|
វៀតណាមរួមវិភាគទានបង្កើនតួនាទីរបស់ASEAN |
Vovworld-លទ្ឋផលធំបំផុតនៃ សន្និសីទកំពូល ASEANលើកទី២១លើកនេះ
គឺបណ្តាថ្នាក់ដឹកនាំ ASEANបានប្តេជ្ញាចិត្តជំរុញដំណើរការកសាងសហគមន៍
ASEAN នាឆ្នាំ២០១៥ សំរេចត្រូវល្បឿននិងបណ្តាបទដ្ឋានដែលបានលើកឡើងក្នុងសរសរនិមួយៗនៃហគមន៍ជាពិសេសសរសរសេដ្ឋកិច្ច។ តាមនោះASEAN ត្រូវប្រមូលផ្តុំទៅលើការអភិវឌ្ឍន៍ស្មើគ្នា និងរឹងមាំបង្រួញគំលាតអភិវឌ្ឍន៍នៅ
ក្នុងដំបន់ និងធ្វើឲ្យ ASEAN ក្លាយទៅជាទីផ្សារតែមួយគត់ដែលមានសមត្ថភាព
ប្រកួតប្រជែងខ្ពស់ព្រមទាំងធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចសកល។ បណ្តា
ថ្នាក់ដឹកនាំ ASEAN ក៍បានបញ្ជាជំរុញខ្លាំងការតភ្ចាប់នៅក្នុងដំបន់មុនបង្អស់គឺក្នុង
ASEAN បន្ទាប់នោះគឺបើកទូលាយទៅដំបន់អាស៊ីបូព៌ា។
ក្នុងសន្និសីទលើកនេះបណ្ដាថ្នាក់ដឹកនាំអាស៊ានបានអះអាងនូវការបន្តពង្រីក តួនាទីស្នូលរបស់អាស៊ាន ក្នុងការធានាបរិយាកាសសន្តិភាពស្ថិរភាពសន្តិសុខ
និងអភិវឌ្ឍន៍ក្នុងតំបន់ក៏ដូចជាកិច្ចសហប្រតិបត្តិការនិងទិសដៅដោះស្រាយ
បញ្ហាក្នុងតំបន់។ ស្តីពីប្រការនេះ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក
Pham Binh Minh បានឲ្យដឹងថា៖
“សន្និសីទលើកនេះបានអនុម័ត្តលើសេចក្តីថ្លែងការណ៍សំខាន់មួយចំនួន
ក្នុងនោះ មានសេចក្តីថ្លែងការណ៍ ភ្នំពេញ ស្តីអំពីសិទ្ធិមនុស្ស។ អាស៊ាននិងចិន
បានអនុម័ត្ត លើចសេចក្តីថ្លែងការណ៍រំលឹកខួបអនុស្សារវរីយ៍លើកទី ១០ ឆ្នាំនៃ
ការអនុវត្តសេចក្តីថ្លែងការស្តីពីការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត
(DOC)។ បណ្ដាថ្នាក់ដឹកនាំអាស៊ានក៏បានឯកភាពអំពីការបង្កើតវិទ្យាស្ថាន
សន្តិភាពសម្រុះ សម្រួល ដែលបង្ហាញនូវគោលបំណងកសាងតំបន់អាស៊ាន
សន្តិភាព ស្ថិរភាព។ ទន្ទឹមនឹងនោះបណ្ដាថ្នាក់ដឹកនាំអាស៊ានក៏អនុម័តលើ
សេចក្តីថ្លែងការជាច្រើនជាមួយដៃគូររបស់អាស៊ានដូចជាចិនអាមេរិកជប៉ុនលើវិស័យកិច្ចសហប្រតិបត្តិការសមុទ្រទេសចរណ៍គមនាគមន៍និងដឹកជញ្ជូន
ផងដែរ។”
|
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh |
គណៈប្រតិភូវៀតណាមដឹកនាំដោយនាយករដ្ឋមន្ត្រី Nguyen Tan Dung ចូល
រួម សន្និសីទលើកនេះ ដោយមានទិសស្លោកថា៖ វៀតណាមយកចិត្តទុកដាក់
និង សកម្មរួមវិភាគទានក្នុងការបង្កើនតួនាទីស្នូលនិងកិច្ចសហប្រតិបត្តិការក្នុង
