(VOVworld)-ការបោះឆ្នោតសមាជិកសមាជិកាសភានីតិកាលទី១៤និងក្រុមប្រឹក្សា
ប្រជាជន គ្រប់ជាន់ថ្នាក់អាណត្តិ២០១៦- ២០២១នឹងប្រព្រឹត្តទៅលើទូទាំងប្រទេស
វៀតណាមនាថ្ងៃទី ២២ឧសភាខាងមុខ។នេះជាលើកទី២ដែលវៀតណាមបានដំ
ណើរការការបោះឆ្នោតសមាជិក សភាជិការសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់
ជាន់ថ្នាក់នៅក្នុងពេលតែមួយ ដំដៅពង្រឹងកម្មាភិ បាលក្នុងប្រព័ន្ធនយោបាយ ដើម្បីឈានដល់ការអនុវត្តភារកិច្ចកសាងនិងអភិវឌ្ឍន៍ប្រទេស ជាតិ។
|
លោក Le Minh Thong អគ្គលេខាធិការរងនៃរដ្ឋសភា និងជាអនុប្រធានខុទ្ធការល័យនៃក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត |
ការបោះឆ្នោតសមាជិកសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់លើកនេះ បានប្រារព្ធក្នុងពេលជាមួយគ្នានោះបានធ្វើឲ្យបរិយាកាសត្រៀមរៀបចំការបោះ
ឆ្នោតកាន់តែ ផុលផុស។ ហើយទិវាដ៍ធំមួយនេះកំពុងត្រូវបានបក្សទាំងមូល ប្រជា
ជនទាំងមូលនិង កងទ័ពវៀតណាមទាំងមូលមានក្តីសប្បាយរីករាយនិងជឿទុក
ចិត្តផងដែរ។
ពង្រីកស្មារតីមហាសាមគ្គីជាតិទាំងមូល
ស្តីពីសារៈសំខាន់នៃព្រឹត្តិការណ៍នយោបាយនាពេលខាងមុខនោះ លោក
Le Minh Thong អគ្គលេខាធិការរងនៃរដ្ឋសភានិងជាអនុប្រធានខុទ្ធការល័យនៃ
ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានចាត់ទុកថា ៖
“អាចនិយាយបានថា ការបោះឆ្នោតសមាជិកសមាជិកាសភានីតិកាលទី
១៤និងក្រុម ប្រឹក្សាប្រជាជនគ្រន់ជាន់ថ្នាក់បានប្រព្រឹត្តទៅក្នុងកាលៈទេសៈដ៏
ពិសេស។ ដូច្នេះ ការងារ ត្រៀមរៀបចំបោះឆ្នោត ការងារផ្សព្វផ្សាយ ឃោសនា និងអនុវត្តការបោះឆ្នោតក៏ស្ថិត ក្នុងកាលៈទេសៈពិសេសដែរ។ ជាងនេះទៅ
ទៀត នេះជាលើកដំបូងដែលវៀតណាមបានរៀប ចំការបោះឆ្នោតរដ្ឋសភានិង
ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ដោយយោងតាមរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ដែលជារដ្ឋធម្មនុញ្ញផ្តោតសំខាន់ទៅលើការលើកកំពស់សិទ្ធិមនុស្ស និងសិទ្ធិ
ជាសារវ័ន្តរបស់ ពលរដ្ឋ”។
|
ខ័ណ្ឌ Tu Liem ខាងជើងកែលំអរសម្រាប់ការបោះឆ្នោតខាងមុខ |
អ្នកបោះឆ្នោតមានការទទួលខុសត្រូវនិងឈ្លាសវៃជ្រើសរើសអ្នក
តំណាងសម្រាប់ខ្លួន
ការបោះឆ្នោតរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ក្នុងពេល
