លោកអគ្គលេខាបក្ស Nguyen Phu Trong៖ អ្នកតភ្ជាប់ស្ពានមិត្តភាព

Chia sẻ
(VOVWORLD) - កាលនៅរស់ លោកអគ្គលេខាបក្ស Nguyen Phu Trong ធ្លាប់គូសបញ្ជាក់ម្តងហើយម្តងទៀតថា វៀតណាមមានមាគ៌ាការទូតផ្ទាល់ខ្លួន មានគោលនយោបាយកិច្ចការបរទេសដ៏ពិសេសនៃយុគសម័យហូជីមិញ នោះគឺមាគ៌ាការទូតដើមឬស្សីរបស់វៀតណាម។ គ្មានអ្នកណាក្រៅពីលោកអគ្គលេខាបក្សជាអ្នកបញ្ជាណែនាំ និងប្រើប្រាស់ប្រកបដោយភាព ច្នៃប្រឌិត និងភាពបត់បែនក្នុងការអនុវត្តមាគ៌ាការទូតនោះ ដើម្បីកសាងឡើងស្ពានមិត្តភាពរវាងវៀតណាម និងប្រទេសផ្សេងៗ បង្កើតនិងអនុវត្តប្រកបដោយជោគជ័យនូវសិល្បៈតុល្យភាពទំនាក់ទំនងជាមួយប្រទេសធំៗ ជួយវៀតណាមលើកកម្ពស់ឋានៈរបស់ខ្លួន ក្នុងពិភពលោកពោរពេញទៅដោយការប្រែប្រួលបច្ចុប្បន្ន។

លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាអ្នកការទូតដ៏ឆ្នើមម្នាក់បង្កប់ដោយឋានៈអន្តរជាតិ ដែលលោកបានដឹកនាំប្រទេសឱ្យសម្រេចបាននូវបុព្វហេតុដ៏ធំធេង សក្ដានុពល ឋានៈ និងកិត្យានុភាពអន្តរជាតិដូចសព្វថ្ងៃនេះ។ សមិទ្ធិផលកិច្ចការបរទេសរបស់វៀតណាមក្នុងទស្សវត្សរ៍កន្លងមកបានកត់ត្រាសញ្ញាសម្គាល់ដ៏សំខាន់ និងមានអត្ថន័យជាប្រវត្តិសាស្ត្ររបស់លោកអគ្គលេខាបក្ស Nguyen Phu Trong។

លោកអគ្គលេខាបក្ស  Nguyen Phu Trong៖ អ្នកតភ្ជាប់ស្ពានមិត្តភាព - ảnh 1ក្នុងមុខតំណែងជាអគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោកអគ្គលេខាបក្ស  Nguyen Phu Trong បានទទួលស្វាគមន៍ប្រមុខរដ្ឋ និងថ្នាក់ដឹកនាំប្រទេសជាច្រើនជុំវិញពិភពលោក អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម។ រូបថត៖ VOV

ជំហានផ្លាស់ប្តូរសំខាន់ៗជាច្រើនក្រោមការដឹកនាំរបស់លោកអគ្គលេខាបក្ស

ក្នុងអាណត្តិនៃមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម សកម្មភាពកិច្ចការបរទេសបានប្រព្រឹត្តទៅយ៉ាងរស់រវើក បន្តបន្ទាប់ ហើយជាចំណុចលេចធ្លោនៃកិច្ចការបរទេសរបស់វៀតណាម ជាពិសេសសកម្មភាពកិច្ចការបរទេសកម្រិតខ្ពស់របស់លោកអគ្គលេខាបក្សក្នុងឆ្នាំ ២០២៣ ដូចជា៖ ជំនួបពិភាក្សាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping, ប្រធានាធិបតីអាមេរិកលោក Joe Biden, អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith, ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច ហ៊ុន សែន ហើយថ្មីៗនេះគឺជំនួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។

