រួមកម្លាំងកាយចិត្តក្នុងផែនមហាសាមគ្គីជនជាតិទាំងមូល

Chia sẻ

(VOVWORLD) - ទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល កំពុងប្រព្រឹត្តទៅនៅតំបន់លំនៅដ្ឋានទូទាំងប្រទេស ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍នៃការបង្កើតរណសិរ្សឯកភាពជាតិវៀតណាម - ទិវាប្រពៃណីនៃរណសិរ្សមាតុភូមិវៀតណាម។ នេះជាសកម្មភាពមានអត្ថន័យសំខាន់ណាស់ ក្នុងការខិតខំប្រឹងប្រែងបន្តពូនជ្រុំនូវប្រពៃណីដ៏ថ្លៃថ្នូរនៃផែនមហាសាមគ្គីជនជាតិទាំងមូលរបស់ប្រជាជាតិវៀតណាម។ ក្នុងបរិបទបច្ចុប្បន្ន ផែនមហាសាមគ្គីជនជាតិទាំងមូលបន្តបានលើកកម្ពស់ បង្កើតឡើងកម្លាំងពលំដើម្បីវៀតណាមសម្រេចបាននូវគោលដៅពីរ គឺការបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ផ្លាស់ប្តូរថ្មី និងសមាហរណកម្មអន្តរជាតិ។

រួមកម្លាំងកាយចិត្តក្នុងផែនមហាសាមគ្គីជនជាតិទាំងមូល - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលនៅផ្ទះវប្បធម៌ ភូមិ ៥ ឃុំ Yen So ស្រុក Hoai Duc (រូបថត៖ VOV)

អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្ស លោក Nguyen Phu Trong ធ្លាប់បានអះអាងថា៖ “ប្រទេសរបស់យើងមិនដែលមានឱកាស សក្ដានុពល ឋានៈ និងកិត្យានុភាពអន្តរជាតិដូចសព្វថ្ងៃនេះទេ”។ សមិទ្ធិផលទាំងនេះ គឺជាលទ្ធផលនៃការច្នៃប្រឌិត ដែលជាលទ្ធផលនៃដំណើរការខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញ និងឥតឈប់ឈររបស់បក្សទាំងមូល ប្រជាជន ទាំងមូលនិងកងទ័ពវៀតណាមទាំងមូល ជាលទ្ធផលនៃកម្លាំងផែនមហាសាមគ្គីជនជាតិទាំងមូលរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម និងដំបូលផ្ទះរួមគឺរណសិរ្សមាតុភូមិវៀតណាម។

