រណសិរ្សមាតុភូមិវៀតណាមផ្លាស់ប្តូថ្មីការងាឃ្លាំមើលនិងបដិវាទ

Theo VOV -
Chia sẻ

(VOVworld)-ក្នុងសន្និសីទលើកទី៧នៃគណៈកម្មាធិការ 
មជ្ឈឹម​រណសិរ្ស​មាតុភុមិ វៀតណាមនីតិកាលទី៧ ដែល 
ទើបនឹងបានប្រព្រឹត្តទៅ​ក្នុងសប្តាហ៍ បញ្ហាសំខាន់១ត្រូវ 
 បាននាំចេញ នោះគឺការ​លាតត្រដាងអនុវត្ត​បែបបទ​​ឃ្លាំ 
មើល​សង្គមនិងបដិវាទតាមស្មារតីរដ្ឋធម្មនុញ្ញរបស់សាធារណរដ្ឋ សង្គមនិយម វៀតណាម។ នេះក៏ជាការ ងារសំខាន់ របស់រណសិរ្សមាតុ​ភូមិវៀតណាម​ក្នុងឆ្នាំ២០១៤ និងបណ្តាឆ្នាំខាងមុ​ខ។

(VOVworld)-ក្នុងសន្និសីទលើកទី៧នៃគណៈកម្មាធិការមជ្ឈឹម​រណសិរ្ស​មាតុភុមិ វៀតណាមនីតិកាលទី៧ ដែលទើបនឹងបានប្រព្រឹត្តទៅ​ក្នុងសប្តាហ៍ បញ្ហាសំខាន់១
ដែលត្រូវ បាននាំចេញ នោះគឺការ​លាតត្រដាងអនុវត្ត​បែបបទ​​ឃ្លាំមើល​សង្គមនិង បដិវាទតាមស្មារតីរដ្ឋធម្មនុញ្ញរបស់សាធារណរដ្ឋ សង្គមនិយម វៀតណាម។ នេះក៏
ជាការ ងារសំខាន់ របស់រណសិរ្សមាតុ​ភូមិវៀតណាម​ក្នុងឆ្នាំ២០១៤ និងបណ្តាឆ្នាំខាង
មុ​ខ។

រណសិរ្សមាតុភូមិវៀតណាមផ្លាស់ប្តូថ្មីការងាឃ្លាំមើលនិងបដិវាទ - ảnh 1
២០១៤៖វៀតណាមនឹងសម្រេចបែបបទអនុម័តលើអនុសញ្ញាស្ដីពីសិទ្ធិរបស់ជនពិការ(TTXVN)

          ការឃ្លាំមើលនិងបដិវាទសង្គមជាភារកិច្ចសំខាន់របស់រណសិរ្សមាតុភូមិ]វៀត
ណាម។ ជាលើកដំបូងក្នុងរដ្ឋធម្មនុញ្ញសាធារណរដ្ឋសង្គមនិយម​វៀត​ណាម មានតួ
នាទី ឃ្លាំមើលនិងបដិវាទត្រូវបានលើកឡើងតាមប្រព័ន្ធនិងត្រូវបាន ជាក់ស្តែងប
នីយកម្ម​។ តាមនោះ រណសិរ្សមាតុភូមិវៀតណាម​គ្រប់ជាន់ ថ្នាក់ និងអង្គការ នយោ បាយសង្គមចំនួន៥​ជា​សមាជិករួមមានសមាគមកសិករ សមាគមនារី សមាគមអតីត យុទ្ធជនវៀតណាម សហភាព​ពលករ​វៀតណាម និង សម្ព័ន្ធសមាគមយុវជនកុម្មុយ
និស្តហូជីមិញ​ អនុវត្តន៍ការ​ងា​ឃ្លាំមើលស្ថាប័ន ពីមជ្ឈឹមដល់មូលដ្ឋាន រួមទាំងបដិវាទ
រាល់ការផ្តួច​ផ្តើម​គំនិត គោលមាគ៌ារបស់ បក្ស គោលនយោបាយច្បាប់របស់រដ្ឋវៀត
ណាម។

បង្កើនប្រភពធនធានមនុស្ស

        ការងាតឃ្លាំមើលនិងបដិវាទសង្គមជាខ្លឹមសារមិនមែនថ្មីទេ ប៉ុន្តែត្រូវបាន​យកចិត្តទុកដាក់ជាពិសេស ក្នុងសកម្មភាពរបស់រណសិរ្យមាតុភូមិវៀតណាម។ នាបច្ចុប្បន្ន ការងារឃ្លាំមើលនិងបដិវាទនៅមូលដ្ឋានទើបនឹងបានអនុវត្តតាមរយៈ​​សកម្មភាពអធិការកិច្ចប្រជាជន ឃ្លាំមើលការវិនិយោគសាធារណៈតែប៉ុណ្ណោះ។ ដើម្បីអនុវត្តកិច្ចការទាំងនេះ ការបង្កើនប្រភពធនធានមនុស្សជាប្រការចាំបាច់។ 
លោក Nguyen Quang Thanh អតីតប្រធានគណៈកម្មាធិការរណ​សិរ្យ​មាតុភូមិវៀត
ណាម ទីក្រុង Da Nang បានអោយដឹងថា៖