ក្នុងឋានៈជាប្រមុខបក្សកុម្មុយនិស្តវៀតណាម លោកអគ្គលេខាបក្ស Nguyen Phu Trong បានចូលរួមដោយផ្ទាល់ក្នុងសកម្មភាពកិច្ចការបរទេសសំខាន់ៗជាច្រើន បង្កើតរបត់ប្រវត្តិសាស្ត្រ  រួមចំណែកជួយឲ្យឋានៈ កិត្យានុភាព និងរូបភាពរបស់វៀតណាម ទទួលបានការវាយតម្លៃខ្ពស់លើឆាកអន្តរជាតិ។

មាគ៌ាការទូតដែលលោកអគ្គលេខាបក្ស Nguyen Phu Trong អនុវត្តបានជួយវៀតណាមទទួលបន្ថែមមិត្តភក្តិនិងកាត់បន្ថយអមិត្ត។ កម្រមានប្រទេសណាមួយដែលក្នុងរយៈពេល ៩ ខែប៉ុណ្ណោះបានទទួលស្វាគមន៍ប្រមុខរដ្ឋចំនួន ៣ រូប មកពីប្រទេសមហាអំណាចចំនួន ៣ របស់ពិភពលោកមកទស្សនាផងដែរ។ សាស្ត្រាចារ្យរង Chu Hoang Long នាយកមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយវៀតណាមនៅសាកលវិទ្យាល័យជាតិអូស្ត្រាលី អនុប្រធានសមាគមបញ្ញវន្ត និងអ្នកជំនាញវៀតណាមអូស្ត្រាលីបានវាយតម្លៃថា៖ “លោកអគ្គលេខាបក្សគឺជាអ្នកដែលមានគុណូបការៈដ៏ខ្ពង់ខ្ពស់ ហើយអាចនិយាយបានថា ជាកត្តាសម្រេចដោយដាក់ប្រទេសវៀតណាមឱ្យមានតុល្យភាព និងស្ថិរភាពក្នុងទំនាក់ទំនងការទូត ជាពិសេសក្នុងទំនាក់ទំនងជាមួយដៃគូសំខាន់ៗដូចជា៖ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប រុស្ស៊ី និងចិន។ មិនមែនជារឿងចៃដន្យទេដែលប្រមុខនៃមហាអំណាចធំៗ ដូចជាប្រធានាធិបតីសហរដ្ឋអាមេរិក ប្រធានាធិបតីរុស្ស៊ី និងអគ្គលេខាបក្សកុម្មុយនិស្តនិងប្រធានរដ្ឋចិន សុទ្ធតែបានធ្វើទស្សនកិច្ចជាផ្លូវការនៅវៀតណាមក្នុងអំឡុងពេលជាប់ៗគ្នា។ ហើយក៏មិនមែនជារឿងចៃដន្យដែរ ដែលក្នុងឆ្នាំ ២០១៩លោកប្រធានាធិបតីអាមេរិក Donald Trump និងលោកប្រធានស.ប.ប.កូរ៉េ លោក Kim Jong Un ទាំងពីររូបបានព្រមព្រៀងជួបសំណេះសំណាលគ្នានៅទីក្រុងហាណូយ។ ខ្ញុំគិតថា លោកអគ្គលេខាបក្សរបស់យើងបានដើរតួនាទីសម្រេច រួមជាមួយនឹងក្រុមថ្នាក់ដឹកនាំជាន់ខ្ពស់ ក្នុងការបង្កើតតុល្យភាពយុទ្ធសាស្ត្រក្នុងវិស័យការទូតរបស់វៀតណាម”។

លោកអគ្គលេខាបក្ស  Nguyen Phu Trong៖ អ្នកតភ្ជាប់ស្ពានមិត្តភាព - ảnh 2សាស្ត្រាចារ្យរង Chu Hoang Long នាយកមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយវៀតណាមនៅសាកលវិទ្យាល័យជាតិអូស្ត្រាលី អនុប្រធានសមាគមបញ្ញវន្ត និងអ្នកជំនាញវៀតណាមអូស្ត្រាលី។ រូបថត៖ Viet Nga/VOV-អូស្ត្រាលី