តួនាទីរបស់រណសិរ្សមាតុភូមិវៀតណាមនិងអង្គការមហាជន ក្នុងផែនមហាសាមគ្គីជនជាតិទាំងមូល បន្តត្រូវបានបញ្ជាក់និងលើកកំពស់ក្នុងជីវភាពខាងនយោបាយ-សង្គមរបស់ប្រទេសជាតិបច្ចុប្បន្ន។ ទំនាក់ទំនងជិតស្និទ្ធរវាងរណសិរ្សនិងអង្គការមហាជន និងប្រជាជនគ្រប់ស្រទាប់វណ្ណៈត្រូវបានពង្រឹងនិងពង្រីកជានិច្ច។ គោលការណ៍ណែនាំរបស់បក្ស និងរដ្ឋស្តីពីផែនមហាសាមគ្គីជនជាតិទាំងមូលត្រូវបានកែលម្អរ និងបានអនុវត្តន៍ជាក់ស្តែងតាមរយៈគោលនយោបាយនិងច្បាប់។ ប្រជាជនគ្រប់ស្រទាប់វណ្ណៈ បានរួមកម្លាំងកាយចិត្តជាមួយបក្ស រដ្ឋ ដើម្បីជំនះរាល់ការលំបាកនិងបញ្ហាប្រឈម សំដៅរក្សាស្ថិរភាពនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ធានាការពារជាតិនិងសន្តិសុខ លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជននិងលើកកំពស់ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ។ រណសិរ្សមាតុភូមិវៀតណាមបាននិងកំពុងបន្តមរតក និងពង្រីកនូវប្រពៃណីដ៏រុងរឿងរបស់រណសិរ្សឯកភាពជាតិវៀតណាម រួមចំណែកយ៉ាងធំធេងក្នុងការបង្កើតការស្រុះចិត្តគំនិត ក្នុងចំណោមប្រជាជនគ្រប់ស្រទាប់វណ្ណៈ ដោយផ្សព្វផ្សាយនិងលើកទឹកចិត្តប្រជាជនឱ្យពង្រីកសិទ្ធិធ្វើជាម្ចាស់ អនុវត្តន៍គោល ការណ៍ណែនាំរបស់បក្សនិងគោលនយោបាយនិងច្បាប់របស់រដ្ឋក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសឱ្យបានឆាប់រហ័សនិងនិរន្តរភាព។ ចលនាប្រឡងប្រណាំងស្នេហាជាតិនិងចលនាសង្គមដ៏ធំធេងដោយរណសិរ្សនិងអង្គការសមាជិកបំផុសឡើងកំពុងឈានចូលជីវភាពរស់នៅប្រចាំថ្ងៃ ហើយត្រូវបានប្រជាជនមកពីគ្រប់មជ្ឈដ្ឋានឆ្លើយតបយ៉ាងសកម្មផងដែរ។ ជាពិសេស រាល់ចលនាដោយរណសិរ្សមាតុភូមិវៀតណាមបំផុសឡើងបានជះឥទ្ធិពលជាក់ស្តែង និងបង្កើតការផ្សាភ្ជាប់សហគមន៍ ដើម្បីកសាងមាតុភូមិនិងប្រទេសជាតិ។ ជាងនេះទៅទៀត ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩ ឆ្លងរាលដាលនិងមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញលើទូទាំងសកលលោក ហើយនៅវៀតណាមចាប់ពីឆ្នាំ ២០២០ ដល់បច្ចុប្បន្ន ប្រជាជនវៀតណាមបានសាមគ្គី ស្រុះចិត្តគំនិតគ្នាក្នុងផែនមហាសាមគ្គីជនជាតិទាំងមូល ដើម្បីអនុវត្តន៍ “ការប្រយុទ្ធប្រឆាំងជាមួយជំងឺដូចប្រយុទ្ធប្រឆាំងនឹងសត្រូវ” ទប់ទល់នឹងជំងឺរាតត្បាត ការពារសុខភាពប្រជាជន និងស្ថិរភាពអភិវឌ្ឍន៍ផលិតកម្ម ដោយសម្រេចបាននូវគោលដៅពីរ ដែលត្រូវបានសហគមន៍អន្តរជាតិកោតសរសើរយ៉ាងខ្លាំង។

រួមកម្លាំងកាយចិត្តក្នុងផែនមហាសាមគ្គីជនជាតិទាំងមូល - ảnh 2ពុទ្ធសាសនិក តាមភូមិនានាក្នុងខេត្ត Son La រស់នៅដោយសាមគ្គីភាព ស្អិតរមួត... បង្កើតកម្លាំងចលករ ដើម្បីការអភិវឌ្ឍប្រកបដោយសុខដុមរមនា និងសុភមង្គល (រូបថត៖ Duc Tuan/VOV)

