វៀតណាម-ឈ្មោះហៅស្គាល់របស់បណ្តាអ្នកប្រាជ្ញអន្តរជាតិ

Chia sẻ

(VOVworld)-ថ្ងៃទី២៦វិច្ឆិកាសិក្ខាសាលាអន្តរជាតិវៀត
​ណាមវិទ្យាលើកទី៤ក្រោមប្រធានបទ៖“វៀតណាមលើ
ផ្លូវធ្វើសមាហរណកម្មនិងអភិវឌ្ឍន៌ចីរភាព” បានបើក
នៅទីក្រុងហាណូយ។ដោយមានការចូលរួមរបស់អ្នក
ស្រាវជ្រាវអំពីវៀតណាមជាង១ពាន់រូប និងនេះជាសិក្ខាសាលាមានទ្រង់ទ្រាយធំ
បំផុតពីមុនមក។ ប្រការនេះសឲ្យឃើញថា ផ្នែកវៀតណាម វិទ្យាលើពិភពលោក កំពុងអភិវឌ្ឍន៌យ៉ាងខ្លាំងក្លា មានន័យថា វៀតណាមកាន់តែទាក់ទាញបានការ
យកចិត្តទុកដាក់របស់ពិភពលោក។

(VOVworld)- ថ្ងៃទី២៦វិច្ឆិកា សិក្ខាសាលាអន្តរជាតិវៀត​ណាមវិទ្យាលើកទី៤ក្រោម
ប្រធានបទ៖ “វៀតណាមលើផ្លូវធ្វើសមាហរណកម្មនិងអភិវឌ្ឍន៌ចីរភាព” បានបើក
នៅទីក្រុងហាណូយ។ ដោយមានការចូលរួមរបស់អ្នកស្រាវជ្រាវអំពីវៀតណាមជាង
១ពាន់រូប និងនេះជាសិក្ខាសាលាមានទ្រង់ទ្រាយធំបំផុតពីមុនមក។ ប្រការនេះស
ឲ្យឃើញថា ផ្នែកវៀតណាមវិទ្យាលើពិភពលោកកំពុងអភិវឌ្ឍន៌យ៉ាងខ្លាំងក្លាមានន័យ
ថា វៀតណាមកាន់តែទាក់ទាញបានការយកចិត្តទុកដាក់របស់ពិភពលោក។

វៀតណាម-ឈ្មោះហៅស្គាល់របស់បណ្តាអ្នកប្រាជ្ញអន្តរជាតិ - ảnh 1
នាយករដ្ឋមន្រ្តី guyen Tan Dung ថ្លែងមតិក្នុងសិក្ខាសាលា
(រូបថតៈ Internet )


        វៀតណាមជាប្រទេសស្ថិតនៅកណ្តាលអាស៊ីអាគ្នេយ៌ ជាមួយខ្ពង់រាបបាត
សមុទ្រធំធេង តំបន់សេដ្ឋកិច្ចពិសេសលើសមុទ្រនិងកោះធំ​តូចជាច្រើន។ តាំងពីមុន វៀតណាមមានទំនាក់ទំនងជាមួយបណ្តាខឿន វប្បធម៌ អរិយ្យធម៌របស់តំបន់អាស៊ី
អាគ្នេយ៌ ឥណ្ឌានិងលោកខាងលិច។ដោយហេតុនេះ ការស្រាវជ្រាវអំពីទឹកដីមនុស្ស វប្បធម៌និងប្រវត្តិសាស្រ្តរបស់វៀតណាម មិនត្រឹមតែជាការងាររបស់ជនវៀតណាម
ប៉ុណ្ណោះទេថែមទាំងទាក់ទាញការយកចិត្តទុកដាក់របស់បញ្ញាវ័ន្តអ្នកប្រាជ្ញបរទេស
ទៀតផង។តាមសាស្ត្រាចារ្យប្រវត្តិវិទ្យា Phan Huy Le ថាផ្នែកវៀតណាមវិទ្យាទំនើប
កំពុងពង្រីកដ៏ទូ លំទូលាយ ។ អង្គការស្រាវជ្រាវ និងបណ្ដុះបណ្ដាលអំពីវៀតណាម
វិទ្យា ត្រូវបានបង្កើតនៅមហាវិទ្យាល័យមួយចំនួននៅប្រទេសជាច្រើន។សាស្ត្រាចារ 
 បណ្ឌិត Nguyen Xuan Thang ប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រ  សង្គម វៀតណាម
បានអោយដឹងថា៖ “ពេលការដែលឥទ្ធិពល និងតួនាទីរបស់វៀតណាមកាន់តែបាន
បើកទូលាយ ពេលនោះគេនឹងស្គាល់ដល់វៀតណាមដើម្បីស្វែងយល់ផងចែករំលែក
ផង និងដើម្បីរួមវិភាគទានទៀតផង។ គេកំពុងសង្ឃឹមថា÷ វៀតណាម​ដើរតួនាទី កាន់តែសំខាន់នៅក្នុងតំបន់និងនៅលើ សកលលោក”។