ក្នុងទំនាក់ទំនងជាមួយប្រទេសជិតខាង និងមិត្តភក្តិប្រពៃណី លោកអគ្គលេខាបក្ស Nguyen Phu Trong ក៏ជាអ្នករួមចំណែកយ៉ាងធំធេងក្នុងការពង្រឹងទំនាក់ទំនងទាំងនោះ។ លោកបានពូនជ្រុំនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរឡាវ និងវៀតណាម។ លោកក៏បានបន្ត និងលើកកម្ពស់ចំណងមិត្តភាពជាប្រពៃណី“ជាសមមិត្តផង និងជាបងប្អូនផង” រវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ចិន និងវៀតណាម បង្កើតបានជាចំណងមិត្តភាពដ៏ជ្រាលជ្រៅជាមួយបក្សកុម្មុយនិស្តចិន និងថ្នាក់ដឹកនាំ ចិន។ លោកអគ្គលេខាបក្ស Nguyen Phu Trong ក៏បានពង្រឹងនូវចំណងមិត្តភាពជាភាតរៈដ៏រឹងមាំជាមួយកម្ពុជា ហើយបានខិតខំយ៉ាងខ្ជាប់ខ្ជួន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជិតស្និទ្ធមិនត្រឹមតែរវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនិស្តវៀតណាមប៉ុណ្ណោះទេ ថែមទាំងរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរទៀតផង។

នៅឆ្ងាយពីប្រទេសវៀតណាមចម្ងាយពាក់កណ្តាលនៃភពផែនដី   ក្នុងអារម្មណ៍របស់ប្រជាជនគុយបា លោកអគ្គលេខាបក្ស Nguyen Phu Trong  ដូចជាស្ពានមួយដោយរភ្ជាប់ចំណងមិត្តភាពពិសេសរវាងវៀតណាម និងគុយបាដោយឥតចេះនឿយហត់អញ្ជឹង។ ភារធារីនៃស្ថានទូតគុយបាប្រចាំនៅវៀតណាមលោក Joy Puentes Saldise បានចែករំលែកថា៖

“លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាមិត្តដ៏ល្អមួយរូបរបស់គុយបា ហើយលោកបានទៅបំពេញទស្សនកិច្ចនៅគុយបាចំនួន ៥ លើកក្នុងតួនាទីជាអ្នកដឹកនាំផ្សេងៗគ្នា។ អាចនិយាយបានថា លោកគឺជាថ្នាក់ដឹកនាំវៀតណាមមួយរូបដែលបានទៅទស្សនាប្រទេសគុយបាច្រើនជាងគេក្នុងឋានៈផ្សេងៗគ្នា។ ក្នុងតួនាទីរបស់ខ្លួន  លោកតែងតែខិតខំជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បង្កើនការផ្លាស់ប្តូរបទពិសោធន៍ក្នុងភារកិច្ចនយោបាយរវាងបក្សទាំងពីរ ជាពិសេសលើវិស័យមនោគមវិជ្ជា”។

លោកអគ្គលេខាបក្ស  Nguyen Phu Trong៖ អ្នកតភ្ជាប់ស្ពានមិត្តភាព - ảnh 3ភារធារីនៃស្ថានទូតគុយបាប្រចាំនៅវៀតណាមលោក Joy Puentes Saldise ។ រូបថត៖ VGP/Quang Thương

