វៀតណាមខិតខំប្រឹងប្រែង “ជំរុញអាស៊ានឲ្យកាន់តែមានការតភ្ជាប់ជាងនិងមានភាពធន់ជាង”

Chia sẻ

(VOVWORLD) - ទទួលការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ប្រធានអាស៊ានឆ្នាំ ២០២៤ លោក Sonexay Siphandone នាថ្ងៃទី ៨ តុលានេះ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ ទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។

វៀតណាមខិតខំប្រឹងប្រែង “ជំរុញអាស៊ានឲ្យកាន់តែមានការតភ្ជាប់ជាងនិងមានភាពធន់ជាង” - ảnh 1ពិធីទទួលបដិសណ្ឋារកិច្ច ស្វាគមន៍នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ មកកាន់រដ្ឋធានីវៀងចន្ទន៍ (ឡាវ) ចាប់ផ្តើមដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងទី៤៥ (រូបថត៖ Duong Giang/TTXVN)

ក្រោមមូលបទ "អាស៊ាន៖ ពង្រឹងការតភ្ជាប់និងភាពធន់" កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ប្រកប ដោយសកម្មភាពកម្រិតខ្ពស់របស់អាស៊ាននៅឆ្នាំនេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន ប្រទេសទីម័រខាងកើត និងដៃគូអាស៊ានទាំង១០ រួមជាមួយនឹងតំណាងជាច្រើននៃអង្គការអន្តរជាតិ និងតំបន់។ ខ្លឹមសារនៃកិច្ចប្រជុំផ្តោតសំខាន់លើបញ្ហាយុទ្ធសាស្ត្ររបស់អាស៊ាន និងតំបន់ ជំរុញការសន្ទនា កិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ ភាពស្អិតរមួត ឆ្លៀតយកឱកាស ជំនះពុះពារលើបញ្ហាប្រឈម និងនាំអាស៊ានឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពនាពេលខាងមុខ។

តម្រង់ទិសកិច្ចសហប្រតិបត្តិការ - កំណត់អនាគត - កំណត់ទីតាំងអាស៊ានក្នុងបរិបទថ្មី

ឆ្នាំ ២០២៤ គូសសញ្ញារបត់មួយសម្រាប់អាស៊ាន ដោយបញ្ចប់ផែនការមេឆ្នាំ ២០២៥ និងត្រៀមរៀបចំសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មីរហូតដល់ឆ្នាំ ២០៤៥។ នៅចំពោះមុខការប្រែប្រួលដ៏លឿន រឹងមាំនិងទូលំទូលាយនៃសម័យកាល យុទ្ធសាស្ត្រអភិវឌ្ឍន៍ថ្មីរបស់អាស៊ានត្រូវបានរំពឹងថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការតភ្ជាប់តំបន់ក្នុងទិសដៅនៃការច្នៃប្រឌិតនិងសកម្មភាព។

វៀតណាមខិតខំប្រឹងប្រែង “ជំរុញអាស៊ានឲ្យកាន់តែមានការតភ្ជាប់ជាងនិងមានភាពធន់ជាង” - ảnh 2អនុរដ្ឋមន្ត្រីការបរទេសលោក Do Hung Viet បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារពត៌មានមុនដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (រូបថត៖ Quang Hoa/baoquocte.vn)

ជាមួយនឹងឆន្ទៈរបស់វៀតណាម ដែលត្រៀមខ្លួនជាស្រេច រួមចំណែកនិងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជោគជ័យរួម អនុរដ្ឋមន្ត្រីការបរទេសវៀត ណាម លោក Do Hung Viet បានចែករំលែកថា៖ “យើងខ្ញុំបានត្រៀមរៀបចំសម្រាប់កិច្ចប្រជុំនេះ ដើម្បីលោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ អញ្ជើញថ្លែងសារសំខាន់ៗ ក៏ដូចជាការរួមចំណែករបស់ វៀតណាម ក្នុងគោលបំណងកំណត់ឲ្យកិច្ចសហប្រតិបត្តិការរបស់អាស៊ាន  តម្រង់ទិសអនាគតរបស់អាស៊ាន និងកំណត់ទីតាំងរបស់អាស៊ានក្នុងរចនាសម្ព័ន្ធសន្តិសុខក្នុងតំបន់ទាំងមូលក៏ដូចជាលើទ្រង់ទ្រាយសកល។  ការពង្រឹងភាពធនរបស់ប្រទេសនានា របស់សហគមន៍ទាំងមូល និងបុគ្គលម្នាក់ៗ ក៏មានអត្ថន័យសំខាន់ជាពិសេសផងដែរ”។

