(VOVworld)-ប្រធានាធិបតីសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់លោក Hassan Rouhani កំពុង
មានដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋ
លោក Tran Dai Quang ។ ដំណើរទស្សនកិច្ចវៀតណាមក្នុងថ្ងៃទី៥និងទី៦តុលានេះ
សំដៅជម្រុញទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាងដៃគូប្រពៃណីទាំងពីរ រួម
ចំណែកបង្កើនថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមជាមួយអ៊ីរ៉ង់
ក្នុងស្ថានភាពថ្មីព្រមទាំងបើកចេញទំព័រថ្មីសម្រាប់ទំនាក់ទំនងមិត្តភាពប្រពៃណីនិង
កិច្ច សហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-អ៊ីរ៉ង់ផងដែរ។
|
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងប្រធានាធីបតីអ៊ីរ៉ង់ លោក Hassan Rouhani ក្នុងពីធីទទួល |
សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ដែលមានទីតាំងស្ថិតនៅក្នុងតំបន់អាស៊ីភាគ
និរតី។ បន្ទាប់ពីទទួលបានកិច្ចព្រមព្រៀងនុយគ្លេអ៊ែរពេញលេញនាខែកក្កដាឆ្នាំ
២០១៥និង អនុវត្តជាផ្លូវការកិច្ចព្រមព្រៀងនេះពីថ្ងៃទី១៦មករានោះ ខឿនសេដ្ឋ
កិច្ចរបស់អ៊ីរ៉ង់ កំពុងបានស្តារឡើងវិញជាជំហានៗ ខណៈដែលអង្គការសហប្រ
ជាជាតិនិងប្រទេសលោកខាងលិចមួយចំនួន បានលប់ចោលបទដាក់ទណ្ឌកម្ម
ចំពោះក្រុងតេអេរ៉ង់នេះ។
វៀតណាមនិងអ៊ីរ៉ង់មានទំនាក់ទំនងមិត្តភាពយ៉ាងល្អប្រសើរ
វៀតណាមនិងអ៊ីរ៉ង់បានបង្កើតទំនាក់ទំនងការទូតតាំងពីរឆ្នាំ១៩៧៣មក។
ក្នុងឆ្នាំ ១៩៩១ អ៊ីរ៉ង់បានបើកស្ថានទូតនៅក្រុងហាណូយនិងឆ្នាំ១៩៩៧វៀតណាម
បានបើក ស្ថានទូតនៅរដ្ឋធានីតេអេរ៉ង់។ មេត្រីភាពយ៉ាងល្អប្រសើររវាងប្រទេស
ទាំងពីរកាន់តែ បានពង្រឹងនិងពង្រីកដោយមានការចាប់បដិសន្ធិរបស់សមាគមមិត្ត
ភាពវៀតណាម -អ៊ីរ៉ង់នាខែកញ្ញាឆ្នាំ២០០៩។ ប្រទេសទាំងពីរបានគាំទ្រគ្នាទៅវិញ
ទៅមកក្នុងក្រខ័ណ្ឌនៃ ចលនាមិនចូលបក្សសម្ព័ន្ធនិងរួមសហការគ្នាលើបណ្តាវេទិ
កាអន្តរជាតិ។
នាពេលកន្លងទៅ វៀតណាមនិងអ៊ីរ៉ង់បានបន្តរក្សានូវដំណើរទស្សនកិច្ចរបស់
ថ្នាក់ដឹក នាំជាន់ខ្ពស់នៃប្រទេសទាំងពីរព្រមទាំងរក្សាល្អរាល់យន្តការសហប្រតិបត្តិ
ការនៅគ្រប់កម្រិត។ ពោលគឺ ភាគីទាំងពីរបានអនុវត្តការផ្លាស់ប្តូរដំណើរទស្សនកិច្ច
ជាន់ ខ្ពស់ជាច្រើន ជាពិសេសគឺដំណើរទស្សនកិច្ចនៅអ៊ីរ៉ង់នាពេលថ្មីៗនេះ របស់
អតីតប្រ ធានរដ្ឋលោក Truong Tan Sang នាខែមិនាឆ្នាំ២០១៦។ហើយប្រធានាធិបតី
អ៊ីរ៉ង់ លោក Mahmoud Amadinejad បានបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម
នាឆ្នាំ ២០១២។ ប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ
ជាច្រើន ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ជលផល វប្បធម៌ អប់រំ
ជាដើម។ ឯកសារទាំងអស់នេះ ជាមូលដ្ឋានគតិយុត្តិសម្រាប់ជួយអង្គការនិងអង្គ
ភាពអាជីវកម្មនៃប្រ ទេសទាំងពីរជម្រុញថែមទៀតកិច្ចសហប្រតិបត្តិការលើគ្រប់
