Vovworld-តាមតួលេខស្ថិតិថ្មីបំផុតរបស់ WHOថា៖តាំងពីពេល ករណីផ្ទុកមេរោគ
ដំបូងត្រូវបានរកឃើញនាខែមិនាឆ្នាំ២០១៤មក មេរោគអេបូឡា បានសម្លាប់
មនុស្សជាង ៤ពាន់ ៥រយនាក់និងករណីឆ្លងនៅអាហ្វ្រិកខាងលិចបានឡើងដល់
៩២០០ករណី នៅក្នុងប្រទេសឆ្លងសំខាន់ធំបីគឺលីបេរីយ៉ា ហ្គីណេ និងសៀរ៉ាឡេ
អូន។នៅ អាមេរិក គេបានរកឃើញករណីឆ្លងថ្មី ទៅលើគិលានុបដ្ឋាយិកា ពីររូប
នៅក្នុងរដ្ឋTexas។នៅអេស្ប៉ាញគេបាលស្គាល់ករណីឆ្លងមេរោគ អេបូឡា១ករណី
ផងដែរ។ដូច្នេះ អាមេរិក និងអេស្ប៉ាញកំពុងប្រឈមនឹងការរាតត្បាត វីរុស
អេបូឡា។
សញ្ញាសកម្មដំបូង។
យុទ្ឋនាការបង្ករនិងប្រយុទ្ឋនឹងមហាអាសន្នរោគនេះបានលេចចេញពេលដែល
វ៉ាក់សាំង អេបូឡាVSV-EBOVផលិតដោយបណ្តាអ្នកវិទ្យាសាស្រ្តកាណាដា
ដែលបានអនុវត្តពិសោធន៍លើមនុស្សបានផ្តល់មកលទ្ឋផលដំបូង។វ៉ាក់សាំង
ផលិតដោយកាណាដាត្រូវបានបញ្ជូនដល់WHOប្រចាំនៅក្រុងGenevaនៃប្រទេស
ស្វីស។ក្នុងពេលជាមួយនោះរុស្ស៊ីនិងថៃបានអោយដឹងថា៖អាចផលិតបាន
វ៉ាក់សាំងបង្ការ ជម្ងឺ អេបូឡា ។នៅប្រទេសអស្ប៉ាញនិងអាមេរិកអ្នកជម្ងឺ អេបូឡា
បានមានសុខភាពល្អ។
|
រូបថតVNA |
សកលលោកទាំងមូលខំប្រឹប្រែងប្រយុទ្ឋនឹងមេរោគ អេបូឡា
តាំងពីពេលអាសន្នរោគនេះ ផ្ទុះឡើងអង់គ្លេសនិងអាមេរិកជាប្រទេស២ដែលឈាន
ទៅមុខក្នុងការជួយបណ្តាប្រទេសក្នុងប្រយុទ្ឋប្រឆាំងមេរោគនេះ។ប៉ុន្តែលទ្ឋផលមិន
បានដូចការទន្ទឹមរង់ចាំនៅឡើយដោយសារករណីឆ្លងបានកើនឡើងជាបន្តបន្ទាប់។
រួមជាមួយការត្រួតពិនិត្យជំងឺនិងកិច្ចសន្យាផ្តល់ជំនួយហិរញ្ញវត្ថុបណ្តាប្រទេសនៅ
បញ្ជូនកំលាំងបុគ្គលិកសុខាភិបាលមកដល់តំបន់កើតរោគទៀតផង។អង់គ្លេសនិង
អាមេរិកបានបញ្ជូនទាហានរាប់រយនាក់ទៅកាន់តំបន់កើតរោគសំដៅទប់ស្កាត់
អាសន្នរោគនេះ។ប្រទេសគុយបាបានប្រកាសថា៖ត្រៀមខ្លួនជាស្រេចសហការជាមួយ
អាមេរិកក្នុងយុទ្ឋនាការប្រឆាំងនឹងមេរោគនេះតាមរយះការចាត់វេជ្ជបណ្ឌិតនិងកិលានុ
ដ្ឋាករទៅកាន់ សៀរ៉ាឡេអូន បេរីយ៉ា និងវហ្គីណេ ។
អនុវត្តកិច្ចសន្យាផ្តល់ជំនួយហិរញ្ញវត្ថុ
តាមការពិនិត្យរបស់WHOថា៖នឹងត្រូវការពេលវេលាជាច្រើនថែមទៀតដើម្បីលុបបំ
បាត់អាសន្នរោគនេះទាំងស្រុង។ដើម្បីធ្វើបានប្រការនេះសកលលោកត្រូវបន្ថែម
ប្រភពប្រាក់។រហូតមកដល់ពេលនេះប្រាក់របស់អ.ស.បនិងអង្គការផ្តល់ជំនួយ ឆ្លើយ
តបបាន៣០%តម្រូវការតែប៉ុណ្ណោះ។ដោយហេតុនេះបើសិនជាគ្មានសកម្មភាពជាក់
ស្តែងនោះ អេបូឡាអាចក្លាយទៅជាមហាសោនាដកម្មសកល៕