          “ ​ ​ការងារជ្រើសរើសនិងបណ្ដុះបណ្ដាលកម្មាភិបាលរណសិរ្យ​ត្រូវផ្លាស់​ប្តូរថ្មី តាមការផ្លាស់ប្តូរថ្មីរបស់សង្គម បំពេញរាល់តម្រូវការអំពី​ចំណេះ​ដឹង សុខភាព …ជា
ដើម។ ជាងនេះទៅទៀត យើងពុំទាន់មាន របប គោលនយោបាយ ​ការវិនិយោគ  ការទាក់ទាញអោយសមស្រប​នៅឡើយ។ ​។ ខ្ញុំស្នើថាត្រូវយកចិត្តទុកដាក់​ដល់ការ បណ្ដុះបណ្ដាល ជ្រើសរើស​និងបំប៉ន់កម្មា​ភិបាលរណសិរ្យ ដើម្បី​បំពេញតម្រូវ ការ
របស់ សង្គមនាសព្វថ្ងៃ។”​

ជិតស្និទ្ធិជាមួយប្រជាជនជាងទៀត

        តាមការកំណត់ សកម្មភាពឃ្លាំមើល និងបដិវាទមិនបាន​ជៈ​ឥទ្ធិពល​​ដល់ សកម្មភាពរបស់ស្ថាប័ន អង្គការនិងបុគ្គល។ លោក Do Phuong អតីតអគ្គនាយក​ទីភ្នាក់ងារសារព័ត៍មានវៀតណាម និងជាប្រធាន​ក្រុម​ប្រឹក្សារពិគ្រោះយោបល់ អំពីវិទ្យាសាស្ត្រ អប់រំ នៃគណៈកម្មាធិការមជ្ឈឹម​រណសិរ្យមាតុភូមិវៀតណាម បាន
ចាត់ទុកថា៖​ត្រូវជ្រើសរើសបញ្ហាឃ្លាំ​មើល​អោយសមស្រប បន្ទាប់នោះទើបគិត​ដល់​
ការបដិវាទ។ ជាពិសេស រណសិរ្យ​គ្រប់ជាន់ថ្នាក់ត្រូវផ្លាស់ប្តូរ​របៀបធ្វើសកម្មភាព
ជាង ទៀតដើម្បីជិតស្និទ្ធិជា​មួយ​ប្រជាជនជាង។ លោក Do Phuong បានសង្កត់ធ្ងនថា៖

          “ ខ្លឹមសារឃ្លាំមើលនិងបញ្ហាបដិវាទត្រូវជ្រើសរើសយ៉ាងម៉ត់ចត់។ ​ឧទាហរណ៍៖  ឆ្នាំ ២០១៤ ត្រូវឃ្លាំមើលអ្វី ហើយបញ្ហាដែលនាំមកនូវបដិវាទគឺ​អ្វី?​ បន្ទាប់នោះគឺត្រូវ
ជ្រើស រើសអ្នកឃ្លាំមើលមានចំណេះដឹងសមស្រប ពេលនោះបញ្ហាបដិវាទទើបមាន
តំលៃ។ ត្រូវធ្វើយ៉ាងម៉េច​អោយជិតស្និទ្ធិជាមួយប្រជាជន ធ្វើបានដូច្នេះបានរណ សិរ្យ ទើបបំពេញតួនាទីរបស់ខ្លួនបានល្អ​។”  

លោក​ Lu Van Que ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ ​ជនជាតិនៃគណៈ កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ចាត់​ទុកថា ប្រកាសំខាន់ដើម្បីអនុវត្តន៍
បទ បញ្ញត្តិឃ្លាំមើលនិងបដិវាទគឺកម្មា​ភិបាលត្រូវយល់ ច្បាស់នូវបំណងប្រាថ្នារបស់
ប្រជាជន។ រណសិរ្សមិនត្រឹម​តែ​ផ្ទៀងស្តាប់ប្រជាជន ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យប្រ
ជាជនមានទំនុក​ទុកចិត្ត​ទៀត​ផង។ លោក Lu Van Que ចាត់ទុកថា ៖

          រណសិរ្សគម្បីកែសម្រួលនិងធ្វើវិសោធនកម្មច្បាប់រណសិរ្សអោយបានឆាប់ៗ
ពុំនោះសោធ ការឃ្លាំមើលនិងបដិវាទក៏ត្រូវមានច្បាប់ដែរ។

          ក្នុងឆ្នាំ២០១៤ រណសិរ្សមាតុភូមិវៀតណាមបានកំណត់គោលដៅនៃកម្មវិធី​
ឃ្លាំ មើលនិងបដិវាទគឺប្រមូលផ្តុំទៅលើការអនុវត្តន៍គោលនយោបាយច្បាប់ចំពោះ អ្នកមានគូណូបការៈចំពោះបដិវត្តន៍ គោលនយោបាយធានា​រ៉ាប់រង​សង្គម និង ឃ្លាំមើលការគ្រប់គ្រងប្រើប្រាស់សំភារៈកសិកម្ម។ ដោយមានការ​ផ្លាស់​ប្តូរថ្មីក្នុង ខ្លឹមសារនិងរបៀបធ្វើសកម្មភាព។ ដូច្នេះរបស់រណសិរ្សមាតុភូមិវៀតណាម ការងារ
ឃ្លាំមើលនិងបដិវា​ទសង្គមនឹងចូលជ្រួតជ្រាបស៊ីជម្រៅប្រកបដោយប្រសិទ្ធភាពជាក់
ស្តែង៕

ប្រតិកម្មទៅវិញ