ប្រារព្ធឡើងក្រោយពីរសប្តាហ៍ បន្ទាប់ពីកិច្ចប្រជុំកំពូលអនាគតរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក៏បានអះអាងនិងរីកសាយភាយនូវតម្លៃនិងសារៈសំខាន់ដែលមិនអាចជំនួសបាននៃពហុភាគីនិយមក្នុងបរិបទបច្ចុប្បន្ន។ ជាមួយនឹងភាពជោគជ័យនៃវេទិកាកន្លងមកនេះ វៀតណាមក៏បានលើកកំពស់តួនាទីរបស់ខ្លួនជាស្ពានផ្សព្វ ផ្សាយរាល់អនុសាសន៍និងសំណើរបស់វេទិកានេះទៅកាន់កិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ រួមចំណែកក្នុងការតភ្ជាប់អាទិភាពរួមក៏ដូចជាការយកចិត្តទុកដាក់រួមក្នុងតំបន់និងពិភពលោក។ ជាមួយនឹងសមិទ្ធិផលដែលសម្រេចបានក្រោយរយៈពេលជិត ៦ ទស្សវត្ស អាស៊ានមានលទ្ធភាពនិងសមត្ថភាពគ្រប់គ្រាន់ដើម្បីចូលរួមចំណែកកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាពក្នុងរាល់បញ្ហាសកល។

ត្រៀមខ្លួនជាស្រេចដើម្បីចូលរួមចំណែកច្រើនជាងទៀតនិងសកម្មសម្រាប់ការងាររួម

បន្ទាប់ពីបានចូលរួមជាសមាជិកអាស៊ានអស់រយៈពេលជិត៣ ទស្សវត្តន៍ មក វៀតណាមបន្តចូលរួមក្នុងស្មារតីត្រៀមខ្លួនជាស្រេច រួមចំណែកកាន់តែច្រើននិងមានសកម្មច្រើនជាងសម្រាប់ការងាររួម។ វៀតណាមសម្របសម្រួលយ៉ាងជិតស្និទ្ធ គាំទ្រ ជួយឧបត្ថម្ភឡាវក្នុងនាមជាប្រធានអាស៊ាន ទទួលជោគជ័យនូវភារកិច្ចសំខាន់ៗ រួមចំណែកពូនជ្រុំទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដោយឈរលើស្មារតី ចូលរួមជាក់ស្តែងនិងរួមចំណែកពិតប្រាកដ។ ក្នុងនោះ វៀតណាមបានអនុវត្តយ៉ាងមានប្រសិទ្ធភាពរាល់បញ្ហាសំខាន់និងអាទិភាពដោយឡាវ-ប្រធានអាស៊ានស្នើឡើង។  អនុរដ្ឋមន្ត្រីលោក Do Hung Viet បានមានប្រសាសន៍ថា៖ “យើងខ្ញុំគាំទ្រយ៉ាងមុតមាំ និងអនុវត្តប្រកបដោយប្រសិទ្ធភាពរាល់អាទិភាព និងគំនិតផ្តួចផ្តើមដែលឡាវ-ប្រធានអាស៊ានបានដាក់ចេញ និងសម្របសម្រួលគាំទ្រឡាវក្នុងការរៀបចំសកម្មភាពបានយ៉ាងល្អពេញមួយឆ្នាំកាន់តំណែងប្រធាន ទាំងរបៀបវារៈ ក៏ដូចជាការងារត្រៀមរៀបចំ រួមទាំងចែករំលែកបទពិសោធន៍របស់វៀតណាមទៀតផង។ យើងបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការ យុទ្ធសាស្ត្រ និងកម្មវិធីគម្រោងរបស់អាស៊ានរហូតដល់ឆ្នាំ ២០២៥ កសាងផែនការ និងយុទ្ធសាស្ត្ររបស់អាស៊ាន ចក្ខុវិស័យក្រោយឆ្នាំ ២០២៥ ឆ្ពោះទៅឆ្នាំ ២០៤៥។ លើសពីនេះ វៀតណាមបានស្នើយ៉ាងសកម្មនូវគំនិតថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន លើកកម្ពស់និរន្តរភាព សន្តិភាព និង អនាគតប្រកបដោយស្ថិរភាពសម្រាប់អាស៊ាន”

