រយៈពេល ៣ ឆ្នាំ ដែល WHO ប្រកាសកូវីដ ១៩ គឺជាជំងឺរាតត្បាតសកល៖ "រលក​ដ៏កាចសាហាវ" បានកន្លងផុតទៅជាបណ្ដើរៗ

Chia sẻ
(VOVWORLD) - ថ្ងៃទី ១១ មីនា ខាងមុខ គឺជាថ្ងៃគម្រប់ខួប ៣ឆ្នាំ ចាប់តាំងពីពេលអង្គការសុខភាពពិភពលោក (WHO) បានប្រកាសជាផ្លូវការថា កូវីដ១៩ ជាជំងឺបង្កឡើងដោយវីរុស SARS-CoV-2 គឺជាជំងឺរាតត្បាតសកល។ 
រយៈពេល ៣ ឆ្នាំ ដែល WHO ប្រកាសកូវីដ ១៩ គឺជាជំងឺរាតត្បាតសកល៖ "រលក​ដ៏កាចសាហាវ" បានកន្លងផុតទៅជាបណ្ដើរៗ - ảnh 1អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus ។ រូបថត៖ រ៉យទ័រ

បន្ទាប់ពីរយៈពេល ៣ ឆ្នាំ ជីវភាពរស់នៅប្រក្រតីភាពថ្មីត្រូវបានបង្កើតឡើង ដោយសារកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងជំងឺរាតត្បាតនៅតាមប្រទេសនីមួយៗ ក៏ដូចជានៅលើពិភពលោកទាំងមូលផងដែរ។ រលកដ៏កាចសាហាវបានកន្លងផុតទៅហើយ ប៉ុន្តែ WHO នៅតែរក្សា ការព្រមាននៅកម្រិតខ្ពស់បំផុតជាសកលចំពោះជំងឺរាតត្បាតនេះ ដើម្បីការ ខាតបង់ និងការឈឺចាប់លែងកើតមានម្តងទៀតសម្រាប់មនុស្សជាតិ។

នៅពេលនោះ មេរោគ SARS-CoV-2 មានវត្តមាននៅតាមប្រទេស និងតំបន់ដែនដីជាង ១២០ ដោយមានអ្នកឆ្លងជំងឺជាង ១២១ ០០០ នាក់ ក្នុងនោះមានអ្នកស្លាប់ជាង ៤ ៣០០ នាក់។ ប៉ុន្តែត្រឹមតែ ១ ឆ្នាំក្រោយមក ចំនួនករណីឆ្លងជំងឺនៅលើពិភពលោកបានកើនឡើងជាង ១ ៥០០ ដង រហូដល់ជាង ១៨១,៧ លាននាក់ ហើយចំនួនអ្នកស្លាប់បានកើនឡើងជាង ៦៣០ ដង រហូតដល់ជាង ២,៦ លានករណី។ ក្នុងរយៈពេល ៣ ឆ្នាំ មេរោគ SARS-CoV-2 បានរីករាលដាលដល់ប្រទេស និងតំបន់ដែនដីប្រហែល ២២១ ជាមួយករណីឆ្លងជំងឺប្រមាណ ៦៤២ លាននាក់ ក្នុងនោះ មានមនុស្សជាង ៦,៦ លាននាក់បានស្លាប់។

រលកដ៏កាចសាហាវ

ចាប់តាំងពីថ្ងៃដែល WHO បានប្រកាសថាកូវីដ ១៩ ជាជំងឺរាតត្បាតជាសកល ពិភពលោកបានឃើញការវិវឌ្ឍនៃជំងឺនេះមិនត្រឹមតែវាយប្រហារជាមួយនឹងមេរោគដើមប៉ុណ្ណោះទេ ថែមទាំងបានប្រែប្រួលទៅជាមេរោគបំប្លែងដ៏គ្រោះថ្នាក់ដូចជា Alpha, Beta, Gamma, Delta និង Omicron រួមជាមួយនឹងមេរោគបំប្លែងខ្លួនរាប់សិបផ្សេងៗទៀត។ មេរោគបំប្លែងខ្លួនក្រោយៗអាចគេចផុតពីវ៉ាក់សាំង ដែលនាំឱ្យមានអត្រាឆ្លងខ្ពស់ជាង ហើយ ជំរុញឱ្យចំនួនករណីឆ្លងជំងឺថ្មីបានបំបែកកំណត់ត្រាជាបន្តបន្ទាប់។

ការផ្លាស់ប្តូរដែលមិនអាចទាយទុកជាមុនបានរបស់មេរោគ SARS-CoV-2 ចាប់តាំងពីពេលដែល WHO បានប្រកាសថា កូវីដ ១៩ គឺជាជំងឺរាតត្បាតសកលបានធ្វើឱ្យពិភពលោករងការខាតបង់យ៉ាងធ្ងន់ធ្ងរ។ ក្រៅពីការបាត់បង់អំពីជីវិតមនុស្ស កូវីដ-១៩ ក៏បណ្តាលឱ្យមានផលវិបាកជាច្រើនទៀតសម្រាប់ខឿនសេដ្ឋកិច្ចពិភពលោកទៀត
ផង ដូចជាអាក់ខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល អាក់ខានដល់ការដឹកជញ្ជូន និងស្ថានភាពកង្វះខាត និងការកើនឡើងតម្លៃថាមពល។ ជាក់ស្ដែង ក្នុងឆ្នាំ ២០២០ ជំងឺរាតត្បាតកូវីដ ១៩ បានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ខឿនសេដ្ឋកិច្ចរបស់ពិភពលោក។ ផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោកបានធ្លាក់ចុះ ៥,២% ក្នុងឆ្នាំ ២០២០ ដោយសារវិធានការបិទសកម្មភាពសេដ្ឋកិច្ច ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត។ បំណុលសាធារណៈនៅតាមប្រទេស ដែលមានចំណូលទាបបានកើន ១២% ឡើងដល់កំណត់ត្រា ៨៦០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២០។ ជំងឺកូវីដ-១៩ បានពង្រីកគម្លាតរវាងអ្នកមាននិងអ្នកក្រ ហើយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតាមប្រទេសកំពុងអភិវឌ្ឍន៍។

