|
មហាសន្និបាតលើកទី៨រណសិរ្សមាតុភូមិវៀតណាម៖រួមដំណើរជាមួយការអភិវឌ្ឍន៍នៃប្រទេសជាតិ (mattran.org.vn) |
Vovworld-រណសិរ្សមាតុភូមិវៀតណាមជាផ្នែកមួយកកើតឡើងក្នុងប្រព័ន្ធ
នយោបាយរបស់វៀតណាមបច្ចុប្បន្ន។ រណសិរ្សមាតុភូមិវៀតណាមប្រមូលផ្ដុំ
ពង្រីកកំលាំងមហាសាមគ្គីភាពប្រជាជាតិទាំងមូលអនុវត្តប្រជាធិបតេយ្យបង្កើន
ការស្រុះចិត្តគំនិតសង្កមឃ្លាំមើលបដិវាទសង្គមចូលរួមកសាងបក្សរដ្ឋក៏ដូចជា
សកម្មភាពកិច្ចការបរទេសប្រជាជនរួមចំណែកកសាងនិងការពារមាតុប្រទេស។
ក្នុងកាលៈទេសៈបច្ចុប្បន្ន ការងារប្រមូលផ្ដុំកសាងផែនមហាសាមគ្គីភាព
ប្រជាជនទាំងមូលនិងបង្កើនការឃ្លាំមើលនិងបដិវាទសង្គមជាភារកិច្ចស្នូលមួយ
ដែលបានដាក់ចេញសំរាប់រណសិរ្សមាតុភូមិវៀតណាម។
ប្រមូលផ្ដុំផែនមហាសាមគ្គីប្រជាជនទាំងមូល
មហាសាមគ្គីជាប្រពៃណីដ៏ថ្លៃថ្លារបស់ប្រជាជាតិបង្កើតឡើងនូវកំលាំងពលំផ្ដល់មកជោគជ័យរបស់បុព្វហេតុបដិវត្តន៍វៀតណាម។ ដើម្បីបង្កើននិងពង្រីកកំលាំងមហាសាមគ្គីភាពប្រជាជាតិទាំងមូលបក្សកុម្មុយនីស្តវៀតណាមនិងលោកប្រធានហូជីមិញបានបង្កើតនិងដឹកនាំអង្គការរណសិរ្សប្រជាជាតិឯកភាព
វៀតណាមបច្ចុប្បន្នគឺរណសិរ្សមាតុភូមិវៀតណាម។ មជ្ឈឹមបក្សបានផ្សព្វផ្សាយសេចក្តីសំរេចចិត្តគោលការណ៍គោលនយោបាយជាច្រើនសំដៅថែទាំនិងពង្រីក
បណ្ដាវណ្ណបណ្ដាស្រទាប់ជាន់ថ្នាក់កំលាំងក្នុងសង្គម។ ក្នុងកាលៈទេសៈនោះ
រណសិរ្សមាតុភូមិវៀតណាមគ្រប់ជាន់ថ្នាក់បានបង្កើនការចលនាប្រជាជនជំរុញ
ចលនាប្រឡងប្រណាំងស្នេហាជាតិរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកាត់បន្ថយ
ភាពក្រីក្រ។
ពង្រីកតួនាទីស្នូលសាមគ្គីភាពប្រជាជាតិទាំងមូលក្នុងដំណាក់កាលបច្ចុប្បន្ន រណសិរ្សបានពហុបែបភាវូបនីយកម្មរបៀបប្រមូលផ្ដុំ ចលនាប្រជាជនគ្រប់ស្រទាប់ដោយការចលនាមានចរិតលក្ខណៈប្រជាជនទាំងមូល។ ទន្ទឹមនឹងនោះរណសិរ្ស
បានផ្ទៀងស្ដាប់និងប្រមូលផ្ដុំមតិបំណងប្រាថ្នាសមស្របរបស់ប្រជាជនដើម្បីឆ្លុះ
បញ្ចាំងជាមួយបក្សនិងរដ្ឋរួមចំណែកកសាងកែលំអរគោលការណ៍គោលនយោ
បាយច្បាប់។ លោក Tran Hau អតីតអគ្គនិពន្ធនាយកទស្សនាវដ្ឋីរណសិរ្សបានចាត់
