(VOV)_សង្គ្រាមប្រឆាំងនឹងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅស៊ីរី កំពុង
មានរបត់សំខាន់ ក្នុងពេលដែល កងទ័ពស៊ីរីបន្តដណ្ដើមបានជ័យជំនះនៅសមរភូមិ។
មិនគ្រាន់តែដណ្ដើមបានតំបន់សំខាន់ៗ គូសសញ្ញាវិជ្ជមានស្ដីពីការប្រឆាំង IS ចាប់
ពីពេលរុស្ស៊ីធ្វើអន្តរាគមន៍យោធានៅស៊ីរី ថ្នាក់ដឹកនាំកំពូលនានារបស់ ISត្រូវបានកំ
ចាត់។ បំរ៉ែបំរួលទាំងនេះកំពុងបង្វែរសង្គ្រាមទៅតាមទិសដៅថ្មី។
|
របត់សំខាន់ក្នុងសង្គ្រាមប្រឆាំង IS នៅស៊ីរី |
បន្ទាប់ពីពេលដណ្ដើមបានទីក្រុង Palmyra វិញ កងទ័ពស៊ីរីបន្តដណ្ដើមបានទីរួម
ស្រុក Qariatein មហាកំពែងរបស់ក្រុមភេរវករ IS នៅខេត្ត Homs ភាគខាងត្បូងស៊ីរី។
មុននោះ១ថ្ងៃ កងទ័ពស៊ីរីដណ្ដើមបានទីក្រុង Palmyra ទាំងស្រុង ដោយសារកង
កម្លាំង IS បានដកទ័ពចេញដោយខ្លួនឯង។
កងទ័ពស៊ីរី ដណ្ដើមបានភាពម្ចាស់ការនៅលើសមរភូមិ
ការរំដោះទីក្រុង Palmyra ជាការខាតបង់យ៉ាងធ្ងន់ធ្ងររបស់ IS ដោយសារនេះគឺ
ជាទីកន្លែងដឹកជញ្ជូនជំនួយសំរាប់កងកម្លាំងភេរវករ។ ទីក្រុង Palmyra ត្រូវបានអង្គ
ការវប្បធម៌ អប់រំ និងវិទ្យាសាស្ត្រ អង្គការសហប្រជាជាតិ ( UNESCO) ទទួលស្គាល់
ជាបេតិកភ័ណ្ឌពិភពលោក។ ការដណ្ដើមបានទីក្រុង Palmyra វិញត្រូវបានចាត់ទុក
ជាការបោះជំហានធំមួយ នៅលើសមរភូមិចំពោះកងទ័ពស៊ីរី។ ជ័យជំនះនេះត្រូវ
បានចាត់ទុកថាជាការបើកផ្លូវ សំរាប់កងទ័ពស៊ីរី វាយទៅលើកំពែងរបស់ក្រុមភេរវករ
នៅខេត្ត Raqqa ក៏ដូចជាទីក្រុង Deir Ez Zor នៅភាគខាងកើតស៊ីរី ។
បណ្ដាអ្នកជំនាញការយោធាបានវិភាគថា៖ ជោគជ័យក្នុងការប្រឆាំង IS របស់
កងទ័ពស៊ីរី គឺដោយសារមានការវាយប្រហារតាមជើងអាកាសរបស់រុស្ស៊ី។ នាបច្ចុ
ប្បន្ន រុស្ស៊ីដណ្ដើមបានការត្រួតត្រានៅសមរភូមិស៊ីរី ហើយកិច្ចសហប្រតិបត្តិការ
រវាងរុស្ស៊ី និងស៊ីរីនេះ ជាកក្តាសំខាន់ក្នុងការផ្លាស់ប្តូរស្ថានភាពសង្គ្រាម។ ច្បាស់
លាស់ណាស់ថា៖ បណ្ដាក្រុមភេរវករមិនអាចទប់ទល់បានកម្លាំងរួមរបស់កងទ័ព
រុស្ស៊ីនិងស៊ីរី។ រួមជាមួយនោះ មេដឹកនាំកំពូលទី២ របស់ IS ក៏ត្រូវបានកំចាត់នា
ពេលថ្មីៗនេះ ដោយកងកម្លាំងយោធាចម្រុះ គូសសញ្ញាស្ដីអំពីការបាត់បង់ដ៏ធ្ងន់
ធ្ងរមួយទៀតរបស់ IS ។
ផ្លាស់ប្តូរស្ថានភាពនៅតុចរចារ
ច្បាស់លាសណាស់ថា៖ ជោគជ័យយោធានៅលើសមរភូមិនេះកាន់តែពង្រឹង
និងពង្រីកថានះអោយតួនាទីរបស់រដ្ឋាភិបាលប្រធានាធិបតីស៊ីរី Bashar Assad មុន
នឹងការចរចារសន្តិភាពស្ដីពីស៊ីរីដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី៩មេសាខាងមុខ
នេះ នៅទីក្រុង Geneva (ស្វីស)។ ពីយូរណាស់មកហើយ បញ្ហាអនាគតរបស់ប្រធា
នាធិបតី Bashar Assad ជានិច្ចកាលជាមូលហេតុនៃភាពចម្រូងចម្រាសរវាងរុស្ស៊ីនិង
អាមេរិក។ បណ្ដាបំរ៉ែបំរួលនៅសមរភូមិ ជាការអះអាងខ្លាំងក្លាបំផុតរបស់រុស្ស៊ី ចំ
ពោះអនាគតនយោបាយរបស់លោក Bashar Assad ។ ចំពោះបណ្ដាបំរ៉ែបំរួលដូច
ស្ថានភាពនាបច្ចុប្បន្ននេះ អាមេរិកលើកឡើងបញ្ហាលោក Bashar Assad ត្រូវលា
លែងពីដំណែង ជាលក្ខណះសម្រេច នៃដំណើការផ្លាស់ប្តូរនយោបាយនៅស៊ីរី។
ក្នុងដំណើរទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីនាពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងការបរ
ទេសអាមេរិក លោក John Kerry និងសមភាគីរុស្ស៊ី លោក Sergei Mavrov បានឯក
ភាពថាមិនពិភាក្សាអំពីអនាគតរបស់លោក Bashar Assad ក្នុងដំណាក់កាលនា
បច្ចុប្បន្ន និងទទួលស្គាល់ថា៖ស្ថានភាពនៅស៊ីរីកំពុងមានភាពសកម្មជាងមុន។
ច្បាស់លាស់ណាស់ថា៖ ការធ្វើអន្តរាគមន៍របស់រុស្ស៊ីបានផ្លាស់ប្តូរស្ថានភាព
សង្គ្រាម ជួយកងទ័ពស៊ីរីដណ្ដើមបានឧត្តមភាពនៅក្នុងស្ថានភាពជាក់ស្ដែង។
ដោយមានបំរ៉ែបំរួលថ្មីៗទាំងនេះ សង្ឃឹមថាការចរចារថ្ងៃទី៩មេសាខាងមុខនៅទិ
ក្រុង Geneva (ស្វីស) នឹងបង្កើតឡើងរបត់សំខាន់ នាំប្រទេសមជ្ឈឹមបូពា៍នេះមាន
សន្តិភាពយ៉ាងឆាប់ៗ។ ប៉ុន្តែ យថាទស្សន៍អំពីខឿនសន្តិភាពយូរអង្វែង សំរាប់ស៊ីរី
នៅជួបការលំបាក ដោយសារប្រទេសនេះកំពុងប្រឈមមុខនឹងឧបស័គ្គជាច្រើន
ទាំងខាងយោធាផងនិងនយោបាយផង៕