លើកកម្ពស់ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជិតខាងជាប្រពៃណី

ANH HUYEN
Chia sẻ
(VOVworld)-នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម
លោក Nguyen Xuan Phuc កំពុងធ្វើដំណើរទស្សន
កិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានិងសាធា
រណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី
២៤ដល់ថ្ងៃទី២៧មេសា។​ដំណើរ ទស្សនកិច្ចនេះបានប្រព្រឹត្តទៅក្នុង
កាលៈទេសៈដែលទំនាក់ទំនងមិត្តភាព កិច្ច សហប្រតិបត្តិការរវាងវៀត
ណាមជាមួយប្រទេសទាំងពីរ កម្ពុជានិងឡាវកំពុងមាន ការអភិវឌ្ឍន៍
យ៉ាងល្អប្រសើរគួរឲ្យកត់សម្គាល់ ជាពិសេស ដំណើរទស្សនកិច្ចនេះ​បាន
គូសបញ្ជាក់នូវការយកចិត្តទុកដាក់របស់វៀតណាមក្នុងទំនាក់ទំនងជាមួយ
 ប្រទេសជិតខាងទាំងពីរ 

(VOVworld)-នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc កំពុង
ធ្វើដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជា
ធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៧មេសា។​ដំណើរ ទស្សនកិច្ច
នេះបានប្រព្រឹត្តទៅក្នុងកាលៈទេសៈដែលទំនាក់ទំនងមិត្តភាព កិច្ច សហប្រតិបត្តិ
ការរវាងវៀតណាមជាមួយប្រទេសទាំងពីរ កម្ពុជានិងឡាវកំពុងមាន ការអភិវឌ្ឍន៍
យ៉ាងល្អប្រសើរគួរឲ្យកត់សម្គាល់ ជាពិសេស ដំណើរទស្សនកិច្ចនេះ​បានគូស
បញ្ជាក់នូវការយកចិត្តទុកដាក់របស់វៀតណាមក្នុងទំនាក់ទំនងជាមួយ ប្រទេស
ជិតខាងទាំងពីរ និងសំដៅលើកកម្ពស់ទំនាក់ទំនងមិត្តភាពនិងកិច្ចសហ ប្រតិ
បត្តិការលើគ្រប់វិស័យជាមួយកម្ពុជា  ទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គី
ភាពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវកាន់តែស៊ី
 ជម្រៅនិងប្រកបដោយប្រសិទ្ធភាព។

        នេះជាដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងនៅកម្ពុជានិងឡាវរបស់
 នាយករដ្ឋមន្ត្រី​លោក Nguyen Xuan Phuc ក្នុងដំណែងជាប្រមុខរដ្ឋាភិបាលវៀត
ណាម។​ហើយនេះក៏ជាសកម្មភាពកិច្ចការបរទេសសំខាន់ អំណរសាទរឆ្នាំមិត្ត
ភាពវៀតណាមកម្ពុជា២០១៧និងឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម-ឡាវ
២០១៧ផងដែរ។

        វៀតណាម​-កម្ពុជាជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ

        អស់រយៈពេល៥០ឆ្នាំបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី២៤មិថុនាឆ្នាំ១៩៦៧ ថ្ងៃទី២៤មិថុនា២០១៧)មក ទំនាក់ទំនងរវាងវៀតណាមជាមួយកម្ពុជានៅកំពុង
មានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរជានិច្ចកាល
អះអាងថា​ ចំណងមិត្តភាពប្រពៃណីវៀតណាម-កម្ពុជាជាទ្រព្យសម្បត្តិដ៏មានតម្លៃ
របស់ប្រទេសជាតិទាំងពីរ តាមនោះត្រូវពង្រឹងនិងពង្រីក ជាពិសេសក្នុងកាលៈ
ទេសៈដែលស្ថានភាពពិភពលោកនិងតំបន់កំពុងមានបម្រែបម្រួលយ៉ាងខ្លាំងនោះ
។ ដើម្បីរក្សាបានទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនោះ
 ត្រូវមានការទទួលខុសត្រូវរបស់ក្រសួងស្ថាប័នគ្រប់ជាន់ថ្នាក់និងប្រជាជននៃប្រ
ទេសទាំងពីរវៀតណាមនិងកម្ពុជា ក្នុងនោះមានការអប់រំជំនាន់វ័យក្មេងនៃប្រទេស
 ទាំងពីរផងដែរ។ ធ្វើការគូសបញ្ជាក់លើប្រការនេះ ប្រធានសមាគមមិត្តភាពវៀត
 ណាម-កម្ពុជា លោក Vu Mao បានលើកច្បាស់ថា៖