ទុកថា៖
“ខ្ញុំស្នើរប្រកាសកម្មវិធីមហាសាមគ្គីភាពប្រជាជាតិដើម្បីមាតុប្រទេសវៀតណាម
សន្តិភាពឯកភាពឯករាជ្យប្រជាធិបតេយ្យនិងសម្បូររុងរឿង។ នេះជាសំណូមពរ
ដែលខ្ញុំចាត់ទុកថា ជនរួមជាតិជាង៩០លាននាក់មានបំណងឆ្ពោះទៅមហាសន្និបាតដើម្បីស្ដាប់សម្លេងសេចក្តីអំពាវនាវរបស់មហាសន្និបាត។”
បង្កើនការឃ្លាំមើលបដិវាទសង្គម
តួនាទីរបស់រណសិរ្សមាតុភូមិវៀតណាមមិនត្រឹមតែចលនាស្មារតីស្នេហាជាតិសកម្មធ្វើពលកម្មរបស់ប្រជាជនទាំងមូលប៉ុណ្ណោះទេ ថែមទាំងត្រូវទទួលតួនាទីឃ្លាំមើលនិងបដវាទសង្គមចំពោះកិច្ចដឹកនាំរបស់បក្សនិងការគ្រប់គ្រងរបស់
រដ្ឋ។ ឃ្លាំមើលនិងបដិវាទសង្គមមិនត្រឹមតែជាការរួមមតិជាមួយបក្សនិងរដ្ឋប៉ុណ្ណោះ
ទេថែមទាំងពិគ្រោះពិនិត្យចំពោះគោលការណ៍គោលនយោបាយដើម្បីធ្វើឲ្យកិច្ច
ដឹកនាំគ្រប់គ្រងបានល្អជាងទៀត។
ស្ដីពីការបដិវាទ ក្នុងរយៈពេលកន្លងមក ការរួមមតិកសាងរដ្ឋធម្មនុញ្ញ២០១៣
ក្នុងចំណោមមតិចំនួន២២លាននោះ សមាជិករបស់រណសិរ្សមាតុភូមិបានរួមមតិ
ជាង៨លានលើក។
ស្ដពីឃ្លាំមើល នាបច្ចុប្បន្នរណសិរ្សកំពុងអនុវត្តខ្លឹមសារឃ្លាំមើលចំនួន៥នៅថ្នាក់ជាតិនិងដំបន់។ ទន្ទឹមនឹងនោះរណសិរ្សក៏បានចុះហត្ថលេខាលើកម្មវិធីសហការជាមួយក្រសួងស្ថាប័នជាច្រើនដើម្បីឃ្លាំមើលតាមវិស័យ។
ដើម្បីរណសិរ្សពង្រីកនូវប្រសិទ្ធភាពសកម្មភាពឃ្លាំមើលនិងបដិវាទ លោក
Nguyen Song Phi អនុប្រធានសមាគមអតីតយុទ្ថជនវៀតណាម អង្គការសមាជិករបស់រណសិរ្សមាតុភូមិវៀតណាមបានចាត់ទុកថា៖
“កត្តមនុស្ស-កម្មាភិបាលរណសិរ្សត្រូវមានសមត្ថភាពទើបគ្រប់លក្ខណៈ
ដើម្បីបក់ស្រាយឲ្យប្រជាជនណែនាំឲ្យប្រជាជន។ បើចង់ឃ្លាំមើលបានត្រូវមាន
កម្មវិធីឃ្លាំមើល ខ្លឹមសារឃ្លាំមើលនិងមនុស្សមានសមត្ថភាពឃ្លាំមើល។”
រណសិរ្សមាតុភូមិវៀតណាមជាអង្គការនយោបាយសង្គមមានតួនាទីការពារសិទ្ធិ
និងផលប្រយោជន៍ស្របច្បាប់សមស្របរបស់ប្រជាជន។ ការបង្កើនលទ្ធភាពសាមគ្គីភាពប្រជាជនទាំងមូលបង្កើនការឃ្លាំមើលបដិវាទសង្គមក្នុងដំណាក់កាល
ខាងមុខនឹងរួមចំណែកពង្រឹងអះអាងនូវតួនាទីរបស់រណសិរ្សមាតុភូមិរួមចំណែក
សកម្មក្នុងការអភិវឌ្ឍន៍របស់ប្រទេសជាតិ៕