រួមមតិចំពោះសេចក្ដីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ដើម្បីបំពេញគោលបំណងរបស់ប្រជាជន

HONG VAN Theo VOV -
Chia sẻ
 (VOV)_បន្ទាប់ពីធ្វើការកែតម្រូវ ប្រមូលផ្តុំមតិរបស់ប្រជា 
ជនទាំងមូល ខ្លឹមសារទាំងមូលនៃ សេចក្ដីព្រាងធ្វើវិសោធ 
នកម្ម រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ ​១៩៩២ ត្រូវបាន ដាក់ជូនយក មតិ  បណ្ដាសមាជិក សមាជិកាសភា លើកទី១៣ ក្នុងសម័យប្រជុំលើកទី៦។ 
  (VOV)_បន្ទាប់ពីធ្វើការកែតម្រូវ ប្រមូលផ្តុំមតិរបស់ប្រជាជនទាំងមូល ខ្លឹមសារ
ទាំងមូលនៃ សេចក្ដីព្រាងធ្វើវិសោធនកម្មរដ្ឋ​ធម្មនុញ្ញ​ឆ្នាំ ​១៩៩២ ត្រូវបាន ដាក់ជូន
យក មតិបណ្ដាសមាជិក សមាជិកាសភា លើកទី១៣ ក្នុងសម័យប្រជុំលើកទី៦។ នៅទីនេះ មតិរបស់បណ្ដាសមាជិក សមាជិកាសភាបានវាយតំលៃខ្ពស់ចំពោះគុណ
ភាពនៃ សេចក្ដីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ​១៩៩២។ បណ្ដាដំណាងបាន យកចិត្តទុកដាក់ជាច្រើនដល់បណ្ដាខ្លឹមសារទាក់ទិនដល់របបសេដ្ឋកិច្ច បញ្ហាប្រ
មូល​ដីធ្លីឡើងវិញ សិទ្ធិនិងកាតព្វកិច្ចជាសារវ័ន្តរបស់ប្រជាពលរដ្ឋ។ ​

 រួមមតិចំពោះសេចក្ដីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ដើម្បីបំពេញគោលបំណងរបស់ប្រជាជន - ảnh 1
រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ ​១៩៩២
គោរព ការពារសិទ្ធិមនុស្ស

សិទ្ធិមនុស្ស សិទ្ធិនិងកាតព្វកិច្ចជាសារវ័ន្តរបស់ប្រជាពលរដ្ឋត្រូវបានចាត់ទុក
ជាគ្រឹះដ្ឋានសំខាន់នៃច្បាប់ដើមរបស់ប្រទេស។ បណ្ដាសមាជិក ​សមាជិកាសភា
បាន ចាត់ទុកថា៖ សេចក្ដីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ​១៩៩២ ​លើកនេះ
មានចំណុ ចថ្មីជាច្រើន សមស្របជាមួយបណ្ដាអនុ​សញ្ញាអន្តរជាតិអំពីសិទ្ធិ
មនុស្ស  ដែលវៀតណាមជាសមាជិក។ ការកំណត់អំពីសិទ្ធិមនុស្ស និងសិទ្ធិពល រដ្ឋក៏សមស្របជាមួយស្ថានភាពជាក់ស្ដែងរបស់វៀតណាម និងអះអាងនូវការ
គោរពសិទ្ធិមនុស្ស សិទ្ធិ​របស់មនុស្ស ​សិទ្ធិជាសារវ័ន្តរបស់ប្រជាពលរដ្ឋ និងស្ដែង
ចេញទស្សនះ មុនក៏​ដូចជាក្រោយរបស់បក្ស រដ្ឋវៀត​ណាម។ លោកស្រី Tran
Thi Quoc Khanh សមាជិកសភាមណ្ឌលរដ្ឋធានី​ហាណូយ បានអោយដឹងថា៖

          “ យើង​កំណត់សិទ្ធិ​និមួយៗ។ សិទ្ធិនានាដែលបានកត់ត្រាក្នុងឆ្បាប់ត្រូវ
បាន​​រដ្ឋធម្មនុញ្ញ​កំណត់ច្បាស់លាស់។ ​ប្រការនេះល្អណាស់។”
អះអាងតួនាទីរបស់សេដ្ឋកិច្ចរដ្ឋ

