លទ្ធផលនៃការបង្ការប្រឆាំងអំពើពុករលួយពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនចំពោះបក្ស

Chia sẻ

(VOVWORLD) - នៅបណ្ដាកិច្ចប្រជុំគណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹមបង្ការប្រឆាំងអំពើរពុករលួយនិងការជួបប្រាស្រ័យអ្នកបោះឆ្នោតអគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយ និស្តវៀតណាម លោក Nguyen Phu Trong ជានិច្ចាកលអះអាងនូវការប្តេជ្ញា ចិត្តរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងកិច្ចការបង្ការប្រឆាំងអំពើពុករលួយ។ លទ្ធផលអំពើពុករលួយរបស់ការបង្ការប្រយុទ្ធប្រឆាំងនៃបក្សកុម្មុយនិស្តវៀតណាមកំពុងត្រូវបានសាធារណៈមតិមហាជនវាយតំលៃខ្ពស់។ 

លទ្ធផលនៃការបង្ការប្រឆាំងអំពើពុករលួយពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនចំពោះបក្ស - ảnh 1 លទ្ធផលនៃការបង្ការប្រឆាំងអំពើពុករលួយពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនចំពោះបក្ស

នាពេលកន្លងទៅ កម្មាភិបាលបក្ខជននិងប្រជាជនបានធ្វើជាកសិណសក្សី ការចូលរួមយ៉ាងប្តូរផ្តាច់របស់បក្សប្រព័ន្ធនយោបាយទាំងមូល ពិសេសគឺតួនាទី របស់ប្រមុខដឹកនាំរដ្ឋនិងការទទួលខុសត្រូវរបស់គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ក្នុងការងារបង្ការប្រឆាំងអំពើពុករលួយតាមរយៈការចោទប្រកាន់ជំនុំជំរះរាល់រឿងក្តីអំពើពុករលួយខាងសេដ្ឋកិច្ចធំៗ។ ប្រការនេះធ្វើឲ្យតួនាទី ឋានៈកិត្យានុភាព របស់បក្សកុម្មុយនិស្តវៀតណាមត្រូវបានលើកកំពស់យ៉ាច្បាស់លាស់។

        ប្រមូលផ្តុំឲ្យបានបំណងប្រាថ្នាឆន្ទៈរបស់បក្សទាំងមូលនិងប្រជាជនទាំងមូល

        នាពេលថ្មីៗនេះ ពេលដែលអគ្គលេខា លោក Nguyen Phu Trong ជួបប្រា ស្រ័យជាមួយអ្នកបោះឆ្នោតមុនពេលសម័យប្រជុំលើកទី ៥ រដ្ឋសភានីតិកាលទី ១៤ អ្នកបោះឆ្នោតទីក្រុងហាណូយបានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែង របស់បក្សកុម្មុយនិស្តវៀតណាមក្នុងកិច្ចការបង្ការប្រឆាំងអំពើពុករលួយ។  ក្រៅពី ការអះអាងនូវលទ្ធផលនៃការបង្ការប្រឆាំងអំពើពុករលួយដែលកាន់តែពង្រឹងនូវ ជំនឿទុកចិត្តរបស់ប្រជាជនចំពោះបក្ស ចំពោះរបប អ្នកបោះឆ្នោតបានសម្តែងនូវ បំណងប្រាថ្នាថាការងារបង្ការប្រឆាំងអំពើពុករលួយនឹងត្រូវបានអនុវត្តឲ្យបានខ្លាំង ក្លាថែមទៀត។ លោក  Nguyen Vy Yen បានលើកមតិថា៖

        «អ្នកបោះឆ្នោតវាយតំលៃខ្ពស់ចំពោះតួនាទីរបស់អគ្គលេខា របស់គណៈកម្មា ធិការត្រួតពិនិត្យមជ្ឈឹមបានប្រមូលផ្តុំឲ្យបានមនោសញ្ចេតនា បំណងប្រាថ្នា និង ឆន្ទៈរបស់បក្សទាំងមូល ប្រជាជនទាំងមូល បង្ការប្រឆាំងអំពើពុករលួយដើម្បី ការពារបក្សការពាររបប។ អ្នកបោះឆ្នោតមានគោលបំណងថា៖ បុព្វហេតុបង្ការ ប្រឆាំងអំពើពុករលួយត្រូវបានអនុវត្តឲ្យបានខ្លាំងក្លាថែមទៀត។ ខ្ញុំសង្ឃឹមថា៖ រឿងក្តីអំពើពុករលួយទាំងអស់នឹងត្រូវបានដោះស្រាយដោយឲ្យទាន់ពេលវេលា តម្លាភាពអាស្រ័យដោយច្បាប់ព្រហ្មទ័ណ្ឌ សំដៅឲ្យបានបរិសុទ្ធស្អាតស្អំរបស់ ក្បាលម៉ាស៊ីនដឹកនាំរដ្ឋប្រមូលមកវិញនូវទ្រពសម្បិត្តដែលបាត់បង់ក្នុងបណ្ដារឿងហេតុនាពេលកន្លងទៅ។»