វៀតណាម-ឈ្មោះហៅស្គាល់របស់បណ្តាអ្នកប្រាជ្ញអន្តរជាតិ - ảnh 2
នាយករដ្ឋមន្រ្តី Nguyen Tan Dung ថតរូបជាមួយតំណាង
ចូលរួមសិក្ខាសាលា (រូបថតៈ Internet)

        ក្នុងរយះពេល ១៤ឆ្នាំកន្លងទៅ តាំងពីពេល សិក្ខាសាលាអន្តរជាតិអំពី វៀត
ណាមវិទ្យា ត្រូវបានរៀបចំជាលើកដំបូង ( ឆ្នាំ ១៩៩៨) ប្រធានបទនៃសិក្ខាសាលា
នានាជានិច្ចកាល ក្ដាប់ជាប់ស្ថានភាពជាក់ស្ដែងអភិវឌ្ឍន៍នៅវៀត ណាម។ សិក្ខា
សាលាលើកទី១ ដោយប្រធានបទ÷ ស្រាវជ្រាវវៀតណាមនិងបង្កើនសហប្រតិបត្តិ
ការអន្តរជាតិ សិក្ខាសាលាលើកទី២ គឺ÷ វៀតណាម  លើផ្លូវ អភិវឌ្ឍន៍ និងធ្វើសមា
ហរណកម្ម÷ ប្រពៃណីនិងទំនើប។ ប្រធានបទនៃសិក្ខាសាលាលើកទី ៣គឺ វៀត
ណាម ធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍។សិក្ខាសាលាលើកទី៤នេះដែលត្រូវបាន
ប្រព្រឹត្តទៅ ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨  វិច្ឆិកា ឆ្នាំ ២០១២ដោយប្រធានបទ÷ វៀត
ណាម លើមាគា៍ធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍ដោយចីរភាព​ជាការបន្តចរន្តហូនៃ
សិក្ខាសាលាចំនួន៣មុននេះ ។សាស្ត្រចារបណ្ឌិត​ Mai Trong Nhuan នាយក​មហា វិទ្យាល័យជាតិហាណូយ ឲ្យដឹងថា៖ “ខ្ញុំចាត់ទុកថា មានផលិតផលដ៏សែនសំខាន់
ចំនួន៣ដែលយើងត្រូវធ្វើឲ្យបានក្នុងសិក្ខាសាលានេះ។ ក្នុងនោះមានការប្រមូល
របាយការណ៌វិទ្យាសាស្រ្ត ពិភាគ្សាអំពីបណ្តាសំណើរសម្រាប់វៀតណាមធ្វើសមា
ហរណកម្មនិងអភិវឌ្ឍន៌ចីរភាព។ ផលិតផល១ទៀតគឺ​បណ្តាញ់អ្នកវិទ្យាសា្រស្ត្រ
លើពិភព លោកត្រូវបានពង្រឹងនិងពង្រីក ដើម្បីវៀតណាមត្រូវបានយល់ច្បាស់ជាង
រួមចំណែកឲ្យការអភិវឌ្ឍន៌ចីរភាពមិនត្រឹមតែនៅវៀតណាមប៉ុណ្ណោះទេថែមទាំងលើ សកលលោកទាំងមូលទៀតផង”។

វៀតណាម-ឈ្មោះហៅស្គាល់របស់បណ្តាអ្នកប្រាជ្ញអន្តរជាតិ - ảnh 3
តំណាងមកពីប្រទេសនិងតំបន់ដែនដីចំនួន៣៦ប្រទេស
ចូលរួមក្នុងសិក្ខាសាលា (រូបថតៈ internet)

        អាចនិយាយបានថា​សព្វថ្ងៃ ផ្នែកវៀតណាមវិទ្យាកំពុងមានការអភិវឌ្ឍន៌ពីមួយ
ថ្ងៃ​ទៅមួយថ្ងៃ។ ប្រការនេះ មានន័យថា វៀតណាមនៅតែទាក់ទាញបានការយកចិត្ត
ទុកដាក់របស់បណ្តាអ្នកប្រាជ្ញអន្តរជាតិ និងការពិនិត្យមើលរាល់ សំណង់ស្រាវជ្រាវ
នេះ នឹងរួមចំណែកសកម្មក្នុងការអភិវឌ្ឍន៌របស់វៀតណាម៕

 

ប្រតិកម្មទៅវិញ