វិស័យ។
ឱកាសថ្មីសម្រាប់វៀតណាមនិងអ៊ីរ៉ង់បន្តជម្រុញកិច្ចសហប្រតិបត្តិការ
ទោះបីជាប្រទេសទាំងពីរវៀតណាមនិងអ៊ីរ៉ង់មានសក្កានុភាពសហប្រតិបត្តិការ
ដ៏ធំធេងក៏ដោយក្តី ប៉ុន្តែរហូតមកដល់ពេលនេះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិ
ជ្ជកម្មនិងវិនិយោគទ្វេភាគីនៅស្ថិតក្នុងកម្រិតតិចតួចណាស់។ ជាក់ស្តែងគឺទំហំពាណិ
ជ្ជកម្មទ្វេភាគីទទួលបានតែ ១០៦,៧លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៥ ក្នុងនោះ
វៀតណាមនាំចេញចំនួនជាង៧៧លានដុល្លារអាមេរិក។ ហើយទំហំពាណិជ្ជកម្មនៃ
រយៈ ៦ខែដើមឆ្នាំ២០១៦ទទួលបាន៥៤លានដុល្លារអាមេរិក។ តាមឯកអគ្គរដ្ឋទូត
វៀតណាម ប្រចាំនៅអ៊ីរ៉ង់ លោក Nguyen Hong Thach ឲ្យដឹងថា៖
“វៀតណាមក៏អាចនាំចេញទៅអ៊ីរ៉ង់មុខទំនិញជាច្រើនប្រភេទ ដូចជា ទំនិញ
កសិផល ផ្លែឈើ និងស្បែកជើងជាដើម។ តាមការពិតជាក់ស្តែង ចំនួនស្បែកជើង
វៀតណាមនាំចេញទៅអ៊ីរ៉ង់គឺធំធេងណាស់ ហើយទទួលបានការពេញនិយមពីប្រ
ជាជន អ៊ីរ៉ង់ផងដែរ។ ផ្ទុយមកវិញ អ៊ីរ៉ង់ក៏អាចនាំចេញទៅវៀតណាមមុខទំនិញ
មួយចំនួនដូច ជាប្រេងកាត ឧស្ម័នដុតនិងផលិតផលឥន្ធនៈគីមី”។
ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគនោះ វិស័យទេសចរណ៍
ជាវិស័យពោរពេញទៅដោយសក្កានុភាពមួយដែលប្រទេសទាំងពីរនឹងផ្តោតការយក
ចិត្តទុកដាក់ជម្រុញនាពេលខាងមុខ។ តាមនោះ ស្ថានទូតវៀតណាមប្រចាំនៅអ៊ីរ៉ង់
បាន និងកំពុងធ្វើការរៀបចំសកម្មភាពជាច្រើនដូចជា រៀបចំសិក្ខាសាលា អញ្ជើញ
ក្រុមទេសចរណ៍វៀតណាមមកឧទ្ទេសនាមអំពីទេសចរណ៍វៀតណាមក៏ដូចជាបើក
ការតាំង ពិព័រណ៍រូបថតនិងសម្តែងសិល្បៈប្រពៃណី។ ឯកអគ្គរដ្ឋទូត លោក Nguyen
Hong Thach បានឲ្យដឹងថែមទៀតថា៖
“អាចចាត់ទុកបានថា វិស័យទេសចរណ៍នឹងក្លាយទៅជាជំហានលោតផ្លោះក្នុង
ទំនាក់ទំនងរវាងវៀតណាមជាមួយអ៊ីរ៉ង់។ វៀតណាមមានរមណីរដ្ឋាននិងឆ្នេរសមុទ្រ
ស្អាតជាច្រើនដូច្នេះសក្កាភាពនៅធំធេងណាស់។ ពេលធ្វើដំណើរទស្សនាវៀតណាម
នោះ គេអាចរកឃើញបានសក្កានុភាពផ្សេងៗច្រើន នោះនឹងក្លាយទៅជាចំណុចចាប់
ផ្តើមសម្រាប់ទំនាក់ទំនងលើវិស័យដទៃទៀតដែរ”។
វៀតណាមជាប្រទេសដំបូងក្នុងដំណើរទស្សនកិច្ចប្រទេសអាស៊ីអាគ្នេយ៍ ទាំង៣
របស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani រួមមានវៀតណាម ម៉ាឡេស៊ី និងថៃ។
ដំណើរទស្សនកិច្ចវៀតណាមលើកនេះរបស់លោក Hassan Rouhani នឹងរួម ចំណែករឹត
បន្តឹងថែមទៀតទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម។ក្នុងក្រប ខ័ណ្ឌនៃ
ដំណើរទស្សនកិច្ចនេះភាគីទាំងពីរនឹងផ្លាស់ប្តូរលើវិធានការមួយចំនួន សំដៅ ជម្រុញ
ថែមទៀតកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង
កសិកម្មជាដើម។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរលើបណ្ហាអន្តរជាតិនិងតំបន់ដែលភាគី
ទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ៕