ប្លុកអាស៊ាន ក៏ដូចជាកសាងអាស៊ានសាមគ្គីភាពរឹងមាំ បើកទូលាយទំនាក់ទំនង
សហប្រតិបត្តិការជាមួយបណ្ដាដៃគូរ ដើម្បីសន្តិភាពស្ថិរភាពនិងកិច្ច
សហប្រតិបត្តិការក្នុងតំបន់។ រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh ឲ្យដឹង
ថែមទៀតថា៖
“យើងរួមជាមួយបណ្ដាប្រទេសអាស៊ានរួមវិភាគទានទៅក្នុងការកសាង
គោលការណ៍ប្រតិបត្តិ ធ្វើយ៉ាងម៉េចដើម្បីអាស៊ានមានក្រមប្រតិបត្តិក្នុងការរក្សា
សន្តិភាពរបស់ដំបន់ ក៏ដូចជាលើបណ្ដាវិស័យសេដ្ឋកិច្ចសង្គមវប្បធម៍ផ្សេងៗ។
យើងបានរួមចំណែកទៅក្នុងការរក្សាបរិយាកាសសន្តិភាព ស្ថិរភាពនៅដំបន់
អាស៊ី-អាគ្នេយ៍និងពិសេសគឺដំបន់សមុទ្រខាងកើត។ យើងរួមចំណែកកសាង
សេចក្តីថ្លែងការណ៍របស់អាស៊ានជាមួយចិន សេចក្តីថ្លែងការណ៍រំលឹកខួបលើក
ទី១០ឆ្នាំ DOC និងការដែលបណ្ដាប្រទេសគាំទ្រអាស៊ាននិងចិនរួមគ្នាអនុវត្ត
សេចក្តីថ្លែងការណ៍ អំពី DOC។”
ក្រៅពីនោះនៅក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏មានការ
ជួបសន្ទនាទ្វេភាគីជាមួយដៃគូរនានាក្នុងដំបន់ទៀតផង។ តាមរយៈបណ្ដាការ
ជួបសន្ទនានេះ ទំនាក់ទំនងរវាងវៀតណាមជាមួយបណ្ដាប្រទេសដៃគូរត្រូវបាន
បន្តបង្កើនឲ្យកាន់តែស៊ីជម្រៅនិងជាក់ស្ដែងជាងទៀត។
សន្និសីទកំពូលអាស៊ានលើកទី២១និងបណ្ដាសន្និសីទទាក់ទិន បានបន្សល់
ទុកនូវរបត់ពិសេសចំពោះវៀតណាម ពីព្រោះនៅសន្និសីទលើកនេះ ថ្នាក់ដឹកនាំអាស៊ានបានសំរេចចិត្តតែងតាំងអនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Le
Luong Minh កាន់ដំណែងអគ្គលេខាធិការអាស៊ានអណត្តិ៥ឆ្នាំ (២០១៣-
២០១៧)។ នោះគឺអគ្គលេខាធិការវៀតណាមដើមដំបូងនៅអង្គការអាស៊ាន។
ប្រការនេះ បានបង្ហាញនូវតួនាទីរបស់វៀតណាមក៏ដូចជាទំនុកទុកចិត្តរបស់
ប្រទេសសមាជិកអាស៊ានចំពោះវៀតណាម។
ជោគជ័យរួមរបស់សន្និសីទកំពូលអាស៊ានលើកទី២១ នៅរាជធានីភ្នំពេញ-
កម្ពុជា ជាថ្មីម្ដងទៀតអះអាងនូវជំនឿជាក់អំពីអាស៊ានមួយសហប្រតិបត្តិការ
តភ្ជាប់សមាហរណកម្មស៊ីជម្រៅ និងចូលរួមសកម្មជាងទៅក្នុងបណ្ដាបញ្ហា
សកល។ ព្រឹត្តិការណ៍ថ្នាក់ដឹកនាំអាស៊ានទទួលបានការឯកភាព អំពីការបោះ
ជំហានជាក់ស្ដែងសំដៅកសាងសហគមន៍អាស៊ានមួយខ្លាំងមាំមួនតភ្ជាប់ជិត
ស្និទ្ធ ប្លុកនយោបាយឯកភាពមួយ។ និងក្នុងនោះមានការខំប្រឹងប្រែងនិងរួម
វិភាគទានធំធេងរបស់វៀតណាមសមាជិកសកម្មមានការទទួលខុសត្រូវ៕