        “ចូលរួមការបំប៉ន់ឲ្យជំនាន់វ័យក្មេងនៃប្រទេសទាំងពីរឲ្យយល់ច្បាស់អំពី
ចំណងសាមគ្គីពិសេសវៀតណាម-កម្ពុជា ជាការងារអាទិភាពសម្រាប់សហគម
 គ្រប់ជាន់ថ្នាក់។ សកម្មភាពមួយក្នុងចំណោមសកម្មភាពនោះគឺយើងខ្ញុំបានធ្វើជា
 ឪពុកម្តាយធម៌របស់និស្សិតកម្ពុជាដែលកំពុងសិក្សានៅវៀតណាម។​តាមរយៈកម្ម
 វិធីនេះ និស្សិតកម្ពុជានឹងមានឱកាសស្វែងយល់អំពីទំនៀមទម្លាប់របស់វៀតណាម
 ព្រមទាំងធ្វើឲ្យប្អូនៗមានអារម្មណ៍ទទួលយកមនោសញ្ចេតនារបស់ប្រជាជនវៀត
 ណាមសម្រាប់ប្អូនៗ ពីនោះ ប្អូនៗនឹងយល់កាន់តែច្បាស់នូវចំណងសាមគ្គីភាព
 មិត្តភាពរវាងប្រជាជាតិទាំងពីរ”។

        នាបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចទ្វេភាគីកំពុងទទួលបាន
សញ្ញាវិជ្ជមានជាច្រើន​ខណៈដែល តម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីក្នុងត្រីមាសទី១
ឆ្នាំ២០១៧ ទទួលបានជិត៩៤០លានដុល្លារអាមេរិក (កើន១១%បើប្រៀបនឹងរយៈ
ពេលដូចគ្នេនាឆ្នាំទៅមិញ)។ ភ្ញៀវទេសចរវៀតណាមក៏កំពុងឈរលំដាប់ទី១នៃ
ចំនួនភ្ញៀវទេសចរទៅទស្សនាកម្ពុជា។ ក្នុងកិច្ចប្រជុំលើកទី១៥ គណៈកម្មាធិការ
ចម្រុះវៀតណាម-កម្ពុជាទើបនឹងបានប្រារព្ធនៅកម្ពុជានាខែមិនាមុននេះ ភាគីទាំងពីរ​
បានឯកភាពខ្ពស់ បន្តជួយគ្នាទៅវិញទៅមកលើគ្រប់វិស័យ ព្រមទាំងអះអាងគោល
ការណ៍មិនអនុញ្ញត្តិឲ្យកម្លាំងអមិតប្រើប្រាស់ទឹកដី របស់ប្រទេសម្ខាងសម្រាប់ប្រ
ឆាំងបំផ្លិចបំផ្លាញ់សន្តិសុខនិងស្ថិរភាពរបស់ប្រទេសម្ខាងទៀតឡើយ។

        រឹតបន្តឹងទំនាក់ទំនងប្រពៃណី សាមគ្គីភាពពិសេសនិងកិច្ចសហប្រ
តិបត្តិការ លើគ្រប់វិស័យជាមួយឡាវ

