របត់ខាងគោលនយោបាយស្តីពីសាសនានៅវៀតណាម |
ច្បាប់ជំនឿសាសនាដែលត្រូវបានរដ្ឋសភាវៀតណាមអនុម័តនាខែវិច្ឆិកាឆ្នាំ ២០១៧ អនុវត្តយន្តការទស្សនៈនៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ស្តីអំពីការធានាសិទ្ធិសេរីភាពជំនឿសាសនា ។ ច្បាប់ស្តែងចេញយ៉ាងច្បាស់លាស់នូវការផ្លាស់ប្តូរថ្មីខាងយន្តការគ្រប់គ្រងរដ្ឋស្តីពីជំនឿ សាសនា។ គោលដៅស្នូលគឺរួមវិភាគទានពង្រឹងផែនមហាសាមគ្គីភាពជាតិទាំងមូល រក្សារឹង មាំជំនឿទុកចិត្តរបស់ជនកាន់សាសនាទៅលើគោលនយោបាយច្បាប់របស់បក្សនិងរដ្ឋ។
បើកទូលាយសិទ្ធិសេរីភាពខាងជំនឿសាសនា
ច្បាប់ជំនឿសាសនាបង្ហាញច្បាស់លាស់ថា៖ ការគោរព ការពារនិងធានាសិទ្ធិសេរី ភាពជំនឿសាសនារបស់ប្រជាពលរដ្ឋទាំងមូល។ ជាពិសេស ច្បាប់បើកទូលាយនូវមុខសញ្ញា អនុវត្តច្បាប់ បំពេញបន្ថែមការកំណត់ស្តីអំពីសិទ្ធិសេរីភាពខាងជំនឿសាសនា បែងចែកថ្នាក់ ក្នុងការគ្រប់គ្រងជំនឿសាសនា បង្កលក្ខណៈងាយស្រួលសំរាប់អង្គការបុគ្គលចុះឈ្មោះធ្វើ សកម្មភាពជំនឿសាសនា កាត់បន្ថយពេលវេលាទទួលស្គាល់បណ្ដាអង្គការសាសនា។ អនុប្រធានគណៈកម្មាធិការសាមគ្គីគ្រិសសាសនាខេត្ត Lam Dong លោក Truong Dinh Can បានអះអាងថា៖
«យើងខ្ញុំឃើញថា៖ ច្បាប់មានចំណុចថ្មីជាច្រើន ហើយសិទ្ធិសេរីភាពខាងជំនឿសាសនា របស់ប្រជាពលរដ្ឋត្រូវបានធានា។ ច្បាប់បង្កលក្ខណៈងាយស្រួលសំរាប់សកម្មភាពសាសនា។ ចំណុចម្យ៉ាងទៀតគឺ ច្បាប់បានទទួលស្គាល់អង្គការសាសនាគឺជាអង្គការមិនធ្វើអាជីជ្ជកម្ម។ »
ច្បាប់ជំនឿសាសនាត្រូវបានធ្វើវិសោធនកម្មតាមទិសបង្កលក្ខណៈធ្វើសកម្មភាពសាស នាសំរាប់ជនបរទេសដែលកំពុងរស់នៅធ្វើការស្របច្បាប់នៅវៀតណាម បំពេញបន្ថែមខ្លឹម សារអំពីការជ្រើសតាំងនិងបញ្ចុះពីដំណែងសំរាប់ជនបរទេសដែលរស់នៅធ្វើការស្រប ច្បាប់នៅវៀតណាម។ សមាជិកាសភាខេត្ត Bac Giang លោកស្រី Hoang Thi Hoa បានឲ្យ ដឹងថា៖
«ច្បាប់លើកនេះកំណត់ច្បាស់នូវសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ជនបរទេស ដែលរស់នៅធ្វើការស្របច្បាប់នៅវៀតណាម ហើយលៃឧបសម្ព័ន្ធ ២ ចំពូក ៦ ដោយមាន មាត្រាចំនួន ៧ ពីមាត្រាទី ៤៧ ដល់ទី ៥៣ ដែលកំណត់សេរីភាពខាងជំនឿសាសនាសំរាប់ ជនបរទេស។ តាមនោះ ជនបរទេសមានសិទិ្ធសារវ័ន្តធ្វើសកម្មភាពជំនឿសាសនាដូចប្រជា ពលរដ្ឋវៀតណាម រួមមានការសិក្សារៀនសូត្រនៅមូលដ្ឋានសាសនានៅវៀតណាម។»
ការទទួលខុសត្រូវនៃបណ្ដាស្ថាប័នសមត្ថកិច្ចរបស់រដ្ឋក្នុងសកម្មភាពជំនឿសាសនាក៏ ត្រូវបានកំណត់ច្បាស់លាស់ដូចជា៖ នីតិបុគ្គល មូលដ្ឋានបណ្តុះបណ្ដាលសាសនា ការចុះ ឈ្មោះធ្វើសកម្មភាពសាសនា ជាដើម។
របត់ក្នុងគោលនយោបាយសាសនា
មជ្ឈដ្ឋានអ្នកមុខអ្នកការវាយតំលៃខ្ពស់ចំពោះច្បាប់ជំនឿសាសនាដោយសារច្បាប់នេះ ឆ្លើយតបនឹងតម្រូវការនៃជនកាន់សាសនាក្នុងទូទាំងប្រទេស។ ប្រធានក្រុមប្រឹក្សាអភិបាល មជ្ឈឹមសមាគមពុទ្ធសាសនាខេត្ត Tien Giang ព្រះសង្ឃ Thich Tue Minh បានវាយតំលៃថា៖
«ស្តីអំពីបញ្ហាជំនឿសាសនានិងសេរីភាពខាងជំនឿសាសនាខ្ញុំឃើញថា៖ រដ្ឋគោរពណាស់។ ខ្ញុំគិតថា៖ ជំនឿសាសនាក៏ត្រូវប្រតិបត្តតាមរដ្ឋធម្មនុញ្ញច្បាប់។ មុនពេលកាន់សាសនាណាក៏ដោយភារកិច្ចដំបូងគឺរក្សានិងការពារប្រទេសជាតិ។ គប្បីសម្តែងស្មារតីសាសនារបស់ខ្លួនស្រឡាញ់សាសនាផងនិងស្នេហារជាតិផង។ ប្រការនេះត្រឹមត្រូវចំពោះសាសនាទាំងអស់។»
បណ្ដាមាត្រានៃច្បាប់ជំនឿសាសនាសុទ្ធតែកំណត់ជាក់ស្តែងហើយត្រូវបានប្រតិបត្តិ បន្ទាប់ពីច្បាប់ចូលជាធរមានមិនចាំបាច់ត្រូវរងចាំឯកសារណែនាំឡើយ។ ការនាំច្បាប់ស្តីពីជំនឿសាសនាចូលជាធរមានរួមវិភាគទានអនុត្តល្អគោលនយោបាយរបស់បក្សរដ្ឋអំពីការធានាថែមទៀតនូវសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាជនព្រមទាំងប្រយុទ្ធប្រឆាំងមានប្រសិទ្ធភាពដោយសកម្មភាពឆ្លៀតយកជំនឿសាសនាដើម្បីឧបាយកលអាក្រក់។ ប្រការនេះក៏បង្ហាញនូវការទទូលខុសត្រូវជាតិរបស់វៀតណាមចំពោះការអនុវត្តច្បាប់អន្តរជាតិ ស្តីអំពីសិទ្ធិមនុស្សផងដែរ៕