ក្នុងបរិបទថ្មី បក្សកុម្មុយនិស្តវៀតណាមបន្តអះអាងថា៖ មហាសាមគ្គីជនជាតិទាំងមូល គឺជាគោលមាគ៌ានៃបដិវត្តន៍វៀតណាម ជាកម្លាំងចលករ និងជាប្រភពធនធានដ៏ធំធេងក្នុងការកសាងនិងការពារមាតុប្រទេស។ ដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យនូវមាគ៌ាឆ្ពោះទៅកាន់សង្គមនិយម និងគោលដៅ “ប្រជាជនអ្នកមាន ប្រទេសរឹងមាំ ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយ្យធម៌” បក្សបន្តលើកកម្ពស់កម្លាំងមហាសាមគ្គីជនជាតិទាំងមូល ឆន្ទៈ កម្លាំងមោះមុត និងភាពច្នៃប្រឌិតរបស់ប្រជាជនវៀតណាមលើគ្រប់វិស័យនៃជីវភាពរស់នៅសង្គម តាមរយៈដំណោះស្រាយជាច្រើន។  នោះគឺការថែទាំ ការលើកកម្ពស់ និងធានាសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន; ធានាថាអំណាចរដ្ឋទាំងអស់ជារបស់ប្រជាជន។ ហើយរាល់ការណែនាំ និងគោលមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ គឺសុទ្ធតែដើម្បីផលប្រយោជន៍ប្រជាជន។ បក្សក៏បន្តអនុវត្តន៍ជាក់ស្តែងរាល់គោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ស្តីពីមហាសាមគ្គីជនជាតិទាំងមូល។ ទន្ទឹមនឹងនោះ ធានាថាអំណាចរដ្ឋជារបស់ប្រជាជន ដោយប្រជាជន ដើម្បីប្រជាជន ធានានូវប្រសិទ្ធភាពជាក់ស្តែងនៃសកម្មភាពត្រួតពិនិត្យនិងបដិវាទសង្គមរបស់រណសិរ្សមាតុភូមិ និងអង្គការនយោបាយសង្គម  បង្កើតការស្រុះចិត្តគំនិតក្នុងសង្គមនិងរួមចំណែកយ៉ាងសកម្មក្នុងការកសាងបក្សនិងរដ្ឋាភិបាលដ៏ស្អាតស្អំ និងរឹងមាំ  កសាង និងពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងបក្ស រដ្ឋ និងប្រជាជនក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ។

ដើម្បីពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល  បក្សបន្តនូវយន្តការនិងគោលនយោបាយដោយធានាថា ជនជាតិទាំងអស់មានសមភាព ការគោរព សាមគ្គីភាព និងដោះស្រាយដោយមានការចុះសម្រុងគ្នាប្រកបដោយភាពសុខដុមរមនា រាល់ទំនាក់ទំនងរវាងបណ្តាជនជាតិដើម្បីជួយគ្នាអភិវឌ្ឍន៍។ បន្តពង្រឹងឡើងវិញនូវវិធីសាស្រ្តដឹកនាំរបស់បក្សក្នុងបុព្វហេតុនៃមហាសាមគ្គីជនជាតិទាំងមូល តាមរយៈកម្មវិធីនយោបាយ យុទ្ធសាស្ត្រ កិច្ចការសំខាន់ៗ និងគោលនយោបាយធំៗ  ការងាររៀបចំកម្មាភិបាល ការងារអធិការកិច្ច ដោយការងារដឹកនាំនិងរៀបចំការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ។ បក្សបន្តពង្រីកសិទ្ធជាម្ចាស់ ស្មារតីសាមគ្គីភាព និងគំនិតច្នៃប្រឌិតរបស់ប្រជាជនក្នុងការធ្វើសមកាលកម្មនិងផ្លាស់ប្តូរថ្មីប្រទេសជាតិយ៉ាងទូលំទូលាយ លើកកំពស់គុណភាពសកម្មភាពរបស់អង្គការ និងស្ថាប័ននានាក្នុងប្រព័ន្ធនយោបាយ ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព នូវខ្លឹមសារនិងភារកិច្ច ស្តីពីការពង្រីកកម្លាំងមហាសាមគ្គីជនជាតិទាំងមូល លើគោលមាគ៌ាឆ្ពោះទៅកាន់សង្គមនិយមនៅវៀតណាម៕

ប្រតិកម្មទៅវិញ