន់ភាគខាងលិចទីក្រុង Mosul ជាតំបន់ប្រមូលផ្តុំ
ប្រជាជនច្រើនបំផុត មិនទាន់បានរំដោះនៅឡើយទេ។ ព្រំដែនរវាងភាគីទាងពីរគឺ
ទន្លេ Tigris។
កងទ័ពអ៊ីរ៉ាក់កំពុងមានប្រៀបខ្លាំងជាងនៅលើសមរភូមិ
យុទ្ធនាការដើម្បីទទួលបានតំបន់ភាគខាងលិចនៃក្រុង Mosul នោះទទួលបាន
លទ្ធផលវិជ្ជមានជាច្រើន។ តិចជាងមួយសប្តាហ៍ បន្ទាប់ពីការចាប់ផ្តើមយុទ្ធនាការ
នេះ បណ្ដាកងកម្លាំងពិសេសរបស់អ៊ីរ៉ាក់ បានគ្រប់គ្រងតំបន់ទូលភ្នំយុទ្ធសាស្រ្ត Abu
Saif ដែលអាចគ្របដណ្តប់ព្រលានយន្តហោះ Mosul និងផ្លូវ Hamam AL Alil ដែល
ជាផ្លូវសំខាន់ ចូលទៅក្នុងទីក្រុងនេះ។ ដោយមានឧត្តមភាពនេះ បណ្ដាកងកម្លាំង
អ៊ីរ៉ាក់ បានកំពុងបង្កើតផែនការវាយប្រហារធំមួយតម្រង់ទៅលើព្រលានយន្តហោះ
Mosul។ ប៉ុន្តែ បើយោងតាមអ្នកជំនាញការថា៖ នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ យុទ្ធ
នាការនេះអាចនឹងមានភាពស្មុគស្មាញដោយសារតាមដងផ្លូវនៅតំបន់ភាគខាង
លិច Mosul គឺតូចចង្អៀត ធ្វើឱ្យរថពាសដែកពិបាកចូលក្នុង។ ទន្ទឹមនឹងនេះ ក្រុម
មន្រ្តីអាមេរិកបាននិយាយថា៖នៅមានជនប្រដាប់អាវុធចំនួន ២.000 នាក់ របស់IS
នៅតំបន់ភាគខាងលិចនៃទីក្រុង Mosul នេះ កំពុងការពារកំពែង ចំពោះការវាយ
ប្រហារជាទ្រង់ទ្រាយធំរបស់កងកម្លាំងសន្តិសុខអ៊ីរ៉ាក់។ ក្នុងពេលជាមួយគ្នានោះ
របាយការណ៍របស់អង្គការសហប្រជាជាតិ នាចុងឆ្នាំ ២០១៦ថា៖IS អាចរក្សាទុក
ព្រមទាំងអនុវត្តការវាយប្រហារដោយជាតិគីមីនៅទីក្រុង Mosul ។
ហានិភ័យវិបត្តិមនុស្សធម៌
យុទ្ធនាការដណ្ដើម Mosul ឡើងវិញនេះបានអូសបន្លាយក្នុងរយៈពេលជាង
ជាង៤ ខែនេះបាននាំអោយ IS រងការខូចខាតយ៉ាងខ្លាំងប៉ុន្តែវាក៏បណ្ដាលអោយ
ប្រជាជននៅ Mosul ធ្លាក់ចូលក្នុងវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ ដោយសារកង្វះអគ្គីស
នីអាហារទឹកផឹកយ៉ាងខ្លាំង។ នាបច្ចុប្បន្ន ជោគវាសនារបស់ជនស៊ីវិលចំនួន ៧៥
ហ្មឺននាក់នៅទីក្រុង Mosul ជាការយកចិត្តទុកដាក់ច្រើនចំពោះកងកម្លាំងអ៊ីរ៉ាក់
ផ្សេងៗ
យុទ្ធនាការយោធាដែលបានកងទ័ពអ៊ីរ៉ាក់ អនុវត្តនៅភាគខាងលិចទីក្រុង
Mosul ពុំបានបញ្ជាក់កាលបរិច្ឆេទបញ្ចប់នៅ។ ប្រការនេះបង្ហាញអោយឃើញនូវ
ភាពស្មុគស្មាញ នៃបំរ៉ែបំរួលមិនអាចព្យាករណ៍បាន ក្នុងការប្រយុទ្ធប្រឆាំងនឹង
IS ។ ប៉ុន្តែចំពោះប្រៀបខ្លាំងនានា នៅលើសមរភូមិនៃកងទ័ពអ៊ីរ៉ាក់ ថ្ងៃដែលប្រ
ជាជន Mosul រួចផុតទាំងស្រុងពីការគ្រប់គ្រងរបស់ក្រុម IS នេះគឺមិននៅឆ្ងាយ
ដែរ។ ប្រការនេះក៏មានន័យថាយុទ្ធនាការដណ្ដើម Mosul ឡើងវិញនេះនឹងទទួល
បានជោគជ័យ៕