ជាមួយគ្នានោះ ពោលគឺអ្នកបោះឆ្នោតត្រូវមានជម្រើសចំនួន៤ ក្នុងបញ្ជីឈ្មោះ
៤ ដើម្បីជ្រើសតាំងមនុស្ស សក្តិសមសម្រាប់ស្ថាប័នចំនួន៤ដោយឡែក។ ដោយ
ហេតុនេះ លោក Nguyen Van Pha អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្ស
មាតុភូមិវៀតណាមបានចាត់ទុកថា៖
“ក្នុងពេលតែមួយ អ្នកបោះឆ្នោតត្រូវជ្រើសរើសលើបញ្ជីឈ្មោះចំនួន៤
ដែលក្នុងនោះ មានឈ្មោះបេក្ខជនពី៣ដល់៥នាក់។ តាមនោះ ប្រសិនបើមិន
ស្រាវជ្រាវឲ្យបានមត់ចត់ នឹងនាំ មកការជ្រើសរើសតាមអារម្មណ៍របស់ខ្លួន។
ដោយហេតុនេះ បក្ស រដ្ឋាភិបាល និងរណសិរ្ស មាតុភូមិគ្រប់ជាន់ថ្នាក់ មានការ
ផ្តួចផ្តើមគំនិតបើកទូលាយនិងបង្កើនរូបភាពឃោសនាបោះ ឆ្នោតតាមច្បាប់
ដើម្បីបេក្ខជនម្នាក់ៗ អាចមានឱកាសផ្សព្វផ្សាយអំពីកម្មវិធីសកម្មភាព របស់
ខ្លួន ពីនោះ អ្នកបោះឆ្នោតអាចជ្រើសរើសបានមនុស្សសក្តិសមចូលក្នុងស្ថា
ប័នរដ្ឋ”។
ជោគជ័យនៃការបោះឆ្នោតរដ្ឋសភានីតិកាលទី១៤និងក្រុមប្រឹក្សាប្រជា
ជនគ្រប់ជាន់ ថ្នាក់លើកនេះគឺមានការរួមចំណែកយ៉ាងសកម្មនៃការទទួលខុស
ត្រូវនិងជម្រើសដ៏ឈ្លាសវៃ របស់អ្នកបោះឆ្នោតតាមរយៈសន្លឹកឆ្នោតរបស់ខ្លួន
ដែរ។ លោក Nguyen Van Thuy អ្នកបោះ ឆ្នោតនៅខ័ណ្ឌ Tu Liem ខាងជើងនៃ
ទីក្រុងហាណូយបានលើកច្បាស់ថា៖
“ទោះបីគ្រាន់តែជាបុគ្គលម្នាក់ក៏ដោយ ប៉ុន្តែក្នុងចំណោមអ្នកបោះឆ្នោតរាប់លាន
នោះគឺសន្លឹក ឆ្នោតមួយសន្លឹកនោះមានសារៈសំខាន់ណាស់ ក្នុងការជ្រើសរើស
អ្នកមានទេពកោសល្យថែទាំជីវ ភាពរស់នៅរបស់ប្រជាជននិងកសាងប្រទេស
ជាតិ។ ខ្ញុំសង្ឈឹមថា អ្នកជាប់ឆ្នោតនឹងខិតខំប្រឹង ប្រែងដើម្បីផលប្រយោជន៍
របស់ប្រជាជន។ម្យ៉ាងវិញទៀត ជាតំណាងរបស់ប្រជាជនគឺត្រូវ មានចរិយា
សម្បត្តិសមរម្យ មានសីលធម៌គ្រប់គ្រាន់ដែរ សំដៅរួមចំណែកសកម្មនៅក្នុង
បណ្តា ស្ថាប័នរដ្ឋនិងបំរើផលប្រយោជន៍របស់ប្រជាជន”។
អ្នកបោះឆ្នោតគប្បីស្រាវជ្រាវបញ្ជីរឈ្មោះបេក្ខជនឲ្យម៉ត់ចត់ដើម្បីជ្រើសរើស
ឲ្យបានត្រឹមត្រូវអ្នកដែលយើងចង់ជ្រើសរើសចូលក្នុងស្ថាប័នរដ្ឋនោះ គឺដើម្បី
សម្តែងការជឿទុកចិត្ត របស់អ្នកបោះឆ្នោតទៅលើតំណាងរបស់ប្រជាជន សំដៅ
រួមដៃកសាងរដ្ឋរបស់ប្រជាជន ដោយប្រជាជននិងដើម្បីប្រជាជន នាំប្រទេស
ជាតិអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្នុងសម័យ ឧស្សាហូបនីយកម្ម ទំនើបភាវូបនីយ
កម្មនិងធ្វើសមាហរណកម្មសកលលោក៕