ចក្ខុវិស័យយុទ្ធសាស្ត្រ

មិនត្រឹមតែដើរតួនាទីតភ្ជាប់ស្ពានមិត្តភាពប៉ុណ្ណោះទេ លោកអគ្គលេខាបក្ស Nguyen Phu Trong ជាមួយនឹងភាពវៃឆ្លាតជាយុទ្ធសាស្ត្រ គំនិតទ្រឹស្តីដ៏ស៊ីជម្រៅ និងលេចធ្លោបានបូកសរុបជាទូទៅនូវប្រព័ន្ធទ្រឹស្តីស្តីពីកិច្ចការបរទេសរបស់វៀតណាម បង្កើតឡើងមាគ៌ាការទូតប្រកបដោយការយកចិត្តទុកដាក់ ជាមួយនឹងអត្តសញ្ញាណដើមឫស្សីវៀតណាម៖ ឫសរឹងមាំ ដើមមាំមួន មែកអាចបត់បែនបាន។ ឫសគល់រឹងមាំគឺត្រូវតែរក្សាភ្ជាប់ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន ដើម្បីបម្រើគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគី និងពហុបែប។ ដើមមាំមួន គឺត្រូវប្រមូលផ្តុំកម្លាំងសាមគ្គីភាព និងកម្លាំងពលំសរុបនៃប្រព័ន្ធនយោបាយកិច្ចការវបរទេសទាំងមូល ក្រោមការដឹកនាំផ្ទាល់របស់បក្ស ដែលជាការរួមផ្សំនៃកម្លាំងជាតិ និងកម្លាំងនៃឆន្ទៈក្នុងការពឹងផ្អែកលើខ្លួនឯង និងការគាំទ្រសម្រាប់សាមគ្គីភាពអន្តរជាតិ។ ភាពទន់ភ្លន់របស់មែក គឺជារចនាប័ទ្មសិល្បៈដែលឆ្លើយតបដោយភាពបត់បែន និងប្រកបដោយភាពច្នៃប្រឌិត។ រដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son បានចែករំលែកថា៖

“សមិទ្ធិផលកិច្ចការបរទេសរបស់វៀតណាមក្នុងទស្សវត្សរ៍កន្លងមកបានកត់ត្រាសញ្ញាសម្គាល់ធំធេង សំខាន់ៗ និងមានអត្ថន័យប្រវត្តិសាស្ត្ររបស់លោកអគ្គលេខាបក្ស Nguyen Phu Trong។ ដោយមានទស្សនវិស័យបញ្ញា និងទស្សនៈនយោបាយយ៉ាងជម្រៅជ្រះ រួមជាមួយនឹងគណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ គណៈលេខា លោកអគ្គលេខាបក្សមិនត្រឹមតែដឹកនាំ និងគូសបញ្ជាក់នូវគោលការណ៍ គោ០លមាគ៌ា គោលនយោបាយការបរទេសសំខាន់ៗរបស់បក្ស និងរដ្ឋប៉ុណ្ណោះទេ ថែមទាំងដឹកនាំការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍ណែនាំរបស់បក្សទៀតផង។ ទន្ទឹមនឹងនោះ ចូលរួមដោយផ្ទាល់នៅក្នុងសកម្មភាពកិច្ចការបរទេសកម្រិតខ្ពស់ជាមួយនឹងចក្ខុវិស័យយុទ្ធសាស្ត្រ។ ការរួមវិភាគទានដ៏ធំធេងរបស់លោកអគ្គលេខាបក្ស បាននាំកិច្ចការបរទេសរបស់វៀតណាមឡើងដល់កម្រិតថ្មីមួយលើគ្រប់វិស័យ និងគ្រប់សកម្មភាព”។

សមិទ្ធិផលនៃកិច្ចការបរទេស/ការទូតរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ គឺជាសមិទ្ធិផលរបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ដែលក្នុងនោះកត្តាសំខាបំផុត និងមានអត្ថន័យសម្រេចបំផុតគឺការដឹកនាំផ្ទាល់ និងគ្រប់ជ្រុងជ្រោយរបស់បក្សដោយលោកអគ្គលេខាបក្ស Nguyen Phu Trong ជាប្រមុខ។ សកម្មភាពកិច្ចការបរទេសជាយុទ្ធសាស្ត្រ និងការត្រិះរិះយ៉ាងជ្រាលជ្រៅរបស់លោកអគ្គលេខាបក្ស បានដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ស្ពានមិត្តភាព បង្កើតស្ថានភាពកិច្ចការបរទេសបើកចំហ អំណោយផល និងកិត្យានុភាពដែលមិនធ្លាប់មានពីមុនមក និងមានអត្ថប័យយុទ្ធសាស្ត្រយូរអង្វែងសម្រាប់វៀតណាម៕

ប្រតិកម្មទៅវិញ