        រីឯចំណែកខ្លួនវិញ អគ្គលេខាបក្ស លោក Nguyen Phu Trong បានចាត់ទុកថា៖ ការងារបង្ការប្រឆាំងអំពើពុករលួយនាពេលកន្លងទៅទទួលបានលទ្ធផល ឧត្តងឧត្តមដែលឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជន។ លោក Nguyen Phu Trong បានអះអាងថា៖លទ្ធផលទាំងនេះទទួលបានអាស្រ័យដោយបានពី ការលើកទឹកចិត្តនិងគាំទ្ររបស់ប្រជាជនទាំងមូល។

        ពង្រីកថែមទៀតនូវតួនាទីរបស់ប្រព័ន្ធទាំងមូលក្នុងការបង្ការប្រឆាំងអំពើពុករលួយ

        តាមអគ្គលេខាបក្ស Nguyen Phu Trong ថា៖ បុព្វហេតុបង្ការប្រឆាំងអំពើពុករលួរបស់វៀតណាមនៅមានការលំបាកជាច្រើន ហើយ «គ្មាននណាអាចជៀស វាង គ្មាននណាអាចឈរនៅខាងក្រៅបានទេ»។ អគ្គលេខាបក្ស Nguyen Phu Trong បានលើកច្បាស់ថា៖

        «យើងមិនត្រឹមតែប្រឆាំង ប៉ុណ្ណោះទេ ថែមទាំង ត្រូវបង្ការ។ ការបង្ការអំពើពុក រលួយគឺសំខាន់ណាស់ ហើយយើងត្រូវអនុវត្តការងារនេះយ៉ាង ប្តូរផ្តាច់។ ការពិន័យដ៏ ធ្ងន់ធ្ងរមិនមែនជាចំណុចដ៏ល្អបំផុតទេ គឺធ្វើយ៉ាងម៉េចឲ្យ ជនល្មើសឃើញពីកំហុសរបស់ខ្លួនទើបជាប្រការសំខាន់បំផុត។ ពិសេសគឺត្រូវប្រមូលយកវិញនូវទ្រពសម្បិត្តដែលត្រូវបានបាត់បង់ ។»

        លោកអគ្គលេខាបក្ស Nguyen Phu Trong បានចាត់ទុកថា៖ ចាំបាច់លើក កំពស់តួនាទីឃ្លាំមើលនៅថ្នាក់មូលដ្ឋាន ដើម្បីពង្រីកឲ្យបានកំលាំងរបស់ប្រព័ន្ធ នយោបាយទាំងមូលក្នុងការងារបង្ការប្រឆាំងអំពើពុករលួយនាពេលខាងមុខ។ ដើម្បីការងារបង្ការប្រឆាំងអំពើពុករលួយអនុវត្តប្រកដោយប្រសិទ្ធភាព គប្បីលាត ត្រដាងព្រមៗគ្នានូវវិធានការ ព្រមទាំង ប្តេជ្ញាក្នុងការប្រឆាំងនេះដែរ។ លោកអគ្គលេ ខាបានលើកច្បាស់ថា៖  

        «ការប្រឆាំងអំពើពុករលួយត្រូវគួបផ្សំការអនុវត្តបណ្ដាសេចក្តីសម្រេចចិត្ត ផ្សេងៗទៀតរបស់មជ្ឈឹមឲ្យព្រមៗគ្នា ដូចជាសេចក្តីសម្រេចចិត្តមជ្ឈឹមបក្សលើកទី ៦ ស្តីពីការរៀបចំកាត់បន្ថយក្បាលម៉ាស៊ីន ឬ សេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី ៧ ស្តីពីការកែទម្រង់ប្រាក់បៀវត្ស ការធានារ៉ាប់រង ក៏និងជាការបង្កលក្ខណៈដើម្បី បង្ការប្រឆាំងអំពើពុករលួយដែរ។ ទន្ទឹមនឹងនោះ យើងត្រូវបង្ការប្រឆាំងអំពើពុករ លុយក្នុងការងារកម្មាភិបាលប្រកបដោយប្តូរផ្តាច់ផងដែរ។»

        អាចនិយាយបានថា ការពិន័យរឿងហេតុអំពើពុករលួយខាងសេដ្ឋកិច្ចនាពេលថ្មីៗនេះបាននាំមកនូវលទ្ធផលវិជ្ជមានប៉ុន្តែករណីអំពើពុករលួយទ្រង់ទ្រាយតូចនៅសេសសល់ដែលបំផ្លាញចោលក្តីទុកចិត្តក្នុងក្រុមបក្ខជននិងប្រជាជនមួយចំនួន។ ជាពេលណាៗទាំងអស់បណ្ដាអង្គកាបក្សនៅលើកកំពស់នូវការទទួលខុសត្រូវ ក៏ដូចជា កុំមើលងាយអំពើពុករលួយទ្រង់ទ្រាយតូចកុំឲ្យមើលងាយការងារក្នុងតំបន់និងអង្គភាពខ្លួន។ អគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា៖ នាពេលខាងមុខការងារបង្ការប្រឆាំងអំពើពុករលួយត្រូវបានអនុវត្តឲ្យបានប្តូរផ្តាច់ថែមទៀត ក្នុងគ្រប់ជាន់ថ្នាក់។ ធ្វើឲ្យបានប្រការនេះនឹងបង្ការប្រឆាំងអំពើពុករលួយផងនិងអប់រំកម្មាភិបាលបក្ខជនផងដែលជួយកម្មាភិបាលបក្ខជនធ្វើការដើម្បីប្រជាជនដើម្បីប្រទេសជាតិ៕

ប្រតិកម្មទៅវិញ