វៀតណាម និងសញ្ញាសម្គាល់ក្នុងតួនាទីជាប្រធានអាស៊ាន ឆ្នាំ ២០២០

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ១៥ ខែវិច្ឆិកា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានបិទបញ្ចាប់នៅទីក្រុងហាណូយក្រោយរយៈពេល ៤ ថ្ងៃធ្វើការ។ រាល់លទ្ធផលដែលទទួលបានក្នុងកិច្ចប្រជុំកំពូលលើកនេះរួមជាមួយសមិទ្ធិផលនៅទូទាំងឆ្នាំ២០២០ បានបង្ហាញយ៉ាងច្បាស់លាស់នូវភាពស្មារតីស្អិតរមួត និងការឆ្លើយតបរបស់វៀតណាម ក៏ដូចជាបណ្ដាប្រទេសជាសមាជិកអាស៊ានក្នុងបរិបទ ដែលពិភពលោកមានការវិវឌ្ឍ ដោយសារការប្រកួតប្រជែងជាយុទ្ធសាស្រ្តក្នុងចំណោមបណ្តាប្រទេសមហាអំណាច ក៏ដូចជាផលប៉ះពាល់ជាអវិជ្ជមាននៃជម្ងឺរាតត្បាកូវីដ ១៩ ផងដែរ។
វៀតណាម និងសញ្ញាសម្គាល់ក្នុងតួនាទីជាប្រធានអាស៊ាន ឆ្នាំ ២០២០ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក  Nguyen Xuan Phuc (រូបថត៖ nhandan.com.vn)

លើកសំណើរ អនុវត្តន៍គំនិតផ្តួចផ្តើមជាច្រើនឲ្យទាន់ពេលវេលា

ក្នុងនាមជាប្រធានរបស់វៀតណាមសម្រាប់កិច្ចប្រជុំកំពូលលើកនេះ អាស៊ានបានដោះស្រាយបញ្ហាមូលដ្ឋានស្នូល និងយូរអង្វែងរបស់តំនប់ ដូចជា៖ ប្រកាសរបាយការណ៍ វាយតម្លៃពាក់កណ្ដាលអាណត្តិស្ដីពីពីការអនុវត្តន៍ផែនការមេចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥; ផែនការមេស្ដីពីការតភ្ជាប់អាស៊ាន ២០២៥; ប្រកាសក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន និងផែនការអនុវត្តជាដើម។ ជាមួយឯកសារទាំងនេះ ថ្នាក់ដឹកនាំអាស៊ានបានបង្ហាញសាមគ្គីភាព កិច្ចខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការ បង្រួញគំលាតរវាងតំបន់ ប្រទេស និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអនុតំបន់នានា។ ក្នុងទំនាក់ទំនងជាមួយដៃគូនានា ថ្នាក់ដឹកនាំកំពូលអាស៊ានបន្តអះអាងនូវមជ្ឈភាពរបស់អាស៊ាន ជាពិសេសគឺក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ។ លោក Vo Tri Thanh សេដ្ឋកិច្ចវិទូមួយរូបបានវាយតម្លៃថា៖ “នេះគឺជាកិច្ចព្រមព្រៀងដែលបានចរចាអស់រយៈពេលវែងណាស់។ ប្រការនេះបានបញ្ជាក់ថា ដំណើរការចរចាគ្មានលក្ខណៈសាមញ្ញឡើយ ក្នុងបរិបទដែលពិភពលោកមានការវិវឌ្ឍយ៉ាងស្មុគស្មាញ។ ទោះយ៉ាងណា នេះគឺជាព័ត៌មានវិជ្ជមានសម្រាប់ដំណើរការសហប្រតិបត្តិការអភិវឌ្ឍន៍ និងតភ្ជាប់របស់អាស៊ាន ជាពិសេសគឺរបស់អាស៊ានជាមួយដៃគូនានា ហើយថែមទាំងមានអត្ថន័យ ចំពោះពិភពលោកទៀតផង”។

