វៀតណាមគោរពកិច្ចសហប្រតិបតិ្តការក្នុងកិច្ចសន្ទនាអន្តរជាតិស្ដីពីសិទ្ធិមនុស្ស

Chia sẻ

(VOVWORLD) -  វៀតណាមបានដាក់របាយការណ៍ជាតិស្ដីពីកិច្ចការពារនិងការជំរុញសិទ្ធិមនុស្សតាមយន្តការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) វដ្ដទី៣ជូនឡើងក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ តាមការគ្រោងទុកថា នាថ្ងៃទី២២ ខែមករា ឆ្នាំ ២០១៩ វៀតណាមនឹងចូលរួមកិច្ចសន្ទនាស្ដីពីរបាយការណ៍ជាតិ UPR នៅក្រុមប្រឹក្សាសិទ្ធិមនុស្ស។ នេះជាកាលានុវត្តភាពដើម្បីអោយ វៀតណាមបន្តធានាអះអាងនូវស្មារតីគោរពកិច្ចសហប្រតិបតិ្តការក្នុងយន្តការសន្ទនាអន្តរជាតិនានាសំដៅជំរុញសិទ្ធិមនុស្សនៅវៀត ណាមក៏ដូចជាលើពិភពលោក ផងដែរ។ វៀត ណាមបានដាក់របាយការណ៍ជាតិស្ដីពីកិច្ចការ ពារនិងការជំរុញសិទ្ធិមនុស្សតាមយន្តការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) វដ្ដទី ៣ជូនឡើងក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការ សហប្រជាជាតិ។ តាមការគ្រោងទុកថា នាថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៩ វៀតណាមនឹងចូលរួមកិច្ចសន្ទនាស្ដីពីរបាយការណ៍ជាតិ UPR នៅក្រុមប្រឹក្សាសិទ្ធិមនុស្ស។ នេះជាកាលានុវត្តភាពដើម្បីអោយវៀតណាមបន្តធានាអះអាងនូវស្មារតីគោ រពកិច្ចសហប្រតិបតិ្តការក្នុងយន្តការសន្ទនាអន្តរជាតិនានាសំដៅជំរុញសិទ្ធិមនុស្សនៅវៀត ណាមក៏ដូចជាលើពិភពលោក ផងដែរ។

វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់គោរពនូវកិច្ចសហប្រតិ បតិ្តការអន្តរជាតិក្នុងកិច្ចការពារនិងជំរុញសិទ្ធិមនុស្ស ដោយមានការចូលរួមប្រកបដោយគណនេយ្យភាពក្នុងយន្តការសិទ្ធិមនុស្សនានារបស់អង្គការសហប្រជាជាតិ ដែលក្នុងនោះមានក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមកិច្ចនិងក្រុមប្រឹក្សាប្រតិបត្តិ UNESCO ព្រមទាំងមានការរួមចំណែកនិងគំនិតផ្ដួចផ្ដើមជាច្រើនដែលត្រូវបានកត់សម្គាល់នៅស្ថាប័នទាំងនេះ។

កិច្ចខិតខំប្រឹងប្រែងសហប្រតិបតិ្តការនិងសន្ទនាក្នុងតំបន់និងលើពិភព លោក

វៀតណាមមានការយកចិត្តទុកដាក់ជាពិសេសដល់កិច្ចសហប្រតិបតិ្តការនិងកិច្ចសន្ទនាជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ ជាពិសេស ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ វៀតណាមបានទទួលស្វាគមន៍អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិវប្បធម៌ អ្នករាយការណ៍ពិសេសទទួលបន្ទុកសេរីភាពជំនឿសាសនា និងអ្នករបាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិស្បៀងអាហាររបស់អង្គការសហប្រជាជាតិដែលអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។ ក្នុងដំណើរទស្សនកិច្ចទាំងនេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានកត់សម្គាល់នូវកិច្ចខិតខំប្រឹងប្រែងនិងសមិទ្ធផលនានារបស់វៀត ណាម ក៏ដូចជាកិច្ចសហប្រតិបតិ្តការនិងការផ្លាស់ប្ដូរមតិយ៉ាងស្មោះត្រង់ របស់ស្ថាប័នរដ្ឋាភិបាល តំបន់និងអង្គការក្រៅរដ្ឋាភិបាលនានានៅវៀត ណាម ព្រមទាំងលើកឡើងអនុសាសន៍ដ៏មានផលប្រយោជន៍ចំពោះកិច្ចការពារនិងជំរុញសិទ្ធិមនុស្សនៅវៀតណាមផងដែរ។

