អាស៊ាននិងចិនអះអាង នូវការបន្តអនុវត្ត DOC

Chia sẻ

(VOVworld) – នាថ្ងៃទី ១៩ វិច្ឆិកា នៅរាជធានី ភ្នំពេញ
កម្ពុជាថ្នាក់ដឹកនាំនៃបណ្ដា ប្រទេសជាសមាជិកអាស៊ាន
និងចិនបានរំលឹកខួបអនុស្សារវរីយ៍លើកទី ១០ ទិវា ចុះហេត្ថលេខាលើសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិ
សំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC)។

(VOVworld) – នាថ្ងៃទី ១៩ វិច្ឆិកា នៅរាជធានី ភ្នំពេញ កម្ពុជាថ្នាក់ដឹកនាំនៃបណ្ដា ប្រទេសជាសមាជិកអាស៊ាននិងចិនបានរំលឹកខួបអនុស្សារវរីយ៍លើកទី ១០ ទិវា ចុះហេត្ថលេខាលើសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រ
ខាងកើត (DOC)។ សន្និសីទបានចេញសេចក្តីថ្លែងការរួម ដែលអះអាងនូវការឯក
ភាពបន្តគោរពស្មារតីនិងរាល់គោលការណ៍របស់ DOC សំដៅរួមចំណែកជំរុញ
សន្តិភាព មិត្តភាព ទំនុកទុកចិត្តនិងកិច្ចសហប្រតិបត្តិការ រវាងបណ្ដាប្រទេសជា
សមាជិកអាស៊ាននិងចិន។ បណ្ដាថ្នាក់ដឹកនាំអាស៊ាននិងចិនបាន អះអាងថា៖ នឹង
បន្តអនុវត្ត DOC យ៉ាងពេញលេញនិងមានប្រសិទ្ធភាព បង្កើនកិច្ចសហប្រតិបត្តិការ
សន្តិសុខលើសមុទ្រ លើកទឹកចិត្តភាគីទាក់ ទងដោះស្រាយជំលោះដោយសន្តិវិធី ដោយឈរលើបណ្ដាគោលការណ៍សារវន្ត នៃច្បាប់អន្តរជាតិ រួមមាន អនុសញ្ញា
ច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ៕

អាស៊ាននិងចិនអះអាង នូវការបន្តអនុវត្ត DOC - ảnh 1
ចិនបន្តគោរពស្មារតីនិងរាល់គោលការណ៍របស់ DOC សំដៅរួមចំណែក ជំរុញសន្តិភាព មិត្តភាពនៅ សមុទ្រខាងកើត (Image: Internet)


ប្រតិកម្មទៅវិញ