          ស្ដីពីតួនាទីរបស់បណ្ដាសមាសភាពសេដ្ឋកិច្ច មតិជាច្រើនបានចាត់ទុកថា៖​ក្នុងខឿនសេដ្ឋកិច្ចទីផ្សារនៅវៀតណាម គឺតួនាទីកំណត់ទិស ចាត់ចែងខឿនសេដ្ឋ
កិច្ចរបស់រដ្ឋ និងសេដ្ឋកិច្ចរដ្ឋដើរតួនានទីដ៏សែនសំខាន់។ម្លេះហើយរដ្ឋធម្មនុញ្ញ​ត្រូវកំណត់ច្បាស់នូវ តួនាទីជាស្នូលរបស់សេដ្ឋកិច្ចរដ្ឋ។ លោក ​Nguyen Hong Son សមាជិកសភាមណ្ឌលហាណូយ បានផ្តល់មតិថា៖

          “ តាមរយះការស្រាវជ្រាវបណ្ដាឯកសារ ខ្ញុំបានឃើញថា៖ ​រដ្ឋធម្មនុញ្ញ​ត្រូវ
សរសេរថា៖ខឿនសេដ្ឋកិច្ចវៀតណាមជាខឿនសេដ្ឋកិច្ចទីផ្សារ មានការ​កំណត់ទិសដៅ គ្រប់គ្រង ចាត់ចែងរបស់រដ្ឋ ជាមួយរបៀបជាច្រើន ​ដូចជា៖​កម្មសិទ្ធិ សមាសភាពសេដ្ឋកិច្ចជាច្រើន ។ សេដ្ឋកិច្ចរដ្ឋរួមមាន៖ ​ថវិការរដ្ឋ  ធនធានជាតិ ទ្រព្យសម្បត្តិរដ្ឋ និងអង្គភាពអាជីវកម្មរដ្ឋដើរតួនាទី​ស្នូល។“
ការប្រមូលដីធ្លីឡើងវិញធានាគោលការណ៍បើកចំហរ តម្លាភាព មានការសងវិញពីការខូចខាត

          ចំពោះការប្រមូល​ដីធ្លីឡើងវិញ មតិជាច្រើនបានចាត់ទុកថា៖សិទ្ធិប្រើ​ប្រាស់ដីធ្លី ជាសិទ្ធិដ៏សែនសំខាន់ របស់ប្រជាជន បានជា រដ្ឋធម្មនុញ្ញ ត្រូវ​កំណត់ ចំពោះករណីនិមួយៗយ៉ាងម៉ត់ចត់។ ស្ដីពីបញ្ហានេះ លោក Le Nam អនុប្រធាន គណះប្រតិភូសមាជិកសភាមណ្ឌលThanh Hoa បានលើកមតិថា៖

          “ ប្រមូល​ដីធ្លីឡើងវិញ ជាភារកិច្ចចំបាច់​ប៉ុន្តែ ការកំណត់នេះ​ត្រូវធានាការ អភិវដ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច ។នោះគឺជាបញ្ហាដែលអ្នកបោះ​ឆ្នោតព្រួយបារម្ភ។ ”

          របបសេដ្ឋកិច្ច បញ្ហាប្រមូលផ្តុំដីឡើងវិញ សិទ្ធិមនុស្ស សិទ្ធិនិងកាតព្វ​កិច្ច ជាសារវ័ន្តរបស់ពលរដ្ឋ ជាខ្លឹមសារចំនួន៣ក្នុងចំណោមខ្លឹមសារសំខាន់​ដែល បានបណ្ដាសមាជិក សមាជិកាសភាយកចិត្តទុកដាក់បេលដំណើរការ​ពិភាក្សា
អំពី សេចក្ដីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ នៅក្នុងសម័យប្រជុំ​
លើកនេះដែរ។ ខ្លឹមសារទាំងនេះ នឹងបន្តយកមកពិភាក្សាយ៉ាងម៉តចត់ ក្នុង
សម័យ​ប្រជុំជាបន្ត ដើម្បីអនុម័តលើ ​រដ្ឋធម្មនុញ្ញនៅសម័យប្រជុំចុង​ក្រោយ​
ទទួល​បានលទ្ធផលខ្ពស់ ធានាប្រជាធិបតេយ្យភាព បំពេញបាន​តាមគោល
បំណង​របស់ប្រជាន៕

ប្រតិកម្មទៅវិញ