រយៈពេល ៣ ឆ្នាំ ដែល WHO ប្រកាសកូវីដ ១៩ គឺជាជំងឺរាតត្បាតសកល៖ "រលក​ដ៏កាចសាហាវ" បានកន្លងផុតទៅជាបណ្ដើរៗ - ảnh 2អ្នកជំងឺរង់ចាំចុះឈ្មោះធ្វើតេស្តរកជំងឺរាតត្បាតកូវីដ ១៩ ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។ រូបថត៖ THX/VNA

កិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីទប់ស្កាត់ជំងឺរាតត្បាត

បើប្រៀបធៀបនឹងឆ្នាំដំបូង ដែល WHO បានប្រកាសជំងឺរាតត្បាត ឈានចូលដល់ឆ្នាំទីពីរ (ចាប់ពីខែមីនា ឆ្នាំ ២០២១) "រលកដ៏កាចសាហាវ"ដែលមានឈ្មោះថាមេរោគបំប្លែងខ្លួនបានផ្លាស់ប្តូរវិធីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតរបស់ប្រទេសជា
ច្រើន។ ជាពិសេស វត្តមានរបស់វ៉ាក់សាំង និងថ្នាំព្យាបាលប្រកបដោយប្រសិទ្ធាភាពជាច្រើនបានបង្កើតរបត់ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ ទន្ទឹមនឹងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ យ៉ាងឆាប់រហ័ស ជូនប្រជាពលរដ្ឋនោះ ចំនួនករណីឆ្លងជំងឺដ៏ធ្ងន់ធ្ងរ និងករណីស្លាប់នៅលើពិភពលោកបានថយចុះ បើប្រៀបធៀបនឹងករណីឆ្លងថ្មី។ ប្រសិទ្ធភាពរបស់វ៉ាក់សាំងចំពោះការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ គឺមិនអាចបដិសេធបានឡើយ។ ដោយមានការខិតខំប្រឹងប្រែងសហប្រតិបត្តិការអន្តរជាតិ និងពហុភាគីនិយមក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត យន្តការថ្មីជាច្រើនត្រូវបានបង្កើតឡើងដើម្បីជួយចែកចាយវ៉ាក់សាំងបង្ការកូវីដ ១៩ រាប់ពាន់លានដូសដល់ប្រទេសក្រីក្រ។ ផែនការបង្កើតមូលនិធិឆ្លើយតបនឹងជំងឺរាតត្បាត ក៏ដូចជាកិច្ចព្រមព្រៀង ដើម្បីធានាប្រភពថវិកា និងភាពបត់បែនសម្រាប់ WHO ក៏កំពុងចេញរូបរាងជាបណ្តើរៗផងដែរ។ សមិទ្ធិផលទាំងនេះ បានពង្រឹងការប្តេជ្ញាចិត្តរបស់ប្រទេសនានា ដោយចាត់ទុកជំងឺកូវីដ-១៩ មិនមែនជាជំងឺរាតត្បាតសកលទៀតឡើយ ប៉ុន្តែជាជំងឺរាតត្បាតធម្មតា ដែលមានន័យថាការផ្លាស់ប្តូរឆ្ពោះទៅរក "ការរៀនរស់ប្រកបដោយសុវត្ថិភាព" ខណៈពេល ដែលការគ្រប់គ្រងជំងឺរាតត្បាតផង និងស្ដារជីវភាពរស់នៅប្រក្រតីភាពឡើងវិញ។

រយៈពេល ៣ ឆ្នាំបន្ទាប់ពី WHO បានប្រកាសថា កូវីដ ១៩ ជាជំងឺរាតត្បាតសកលមក កូវីដ-១៩ បានបង្ហាញថាមិនអាចទប់ទល់នឹងជំងឺរាតត្បាតសកល តាមរយៈការខិតខំប្រឹងប្រែងឯកឯងរបស់ប្រទេសនីមួយបានឡើយ។ ប្រការនោះមានន័យថា ការកសាងសាមគ្គីភាពជាសាកល ក៏ជាការត្រៀមខ្លួនជាស្រេច ដើម្បីនាំមកនូវឱកាសប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសម្រាប់ប្រទេសនីមួយៗ។ យោងតាម WHO ជំងឺរាតត្បាតកូវីដ ១៩ ពិបាកកំចាត់ទាំងស្រុង "ក្នុងពេលឆាប់ៗ " នោះទេ។ ប៉ុន្តែ កិច្ចសហប្រតិបត្តិការ និងការខិតខំប្រឹងប្រែងកាន់តែច្រើន គឺជាមធ្យោបាយជួយបញ្ចប់ជំងឺរាតត្បាត ហើយ "បិទជំពូកដ៏សោកសៅនៃប្រវត្តិសាស្ត្រមនុស្សជាតិជាអចិន្ត្រៃយ៍"ផងដែរ៕

ប្រតិកម្មទៅវិញ