នៅថ្នាក់តំបន់ វៀតណាមនិងប្រទេសអាស៊ានដទៃកំពុងបញ្ចូលសិទ្ធិមនុស្សចូលក្នុងសសរទ្រូងទាំងអស់នៃសហគមន៍អាស៊ាន។ វៀតណាមនិងអាស៊ានកំពុងអនុវត្តន៍ផែនការរយៈពេល៥ឆ្នាំដំណាក់កាល២០១៥-២០២០របស់ស្ថាប័នអន្តររដ្ឋាភិបាលអាស៊ានស្ដីពីសិទ្ធិមនុស្ស ផែនការរបស់គណៈ កម្មាធិការការពារនិងជំរុញសិទ្ធិរបស់នារីនិងកុមារអាស៊ានដំណាក់កាល ២០១៦-២០២០។ វៀតណាមនិងប្រទេសអាស៊ាននានាបានអនុម័តលើផែនការធ្វើសកម្មភាពក្នុងតំបន់ស្ដីពីការលុបបំបាត់អំពើហឹង្សាទៅលើនារីនិងកុមារ ឯកសារមតិឯកឆ័ន្ទអាស៊ានស្ដីពីការជំរុញនិងការពារសិទ្ធិរបស់ពលករអន្តោប្រវេសន៍ សេចក្ដីថ្លែងការណ៍រួមស្ដីពីនារី សន្តិភាពនិងសន្តិសុខ ព្រមទាំងគ្រោងនឹងសម្រេចផែនការបញ្ចូលសិទ្ធិរបស់ជនពិការ ចូលក្នុងសហគមន៍អាស៊ានក្នុងឆ្នាំ២០១៨ ផងដែរ។

លើសពីនេះទៅទៀត វៀតណាមបានអនុម័តលើអនុសញ្ញាអាស៊ានស្ដីពីការបង្ការប្រឆាំងការជួញដូរមនុស្ស ជាពិសេសគឺនារីនិងកុមារ ចូលរួមក្នុងផែនការធ្វើសកម្មភាព Bohol ស្ដីពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ក៏ដូចជាចូលរួមយ៉ាងសកម្មក្នុងដំណើរការបាលីនិងដំណើរការ COMMIT ស្ដីពីការបង្ការប្រឆាំងនឹងការបញ្ជូនជនអន្តោប្រវេសន៍ដោយខុសច្បាប់ឆ្លងដែន។ ទន្ទឹមនឹងនោះ វៀតណាមក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីជាមួយប្រទេសមួយចំនួនដូចជាចិន កម្ពុជា ឡាវ និងថៃសំដៅបង្ការប្រឆាំងនឹងការជួញដូរមនុស្សឆ្លងដែនផងដែរ។

ឆ្ពោះទៅរកមនុស្សនិងយកមនុស្សជាស្នូលនៃការអភិវឌ្ឍ

ក្នុងរបាយការណ៍ជាតិស្ដីពីកិច្ចការពារនិងជំរុញសិទ្ធិមនុស្សតាមយន្តការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) វដ្តទី៣ ក៏ដូចជាំក្នុងយុទ្ធសាស្ត្រ គោលនយោបាយអភិវឌ្ឍផ្សេងៗទៀតរបស់វៀតណាមបានបញ្ជាក់ ថា វៀតណាមសន្យាអនុវត្តន៍គោលដៅអភិវឌ្ឍដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDGs) និងគោលដៅអភិវឌ្ឍដោយចីរភាពរបស់ វៀតណាម (VSDGs) ដែលក្នុងនោះផ្ដោតទៅលើគោលនយោបាយកាត់បន្ថយភាពក្រីក្រ បង្រួញគម្លាតអភិវឌ្ឍរវាងតំបន់ភូមិសាស្ត្រ រវាងទីប្រជុំជននានា ជាពិសេសគឺក្រុមនុស្សងាយរងគ្រោះ។ វៀតណាមក៏ខិតខំប្រឹងប្រែងដោយឥតឈប់ឈរសំដៅកាត់បន្ថយវិសមភាពក្នុងការទាក់ទងជាមួយសេវាកម្មទាក់ទិនដល់សិទ្ធិមនុស្ស ព្រមទាំងធានាសុខុមាលភាពសង្គមនិង សមភាពភេទ ផងដែរ។

វៀតណាមបានផ្ដល់អាទិភាពដល់ការធានាសិទ្ធិអប់រំនិងបង្កើនការអប់រំស្តីអំពីសិទ្ធិមនុស្ស សំដៅលើកស្ទួយចំណេះដឹងរបស់ប្រជាជននិងសមត្ថភាពរបស់ស្ថាប័នអនុវត្តន៍ច្បាប់ក្នុងការធានាសិទ្ធិនិងសេរីភាពជាសារវ័ន្តរបស់ប្រជាជនតាមច្បាប់របស់វៀតណាមនិងស្ដង់ដារអន្តរជាតិស្ដីពីសិទ្ធិមនុស្ស។ វៀតណាមបន្តសន្យាយ៉ាងខ្លាំក្លាក្នុងការបង្កើនកិច្ចសន្ទនានិងកិច្ចសហប្រតិបតិ្តការប្រកបដោយប្រសិទ្ធភាពជាមួយប្រទេសទាំងអស់និងយន្តការនានារបស់អង្គការសហប្រជាជាតិដែលពាក់ព័ន្ធដល់សិទ្ធិមនុស្សដោយឈរលើស្មារតីសមភាព គោរពច្បាប់អន្តរជាតិ ឆ្ពោះទៅរក ផលប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រជាជនផងដែរ។

វៀតណាមក៏នឹងបន្តអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវកាតព្វកិច្ចនានាដែលត្រូវបានចែងក្នុងអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្សដែលវៀតណាមជាសមាជិក ព្រមទាំងស្រាវជ្រាវដើម្បីត្រៀមរៀបចំចូលរួមសន្ធិសញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្សផ្សេងៗទៀត ផងដែរ៕     

 

ប្រតិកម្មទៅវិញ