លើកកម្ពស់ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជិតខាងជាប្រពៃណី - ảnh 1


        ឆ្លងតាមដំណើរការប្រវត្តិសាស្ត្រ ទំនាក់ទំនងរវាងវៀតណាមជាមួយឡាវ
បានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ  កាន់តែជាក់ស្តែងពីមួយថ្ងៃទៅមួយថ្ងៃ។
 ទំនាក់ទំនងនយោបាយទ្វេភាគីកាន់តែជិតស្និទ្ធិ។ ហើយដោយសារគោលនយោ
បាយអាទិភាពសមស្របទ្វេភាគីនោះ បានជាទំនាក់ទំនងពាណិជ្ជកម្មវៀតណាម
ឡាវទទួលបានកំណើនគួរឲ្យកត់សម្គាល់នាពេលថ្មីនេះ។

        លទ្ធផលទទួលបានទាំងអស់នេះ គឺដោយសារ ប្រទេសទាំងពីររក្សាបាន
នូវយន្តការបើកកិច្ចប្រជុំជាប្រចាំ។​ចំពោះមុខស្ថានភាពពិភពលោកនិងតំបន់មាន
បម្រែបម្រួលច្រើនដូច្នេះ ប្រទេសទាំងពីរ វៀតណាមនិងឡាវ នៅបន្តអះអាងសារៈ
 សំខាន់និងអត្ថន័យយុទ្ធសាស្ត្រនៃការពង្រឹងនិងពង្រីកដោយឥតឈប់ឈរ
 ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវ ក្នុង
ស្ថានភាពថ្មី។​លោក Vilayvong Bouddakham ប្រធានមជ្ឈឹមសមាគមមិត្តភាព
ឡាវ-វៀតណាមបានឲ្យដឹងថា៖

        “ក្នុងសម័យកាលចូលរួមសកលភាវូបនីយកម្មនិងធ្វើសមាហរណកម្មដូច
 បច្ចុប្បន្ន  ប្រទេសយើងទាំងពីរគប្បីបង្កើនថែមទៀតនិងរក្សាជានិច្ចទំនាក់ទំនង
 មិត្តភាពប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
រវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសគឺសម្រាប់
 ជំនាន់យុវជននៃប្រទេសទាំងពីរ”។

        ក្នុងដំណើរទស្សនកិច្ចជាមិត្តភាពជាផ្លូវការលើកនេះរបស់នាយករដ្ឋមន្ត្រី
លោក Nguyen Xuan Phuc ភាគីទាំងពីរនឹងផ្លាស់ប្តូរគោលនយោបាយ និងខ្លឹម
សារសហប្រតិបត្តិការសំដៅលើកកំពស់គុណភាព ប្រសិទ្ធភាពសហប្រតិបត្តិការ
 វៀតណាម-ឡាវក្នុងដំណាក់កាលថ្មី។

        ដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជានិងឡាវលើកនេះរបស់នាយករដ្ឋមន្ត្រី
 លោក Nguyen Xuan Phuc បានបន្តអះអាងគោលមាគ៌ា គោលនយោបាយមុន
ក៏ដូចជាក្រោយរបស់វៀតណាមក្នុងទំនាក់ទំនងជាមួយកម្ពុជានិងឡាវ ជម្រុញ
ទំនាក់ទំនងអ្នកជិតខាងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-
កម្ពុជា ទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិ
បត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម-ឡាវ គាំទ្រគ្នាទៅវិញទៅមកលើបណ្តា
 វេទិកាសហប្រតិបត្តិការតំបន់និងអន្តរជាតិ រួមគ្នារក្សាសាមគ្គី នឹងភាពសម្រប
 សម្រួលក្នុងអាស៊ានលើបណ្តាបញ្ហាយុទ្ធសាស្ត្រក្នុងតំបន់៕

ប្រតិកម្មទៅវិញ