ក្នុងបញ្ហាសមុទ្រខាងកើត អាស៊ានបានបង្ហាញការប្តេជ្ញាចិត្ត កសាងសមុទ្រខាងកើតឱ្យក្លាយទៅជាដែនសមុទ្រប្រកបដោយសន្តិភាព ស្ថិរភាព សុវត្ថិភាពសម្រាប់សេរីភាពក្នុងការធ្វើដំណើរទំនិញ។ វាយតម្លៃអំពីកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីការបរទេសបានវាយតម្លៃថា៖ “យើងសម្រេចបានគោលដៅដែលបានដាក់ចេញ ក្នុងនោះគំនិតផ្តួចផ្តើម សំណើ និងអាទិភាពទាំងអស់ក្នុងទូទាំងឆ្នាំ គឺសុទ្ធតែត្រូវបានថ្នាក់ដឹកនាំធ្វើការអនុម័តក្នុងកិច្ចប្រជុំកំពូលលើកនេះ។ នេះគឺជាប្រការគួរឲ្យសប្បាយរីយរាយលើទាំងវិស័យកសាងសហគមន៍ ក៏ដូចជាក្នុងការទប់ទល់នឹងជំងឺរាតត្បាតកូវីដ ១៩ និងឆ្ពោះទៅរកការស្តារឡើងវិញរបស់ប្រទេសចាសមាជិកអាស៊ានផងដែរ”។

វៀតណាម និងសញ្ញាសម្គាល់ក្នុងតួនាទីជាប្រធានអាស៊ាន ឆ្នាំ ២០២០ - ảnh 2លោកស្រី Cartlin Wiesen នាយិការប្រចាំប្រទេសវៀតណាម នៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)

តួនាទីដ៏សំខាន់របស់វៀតណាម

ដោយអនុវត្តន៍ទិសស្លោក“ ភាពស្អិតរមួត និងការឆ្លើយតប” នោះវៀតណាមបានពង្រីកមជ្ឈភាពសមាគ្គីភាព បង្កើនការតភ្ជាប់សហគមន៍ ដឹកនាំ តភ្ជាប់ និងសហប្រតិបត្តិការជាមួយបណ្ដាប្រទេសអាស៊ាន និងដៃគូនានា ដើម្បីអនុវត្តន៍កិច្ចប្រជុំអនឡាញប្រកបដោយជោគជ័យ។ ព្រះមហាក្សត្រប្រ៊ុយណេ  Haji Hassanal Bolkiah មានព្រះបន្ទូលថា៖ “ប្រ៊ុយណេនឹងបន្តសកម្មភាពរបស់វៀតណាមតណាមក្នុងឆ្នាំកន្លងទៅ ដើម្បីខិតខំប្រឹងប្រែងំស្ដារតំបន់ឡើងវិញ និងកសាងសហគមន៍។ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០២១ ប្រ៊ុយណេនឹងជំរុញវិស័យសំខាន់ៗចំនួន ៣ ដោយផ្នែកលើប្រវត្តិសាស្ត្រអភិវឌ្ឍដ៏យូរអង្វែងរបស់អាស៊ាន”។

ចំពោះលោកស្រី Cartlin Wiesen នាយិការប្រចាំប្រទេសវៀតណាមនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានវាយតម្លៃថា៖ “កិច្ចប្រជុំកំពូលវិនិយោគធុរកិច្ចអាស៊ានដែលវៀតណាមរៀបចំឡើង បានសរឲ្យឃើញនូវសារៈសំខាន់ក្នុងការរួមដៃគ្នាកាត់បន្ថយគំលាត ការបំបែកបំបាក់ក្នុងអាស៊ាន ដើម្បីក្លាយទៅជាដៃគូគ្នា ក្នុងដំណើរការស្ដារឡើងវិញក្រោយពីកូវីដ ១៩។ ដូច្នេះខ្ញុំគិតថាវាមានភាពច្នៃប្រឌិត និងការផ្លាស់ប្ដូរថ្មី ហើយវាត្រូវបានអនុវត្តន៍ជាមួយសាមគ្គីភាពដ៏អស្ចារ្យ ហើយក៏ជាសក្ខីភាពនៃភាពសម្បូរបែបរបស់អាស៊ានផងដែរ។

ជាមួយនឹងការរៀបចំ ប្រជុំកំពូលអាស៊ានលើកទី ៣៧ កិច្ចប្រជុំកំពូលពាក់ព័ន្ធប្រកបដោយជោគជ័យ រួមជាមួយ សមិទ្ធិផលដែលសម្រេចបានក្នុងឆ្នាំ ២០២០ នោះ វៀតណាមបានអះអាងថា ជាសមាជិក ប្រកបដោយមានការទទួលខុសត្រូវ ដើរតួនាទីនាំមុខ ក្នុងបញ្ហាសំខាន់ៗរបស់អាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