វៀតណាមខិតខំប្រឹងប្រែង “ជំរុញអាស៊ានឲ្យកាន់តែមានការតភ្ជាប់ជាងនិងមានភាពធន់ជាង” - ảnh 3ឯកអគ្គរដ្ឋទូតឡាវប្រចាំអាស៊ាន Bovonehat Douangchak (ស្តាំ) ជួបពិភាក្សាជាមួយអ្នកសារព័ត៌មាន VOV មុននឹងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ (រូបថត៖ PV/VOV-Jakarta)

ធ្វើការវាយតម្លៃជាវិជ្ជមាននូវតួនាទី និងការរួមចំណែករបស់វៀតណាមក្នុងអាណត្តិប្រធានអាស៊ានឆ្នាំ ២០២៤ របស់ឡាវ លោក Bovonehat Douangchak ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មអចិន្ត្រៃយ៍ឡាវប្រចាំអាស៊ាន និងជាប្រធានគណៈកម្មាធិការតំណាងសមាជិកអចិន្ត្រៃយ៍អាស៊ានឆ្នាំ ២០២៤ បានអះអាងថា៖ “ក្នុងដំណាក់កាលដំបូងនៃការត្រៀមរៀបចំសម្រាប់តំណែងប្រធានអាស៊ានឆ្នាំ ២០២៤ របស់ឡាវ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងមេរៀនបទពិសោធន៍ ទាក់ទងនឹងអាទិភាព និងលទ្ធផលដែលអាចទទួលបានក្នុងអាណត្តិប្រធានអាស៊ានឆ្នាំ ២០២៤។ ឡាវនិងវៀត ណាមក៏បានសម្របសម្រួលជាមួយប្រទេសដទៃទៀតក្នុងអាស៊ាន ដើម្បីអនុវត្តសកម្មភាព និងរបៀបវារៈជាអាទិភាពចំនួន ៩ នៃមូលបទប្រធានអាស៊ានឆ្នាំនេះ ដើម្បីលើកកម្ពស់ការកសាងសហគមន៍អាស៊ាននិយាយរួម។ ប្រការសំខាន់គឺ ឡាវ និងវៀតណាមមានគោលបំណងសម្រេចបាននូវគោល ដៅរួមរបស់អាស៊ាន ជាពិសេសផ្តោតទៅលើការអនុវត្តចក្ខុ”

រួមជាមួយនឹងបណ្តាប្រទេសពង្រឹងសាមគ្គីភាព និងឯកភាពអាស៊ាន ក្នុងបរិបទបច្ចុប្បន្នមានការផ្លាស់ប្តូរដ៏ឆាប់រហ័ស និងស្មុគស្មាញ បញ្ជាក់ពីឋានៈរបស់អាស៊ានក្នុងតំបន់ និងពិភពលោក ឆ្ពោះទៅរកសហគមន៍អាស៊ានដែលមានការតភ្ជាប់ជាង និងមានភាពធនជាង ... តែងតែជាកិច្ចខិតខំប្រឹងប្រែងនិងជាបាវចនារបស់វៀតណាម  នៅក្នុងកិច្ចប្រជុំលើកនេះ ក៏ដូចជាក្នុងកិច្ចសហប្រតិបត្តិការអាស៊ាននិយាយរួម៕

ប្រតិកម្មទៅវិញ